Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ:How many episodes does Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ have?The podcast currently has 50 episodes available.
April 08, 2024Hello VOA សំឡេងជំនាន់ថ្មី៖ បច្ចេកវិទ្យារ៉ូបូតផ្តល់ការងារដល់យុវជននិងពង្រឹងសេដ្ឋកិច្ចជាតិ - មេសា ០៨, ២០២៤ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យារ៉ូបូតចាប់ផ្តើមទទួលបានការចាប់អារម្មណ៍និងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយគេឃើញមានការប្រើប្រាស់រ៉ូបូតសម្រាប់បម្រើការងារតាមផ្ទះ និងតាមគ្រឹះស្ថានឧស្សាហកម្មមួយចំនួនផងដែរ។ លោក អ៊ាន សុខណាង វិស្វករនៃក្រុមហ៊ុន AI FARM ROBOTICS លើកឡើងថា បច្ចេកវិទ្យារ៉ូបូតកំពុងបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដែលចាប់យកជំនាញបច្ចេកវិទ្យាមួយនេះ ស្របពេលដែលវាដើរតួនាទីសំខាន់នៅក្នុងការសម្រួលដល់វិស័យសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែរីកចម្រើន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មេសា ២០២៤)...more22minPlay
March 11, 2024Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មិនា ១១, ២០២៤ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អាត នោះនឹងអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្សដែលមានសមត្ថភាព។ កញ្ញាក៏បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមលើកកម្ពស់ភាពជឿជាក់លើរូបរាងកាយរបស់គ្នាទៅវិញទៅមក៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ មីនា ២០២៤)...more24minPlay
February 12, 2024Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ ១២, ២០២៤ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងឌីជីថលតាំងពីកុមារភាពមក និងបានចាប់យកជំនាញពាក់ព័ន្ធនឹងឌីជីថលនេះ បន្ទាប់ពីចប់ការសិក្សាថ្នាក់វិទ្យាល័យ។ កញ្ញានិយាយថា កញ្ញាចង់ឃើញយុវតីកម្ពុជាចាប់យកជំនាញផ្នែកឌីជីថលកាន់តែច្រើនដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាកាន់តែមានភាពរីកចម្រើន៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ១២ កុម្ភៈ ២០២៤)...more25minPlay
January 08, 2024Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា ០៨, ២០២៤ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន និងជួយឱ្យការរៀបចំបណ្ណាល័យសហគមន៍បានប្រសើរជាងមុន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មករា ២០២៤)...more28minPlay
December 11, 2023Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ ១១, ២០២៣ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងផ្សេងទៀត។ លោក សារីម ម៉ារឌី អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ ជួយពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជន និងពង្រឹងភាពខ្លាំងរបស់យុជនក្នុងតំបន់អាស៊ាន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ ធ្នូ ២០២៣)...more23minPlay
November 13, 2023Hello VOA សំឡេងជំនាន់ថ្មី៖ ធុរកិច្ចបង្កើតថ្មី«បណ្តូល»ផ្តល់ឱកាសហាត់ការដោយទទួលបានប្រាក់កម្រៃ - វិច្ឆិកា ១៤, ២០២៣ជាទូទៅ យុវជន ឬសិស្សនិស្សិតដែលចង់ស្វែងរកបទពិសោធន៍ការងារ តែងស្វែងរកឱកាសសម្រាប់ហាត់ការនៅតាមក្រុមហ៊ុន ឬស្ថាប័នផ្សេងៗទៅតាមជំនាញរបស់ខ្លួន។ យុវជនមួយក្រុមបានបង្កើតធុរកិច្ចបង្កើតថ្មីមួយឈ្មោះ «បណ្តូល» ដោយភ្ជាប់ក្រុមហ៊ុនជាមួយនឹងយុវជនដែលចង់ហាត់ការ។ កញ្ញា លី ឧត្តមនាថ ស្ថាបនិកធុរកិច្ចបង្កើតថ្មី «បណ្តូល» លើកឡើងថា ធុរកិច្ចថ្មីនេះផ្តល់ឱកាសឱ្យយុវជនទទួលបានឱកាសហាត់ការ ដោយទទួលបានប្រាក់កម្រៃ ឬប្រាក់ឧបត្ថម្ភសម្រាប់ការងាររបស់ពួកគេ៕ (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ១៣ វិច្ឆិកា ២០២៣)...more23minPlay
October 06, 2023Hello VOA សំឡេងជំនាន់ថ្មី៖ គម្រោងយុវជនកសិកម្មដាស់សតិជំរុញឱ្យយុវជននៅជនបទមានការងារធ្វើ - តុលា ០៦, ២០២៣ខណៈបញ្ហាកសិកម្ម កង្វះទីផ្សារការងារ ព្រមទាំងបញ្ហាសុខភាពផ្សេងៗ នៅតែជាបញ្ហាសំខាន់ក្នុងសង្គម ហើយតែងត្រូវបានប្រជាពលរដ្ឋលើកឡើងជារឿយៗ លោក សួន បញ្ញា ប្រធានគម្រោងយុវជនកសិកម្មដាស់សតិ ថ្លែងថា គម្រោងយុវជនកសិកម្មដាស់សតិ បង្កើតឡើងដើម្បីបង្កើនការយល់ដឹងផ្នែកកសិកម្មសម្រាប់យុវជន និងជំរុញឱ្យយុវជននៅតាមជនបទមានការងារសមរម្យ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ០៩ តុលា ២០២៣)...more27minPlay
September 11, 2023Hello VOA សំឡេងជំនាន់ថ្មី៖ ការយល់ដឹងពីថាមពលជួយកាត់បន្ថយបញ្ហាសេដ្ឋកិច្ច និងបរិស្ថាន - កញ្ញា ១១, ២០២៣នៅកម្ពុជា ការចែករំលែកចំណេះដឹងនានាពាក់ព័ន្ធនឹងថាមពលនៅមានកម្រិតតិចតួចនៅឡើយ ស្របពេលដែលប្រជាជនស្ទើតែទាំងអស់រស់នៅដោយពឹងអាស្រ័យលើថាមពល។ ថ្មីៗនេះ គេឃើញយុវជនមួយក្រុមបានបង្កើតគម្រោងមួយឈ្មោះថា អំពីថាមពល ឬ About Energy ដែលជាគម្រោងផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងដំណោះស្រាយទាក់ទងនឹងថាមពល។ លោក ហ៊ាង វិហ្សា សហស្ថាបនិកគម្រោង អំពីថាមពល ឬ About Energy ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការស្វែងយល់អំពីការប្រើប្រាស់ថាមពលជួយសន្សំសំចៃសេដ្ឋកិច្ច និងទប់ស្កាត់បញ្ហាបរិស្ថាន៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ កញ្ញា ២០២៣)...more24minPlay
August 14, 2023Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្តគោលនយោបាយយុវជនមានប្រសិទ្ធភាព ត្រូវការឆន្ទៈអ្នកដឹកនាំជំនាន់ថ្មី - សីហា ១៤, ២០២៣ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៧ បានបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងនៅចុងខែសីហានេះ ដោយក្បាលម៉ាស៊ីនដឹកនាំប្រទេស ព្រមទាំងរដ្ឋមន្ត្រីតាមក្រសួងនីមួយៗ នឹងត្រូវផ្លាស់ប្តូរច្រើន ដោយដាក់សមាសភាពមន្ត្រីវ័យក្មេងជំនួសមន្ត្រីវ័យចំណាស់ដែលបានបំពេញការងារជាច្រើនអាណត្តិកន្លងទៅ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងយុវជនអាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែថ្នាក់ដឹកនាំជំនាន់ថ្មីមានឆន្ទៈនយោបាយពិតប្រាកដ ជាពិសេសនៅក្នុងការអនុវត្តគោលនយោបាយទាំងអស់នោះ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៤ សីហា ២០២៣)...more30minPlay
July 10, 2023Hello VOA សំឡេងជំនាន់ថ្មី៖ យុវជនគួរយល់ដឹងអំពីច្បាប់ស្តីពីសិទ្ធិដើម្បីទប់ស្កាត់ការរឹតត្បិតក្នុងរដូវបោះឆ្នោត - កក្កដា ១០, ២០២៣ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយមិនមានវត្តមានគណបក្សប្រឆាំងដ៏ចម្បង ក្រុមអ្នកឃ្លាំមើលសង្គមតែងលើកឡើងថា ប្រជាពលរដ្ឋ ជាពិសេសយុវជនរងការរឹតត្បិតសិទ្ធិពាក់ព័ន្ធនឹងការបោះឆ្នោត និងការទទួលបានព័ត៌មាន។ កញ្ញា ភឹង សោភា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យុវជនគួរព្យាយាមសិក្សា និងស្វែងយល់អំពីច្បាប់ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ និងសិទ្ធិនានា ដើម្បីជៀសវាង និងទប់ស្កាត់ការរឹតត្បិតសិទ្ធិ នៅមុន អំឡុង និងក្រោយការបោះឆ្នោត៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១០ កក្កដា ២០២៣)...more29minPlay
FAQs about Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ:How many episodes does Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ have?The podcast currently has 50 episodes available.