Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ:How many episodes does Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ have?The podcast currently has 50 episodes available.
February 17, 2020Hello VOA សំឡេងជំនាន់ថ្មី៖ សកម្មជនបរិស្ថានបំពេញចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ - កុម្ភៈ 17, 2020ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មជនបរិស្ថាននៅខេត្តកោះកុង លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ ចំណែកសកម្មជនបរិស្ថានមួយចំនួនទៀតត្រូវរងការគំរាមកំហែង និងចាប់ខ្លួនដាក់ពន្ធនាគារជាដើម។ កញ្ញា លីម គីមស័រ និងលោក ថុន រដ្ឋា សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កាងារជាសកម្មជនបរិស្ថានប្រឈមនឹងគ្រោះថ្នាក់ច្រើន តែថាជាក្រុមមនុស្សដែលបំពេញចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៧ កុម្ភៈ ២០២០)...more30minPlay
January 20, 2020Hello VOA សំឡេងជំនាន់ថ្មី៖ ជីអាចម៍ជន្លេនជួយជីវភាពកសិករនិងបរិស្ថាន - មករា 20, 2020«ជន្លេន»គឺគម្រោងកែប្រែកាកសំណល់សរីរាង្គ ឬកាកសំណល់សើម ឲ្យទៅជាអាចម៍ជន្លេន ដែលជាជីមានសារធាតុចិញ្ចឹមសម្រាប់កសិករប្រើប្រាស់លើដំណាំ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី។ កញ្ញា សុខ សុធារតន៍ ស្ថាបនិក «ជន្លេន» ដែលជាគម្រោងកែប្រែកាកសំណល់សរីរាង្គទៅជាជីអាចម៍ជន្លេន លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី កាលពីយប់ថ្ងៃច័ន្ទថា ការចិញ្ចឹមជន្លេនឲ្យស៊ីកាកសំណល់សរីរាង្គ អាចជួយការពារបរិស្ថាន និងធ្វើឲ្យជីវភាពកសិករប្រសើរឡើង។ (កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ២០ មករា ២០២០)...more30minPlay
December 16, 2019Hello VOA សំឡេងជំនាន់ថ្មី៖ ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យអ្នកប្រើប្រាស់ទាញប្រយោជន៍ពីអ៊ីនធឺណិតនិងកាត់បន្ថយហានិភ័យ - ធ្នូ 16, 2019ស្របពេលដែលការប្រើប្រាស់អ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិកមានការកើនឡើង អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន កំពុងត្រូវបានបញ្ជ្រៀបដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅកម្ពុជា ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានដោយភាពត្រឹមត្រូវ។ កញ្ញា ហួត សាលីនិត មន្ត្រីកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងលោក ម៉ម វិបុល អ្នកសម្របសម្រួលកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យអ្នកប្រើប្រាស់អាចទាញប្រយោជន៍ពីអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យផ្សេងៗ។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦ ធ្នូ ២០១៩)...more34minPlay
November 18, 2019Hello VOA សំឡេងជំនាន់ថ្មី៖ យុវជនចង់ឃើញអ្នកនយោបាយធ្វើជាគំរូតាមរយៈការចរចារដើម្បីដោះស្រាយបញ្ហាសង្គម - វិច្ឆិកា 18, 2019ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្នកំពុងមានភាពតានតឹងដោយសារវោហារសាស្រ្ត និងសកម្មភាពរបស់អ្នកនយោបាយ ដែលមិនខុសគ្នាប៉ុន្មានពីស្ថានភាពនយោបាយអាណត្តិមុនៗ ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៨មក។ កញ្ញា យ៉ាង លាភា មន្រ្តីកម្មវិធីជាន់ខ្ពស់គម្រោងសិទ្ធិអំណាចស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំនៃអង្គការតម្លាភាពកម្ពុជា លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យុវជនចង់ឃើញអ្នកនយោបាយគ្រប់គណបក្សបញ្ឈប់ការចង់ឈ្នះរៀងខ្លួនហើយចាប់ដៃគ្នាដើម្បីតម្កល់ប្រយោជន៍ជាតិជាធំ៕ (កញ្ញា កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១៨ វិច្ឆិកា ២០១៩)...more28minPlay
October 21, 2019Hello VOA «សំឡេងជំនាន់ថ្មី»៖ បទពិសោធន៍អ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ - តុលា 21, 2019ចរន្តនៃការអាននិងការតែងនិពន្ធហាក់បានងើបឡើងវិញ នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលផ្ដល់ជាការពិសោធន៍សម្រាប់ការផលិតស្នាដៃនិពន្ធន៍ថ្មីបន្ថែម សម្រាប់អ្នកនិពន្ធជំនាន់ថ្មី តែស្របពេលជាមួយគ្នានេះដែរ ស្នាដៃនិពន្ធថ្មីៗក៏រងផលប៉ះពាល់ពីការចម្លងស្នាដៃ និងរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ នេះជាការកត់សម្គាល់របស់កញ្ញា សែត ហត្ថា អ្នកនិពន្ធវ័យ២៧ឆ្នាំ ដែលមាននាមស្លាបប៉ាកាថា «កូនចាបមាស»។ ការងារជាអ្នកនិពន្ធម្នាក់ កញ្ញាបានលើកឡើងថា ស្មេរត្រូវតែមានការអាន និងសិក្សាស្រាវជ្រាវឱ្យបានច្រើន និងត្រូវបង្ហាញភាពជាគំរូផ្នែកសីលធម៌រស់នៅ បង្ហាញដល់សាធារណជនផងដែរ។ កញ្ញាបានចូលមកធ្វើវាគ្មិនក្នុង នាទី«សំឡេងជំនាន់ថ្មី»នៃកម្មវិធី Hello VOA កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ«បទពិសោធអ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ» ដែលមានលោក អូន ឆេងប៉រ នៃ VOA ជាអ្នកសម្របសម្រួលពីការិយាល័យប្រចាំរាជធានីភ្នំពេញរបស់ VOA៕...more31minPlay
September 16, 2019Hello VOA សំឡេងជំនាន់ថ្មី៖ ការគាំទ្រការច្នៃម៉ូតបែបទំនើប នឹងជួយលើកតម្កើងវប្បធម៌ និងសេដ្ឋកិច្ចជាតិ - កញ្ញា 16, 2019ការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប មានការរីកចម្រើនខ្លាំងនៅប្រទេសអភិវឌ្ឍន៍ ជាពិសេសនៅតាមបណ្តាប្រទេសប៉ែកអឺរ៉ុប។ ជាទូទៅការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប គឺត្រូវការពេលវេលា និងធនធានច្រើន ដូច្នេះសម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន ការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប ហាក់មានការចាប់អារម្មណ៍ ប៉ុន្តែមិនទាន់មានការពេញនិយមនៅឡើយ។ យ៉ាងណាក្តី អ្នកច្នៃម៉ូតវ័យក្មេងមួយរូបមកពីមជ្ឈមណ្ឌលរចនាបែបទំនើប គឺកញ្ញា សេង សុវណ្ណរចនា លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការគាំទ្រការច្នៃម៉ូតបែបទំនើបដែលច្នៃដោយជនជាតិខ្មែរ នឹងជួយលើកតម្កើងវប្បធម៌ និងសេដ្ឋកិច្ចជាតិ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦ កញ្ញា ២០១៩)...more27minPlay
August 19, 2019Hello VOA សំឡេងជំនាន់ថ្មី៖ សកម្មភាពសង្គមធ្វើឲ្យកុមារងាយទទួលបានជោគជ័យក្នុងការសិក្សា - សីហា 19, 2019កុមារ គឺជាធនធានមនុស្សយ៉ាងសំខាន់ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែររក្សា និងការពារ ដើម្បីឲ្យពួកគេក្លាយជាធនធាននាពេលអនាគត។ «ទិវាផ្តល់ក្តីស្រលាញ់ចំពោះកុមារ» បង្កើតនូវកម្មវិធី និងសកម្មភាពសង្គមផ្សេងៗ ដែលលើកទឹកចិត្តឲ្យកុមារកាន់តែស្រលាញ់សាលារៀន។ លោក មឿន លីហ៊ន ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមអភិវឌ្ឍន៍សមត្ថភាពកម្ពុជាលើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា សកម្មភាពនេះ ជំរុញឲ្យកុមារងាយទទួលបានជោគជ័យក្នុងការសិក្សា៕ (កញ្ញា កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៩ សីហា ២០១៩)...more29minPlay
July 15, 2019Hello VOA សំឡេងជំនាន់ថ្មី៖ ធុងសំរាមវៃឆ្លាត នឹងជួយកាត់បន្ថយកាកសំណល់តាមរយៈការញែកសំរាម - កក្កដា 16, 2019យុវជនមួយក្រុមបានចាប់ផ្តើមបង្កើតធុងសំរាមមួយដែលមានឈ្មោះថា ធុងសំរាមវៃឆ្លាត ឬ ហៅជាភាសាអង់គ្លេសថា Smart Bin ដោយភ្ជាប់នឹងបច្ចេកវិទ្យាក្នុងការបែងចែកសំរាមទៅតាមប្រភេទ ស្របពេលដែលការគ្រប់គ្រងសំរាមនៅតែជាបញ្ហាចោទ ហើយការបែកចែកសំរាមទៅតាមប្រភេទ ហាក់មិនទាន់មានការអនុវត្តនៅកម្ពុជានៅឡើយ។ លោក វ៉ែន អរុណរតន៍ ដែលជាសហស្ថាបនិក និងជាអ្នកដឹកនាំបច្ចេកទេសមួយរូបក្នុងការបង្កើតធុងសំរាមវៃឆ្លាត លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ធុងសំរាមវៃឆ្លាត នឹងជួយកាត់បន្ថយកាកសំណល់តាមរយៈការបែងចែកសំរាមទៅតាមប្រភេទ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ កក្កដា ២០១៩)...more31minPlay
June 17, 2019Hello VOA៖ បច្ចេកវិទ្យាមនុស្សយន្តអាចជួយពន្លឿនការបោសសម្អាតគ្រាប់មីនសេសសល់នៅកម្ពុជា - មិថុនា 18, 2019កម្ពុជានិងពិភពលោកមានគោលដៅបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥ ប៉ុន្តែការបោសសម្អាតគ្រាប់មីននៅកម្ពុជានៅតែបន្តយឺតៗ បើទោះបីកិច្ចការនេះបានធ្វើឡើងនៅជាទ្រង់ទ្រាយធំចាប់តាំងពីឆ្នាំ១៩៩២ម៉្លេះ។ លោក រីឆាត យិម សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Demine Robotics ពន្យល់ថា ការប្រើបច្ចេកវិទ្យាមនុស្សយន្តដែលក្រុមហ៊ុនលោកបានបង្កើតជាមធ្យោបាយមួយដែលអាចជួយពន្លឿនដំណើរការបោសសម្អាតមីន ដើម្បីអាចមានឱកាសសម្រេចគោលដៅបោសសម្អាតមីនត្រឹមឆ្នាំ២០២៥។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៧ មិថុនា ២០១៩)...more29minPlay
May 20, 2019Hello VOA៖ ខ្លឹមសារបែបច្នៃប្រឌិតលើកទឹកចិត្តអំណានព័ត៌មានក្នុងចំណោមយុវជន - ឧសភា 20, 2019ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។ នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក បណ្ដាញទំនាក់ទំនងសង្គម បានប្រជែងឈ្នះប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជា វិទ្យុ និងទូរទស្សន៍ ជាដើម ដោយគ្រងតំណែងជាប្រភពអាទិភាពចម្បងដែលប្រជាជនស្វះស្វែងរក ពេលពួកគាត់ចង់ដឹង ចង់អានព័ត៌មាន។ ការណ៍នេះក៏បានផ្លាស់ប្ដូរដល់ឥរិយាបថ និងការផ្ចិតផ្ចង់អារម្មណ៍ទទួលព័ត៌មានរបស់សាធារណជនទូទៅដែរ ដែលទាមទារឱ្យអ្នកផលិតព័ត៌មាន ស្វះស្វែងរកវិធីសាស្ត្រថ្មីៗ និងគំនិតច្នៃប្រឌិតនានា ដើម្បីនាំយកខ្លឹមសារឱ្យបានទៅដល់ភ្នែកដល់ត្រចៀកនៃសាធារណជន។ កញ្ញា សៀង សុខចេង ស្ថាបនិកនៃគេហទំព័រ Wapatoa បានចូលមកជជែកពិភាក្សាអំពីចរន្តថ្មីនេះ ក្នុងកម្មវិធីសំឡេងជំនាន់ថ្មី នៃកម្មវិធី Hello VOA កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកដឹកនាំសម្របសម្រួល ពីបន្ទប់ផ្សាយក្នុងរាជធានីភ្នំពេញរបស់VOA៕ (លោកអូន ឆេងប៉រ, Hello VOA សំឡេងជំនាន់ថ្មី, រាជធានីភ្នំពេញ, ២០ ឧសភា ២០១៩)...more26minPlay
FAQs about Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ:How many episodes does Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ have?The podcast currently has 50 episodes available.