Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ:How many episodes does Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ have?The podcast currently has 50 episodes available.
April 15, 2019Hello VOA សំឡេងជំនាន់ថ្មី៖ ការបង្កើនអ្នករើសសំរាមច្រើនជាងអ្នកបោះ សំរាមនៅកម្ពុជានឹងលែងមាន - មេសា 15, 2019ខណៈដែលបញ្ហាសំរាម នៅតែជាប្រធានបទដែលប្រជាពលរដ្ឋខ្មែរទូទៅលើកយកមកពិភាក្សាជារឿយៗ គេឃើញយុវជនមួយក្រុមកំពុងប្តេជ្ញាប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យតំបន់នោះក្លាយជារមណីយដ្ឋាន។ លោក សាន ដារ៉ាវីត អ្នកផ្តើមគំនិតដឹកនាំក្រុមយុវជនប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក បញ្ជាក់ក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការចូលរួមរបស់យុវជនក្នុងការសម្អាតសំរាមចេញពីទីក្រុង នឹងជំរុញឲ្យប្រជាពលរដ្ឋកាត់បន្ថយការចោលសំរាមផ្តេសផ្តាស និងថា ការបង្កើនចំនួនអ្នករើសសំរាមឲ្យច្រើនជាងចំនួនអ្នកបោះ នោះសំរាមនឹងលែងមាននៅកម្ពុជា៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ មេសា ២០១៩)...more27minPlay
February 18, 2019Hello VOA៖ វិធីសាស្ត្រសម្គាល់បន្លែសុវត្ថិភាពនិងបច្ចេកទេសកសិកម្មថ្មីជាគន្លឹះជួយពង្រីកទីផ្សារ - កុម្ភៈ 19, 2019ទោះបីកន្លងមកសាធារណជនតែងមានការបារម្ភចំពោះម្ហូបអាហារនិងកសិផលដែលប្រើប្រាស់ជាតិគីមីក្នុងទីផ្សារកម្ពុជា ក៏ស្ថានភាពនេះមិនទាន់បានជំរុញឲ្យទីផ្សារបន្លែសុវត្ថិភាពមានការលូតលាស់លឿនខ្លាំងទេ។ លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៨ ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។ ម៉្យាងទៀត តម្លៃនៃការផលិតកសិផលមានគុណភាពបែបនេះ នៅតែមានតម្លៃថ្លៃខ្ពស់ជាងបន្លែគីមី។ ប៉ុន្តែយ៉ាងនេះក្តី សហគ្រិនវ័យក្មេងទាំងពីររូបអះអាងថា បញ្ហាទាំងនេះអាចត្រូវដោះស្រាយបានបន្តិចម្តងៗ តាមការធ្វើឲ្យប្រសើរវិធីសាស្ត្រវែកញែកបន្លែសុវត្ថិភាពពីបន្លែមិនសុវត្ថិភាព និងការប្រើវិធីសាស្ត្រកសិកម្មបែបទំនើបនិងច្នៃប្រឌិតថ្មី ដែលអាចបង្កើនផលិតភាពនិងបន្ថយតម្លៃ។ ទាំងនេះជាកិច្ចប្រឹងប្រែងដោះស្រាយរបស់ហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលថែមទាំងប្រើប្រាស់ការបញ្ជាទិញនិងដឹងជញ្ជូនតាមបច្ចេកវិទ្យា app ស្មាតហ្វូនដើម្បីសម្រួលដល់អតិថិជននិងជួយជំរុញការពង្រីកទីផ្សារបន្លែធម្មជាតិក្នុងប្រទេសកម្ពុជា៕ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, ១៨ កុម្ភៈ ២០១៩)...more29minPlay
January 21, 2019Hello VOA៖ សហគ្រាសសង្គមLIFE GROUP ជួយយុវជនពង្រឹងទាំងផ្លូវកាយនិងផ្លូវចិត្ត - មករា 22, 2019មនុស្សម្នាក់មិនអាចជួយឲ្យសង្គមមួយរីកចម្រើនទៅមុខបានទេ គឺត្រូវការការរួមចំណែកពីមនុស្សគ្រប់រូប។ សហគ្រាសសង្គម LIFE GROUP អនុញ្ញាតឲ្យយុវជនជួបជុំគ្នា ហ៊ានលើកឡើងពីបញ្ហាផ្ទាល់ខ្លួន ហើយរួមគ្នាជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។ ក្រៅពីជួយពង្រឹងស្មារតីនិងសក្តានុពលរបស់យុវជន LIFE GROUP ក៏មានកម្មវិធីហាត់ប្រាណពង្រឹងផ្លូវកាយផងដែរ ដែលកម្មវិធីនោះហៅថា LIFE RUN។ នេះបើយោងតាមលោក លីម គីមឈុន និងកញ្ញា អៀង លីនដា សហស្ថាបនិកសហគ្រាសសង្គមស្តីពីជីវិត LIFE GROUP ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA ប្រចាំខែមករា ឆ្នាំ២០១០៩។ (ស្រេង លក្ខិណា, Hello VOAសំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ២១ មករា ២០១៩)...more27minPlay
December 17, 2018Hello VOA៖ បច្ចេកវិទ្យាផ្តល់ផលវិជ្ជមានដល់អ្នកមានជំនាញ តែផ្តល់ផលអវិជ្ជមានដល់អ្នកគ្មានជំនាញ - ធ្នូ 18, 2018បច្ចេកវិទ្យាមានច្រើនសណ្ឋានតាំងពីផ្នែកព័ត៌មានវិទ្យាដល់ផ្នែកម៉ាស៊ីនស្វ័យប្រវត្តិ។ បច្ចេកវិទ្យាជួយបង្កើនផលិតភាព ប្រសិទ្ធភាព និងធ្វើឲ្យផលិតផលមានតម្លៃទាបជាងមុន។ ផ្ទុយទៅវិញបច្ចេកវិទ្យាក៏មានផលប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារ សេដ្ឋកិច្ចនិងសង្គមផងដែរ ជាពិសេសបច្ចេកវិទ្យាអាចបង្កើតនូវគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិដែលអាចជំនួសកម្លាំងពលកម្មរបស់មនុស្ស ដែលអាចបង្កើតបញ្ហាជាច្រើនបន្ថែមទាំងនៅក្នុងសង្គម។ ទោះជាយ៉ាងនេះក្តី លោក ហៀន ឧត្តម បេក្ខជនថ្នាក់បណ្ឌិតខាងផ្នែកសេដ្ឋកិច្ចដែលបានសិក្សាអំពីផលប៉ះពាល់របស់បច្ចេកវិទ្យានេះ ជំរុញឲ្យប្រជាពលរដ្ឋពង្រឹងជំនាញនិងបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឲ្យកាន់តែខ្លាំងជាងមុនដើម្បីប្រកួតប្រជែងជាមួយប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន៕ (ស្រេង លក្ខិណា,Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៧ ធ្នូ ២០១៨)...more26minPlay
November 19, 2018Hello VOA៖ ដើម្បីរៀបចំព្រឹត្តិការណ៍មួយត្រូវធ្វើតាមបួនចំណុចសំខាន់ៗ - វិច្ឆិកា 20, 2018ដើម្បីរៀបចំព្រឹត្តិការណ៍មួយឲ្យបានល្អមានបួនចំណុច។ ទីមួយយើងត្រូវដឹងថាយើងចង់រៀបចំកម្មវិធីអ្វីដែលមានប្រយោជន៍ហើយឆ្លើយតបនឹងតម្រូវការក្នុងសង្គម។ ទី២ ត្រូវស្វែងរកធនធានដោយការសហការជាមួយនឹងក្រុមហ៊ុនឯកជនផ្សេងៗ។ ទី៣ ត្រូវធ្វើការផ្សព្វផ្សាយឲ្យមានការទាក់ទាញ និងទី៤ គឺការរៀបចំមាតិកាកម្មវិធី ពិធីការ ឬការគ្រប់គ្រងគ្រោះអាសន្ននានានៅថ្ងៃព្រឹត្តិការណ៍ជាក់ស្តែងប្រកបដោយការប្រុងប្រយ័ត្ន។ នេះបើយោងតាមប្រសាសន៍របស់លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន អនុស្សា (ANUSSA Event Planner) ដែលជា ក្រុមហ៊ុនផ្តួចផ្តើមនិងរៀបចំព្រឹត្តិការណ៍នានា។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៩ វិច្ឆិកា ២០១៨)...more26minPlay
October 15, 2018Hello VOA៖ ស្ថាបត្យកម្មដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍនិងផ្សព្វផ្សាយវប្បធម៌ - តុលា 16, 2018ស្ថាបត្យកម្មដើរតួនាទីសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាដើម្បីកំសាន្តនិងយល់ដឹងពីវប្បធម៌ខ្មែរ។ ស្ថាបត្យកម្មក៏ជួយដល់វិស័យសេដ្ឋកិច្ច តាមរយៈការបង្កើតការងារធ្វើជាដើម។ ស្ថាបត្យកម្មដែលមានគុណភាព ដូចជាការសាងសង់អាគារដែលមានពន្លឺ ឬខ្យល់ចេញចូលគ្រប់គ្រាន់ក៏អាចជួយដល់ការការពារបរិស្ថានផងដែរ។ នេះបើយោងតាមប្រសាសន៍របស់អ្នកនាង សុខ មួយហ្គេច ស្ថាបនិកក្រុមហ៊ុន ស្ថាបត្យកម្ម BMK ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីក្នុងខែតុលានេះ។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៥ តុលា ២០១៨)...more26minPlay
September 17, 2018Hello VOA៖ សហគ្រិនជោគជ័យត្រូវមានគោលដៅច្បាស់លាស់និងភាពមោះមុត - កញ្ញា 18, 2018ដោយសារតែចំណង់ចំណូលចិត្តខាងតុបតែងនិងដោយសារតែចង់ចូលរួមកាត់បន្ថយចំណាកស្រុក អ្នកនាង រី ថានី បានបង្កើតសិប្បកម្ម នរា ដែលផលិតចង្កៀង វាំងនន សាឡុង ខ្នើយ និងគ្រឿងតុបតែងលម្អនានា ដោយច្នៃម៉ូតនិងក្បាច់តាមបែបខ្មែរ។ កត្តាសំខាន់បំផុតដើម្បីបង្កើតអាជីវកម្មប្រកបដោយភាពជោគជ័យនោះគឺយើងត្រូវមានគោលដៅច្បាស់លាស់ និងភាពមោះមុតក្នុងការបោះជំហានទៅមុខ។ នេះបើយោងតាមប្រសាសន៍របស់អ្នកនាង រី ថានី ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៧ កញ្ញា ២០១៨)...more27minPlay
August 20, 2018Hello VOA៖ យុវជនមិនត្រូវផ្តេកផ្តួលលើគោលនយោបាយ តែក៏ត្រូវស្វះស្វែងបង្កើតឱកាសសម្រាប់ខ្លួនឯង - សីហា 21, 2018ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនមិនមែនជាតួនាទីរបស់រដ្ឋាភិបាលតែម្នាក់ឯងនោះទេ យុវជនខ្លួនឯងផ្ទាល់ក៏ត្រូវយល់ដឹងអំពីគោលនយោបាយទាំង ១២នេះ នេះបើយោងតាមលោក លៀវ គឹមឡាយ និស្សិតទើបបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកការអភិវឌ្ឍអន្តរជាតិប្រកបដោយចីរភាពនៅឯសាកលវិទ្យាល័យ Brandeis ក្នុងសហរដ្ឋអាមេរិក។ លោកបន្ថែមថា ក្នុងចំណោមគោលនយោបាយជាតិទាំង១២នេះ លោក គឹមឡាយ យល់ថាគួរផ្តល់អាទិភាពទៅលើគោលនយោបាយចំនួន៥ រួមមាន ទី១ លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាលនិងការអភិវឌ្ឍសមត្ថភាព ទី២ បង្កើនការអប់រំ ការថែទាំ និងការផ្តល់សេវាសុខភាព ទី៣ បណ្តុះស្មារតីសហគ្រិនភាពនិងទីផ្សារការងារ ទី៤ បង្កើនការចូលរួមរបស់យុវជន និងទី៥ បង្កើនការងារស្ម័គ្រចិត្ត។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ២០ សីហា ២០១៨)...more25minPlay
June 18, 2018Hello VOA៖ កត្តាសេដ្ឋកិច្ចនិងសាកលភាវូបនីយកម្មធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារប្រែប្រួល - មិថុនា 19, 2018កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ សម្រាប់ផលវិជ្ជមាន អ្នកទទួលទាននឹងទទួលបានម្ហូបអាហារដែលមានគុណភាពល្អជាងមុន មានភាពងាយស្រួលក្នុងការទិញម្ហូបអាហារនិងចំណេញពេលវេលា។ ផ្ទុយទៅវិញ ក៏មានផលអវិជ្ជមានផងដែរ ការប្រែប្រួលទៅលក្ខណៈទំនើបអាចធ្វើឲ្យប៉ះពាល់ដល់កសិករខ្នាតតូច ។ រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍគួរផ្តល់សេវាកម្មផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ឬផ្តល់ជាប្រាក់កម្ចី ដើម្បីជួយឲ្យកសិករអាចពង្រីកកសិដ្ឋានរបស់ពួកគេ ទើបពួកគាត់អាចមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងសាជីវកម្មខ្នាតធំបាន។ នេះបើតាមប្រសាសន៍របស់លោក ថៃ រិទ្ធី និស្សិតថ្នាក់អនុបណ្ឌិតនៅឯសាកលវិទ្យាល័យ Massey ក្នុងប្រទេសនូវែលសេឡង់ ដែលបានថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ប្រចាំខែ មិថុនា។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៨ មិថុនា ២០១៨)...more24minPlay
May 21, 2018Hello VOA៖ ឥដ្ឋបរិស្ថានចំណាយថវិកាតិចនិងសន្សំពេលវេលាសាងសង់ - ឧសភា 22, 2018ឥដ្ឋបរិស្ថានធ្វើឲ្យការសាងសង់ប្រើប្រាស់ស៊ីម៉ង់ត៍តិចនិងប្រើប្រាស់កម្លាំងពលកម្មតិចជាងមុន ដែលនាំឲ្យមានការចំណាយថវិកាតិចជាងប្រើប្រាស់ឥដ្ឋក្រហមធម្មតា នេះបើយោងតាមលោក ហាវ គង់ងី នាយកសហគ្រាសសង្គម ម៉ាយឌ្រីមហូម (My Dream Home)។ លោកបានថ្លែងបន្ថែមថា សហគ្រាសសង្គមរបស់លោកមានគោលបំណងចង់ជួយដល់ប្រជាជនក្រីក្រដែលចង់បានផ្ទះតាមក្តីប្រាថ្នា។ លោក គង់ងី បានចូលរួមក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីនៅក្នុងបន្ទប់ផ្សាយរបស់វីអូអេនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ២១ ឧសភា ២០១៨)...more29minPlay
FAQs about Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ:How many episodes does Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ have?The podcast currently has 50 episodes available.