Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សុខភាព៖ ប្រសិទ្ធភាព​វ៉ាក់សាំង​គ្រុនផ្តាសាយ​ធំ - វិច្ឆិកា 19, 2020
    អ្នកជំនាញ​វេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា នៅ​ស្រប​ពេល​ដែល​មនុស្ស​នៅ​ទូទាំង​ពិភពលោក​កំពុង​ភ័យខ្លាច​ជំងឺ​កូវីដ១៩​នោះ ជំងឺ​គ្រុន​ផ្តាសាយ​ធំ ក៏​ជា​ជំងឺ​សាហាវ​មួយ​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ជា​រៀងរាល់​ឆ្នាំ​ផងដែរ។ វ៉ាក់សាំង​គ្រុន​ផ្តាសាយ​ធំ មាន​ប្រសិទ្ធភាព អាច​ជួយ​បង្ការ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន និង​តម្រូវ​ឲ្យ​ចាក់​ជា​រៀងរាល់​ឆ្នាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០)
    30 min

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការចងក្រង​យុវជន​ចម្រុះ​ជាតិ​សាសន៍ នឹង​អាច​កសាង​សន្តិភាព​បាន​ពេញលេញ - វិច្ឆិកា 16, 2020
    យុវជនគ្រប់​ជាតិ​សាសន៍ គឺជា​ធនធាន​មនុស្ស​យ៉ាងសំខាន់​មិន​អាច​ខ្វះ​បានសម្រាប់​ការអភិវឌ្ឍ​ប្រទេស។ ប៉ុន្តែ យុវជនជន​ជាតិ​ផ្សេងៗ​មួយ​ចំនួន​នៅកម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​នានាដែល​កំពុង​រារាំង​ការចូលរួម​សកម្មភាព​របស់​ពួកគេក្នុងសង្គម។ កញ្ញា អ៊ុយ សុខលីន មន្ត្រី​សម្រប​សម្រួល​គម្រោង​សន្តិភាព​នៃ​អង្គការ​នារី​ដើម្បី​សន្តិភាព និង​ជា​សហ​ស្ថាបនិក​បណ្តាញ​យុវទូត​សន្តិភាព​ចម្រុះ​ជាតិ​សាសន៍ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការចងក្រង​យុវជន​គ្រប់​ជាតិ​សាសន៍​នៅ​កម្ពុជា​ដើម្បី​ធ្វើការ​រួមគ្នា នឹង​អាច​កសាង​សន្តិភាព​បាន​ពេញលេញ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០)
    25 min

  • Hello VOA៖ សង្គមស៊ីវិល មន្ទិល​លើ​ឯករាជ្យភាព​សភា​ក្នុង​ការសួរ​ដេញដោល​បញ្ហា​ថវិកា​ជាតិ​ឆ្នាំ២០២១ - វិច្ឆិកា 12, 2020
    មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​ផ្នែក​លើក​កម្ពស់​តម្លាភាព​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជាកំពុង​មាន​ចំណោទ​ទៅ​លើ​សមត្ថភាព​និង​ឯករាជ្យភាព​នៃ​ស្ថាប័ន​សភា​ជាតិ​ក្នុង​ការ​ត្រួតពិនិត្យ​និង​សួរ​ដេញ​ដោល​លើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២១។ ​លោក ប៉ិច ពិសី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធីHello VOA​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​វិច្ឆិកា​ថា៖ «‍‍បើ​សិន​ជា​សភា​យើង​មិន​មាន​សមត្ថភាព​ផង មិន​មាន​ឆន្ទៈ​ផង​ក្នុង​ការ​ត្រួតពិនិត្យ​ហើយ​សួរ​ដេញ​ដោល​ហើយ​អាច​ឈាន​ទៅ​ដល់​ការ​ផ្លាស់ប្តូរ​វិស័យ​អាទិភាព​ថវិកា​ទេ ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជា​ការយើង​ស្នើ​យើង​មាន​ការ​អនុម័ត​តែ​មិន​ប្រាកដ​ថា​ថវិកា​ហ្នឹង​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ តម្រូវ​ការ​អាទិភាព​របស់​ពលរដ្ឋ​និង​ប្រទេស​ជាតិ​យើង​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ វិច្ឆិកា​ ២០២០)

  • Hello VOA៖ CEOរបស់ MRCsថា ការធ្វើ​អន្តរជាតូបនីយកម្ម​តំបន់​មេគង្គ​ជា​រឿង​ល្អ តែ​ចិន​គួរ​ចែក​រំលែក​ទិន្នន័យ​ថែម​ទៀត - វិច្ឆិកា 09, 2020
    អ្នកដឹកនាំ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission Secretariat) ដែល​ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​ ធ្វើការងារ​សម្របសម្រួល​បញ្ហា​ទឹក​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បាន​លើក​ឡើង​ថា ការធ្វើ​ឲ្យ​តំបន់​មេគង្គ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ​នឹង​ជួយ​ដល់​បណ្តា​ប្រទេស​មេគង្គ ជាពិសេស​ប្រទេស​នៅ​តាម​ខ្សែ​ទឹក​ខាង​ក្រោម​រួមមាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម។ លោក​បណ្ឌិត អាន ពេជ្រហត្ថដា នាយក​ប្រតិបត្តិ​នៃ MRCsមាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOAកាលពី​ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការសម្រេចចិត្តរបស់​ប្រទេស​ចិន​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​អំពី​ជលសាស្ត្រ​នៃ​ទំនប់​របស់​ចិន​ចំនួន​២​កាលពី​ពេល​ថ្មីៗនេះ ជា​កាយ​វិការ​គួរ​ឲ្យ​សាទរ​ហើយ ប៉ុន្តែ​លោក​ថា បណ្តា​ប្រទេស​មេគង្គ​ដទៃ​ទៀត​ ត្រូវ​ការ​ទិន្នន័យ​បន្ថែម​ទៀត ដើម្បី​ពួកគេ​អាច​ព្យាករណ៍​ទឹក​ជំនន់​និង​គ្រោះ​រាំង​ស្ងួត បាន​កាន់​តែ​ប្រសើរ​ជាង​នេះ៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០)
    28 min

  • Hello VOA៖ បញ្ហា​ចម្រូង​ចម្រាស​ក្រោយការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក - វិច្ឆិកា 06, 2020
    ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​បាន​បញ្ចប់​ទៅមែន​កាលពី​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ តែ​គេ​សង្កេត​ឃើញ​មាន​បញ្ហា​ចម្រូងចម្រាស​ខ្លះ​នៅក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត ក្រោយពេល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ប្តឹង​តវ៉ា​ពី​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹក​ឆ្នោត។ ដំណើរការ​នីតិ​វិធី​នេះ កើតឡើង​នៅពេល​ដែល​លោក​អតីតៈ​អនុប្រធានាធិបតី ចូ បៃឌិន ខាង​គណបក្ស​ប្រជាធិបតេយ្យ នាំមុខ​លោក​ ត្រាំ នូវ​សំឡេង​ឆ្នោត​ដែល​បាន​រាប់រួច ហើយ​មាន​ការប្រទាញ​ទង់គ្នា​ខ្លាំង​ ជាពិសេស​នៅក្នុង​រដ្ឋ​ងាករេ ឬ swing states មួយ​ចំនួន។ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ ពិសេស​នៅយប់​ថ្ងៃ​សុក្រ​នេះ លោក សុខ ខេមរា បាន​សម្ភាសន៍​លោក ប៉ូច រាសី ជា​អ្នកយកព័ត៌មានVOA ដែល​បាន​តាម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នេះ៕ (លោក សុខ ខេមរា, Hello VOAពិសេស, វ៉ាស៊ីនតោន, ៦ វិច្ឆិកា ២០២០)
    20 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…