Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ កម្ពុជា ជា​សមាជិក​មិន​អាចខ្វះ​បាន​របស់​អាស៊ាន? - វិច្ឆិកា 05, 2020
    សំណើជាយោបល់​របស់​អតីត​អ្នកការទូត​សិង្ហបុរី​មួយ​រូប​កាលពី​ចុងខែតុលា​កន្លង​ទៅ ដែលថាចង់​ឱ្យ​អាស៊ាន​ទុក​លទ្ធភាព​ទ្វារក្រោយ​គ្រាមាន​អាសន្ន​អ្វីមួយ ដើម្បីរុញ​កម្ពុជានិងលាវចេញ បានបង្ក​ជាប្រតិកម្ម​បាញ់ផ្លោង​សម្ដីដាក់គ្នា និង​បង្ក​ជាការពិភាក្សា​យ៉ាងផុសផុល។ នៅ​ចំចំណុចស្នូលនៃ​បរិបទនេះ គឺ​តួនាទី​ជារដ្ឋ​សមាជិក​កូនពៅ​របស់​កម្ពុជា ដែល​អ្នកផង អាច​ពិនិត្យពិច័យ​ថា នាំ​សេចក្ដី​ចម្រើន​ប៉ុណ្ណា​ដល់​អាស៊ាន ហើយ​នាំ​ទុក្ខ​ព្រួយ​ប៉ុណ្ណា​ដល់​អាស៊ាន។ លោក ពុយ គា អ្នកសារព័ត៌មាន​ជើងចាស់​ដែល​តាមដាន​រាយការណ៍​រឿង​អាស៊ាន​ជាង២០ឆ្នាំ និង​លោក ស៊ុន គីម គ្រូឧទ្ទេស​ជំនាញទំនាក់ទំនង​អន្តរជាតិ​នៅសាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​ជជែក​ពី​បញ្ហានេះ៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០)
    28 min
  • Hello VOA៖ កម្ពុជា ជា​សមាជិក​មិន​អាចខ្វះ​បាន​របស់​អាស៊ាន? - វិច្ឆិកា ០៥, ២០២០
    សំណើជាយោបល់​របស់​អតីត​អ្នកការទូត​សិង្ហបុរី​មួយ​រូប​កាលពី​ចុងខែតុលា​កន្លង​ទៅ ដែលថាចង់​ឱ្យ​អាស៊ាន​ទុក​លទ្ធភាព​ទ្វារក្រោយ​គ្រាមាន​អាសន្ន​អ្វីមួយ ដើម្បីរុញ​កម្ពុជានិងលាវចេញ បានបង្ក​ជាប្រតិកម្ម​បាញ់ផ្លោង​សម្ដីដាក់គ្នា និង​បង្ក​ជាការពិភាក្សា​យ៉ាងផុសផុល។ នៅ​ចំចំណុចស្នូលនៃ​បរិបទនេះ គឺ​តួនាទី​ជារដ្ឋ​សមាជិក​កូនពៅ​របស់​កម្ពុជា ដែល​អ្នកផង អាច​ពិនិត្យពិច័យ​ថា នាំ​សេចក្ដី​ចម្រើន​ប៉ុណ្ណា​ដល់​អាស៊ាន ហើយ​នាំ​ទុក្ខ​ព្រួយ​ប៉ុណ្ណា​ដល់​អាស៊ាន។ លោក ពុយ គា អ្នកសារព័ត៌មាន​ជើងចាស់​ដែល​តាមដាន​រាយការណ៍​រឿង​អាស៊ាន​ជាង២០ឆ្នាំ និង​លោក ស៊ុន គីម គ្រូឧទ្ទេស​ជំនាញទំនាក់ទំនង​អន្តរជាតិ​នៅសាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​ជជែក​ពី​បញ្ហានេះ៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០)
    28 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការចូលរួម​របស់​ស្ត្រី​ក្នុង​កិច្ចការ​ទំនាក់​ទំនង​អន្តរជាតិ - វិច្ឆិកា 03, 2020
    កញ្ញា ពេជ្រ ចារ៉ាឌីន នាយក​ប្រតិបត្តិរង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​ហៅ​កាត់​ថា CICP បាន​ថ្លែង​ថា ការងារ​ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ​នេះ​តម្រូវ​ឲ្យ​ស្រ្តី​ចំណាយ​ពេល​ច្រើន​ជាមួយ​នឹង​ការងារ​ក៏​ដូច​ជា​ការធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ជួប​ជាមួយ​នឹង​មនុស្ស​មក​ពី​ជុំវិញពិភពលោក។ ស្រ្តី​មួយ​ចំនួន ហាក់ដូច​ជា​ខ្លាច​មិន​ចង់​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ ដោយសារ​តែ​គិត​ថា​ជា​ការងារ​លំបាក​ ប៉ុន្តែ​នៅ​ពេល​ដែល​ស្រ្តី​ម្នាក់​ហ៊ាន​ស្រម៉ៃ​ចង់​ធ្វើអ្វី​មួយ​នោះ មាន​ន័យ​ថា​ស្រ្តី​នោះ បាន​សម្រេច​គោលដៅ​៥០ភាគរយ​រួច​ទៅ​ហើយ។ អ្វី​ដែល​នៅ​សេសសល់ គឺ​ការតាំងចិត្ត និង​សេចក្តី​ក្លាហាន​ហ៊ាន​ជំនះ​ឧបសគ្គ​ដើម្បី​ដើរ​តាម​ក្តី​ស្រម៉ៃ​មួយ​នោះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០)
    23 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការចូលរួម​របស់​ស្ត្រី​ក្នុង​កិច្ចការ​ទំនាក់​ទំនង​អន្តរជាតិ - វិច្ឆិកា ០៣, ២០២០
    កញ្ញា ពេជ្រ ចារ៉ាឌីន នាយក​ប្រតិបត្តិរង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​ហៅ​កាត់​ថា CICP បាន​ថ្លែង​ថា ការងារ​ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ​នេះ​តម្រូវ​ឲ្យ​ស្រ្តី​ចំណាយ​ពេល​ច្រើន​ជាមួយ​នឹង​ការងារ​ក៏​ដូច​ជា​ការធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ជួប​ជាមួយ​នឹង​មនុស្ស​មក​ពី​ជុំវិញពិភពលោក។ ស្រ្តី​មួយ​ចំនួន ហាក់ដូច​ជា​ខ្លាច​មិន​ចង់​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ ដោយសារ​តែ​គិត​ថា​ជា​ការងារ​លំបាក​ ប៉ុន្តែ​នៅ​ពេល​ដែល​ស្រ្តី​ម្នាក់​ហ៊ាន​ស្រម៉ៃ​ចង់​ធ្វើអ្វី​មួយ​នោះ មាន​ន័យ​ថា​ស្រ្តី​នោះ បាន​សម្រេច​គោលដៅ​៥០ភាគរយ​រួច​ទៅ​ហើយ។ អ្វី​ដែល​នៅ​សេសសល់ គឺ​ការតាំងចិត្ត និង​សេចក្តី​ក្លាហាន​ហ៊ាន​ជំនះ​ឧបសគ្គ​ដើម្បី​ដើរ​តាម​ក្តី​ស្រម៉ៃ​មួយ​នោះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០)
    23 min
  • Hello VOA៖ យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​របស់​បេក្ខជន​ប្រធានាធិតី​អាមេរិក​មុនពេល បោះឆ្នោត​ថ្ងៃទី៣ ខែវិច្ឆិកា - តុលា 29, 2020
    យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​របស់​បេក្ខជន​ប្រធានាធិតី​អាមេរិក​មុន​ពេល​បោះឆ្នោត​ថ្ងៃទី៣ ខែវិច្ឆិកា នៅបន្ត​ប្រព្រឹត្ត​ទៅកាន់​តែ​ស្រួចស្រាល់។ បេក្ខជន​គណបក្ស​សាធារណរដ្ឋ គឺ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​បន្ត​ឃោសនា​រក​សំឡេង​ឆ្នោត​នៅតាម​រដ្ឋ​សំខាន់ៗ​ជាច្រើន ដូច​លោក ចូ បៃឌិន បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​អតីត​អនុប្រធានាធិបតី​ផងដែរ។ ការប្រជែង​គ្នា​របស់​បេក្ខជន​ទាំងពីរ បាន​ឈាន​ដល់​ចំណុច​សំខាន់ៗ​ជាច្រើន គឺ​នៅមុន​ជិត​មួយ​សប្តាហ៍​នៃ​ថ្ងៃ​បោះឆ្នោត​ដែល​មានការ​ចាប់អារម្មណ៍​ពី​ប្រទេស​ក្នុង​ពិភពលោក។ លោក សុខ ខេមរា បាន​សន្ទនា​ជាមួយ​លោក ប៉ូច រាសី ដែល​ជា​អ្នកយក​ព័តមាន​វីអូអេ និង​បាន​តាមដាន​អំពី​ដំណើរការ​បោះឆ្នោត​នេះ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ តុលា ២០២០)
    33 min
  • Hello VOA៖ យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​របស់​បេក្ខជន​ប្រធានាធិតី​អាមេរិក​មុនពេល បោះឆ្នោត​ថ្ងៃទី៣ ខែវិច្ឆិកា - តុលា ២៩, ២០២០
    យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​របស់​បេក្ខជន​ប្រធានាធិតី​អាមេរិក​មុន​ពេល​បោះឆ្នោត​ថ្ងៃទី៣ ខែវិច្ឆិកា នៅបន្ត​ប្រព្រឹត្ត​ទៅកាន់​តែ​ស្រួចស្រាល់។ បេក្ខជន​គណបក្ស​សាធារណរដ្ឋ គឺ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​បន្ត​ឃោសនា​រក​សំឡេង​ឆ្នោត​នៅតាម​រដ្ឋ​សំខាន់ៗ​ជាច្រើន ដូច​លោក ចូ បៃឌិន បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​អតីត​អនុប្រធានាធិបតី​ផងដែរ។ ការប្រជែង​គ្នា​របស់​បេក្ខជន​ទាំងពីរ បាន​ឈាន​ដល់​ចំណុច​សំខាន់ៗ​ជាច្រើន គឺ​នៅមុន​ជិត​មួយ​សប្តាហ៍​នៃ​ថ្ងៃ​បោះឆ្នោត​ដែល​មានការ​ចាប់អារម្មណ៍​ពី​ប្រទេស​ក្នុង​ពិភពលោក។ លោក សុខ ខេមរា បាន​សន្ទនា​ជាមួយ​លោក ប៉ូច រាសី ដែល​ជា​អ្នកយក​ព័តមាន​វីអូអេ និង​បាន​តាមដាន​អំពី​ដំណើរការ​បោះឆ្នោត​នេះ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ តុលា ២០២០)
    33 min
  • Hello VOA សំឡេងជំនាន់ថ្មី៖ អាហារូបករណ៍ SHE CAN ជំរុញ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ក្លាយជា​អ្នកដឹកនាំ - តុលា 19, 2020
    អាហារូបករណ៍ SHE CAN ជា​អាហារូប​ករណ៍​ដែល​ផ្តល់​ឲ្យ​តែសិស្ស និស្សិតជា​ស្រ្តី​វ័យ​ក្មេង អាយុចាប់​ពី​១៧ ដល់​២១​ឆ្នាំ ហើយ​ថ្មីៗ​នេះ SHE CAN ទើបតែ​ប្រកាស​បើក​ឲ្យ​មាន​ការដាក់​ពាក្យ​ស្នើសុំ និង​គ្រោង​បិទ​ការ​ដាក់​ពាក្យ​នៅ​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២០។ កញ្ញា អ៊ិត សុផារត្ន ដែល​ជា​សិស្ស​អាហារូបករណ៍ SHE CAN ជំនាន់ទី៣ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា អាហា​រូបករណ៍ SHE CAN ជា​កម្មវិធី​សិក្សា​ដែល​ផ្តោត​សំខាន់​លើ​ការជំរុញ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ក្លាយជា​អ្នកដឹកនាំ​នា​ពេល​អនាគត៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០)
    24 min
  • Hello VOA សំឡេងជំនាន់ថ្មី៖ អាហារូបករណ៍ SHE CAN ជំរុញ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ក្លាយជា​អ្នកដឹកនាំ - តុលា ១៩, ២០២០
    អាហារូបករណ៍ SHE CAN ជា​អាហារូប​ករណ៍​ដែល​ផ្តល់​ឲ្យ​តែសិស្ស និស្សិតជា​ស្រ្តី​វ័យ​ក្មេង អាយុចាប់​ពី​១៧ ដល់​២១​ឆ្នាំ ហើយ​ថ្មីៗ​នេះ SHE CAN ទើបតែ​ប្រកាស​បើក​ឲ្យ​មាន​ការដាក់​ពាក្យ​ស្នើសុំ និង​គ្រោង​បិទ​ការ​ដាក់​ពាក្យ​នៅ​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២០។ កញ្ញា អ៊ិត សុផារត្ន ដែល​ជា​សិស្ស​អាហារូបករណ៍ SHE CAN ជំនាន់ទី៣ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា អាហា​រូបករណ៍ SHE CAN ជា​កម្មវិធី​សិក្សា​ដែល​ផ្តោត​សំខាន់​លើ​ការជំរុញ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ក្លាយជា​អ្នកដឹកនាំ​នា​ពេល​អនាគត៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០)
    24 min
  • Hello VOA សុខភាព៖ ការវិវត្តន៍ថ្មីៗ​ពាក់ព័ន្ធនឹ​ង​ដំណើរការ​ធ្វើតេស្តវ៉ាក់សាំង​​កូវីដ១៩ - តុលា 15, 2020
    អ្នក​ជំនាញ​វេជ្ជសាស្ត្រគឺ​ លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​ បានថ្លែង​ថា បើយោង​តាមរបាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក WHO មកទល់​នឹង​ពេល​នេះ​មាន​ក្រុមហ៊ុន​ចំនួន៨​ដែល​កំពុង​នាំមុខ ក្នុង​ការធ្វើតេស្ត​វ៉ាក់សាំងកូវីដ១៩ ​ដោយក្រុមហ៊ុនទាំងនោះ​បាន​ឈានដល់​ដំណាក់​កាលចុងក្រោយ​នៃ​ការធ្វើតេស្ត​ហើយ។ ប្រសិនបើ​ការធ្វើតេស្ត​ទាំងអស់​ទទួល​បា​ន​លទ្ធផលវិជ្ជមាន ​គឺ​មាន​ន័យ​ថា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ​និង​សុវត្ថិភាព​ទៅ​លើ​ក្រុម​មនុស្សដែល​ត្រូវ​បាន​យក​មក​ធ្វើតេស្ត​ទាំងនេះ​ នោះ​គេរំពឹងថា នឹង​មានការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ស្ថានភាពអាសន្នសម្រាប់​ក្រុមមនុស្ស​ងាយរងគ្រោះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០)
    31 min
  • Hello VOA សុខភាព៖ ការវិវត្តន៍ថ្មីៗ​ពាក់ព័ន្ធនឹ​ង​ដំណើរការ​ធ្វើតេស្តវ៉ាក់សាំង​​កូវីដ១៩ - តុលា ១៥, ២០២០
    អ្នក​ជំនាញ​វេជ្ជសាស្ត្រគឺ​ លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​ បានថ្លែង​ថា បើយោង​តាមរបាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក WHO មកទល់​នឹង​ពេល​នេះ​មាន​ក្រុមហ៊ុន​ចំនួន៨​ដែល​កំពុង​នាំមុខ ក្នុង​ការធ្វើតេស្ត​វ៉ាក់សាំងកូវីដ១៩ ​ដោយក្រុមហ៊ុនទាំងនោះ​បាន​ឈានដល់​ដំណាក់​កាលចុងក្រោយ​នៃ​ការធ្វើតេស្ត​ហើយ។ ប្រសិនបើ​ការធ្វើតេស្ត​ទាំងអស់​ទទួល​បា​ន​លទ្ធផលវិជ្ជមាន ​គឺ​មាន​ន័យ​ថា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ​និង​សុវត្ថិភាព​ទៅ​លើ​ក្រុម​មនុស្សដែល​ត្រូវ​បាន​យក​មក​ធ្វើតេស្ត​ទាំងនេះ​ នោះ​គេរំពឹងថា នឹង​មានការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ស្ថានភាពអាសន្នសម្រាប់​ក្រុមមនុស្ស​ងាយរងគ្រោះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០)
    31 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…