Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ អ្នករិះគន់ថា ការចេញ​សាលក្រម​ផ្ទាល់មាត់ អាច​មកពី​ចៅក្រម​នៅ​មាន​កម្រិត​ក្នុង​ការវិនិច្ឆ័យ - ធ្នូ 14, 2020
    អ្នក​ទិតៀន​ឯករាជ្យភាព​តុលាការ​កម្ពុជា លើកឡើង​ថា​កង្វះ​ការ​ចេញ​សាលក្រម​ជា​លាយលក្ខណ៍ អក្សរ​ឱ្យ​បាន​ពេញ​លេញ​និង​ចេញ​ផ្សាយ​សាលក្រម​ជា​សាធារណៈ​ពី​សំណាក់​ចៅក្រម​កម្ពុជា អាច​បណ្តាល​មក​ពី​អំពើ​ពុករលួយ​ផង​និង​សមត្ថភាព​ចៅក្រម​ផង។ កញ្ញា សេង ធារី ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បីពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​កំពុង​តតាំង​ក្តី​របស់​ខ្លួន​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៤​ខែ​ធ្នូ​ថា៖ «‍ខ្ញុំ​អាច​សន្និដ្ឋាន​ថា​មូលហេតុ​ទី​១ គឺ​អាច​មក​ពី​គាត់​[ចៅក្រម]​នៅ​មាន​កម្រិត​ក្នុង​ការ​វិនិច្ឆ័យ។ ពេល​គាត់​ផ្តល់​សាលក្រម​តាម​មាត់​ទៅ​ ហើយ​អត់​មាន​ការ​សរសេរ​ហើយ​ពិនិត្យ​ពី​សាធារណជន​ គាត់​អាច​រួច​ខ្លួន ប្រសិន​បើ​គាត់​នៅ​មាន​កម្រិត​ក្នុង​ការ​វិនិច្ឆ័យ។ វា​អាច​អត់​ស្រប​ច្បាប់ ​ឬ​ខ្វះ​ចំណុច​នេះ​ចំណុច​នោះ គាត់​អាច​រួច​ខ្លួន​ហើយ។ ចុះ​អត់​មាន​អ្នក​ណា​អាច​មក​ពិនិត្យ​មើល​ពី​ក្រៅ​ចូល​មក​នៅ​ពេល​វេលា​ក្រោយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១៤ ខែធ្នូ ឆ្នាំ២០២០)
    29 min

  • Hello VOA៖ អ្នកតស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​និង​រដ្ឋាភិបាល​ធានា​ឯករាជ្យភាព​ប្រព័ន្ធ​យុត្តិធម៌ - ធ្នូ 10, 2020
    អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​អំពើ​ពុករលួយ​ក្នុង​វិស័យ​តុលាការ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការ​ជា​ប្រព័ន្ធ​ជាមួយ​អ្នក​អនុវត្ត​ច្បាប់​ដូច​ជា​មន្ត្រី​ប៉ូលិស​ជាដើម។ លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃព្រហស្បតិ៍​ ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២០​ថា​ កង្វះ​ឯករាជ្យ​ភាព​ក្នុង​ស្ថាប័ន​តុលាការកម្ពុជា​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស។ លោក​ ប៉ិច ពិសី ថ្លែងថា៖ «‍បញ្ហា​នេះ​ អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ការ​ជា​ប្រព័ន្ធ​របស់​ស្ថាប័ន​សាធារណៈ​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​ជារួម។ យើង​ឃើញ​ថា​ មន្ត្រី​ប៉ូលិស​និង​មន្ត្រី​យុត្តិធម៌​ គឺ​ជា​មន្ត្រី​អនុវត្ត​ច្បាប់។ អ៊ីចឹង​ពលរដ្ឋ​គាត់​អាច​យល់​ឃើញ​ថា ​មន្ត្រី​អនុវត្ត​ច្បាប់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០)

  • Hello VOA  ស្រ្តី និង​ភាពជា​អ្នកដឹកនាំ៖ ស្រ្តី មាន​សិទ្ធិ​និង​តួនាទី​ដូច​បុរស​ក្នុង​ភាពជា​អ្នកដឹកនាំ - ធ្នូ 07, 2020
    អ្នកស្រី គ្រី ស៊ុយហៀង នាយិកា​ប្រតិបត្តិ​អង្គការ​នារី​ដើម្បី​សន្តិភាព​បាន​ថ្លែង​ថា សិទ្ធិ​មិនមែន​ជា​របស់​ដែល​គេ​អាច​ដក​ហូត​ពី​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មនុស្ស​ម្នាក់​ទៀត​នោះ​ទេ។ វា​មិនមែន​ជា​ការ​ផ្តល់​សិទ្ធិ​ដល់​ស្រ្តី ឬ​បុរស ប៉ុន្តែ​ជា​សិទ្ធិ​ដែល​មនុស្ស​គ្រប់​រូប​មាន​ក្នុង​នាម​ជា​មនុស្សជាតិ។ ដូច្នេះ ស្រ្តី​ត្រូវ​ហ៊ាន​ដេញ​តាម​ចាប់ក្តី​ស្រម៉ៃ​របស់​ខ្លួន និង​ត្រូវ​ចងចាំ​ថា ផ្នត់គំនិត និង​គំនាប​ដែល​ស្ត្រី​កំពុង​ប្រឈម មិនមែន​ជា​កត្តា្ក​កំណត់​ជោគវាសនា​របស់​ខ្លួន​ទេ៕ (អ្នកស្រី ស៊ូពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០)
    30 min

  • Hello VOA៖ អាស៊ីអាគ្នេយ៍ អាច​រំពឹង​អ្វីខ្លះ​ពី​អាណត្តិ​លោក​ប្រធានាធិបតី Biden? - ធ្នូ 03, 2020
    លោក Joe Biden ត្រូវបាន​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ហើយ​គ្រោង​ស្បថ​ចូល​កាន់​ដំណែងជា​ប្រធានាធិបតី​ទី៤៦​របស់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២០ ខែមករា ខាងមុខ​នេះ។ ក្នុងកម្មវិធី Hello VOA ប្រចាំខែ​អំពី​អាស៊ាន ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នក​សម្រប​សម្រួល បណ្ឌិត ឡេង ធារិទ្ធ នាយក​មជ្ឈមណ្ឌល​មេគង្គ​ដើម្បី​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​ផ្ដល់​ការវិភាគ​ទៅលើ​ថាតើ​អាស៊ីអាគ្នេយ៍​អាច​រំពឹង​អ្វីខ្លះ ពី​អាណត្តិ​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ។ បណ្ឌិត ឡេង ធារិទ្ធ ថ្លែង​ថា លោក Biden នឹង​ប្រកាន់​យក​ឥរិយាបថ​ទន់ភ្លន់​ជាង​លោក ត្រាំ ហើយនឹង​មាន​ការផ្ដោត​យក​ចិត្តទុកដាក់​លើ​គុណតម្លៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០)

  • Hello VOA៖ អ្នកវិភាគ​បារម្ភ​ពី​ភាពរអាក់រអួល​នៃ​ដំណើរការ​ផ្ទេរ​អំណាច​ពី​លោក Donald Trump ដល់​លោក Joe Biden - វិច្ឆិកា 30, 2020
    អ្នក​សង្កេតការណ៍​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ថ្លែងថា លោក​មាន​ក្តី​បារម្ភ​ពី​ភាព​ចម្រូង​ចម្រាស​នៃ​ដំណើរការផ្ទេរ​តំណែង​ពី​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង គឺ​លោក Donald Trump ទៅ​លោក Joe Biden ដែល​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋអាមេរិក ដែល​ត្រូវគេ​គ្រោង​ទុកថា នឹង​ប្រព្រឹត្ត​ទៅ​នៅខែ​មករា ឆ្នាំ​២០២១។ ការណ៍​នេះ កើតឡើង​នៅពេល​ដែល​លោក Trump ដែល​ចោទ​ប្រកាន់​ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃទី៣​ វិច្ឆិកា មានការ​គៃបន្លំ ​ដែល​លោក​កំពុង​តវ៉ា​តាម​ផ្លូវច្បាប់។ លោក សុខ ខេមរា​ នៃ ​VOA បាន​សម្ភាសន៍​លោក គុជ ច័ន្ទលី ​តាមទូរស័ព្ទ​ក្នុង​កម្មវិធី Hello VOA៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…