Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ អ្វី​ទៅ​ជាដើមចម​និង​ឥទ្ធិពល​នៃ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ឆ្នាំ២០២១? - កុម្ភៈ 04, 2021
    យោធាមីយ៉ាន់ម៉ា បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អោងសាន ស៊ូជី កាលពី​ថ្ងៃចន្ទ​ដើម​សប្ដាហ៍​នេះ។ លោក អ៊ូ វីរៈ ប្រធាន​ស្ថាបនិក​អង្គការ​វេទិកា​អនាគត បាន​ចូលរួម​ជា​វាគ្មិនជជែក អំពី​ដើមចម​និង​ផលប៉ះពាល់​នៃ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ឆ្នាំ២០២១ នេះ ក្នុង​កម្មវិធី Hello VOA ចាក់​ផ្សាយ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ូ វីរៈ លើក​ឡើង​ថា រដ្ឋ​ប្រហារ​យោធា​លើក​នេះ ប៉ះពាល់​ដល់​ផលប្រយោជន៍​ទាំងអស់គ្នា ទាំង​ស្ថាប័ន​យោធា ទាំង​រដ្ឋាភិបាល​ស៊ីវិល និង​មហា​អំណាច​នៅ​ជិត​ឆ្ងាយ​នានា ហើយ​លោក​អគ្គមេបញ្ជាការ​កងទ័ព Min Aung Hlaing តែ​ម្នាក់​គត់​ដែល​មាន​ប្រយោជន៍​នយោបាយ​ចងភ្ជាប់​នឹង​រដ្ឋប្រហារ​លើក​នេះ។ លោក​បន្ត​ថា ជប៉ុន​និង​អាស៊ាន ស្ថិត​ក្នុង​មុខងារ​សមស្រប​ជាងគេ​ក្នុង​ការចរចា​ដោះស្រាយ​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​ដោយ​យោធា​ភូមា​លើក​នេះ៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១)
    31 min

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការសម្របខ្លួន​នៅក្នុង​បរិបទ​វប្បធម៌​ចម្រុះ - កុម្ភៈ 01, 2021
    កញ្ញា ម៉ៅ សុផល្លីន ស្ថាបនិក​និង​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន S.O. Cloud Solutions LLC បាន​ថ្លែង​ថា ការដាក់គោលដៅ​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ជីវិត និង​ការចេះ​សម្របខ្លួន​ទៅតាម​បរិបទ​សង្គម​និង​វប្បធម៌ នឹង​ជួយ​ឲ្យ​យើង​អាច​សម្រេច​តាម​ក្តីស្រមៃ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១)
    35 min

  • Hello VOA សុខភាព៖ ការចាក់វ៉ាក់សាំង​ចំពោះ​មនុស្ស​ពេញវ័យ - មករា 21, 2021
    អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ដូច​ក្រុមកុមារ​ដែរ មនុស្ស​ពេញវ័យ​ទាំងអស់​ក៏ត្រូវការ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ការឆ្លង​និង​ការរីករាលដាល​នៃ​ជំងឺឆ្លង។ វ៉ាក់សាំង មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​ងាយ​នឹង​វិវត្ត​ទៅ​ជា​ផលវិបាក​ពី​ជំងឺ​ដែល​គេ​អាច​បង្ការបាន ដោយ​ការចាក់​វ៉ាក់សាំង។ មនុស្ស​ពេញវ័យ​ខ្លះ ស្មាន​ខុស​ថា វ៉ាក់សាំង​ដែល​ពួកគេ​បាន​ទទួល​នៅ​ពេល​ពួកគេ​ជា​កុមារ នឹង​ការពារ​ពួកគេ​ពេញ​មួយ​ជីវិត។ ជាទូទៅ នេះ​ជា​ការពិត លើកលែងតែ​មនុស្ស​ពេញវ័យ​មួយ​ចំនួន​ដែល​មិន​ធ្លាប់​បាន​ទទួល​ថ្នាំ​បង្កា​នៅ​ពេល​ពួកគេ​នៅ​ជា​កុមារ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១  ខែមករា ឆ្នាំ២០២១)
    24 min

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ពិព័រណ៍​ស្រ្តី​២០២១ នឹង​ជំរុញ​ឲ្យ​បញ្ហា​ស្រ្តី​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ស្រ្តី​អ្នក​សិល្បៈ​សហសម័យ - មករា 18, 2021
    ស្រ្តី ២០២១ គឺ​ជាការ​តាំង​ពិព័រណ៍​តាមរយៈ​រូបភាព គំនូរ វីដេអូ ការសម្តែង និង កំណាព្យ​ស្តីអំពី​ស្រ្តី ពាក់ព័ន្ធ​នឹង​បទដ្ឋាន​ទំនៀមទំលាប់ ការអប់រំ និង​សិទ្ធិ​សេរីភាព​ជាដើម ដោយ​មានការ​ចូល​រួម​ពី​សិល្បៈករ​ជា​ស្រ្តី​វ័យ​ក្មេង​ចំនួន​៨​នាក់​ក្នុងការដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​។ កញ្ញា កែវ ស្រីភ័ក្រ្ត សិល្បករ​ចក្ខុទស្សន៍ និង​ជា​សិល្បករ​មួយរូប ដែល​នឹង​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ​ក្នុង​ពិព័រណ៍​នេះ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មីថា ពិព័រណ៍​ស្រ្តី២០២១ នឹង​អាច​ជំរុញ​ឲ្យ​បញ្ហា​ស្រ្តី​ក្នុង​សង្គម​កម្ពុជា​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ស្នាដៃ​របស់​ស្រ្តី​អ្នកសិល្បៈ​សហសម័យ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៨ មករា ២០២១)
    28 min

  • Hello VOA៖ អ្នកជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចូល​ជា​សមាជិក EITI ដើម្បី​តម្លាភាព​ចំណូល​ប្រេង - មករា 14, 2021
    អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា កង្វះ​សុចរិតភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ចំណូល​បាន​មក​ពី​ប្រេង​នៅ​កម្ពុជា​ បាន​បង្ក​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ចាត់ចែង​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​អភិវឌ្ឍ​ជាតិ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​ ខែ​មករា​ ឆ្នាំ​២០២១ ​ថា ​កម្ពុជា​គួរ​តែ​ពិចារណា​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​គំនិត​ផ្តួចផ្តើម​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​ ឬ​ហៅកាត់​ថា​ EITI (Extractive Industries Transparency Initiative)។ លោក​ថ្លែង​ទៀត​ថា «‍ធ្វើ​ម៉ិច​ធានា​ថា​ ​ទឹក​ប្រាក់​ដែល​យើង​រក​បាន​ ចំណូល​ដែល​យើង​រក​បាន​ពី​ប្រេង​ហ្នឹង ​នឹង​ក្លាយ​ជា​ធនធាន​មួយ​ដែល​អាច​បន្ត​ទៅ​ទៀត​ដោយ​មិន​មាន​ការ​បាត់​បង់​ចំណូល​ហ្នឹង​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៤ ខែ​មករា ឆ្នាំ​២០២១)
    25 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…