Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ពិការភាព​មិនមែន​ជា​ឧបសគ្គ​នៅ​ក្នុង​ការសម្រេច​តាមបំណង​ទេ - មីនា 01, 2021
    អ្នកស្រី អុន សុខនី នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​អេពិកអាត (Epic Arts) បាន​ថ្លែង​ថា ជនពិការ​គួរ​ក្រោកឈរ​ឡើង​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ​ហើយ​ប្រសិនបើ​ កំពុង​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ហើយ​ តែ​មិន​ទាន់​បាន​សម្រេច​ សូម​កុំ​បោះបង់ ​ ត្រូវ​បន្ត​ព្យាយាម​ត​ទៅ​ទៀត។ សូម​កុំ​ឲ្យ​ពិការភាព​ទាញ​យើង​ចេញ​ពី​គោលដៅ​ដែល​យើង​ចង់​បាន​ ហើយ​ត្រូវ​កសាង​ចំណេះដឹង​ និង​បទពិសោធន៍​បន្ថែមទៀត ដើម្បី​សហគមន៍​យើង​ និង​ប្រទេស​ជាតិ​យើង ហើយ​ត្រូវ​ចងចាំ​ថា សកម្មភាព​ដែល​យើង​ធ្វើ មាន​ឥទ្ធិពល​ជាង​ការនិយាយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១)
    26 min

  • Hello VOA សុខភាព៖ វ៉ាក់សាំង​កូវីដ១៩ ពិតជា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ប្រាកដ​មែន - កុម្ភៈ 18, 2021
    អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង ដែល​ជា​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​មួយរូប​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា វ៉ាក់សាំង​កូវីដ១៩ ពិតជា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​មែន។ មនុស្ស​រាប់លាន​នាក់​នៅ​សហរដ្ឋអាមេរិក បាន​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ១៩ ហើយ​វ៉ាក់សាំង​ទាំង​នេះ បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុវត្ថិភាព​ដែល​មាន​លក្ខណៈ​ខ្លាំងក្លា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ ការត្រួតពិនិត្យ​នេះ រួមបញ្ចូល​ទាំង​ការប្រើ​ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​តាម​របៀប​ដែល​គេ​ធ្លាប់​ប្រើ​កន្លង​មក និង​តាម​របៀប​ថ្មី ដើម្បី​ឱ្យ​ប្រាកដ​ថា វ៉ាក់សាំង​ការពារ​កូវីដ១៩ ពិតជា​មាន​សុវត្ថិភាព​មែន។ លទ្ធផល​ដែល​ទទួល​បាន​ពី​ការឃ្លាំមើល​ទាំងនោះ បាន​បង្ហាញ​ថា គួរ​ឲ្យ​មាន​ការទុកចិត្ត​ខ្លាំង៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១)
    27 min

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ស្ថានភាព​សង្គម​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ច្រើន - កុម្ភៈ 15, 2021
    ជំងឺ​ផ្លូវ​ចិត្ត​កំពុង​ជា​ប្រធាន​បទ​មួយក្នុង​ការ​ជជែក និង​ស្វែង​យល់ជា​ញឹក​ញាប់​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា ជាពិសេសយុវវ័យ។ ​លោក ធីម សុវណ្ណប្ញទ្ធ វេជ្ជបណ្ឌិត​ឯកទេស​វិកលវិទ្យា ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​ចិត្តសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៤០​ភាគ​រយ​មាន​ជំងឺ​ផ្លូវ​ចិត្ត ដោយ​សារ​បញ្ហា​សង្គម​នៅ​កម្ពុជា ដែល​ចាំ​បាច់​ត្រូវ​ស្វែង​យល់​ពី​ជំងឺ​នេះ​ ​ដើម្បីស្វែង​រក​ការ​ព្យាបាល។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១)

  • Hello VOA៖ អ្នកជំនាញ​ថា ពលរដ្ឋ​អស់​ជំនឿ​លើ​ស្ថាប័ន​សាធារណៈ​ក្នុង​ការដោះស្រាយ​បញ្ហា​ពុករលួយ​នៅ​កម្ពុជា - កុម្ភៈ 11, 2021
    អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ល្មម​ដល់​ពេល​ដែល​កម្ពុជា ត្រូវ​ចាត់ការ​បោសសំអាត​អំពើពុក​រលួយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ហើយ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ថា ​ពលរដ្ឋ​កម្ពុជា​កាន់តែ​បាត់​ជំនឿ​លើ​ស្ថាប័ន​សាធារណៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១)
    24 min

  • Hello VOA៖ អ្នកជំនាញ​ថា ក្រោម​រដ្ឋបាល​លោក Biden នយោបាយ​កម្ពុជា​នឹង​ផ្លាស់ប្តូរ​នៅ​ឆ្នាំ២០២១ - កុម្ភៈ 08, 2021
    អ្នកជំនាញ​ខាង​សេរីភាព​សារព័ត៌មាននិង​ជា​អ្នកតាមដាន​នយោបាយ​កម្ពុជា​លើកឡើង​ថា​នៅ​ឆ្នាំ២០២១​នេះ ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden សហរដ្ឋ​អាមេរិក នឹង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែងនៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី​៨ ខែកុម្ភៈ ឆ្នាំ២០២១​ថា៖ «‍ដូច​លោក Biden លោក​ឡើង​មក លោក​ប្រកាស​ថា អាមេរិក​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​និង​របៀប​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ឡើង​វិញ...រឿង​បញ្ហា​ខ្មែរ ខ្ញុំ​ជឿ​ថា នយោបាយ​កម្ពុជា នឹង​មាន​ការប្រែប្រួល​នៅ​ឆ្នាំ២០២១​នេះ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៨ ខែកុម្ភៈ ២០២១)
    25 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…