Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សុខភាព៖ វិធី​ការពារ​កុំឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ - មេសា 16, 2021
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង​តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា កត្តា​ធំៗ​ពីរ​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩ គឺ​ចំនួន​វីរុស និ​ងពេល​វេលា​ដែល​វីរុស​សាយភាយ​មក​ប៉ះ​មនុស្ស​ម្នាក់។ ការឆ្លង​ដែល​ខ្លាំង​ជាង​គេ​បំផុត​នោះ គឺ​តាម​ដំណក់​ទឹក​ដង្ហើម​របស់​អ្នកជំងឺ។ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ១៩ និង​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ​ បើ​ទោះ​បី​ជា​អ្នក​បាន​ចាក់ ឬ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ក៏​ដោយ គឺ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា និង​រក្សា​អនាម័យ​ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់។ វ៉ាក់សាំង​មិន​អាច​ការពារ​យើង​មិន​ឲ្យ​ឆ្លង​កូវីដ​បាន​១០០%​ទេ ប៉ុន្តែ​វ៉ាក់សាំង​អាច​ការពារ​យើង​រហូត​ដល់​១០០% មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១)
    30 min

  • Hello VOA៖ សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​របាយការណ៍​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម មុន​គម្រោង​អភិវឌ្ឍន៍​ចាប់ផ្តើម - មេសា 12, 2021
    អ្នក​ឃ្លាំមើល​ផល​ប៉ះពាល់​នៃ​គម្រោងអភិវឌ្ឍន៍​និង​សិទ្ធិ​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​លើកឡើង​ថា​រដ្ឋាភិបាល​គួរ​តែ​ធានា​ឲ្យ​មាន​របាយការណ៍​ស្តី​ពី​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ជាមុន មុន​នឹង​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ណាមួយ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សហគមន៍​មូលដ្ឋាន។ លោក​ វណ្ណ​ សុផាត អ្នក​សម្របសម្រួល​គម្រោង​ដី​ធ្លី​និង​ធនធាន​ធម្មជាតិ​តំបន់​ឆ្នេរ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១២​ ខែ​មេសា ​ឆ្នាំ​២០២១​ថា៖ «‍គួរ​តែ​មាន​ការ​វាយតម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​និងសង្គម​ជាមុន។ អញ្ចឹង បើ​ក្រុម​ហ៊ុន​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង អនុវត្ត​នីតិវិធី​អញ្ចឹង​មុន ប្រហែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ។ ​មាន​ផលប៉ះពាល់​ខ្លះ​ដែរមិន​អត់​ទេ​ ការ​អភិវឌ្ឍ​នោះ តែ​ប៉ះ​ពាល់​តិចតួច»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១២ មេសា ២០២១)
    25 min

  • Hello VOA៖ អ្នកតស៊ូមតិ​ថា គួរ​មាន​ការស៊ើបអង្កេត​រក​ឬសគល់​នៃ​អំពើ​ពុករលួយ​ដែល​អាច​ជា​កត្តា​នាំឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា - មេសា 08, 2021
    អ្នក​តស៊ូមតិ​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​កម្ពុជា លើកឡើង​ថា ការស៊ើបអង្កេត​លម្អិត​មួយ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​ឬសគល់នៃ​បញ្ហា​ពុករលួយ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃព្រហស្បតិ៍​ទី៨ ខែមេសា ឆ្នាំ​២០២១​ថា៖ «‍សម្រាប់​ខ្ញុំ ការស៊ើបអង្កេត​ជា​ប្រព័ន្ធ​គួរ​តែ​កើត​មាន ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់​ចិត្ត​ទៅ​នឹង​ការធ្វេសប្រហែស​មួយ​ដែល​នាំ​ឲ្យ​ពួកគេ​មាន​ការ​ភ័យ​ព្រួយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,៨ មេសា ២០២១)
    23 min

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ការដឹកនាំ​ប្រកប​ដោយ​និរន្តភាព​របស់​ស្រ្តី​នៅក្នុង វិស័យ​បច្ចេកវិទ្យា - មេសា 05, 2021
    កញ្ញា អៀង អូមួយ អគ្គនាយិកា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Camsolution Technology និង​ជា​ប្រធាន​វិទ្យាស្ថាន​បច្ចេកវិទ្យា Tux Global បាន​ថ្លែង​ថា ការដឹកនាំ​ឲ្យ​បាន​ល្អ ១០០%​នៅ​ក្នុងស្ថាប័ន​មួយ ក្រៅពី​ដឹកនាំ​អជីវកម្ម​បាន​ទទួល​ជោគជ័យ​ហើយ​នោះ ត្រូវ​បណ្តុះបណ្តាល​ក្រុម​ការងារ​ឲ្យ​មាន​សមត្ថភាព អាច​បំពេញ​ការងារ​បាន​ដោយ​ជោគជ័យ​និង​មាន​និរន្តភាព​នៅ​ពេល​អវត្តមាន​អ្នកដឹកនាំ ឬ​ពេល​ផ្ទេរ​តំណែង​ឲ្យ​អ្នក​ដឹកនាំ​ថ្មី៕
    (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន,  ថ្ងៃទី៥  ខែមេសា ឆ្នាំ២០២១)
    33 min

  • Hello VOA៖ វិបត្តិ​ភូមា ជាវិញ្ញាសា​ប្ដូរផ្ដាច់​សម្រាប់​កម្ពុជា​និង​អាស៊ាន - មេសា 01, 2021
    ការឆ្លើយតប​ដោយ​ហិង្សា​នៃ​របបសឹក​ភូមា​ទៅនឹង​ចលនា​មហាជន​ប្រឆាំង​នឹង​រដ្ឋប្រហារ នាំឱ្យ​ជនស៊ីវិល​រាប់​រយ​នាក់​ស្លាប់ និង​មាន​រាប់ពាន់​នាក់​ផ្សេងទៀត​ត្រូវបាន​ឃុំខ្លួន។ វិបត្តិ​នៅ​ភូមា​នេះ បាន​ក្លាយជា​វិញ្ញាសា​ប្ដូរផ្ដាច់​សម្រាប់​កម្ពុជា​និង​អាស៊ាន ដែល​នឹង​ត្រូវ​សម្រេច​លើ​ជម្រើស​លំបាក​នានា​អំពី​វិធានការ​ឆ្លើយតបនឹង​វិបត្តិ​នៃ​រដ្ឋ​សមាជិក​មួយ​នេះ។ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ចូលរួម​ជា​វាគ្មិន​ជជែក​អំពី​បញ្ហា​នេះ ក្នុង​កម្មវិធី​ Hello VOA ចាក់​ផ្សាយ​នៅ​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្រប​សម្រួល៕
    26 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…