Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ បើ​មិន​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​នរណា? - មិថុនា 03, 2021
    «បើ​មិន​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​នរណា?»។ នេះ​ជា​សំណួរ​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ចោទ​ឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​កាល​ពី​ខែ​ឧសភា ដែល​នាំ​ឱ្យ​មាន​ការ​ជជែក​អំពី​ទិសដៅ​ និង​ជម្រើស​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា ដែល​គេ​ឃើញ​ថា ហាក់​ស្និទ្ធស្នាល ពិសេស​ជាមួយ​នឹង​ប្រទេស​ចិន​ប្រជា​មានិត។ លោក​ គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​បាន​ចូលរួម​ជា​វាគ្មិន​ជជែកពីបញ្ហានេះ​ ក្នុងកម្មវិធី​ Hello VOA ចាក់​ផ្សាយ​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០២១ ដែល​មានលោក​ អូន ឆេងប៉រ ​ជា​អ្នកសម្រប​សម្រួល៕
    32 min

  • Hello VOA៖ ការ​បៀតបៀន​លើ​ស្រ្តី​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម - មិថុនា 01, 2021
    ស្រ្តីក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ននៅ​តែ​ស្ថិត​ក្នុង​គោលដៅ​ងាយ​រង​គ្រោះ​នៃ​ការ​បៀត​បៀនស្ទើរ​គ្រប់​រូបភាព ដែល​មាន​ទាំង​ការ​បៀត​បៀន​ផ្លូវ​ភេទ ការ​បៀត​បៀន​តាម​ពាក្យ​សម្តី ការ​បៀតបៀន​តាម​អនឡាញ និងការ​ប្រើ​ហិង្សាលើ​រាង​កាយ​ជា​ដើម​។​ លោក​ស្រី ​សេង រាសី​ នាយិកា​ប្រតិបត្តិអង្គការ​សីលការ​ ដែល​ជា​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការការពារ និងលើកកម្ពស់សិទ្ធិស្រ្តី​នៅ​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី Hello VOA ថា ការ​បៀតបៀន​លើ​ស្រ្តីធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រ្តី និង​ការ​អភិវឌ្ឍ​សង្គម ដែល​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ដើម្បី​បញ្ឈប់​បញ្ហា​នេះ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ៣១ ឧសភា ២០២១)
    26 min

  • Hello VOA សុខភាព៖ វ៉ាក់សាំង​ការពារ​កូវីដ១៩ ទៅ​លើ​ស្រ្តី​មាន​ផ្ទៃពោះ - ឧសភា 20, 2021
    លោក សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​តាម​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន យល់ព្រម​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ ឬ​ការពារ​កុំ​មាន​គ្រោះថ្នាក់​ដល់​ជីវិត បើទោះបី​ជា​ស្រ្តី​មាន​ផ្ទៃពោះ​នោះ ធ្លាប់​បាន​កើត​ជំងឺ​កូវីដ១៩​រួច​ហើយ​ក្តី។ លោក​បាន​ថ្លែង​ទៀត​ថា ​ប្រព័ន្ធ​ការពារ​រាង​កាយ ឬ Antibodies របស់​ម្តាយ​ដែល​បង្កើត​ឡើង​ដោយ​វ៉ាក់សាំង អាច​ចម្លង​ចូល​ទៅ​ក្នុង​ខ្លួន​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ ឬ​តាម​រយៈ​ការ​បំបៅ​ដោះ។ ទោះ​ជា​យ៉ាង​ណា​ លោក​វេជ្ជបណ្ឌិត​ថា នេះ​ជា​ជម្រើស​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ក្នុង​ការ​ចាក់​វ៉ាក់សាំង នេះ​ពីព្រោះ​ថា វ៉ាក់សាំង​កូវីដ១៩ មិន​ត្រូវ​បាន​សិក្សា​ទៅ​លើ​ស្រ្តី​មាន​ផ្ទៃពោះ​ទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១)
    23 min

  • Hello VOA សំឡេងជំនាន់ថ្មី៖ អេកូ​យុវទូត​ជំរុញ​ឲ្យ​យុវជន​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន​កាន់តែ​ច្រើន - ឧសភា 17, 2021
    អេកូយុវទូត បង្កើត​ឡើងនៅ​ក្នុងឆ្នាំ២០១៥ ដោយ​យុវជន​មួយ​ក្រុម​ក្នុង​គោល​បំណង​លើក​កម្ពស់​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ការការពារ​បរិស្ថាន។ ចាប់ពី​ពេល​បង្កើត​មក គេ​ឃើញ​ថា អេកូ​យុវទូត​បាន​ផ្តួចផ្តើម​គម្រោង​បរិស្ថានទាក់ទង​ទៅ​នឹង​ទឹក សត្វព្រៃ ព្រៃឈើ ប្លាស្ទិក និង​ថាមពល​ជាដើម។ កញ្ញា អាំង សិរីរតន៍ ប្រធាន​ផ្នែក​ប្រតិបត្ដិ​នៃ​អេកូយុវទូត ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា អេកូយុវទូត​បាន​ជំរុញ​ឲ្យ​យុវជន​យល់​ដឹង និង​ចូលរួម​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​កាន់តែ​ច្រើន៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៧ ឧសភា ២០២១)
    27 min

  • Hello VOA៖ សង្គម​ស៊ីវិល ស្នើឲ្យ​មាន​ការត្រួត​ពិនិត្យ​អំពើ​ពុករលួយ​ក្នុង​ការទទួល​បាន​វ៉ាក់សាំង - ឧសភា 13, 2021
    អ្នក​តស៊ូមតិ​ដើម្បី​តម្លាភាព​នៅ​កម្ពុជា​លើក​ឡើង​ថា អំឡុង​ពេល​អាជ្ញាធរ​កម្ពុជា​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ មាន​ការចោទ​ប្រកាន់​មួយ​ចំនួន​អំពី​ការស៊ីសំណូក​សូកប៉ាន់ទាក់ទង​នឹង​ការ​ទទួល​បាន​វ៉ាក់សាំង ជាពិសេស​ក្នុង​ចំណោម​បុគ្គល​ដែល​មិនមែន​ស្ថិត​ក្នុង​ក្រុម​អាទិភាព​នៃ​ការទទួល​បាន​វ៉ាក់សាំង​មុនគេ។ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ថា៖ «‍កន្លែង​នេះជា​ការ​ព្រួយបារម្ភ​ណាស់ ហើយ​សូម​ឲ្យ​អាជ្ញាធរ​ត្រួត​ពិនិត្យ​មើល​អំពី​បញ្ហា​ហ្នឹង។ បើ​អាច​រារាំង​បាន យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ធានា​ថា ការចាក់​វ៉ាក់សាំង​គឺ​ឥត​គិត​ថ្លៃ ហើយ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បាន​វ៉ាក់សាំង»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ ឧសភា ២០២១)
    25 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…