Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សុខភាព៖ ជំងឺ​កូវីដ១៩ បំប្លែងខ្លួន​ថ្មី និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង - កក្កដា 15, 2021
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ការបំប្លែង​ខ្លួន​នៃ​វីរុស គឺ​ជា​ធម្មជាតិ​នៃ​វីរុស RNA ដូច​ជា​វីរុសកូរ៉ូណា​ដែល​ត្រូវបាន​វិវត្ត និង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ។ ក្នុង​ចំណោម​វីរុស​កូរ៉ូណា​បំប្លែងខ្លួន​នា​ពេល​ថ្មីៗ​នេះ វីរុស​បំប្លែង​ខ្លួន Delta អាច​ឆ្លង​ខ្លាំង និង​បង្ក​ឱ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាងគេ។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​ទៀត​ថា យោង​តាម​សេចក្តីរាយការណ៍​វីរុស​បំប្លែង​ខ្លួន Delta នេះ​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​បានចាក់​ពីរ​ដង​រួច​មក​ហើយ​នោះ​ធ្លាក់​ចុះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​វេជ្ជបណ្ឌិត​ថា វ៉ាក់សាំង​នៅតែ​ជា​ក្តី​សង្ឃឹម​តែមួយ​គត់ ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត និង​អំពាវនាវ​ឲ្យ​គ្រប់គ្នា​ចាក់​វ៉ាក់សាំង។ វ៉ាក់សាំង​ដែល​ល្អ គឺជា​វ៉ាក់សាំង​ដែល​យើង​មាន៕
    (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន,  ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១)
    24 min

  • Hello VOA៖ អ្នក​ដឹកនាំ​សង្គម​ស៊ីវិលទទូច​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ឈឺ​ចាប់​ទៅ​ឈឺឆ្អាល​រឿង​នយោបាយ - កក្កដា 12, 2021
    អ្នក​អប់រំ​និងតស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជា​ជាពិសេស​យុវជន​គួរ​តែ​កែប្រែ​ឥរិយាបថ​របស់​ពួកគេ​ពី​ការ​ឈឺចាប់​ហើយ​គ្រាន់តែ​ឈរ​ឱប​ដៃ​មើល​ ទៅ​ជា​ការ​ការ​ចូល​រួម​ឈឺឆ្អាល​ក្នុង​នាម​ជា​ពលរដ្ឋ​សកម្មម្នាក់ ដើម្បី​ផ្លាស់ប្តូរ​ភាព​អវិជ្ជមាន​នៅ​ក្នុង​សង្គម​និង​នយោបាយ។
    ​លោក​ ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ទី​១២​ ខែ​កក្កដា ​ឆ្នាំ​២០២១​ថា៖
    «‍ទាល់តែ​ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ​នៅ​ក្នុង​សង្គម​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ចាប់​អារម្មណ៍​ពី​សង្គម​របស់​ខ្លួន ពី​បញ្ហា​ស្រុក​ទេស...ហើយ​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការ​មើល​ឃើញ​សង្គម​ពី​បែប​ជា​ប្រជាពលរដ្ឋ​ឈឺ​ចាប់​ទៅ​ជា​ឈឺ​ឆ្អាល កុំ​ឲ្យ​គិត​ថា​ខ្លួន​ឯង​ម្នាក់​ហ្នឹង​មិន​អាច​ធ្វើ​អី​បាន»៕
    (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ កក្កដា ២០២១)

  • Hello VOA៖ សង្គម​ស៊ីវិល ចោទ​សួរ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការផ្តល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន HAGL - កក្កដា 08, 2021
    អ្នក​តស៊ូមតិ​ដើម្បី​សិទ្ធិ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅ​កម្ពុជា​លើក​ឡើង​ថា ​អំឡុង​ពេល​អាជ្ញាធរ​កម្ពុជា​កំពុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ រដ្ឋាភិបាល​ ក៏​គួរ​គិត​គូរ​ដល់​ការ​ផ្តល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម HOANG ANH GIA LAI (HAGL) ក្នុង​ខេត្ត​រតនគិរី​ផងដែរ។ លោក​ អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ​ទី​៨​ ខែ​កក្កដា ​ឆ្នាំ​២០២១​ថា៖ «‍យើង​មាន​ចម្ងល់​ថា ​តើ​ក្រុមហ៊ុន​នៅ​ក្នុង​ករណី​ពិសេស​បែប​នេះ ដែល​មាន​តំណាង​អាជ្ញាធរ​ខេត្ត​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ហើយ​មាន​ការ​ឯកភាព​គ្នា​ថា​ នឹង​គោរព​នូវ​កិច្ច​ព្រមព្រៀង​ហ្នឹង តែ​រហូត​មក​ដល់​ពេល​នេះ​ហាក់​ដូច​ជា​ ដំណើរ​ហ្នឹង​អត់​ទៅ​មុខ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៨ កក្កដា ២០២១)
    25 min

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ការយកឈ្នះ​លើ​របាំង​សង្គម​ដើម្បី​ពង្រឹង​សមត្ថភាព​យេនឌ័រ - កក្កដា 05, 2021
    កញ្ញា បុណ្យ រចនា សហស្ថាបនិក និង​នាយិកា​នៃ​អង្គការ​ក្លាហាន​បាន​ថ្លែង​ថា សកម្មជន​ផ្នែក​យេនឌ័រ​ភាគច្រើន​ប្រឈម​នឹង​បញ្ហា​ដូចៗគ្នា រួមទាំង​ផ្នត់​គំនិត​មិន​ផ្តល់​តម្លៃ​ដល់​ស្រ្តី ជាពិសេស​ស្រ្តី​វ័យក្មេង ដែល​ត្រូវ​បាន​ចាត់​ទុក​ថា គ្មាន​បទពិសោធន៍​គ្រប់គ្រាន់​នៅក្នុង​ការងារ​ជា​អ្នកដឹកនាំ។ បើទោះបី​ជា​បច្ចុប្បន្ន ស្រ្តី​មាន​ឱកាស​ទទួល​បាន​ការងារ​ក៏ដោយ ក៏​ភាគច្រើន​នៃ​ការងារ​ទាំង​នោះ​ជា​ការងារ​ទទួល​បាន​កម្រៃ​ទាប និង​ជា​ការងារ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៥  ខែ កក្កដា ឆ្នាំ២០២១)
    33 min

  • Hello VOA៖ អាមេរិក​និង​អាស៊ីអាគ្នេយ៍​នៅ​ដើមដំបូង​នៃ​រដ្ឋការ​លោក Joe Biden - កក្កដា 01, 2021
    រដ្ឋការ​លោក Joe Biden ប្រធានាធិបតី​ទី៤៦​របស់​សហរដ្ឋ​អាមេរិក ចម្រើន​វ័យវឌ្ឍនា​បាន​ជាង​៤ខែ​មក​ហើយ។ ខណៈ​អាទិភាព​សំខាន់ៗ​នៃ​ទីក្រុង​វ៉ាស៊ីនតោន ត្រូវ​ផ្ដោត​លើ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស ការទប់​ទល់​នឹង​ឥទ្ធិពល​រុស្ស៊ី​នៅ​អឺរ៉ុប និង​ឥទ្ធិពល​ចិន​នៅ​អាស៊ី នាំឱ្យ​មានការវិភាគ​ផ្សេងៗ​ពីគ្នា អំពី​យុទ្ធសាស្ត្រ អភិក្រម និង​វិធី​សាស្ត្រ​របស់​អាមេរិក​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍។ លោក​បណ្ឌិត រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បានចូលរួមជា​វាគ្មិន​ជជែកពីបញ្ហានេះ ក្នុងកម្មវិធី Hello VOA ចាក់ផ្សាយ​នៅ​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២១ ដែល​មានលោក​ អូន ឆេងប៉រ ​ជា​អ្នកសម្របសម្រួល៕
    32 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…