Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • អ្នក​ឃ្លាំមើល​ថា៖ ការចូល​កាន់កាប់​អាហ្វហ្គានីស្ថាន​ដោយ​ពួក​តាលីបង់​ ដូច​ខ្មែរក្រហម​ផង​និង​ខុសគ្នា​ផង - សីហា 31, 2021
    នៅពេល​ពួក​តាលីបង់​បាន​ចូល​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​សឹងតែ​មិនគួរឲ្យ​ជឿ​នៅ​ប៉ុន្មានសប្តាហ៍ថ្មីៗ​នេះ មានការ​ប្រៀបធៀប​រឿងនេះ​ទៅនឹង​ក្រុម​ខ្មែរ​ក្រហម​ដែល​បាន​ចូលកាន់​កាប់​ប្រទេស​កម្ពុជា​កាលពី​ខែមេសាឆ្នាំ​១៩៧៥។ រឿងនេះ​បានធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងទាំង​ពលរដ្ឋខ្មែរ​និង​ពិភពលោក។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​ម្នាក់​ដែល​ជា​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​គឺលោក​ គុជ ច័ន្ទលី ​មកពី​រដ្ឋ​ម៉ារីលែន ​សហរដ្ឋ​អាមេរិក​ បាន​ពន្យល់​បន្ថែម​ពីគោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះប្រទេស​អាហ្វហ្គានីស្ថាន ​និង​ ការដែល​លោក​ស្ថិត​នៅក្នុង​ស្ថានការណ៍​ផ្ទាល់​នៃរបប​ខ្មែរក្រហម​ដោយ​រងគ្រោះ​និង​ថែមទាំង​បាត់បង់​សមាជិក​គ្រួសារ​ ក្នុងពេល​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ពេល​នោះដែរ។ លោក​ សុខ ខេមរា ​នៃ VOA ​ជូនកិច្ច​សន្ទនា​ជាមួយ​លោក ​គុជ ច័ន្ទលី​ ជាវាគ្មិន​នៃកម្មវិធី ​ហេឡូវីអូអេ។
    31 min
  • Hello VOA៖ តំណាង​ពលករខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ម្នាក់​ថា ការងារ​និង​ប្រាក់ឈ្នួល​មិន​ប៉ះពាល់​ទេ ទោះជា​កូវីដ១៩ រាតត្បាត - សីហា 26, 2021
    ការផ្លាស់ប្តូរ​របៀប​ធ្វើការ​ទៅតាម​វិធានការ​សុខាភិបាល​នានា​ក្នុងពេលមានការរាតត្បាតនៃ​ជំងឺ​កូវីដ១៩ មិនបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​និង​ប្រាក់ខែ​ពលករ និង​ពលការិនី​ខ្មែរ ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នោះទេ។ លោក សុខ ខេមរា នៃ​វីអូអេ បាន​សម្ភាសន៍​ពលការិនី​ម្នាក់ គឺ​កញ្ញា រស់ សុផល ដែល​ជា​តំណាង​ពលករ​ក្នុង​រោងចក្រ​មួយ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ អំពី​ស្ថានភាព​ការងារ និង​ប្រាក់​ឈ្នួល​របស់​ពលករ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕
    34 min

  • Hello VOA សុខភាព៖ ជំងឺ​មហារីក​មាត់ស្បូន វិធី​បង្ការ និង​សារៈសំខាន់​នៃ​ការ​ពិនិត្យ​មាត់​ស្បូន - សីហា 20, 2021
    លោក សៀង សេង ​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ ជំងឺ​មហារីក​មាត់ស្បូន​គឺ​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន។ ជំងឺ​នេះ​បាន​សម្លាប់​ស្រ្តី​ជាច្រើន​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​ស្រ្តី​ខ្មែរ​ផងដែរ។ ការ​ធ្វើ​តេស្ត​ត្រួតពិនិត្យ​មាត់ស្បូន​ជា​ប្រចាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ គឺ​ជា​វិធី​ការពារ​ដ៏​សំខាន់​បំផុត​ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ជំងឺ​មហារីក​មាត់​ស្បូន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA  សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១)
    23 min

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​រឹតត្បិត​ការ​ចូលរួម​សកម្មភាព​សង្គម​របស់​យុវជន នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លាភាព​នៃ​ការ​អភិវឌ្ឍ - សីហា 18, 2021
    ចាប់​តាំងពីកម្ពុជា​រង​នូវការ​រាតត្បាត​ជំងឺ​កូវីដ​១៩ កាល​ពីដើម​ឆ្នាំ​២០២០ ​រហូត​ដល់​បច្ចុប្បន្ន​ គេ​ឃើញ​ថា ជំងឺ​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់ស្ទើរ​គ្រប់​វិស័យ។ ក្នុង​នោះយុវជន​ដែល​ជា​វ័យ​សំខាន់​ក្នុង​ការ​ចូល​រួម​សកម្មភាព​សង្គម និង​នយោបាយ ក៏​កាន់​តែ​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃជំងឺ​កូវីដ​១៩​នេះ​ផង​ដែរ។​ កញ្ញា លី ស្រី​ស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​រឹតត្បិត​ការ​ចូលរួម​សកម្មភាព​សង្គម​ និង​នយោបាយ​របស់​យុវជន នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លាភាព​នៃ​ការ​អភិវឌ្ឍ​ប្រទេស។​
    (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, Hello VOA សំឡេង​ជំនាន់​ថ្មី, ១៦ សីហា​ ២០២១)
    27 min

  • Hello VOA៖ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ចំណាត់ការ​លើ​អ្នក​លួច​សម្ភារ​ពេទ្យ​ពាក់ព័ន្ធ​កូវីដ​១៩​យក​ទៅ​លក់ - សីហា 14, 2021
    អ្នក​តស៊ូមតិ​ដើម្បី​តម្លាភាព​នៅ​កម្ពុជា​លើក​ឡើង​ថា​ខណៈ​កម្ពុជា​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជននាំ​ចូល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ មាន​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​អំពី​ការ​លួច​យក​សម្ភារ​ពេទ្យ​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩ ទៅ​លក់​ឱ្យឯកជន ដើម្បី​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន។​ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១២​ខែ​សីហា​ឆ្នាំ​២០២១​ថា៖ «‍អ្វី​ដែល​យើង​បារម្ភ​គឺ​ការ​លួច​យក​ឧបករណ៍​រដ្ឋ​ដែល​មាន​ជន​ឆ្លៀត​ឱកាស​ហ្នឹង បញ្ចេញ​ឧបករណ៍​ហ្នឹង​មក​លក់​ឯកជន។ យើង​ដឹង​ហើយ​របស់​រដ្ឋ​យើង​យក​ថវិកា​ជាតិ​ទិញ ហើយ​អ្នក​លួច​គាត់​អត់​មាន​ចេញ​លុយ​ទិញ​ទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១២ សីហា ២០២១)
    26 min

  • Hello VOA៖ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ថា បើ​យើង​ធ្វើ​ដូច​ដែល​ខ្មែរ​ក្រហម​បាន​ធ្វើ​​លើ​ប្រជាជន​កម្ពុជា យើង​ក៏​មិន​ខុស​ពី​ខ្មែរ​ក្រហម​ដែរ​ - សីហា 10, 2021
    ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ដែល​គេ​តែង​ហៅថា​សាលាក្តី​ខ្មែរ​ក្រហម​ បាន​លើក​ឡើង​ថា សាលាក្តី​ខ្មែរ​ក្រហម​ មិន​មែន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​សងសឹក​ជន​ណា​ម្នាក់​ទេ ដូច្នេះ​លោក​ថាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​និង​ការ​ផ្តល់​ការ​ថែ​ទាំ​សុខភាព​ដល់​ជនជាប់​ចោទ ខៀវ សំផន គឺដើម្បី​ធានា​ថា​ជន​ជាប់​ចោទ​រូប​នេះ មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ក្នុង​ដំណើរ​ការ​តតាំង​ក្តី​ក្នុង​តុលាការ។ លោក នេត្រ ភក្ត្រា ដែល​ជា​មន្ត្រី​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធីHello VOA​ ជាមួយ​លោក សាយ មុន្នី កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩​ខែ​សីហា​ឆ្នាំ​២០២១​ថា៖ «‍បើ​សិន​ជា​យើង​ធ្វើ​ដូច​អ្វី​ដែល​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើនលាន​នាក់​នោះ យើង​ក៏​ដូច​ជា​ខ្មែរ​ក្រហម​ដែរ។ អញ្ចឹង​ត្រូវ​តែ​អនុវត្ត​អ្វី​ដែល​ជា​ស្តង់ដារ»៕
    27 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…