Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​កថាខណ្ឌ​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្សោយ​ឥទ្ធិពល​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន - តុលា 12, 2021
    អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា លើកឡើង​ថា​ថ្វី​ត្បិត​តែសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​កាន់​តែ​ល្អ​ជាង​មុន​ក៏​ដោយ ក៏​មាត្រា​ខ្លះ​នៃសេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើ​ឲ្យ​ច្បាប់​នេះ​ ​មាន​ឥទ្ធិពល​ខ្សោយ​ជាង​ច្បាប់​ផ្សេងៗ​ទៀត។​ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទទី​១១​ខែ​តុលា​ឆ្នាំ​២០២១ ដោយ​លោក​ថ្លែង​ថា៖ ​«‍ដោយ​សារ​តែ​ចំណុច​ទី​៧​មួយ​នៃ​ច្បាប់​ស្តី​ពី​សិទ្ធិទទួល​ព័ត៌មាន​នេះ វា​ធ្វើ​ឲ្យ​ច្បាប់ផ្សេងៗ​ទៀត​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ច្បាប់​ស្តីពី​សិទ្ធិទទួល​ព័ត៌មាន​នេះ»៕
    26 min
  • Hello VOA អាស៊ាន៖ អាស៊ាន កម្ពុជា និង​សម្ព័ន្ធភាព​សន្ដិសុខ​ត្រីភាគី​ថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក - តុលា 08, 2021
    សហរដ្ឋ​អាមេរិកទើប​បាន​ចុះ​កិច្ចព្រមព្រៀង​សន្ដិសុខ​ត្រីភាគី AUKUS ជាមួយ​អង់គ្លេស និង​អូស្ត្រាលី ដែលជា​ការ​ចែករំលែក​បច្ចេកវិទ្យា​នាវា​មុជទឹកដើរ​ដោយថាមពលនុយក្លេអ៊ែរ។ ក្រុម​អ្នក​តាមដាន​យុទ្ធសាស្ត្រ​មហាអំណាច​នៅ​ក្នុង​តំបន់​បានគូស​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ AUKUS ក្នុង​បរិបទ​នៃ​ការ​ប្រកួតប្រជែង​ជា​ប្រព័ន្ធ​និង​គ្រប់​ជ្រុងជ្រោយជាមួយ​ចិន និង​ឥទ្ធិពល​នៃ​ការ​វិវត្ត​ថ្មី​នេះ​លើ​តំបន់​អាស៊ីអគ្នេយ៍​ និង​ប្រទេស​កម្ពុជា។ លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិត ប្រចាំ​សាកលវិទ្យាល័យ Griffith ប្រទេស​អូស្ត្រាលី បាន​ចូលរួម​ជា​វាគ្មិន​បកស្រាយ​នូវ​ប្រធានបទ​នេះ ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន ដែល​ត្រូវ​ចាក់ផ្សាយ​នា​រាត្រី​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ២០២១៕

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ការរើសអើង​និង​ផលប៉ះពាល់​ដល់​សិទ្ធិ​និង​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​ការអភិវឌ្ឍន៍​សង្គម - តុលា 04, 2021
    អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​បាន​ថ្លែង​ថា ក្រៅតែ​ពី​ផល​លំបាក​នានា​ដែល​ត្រូវ​បានគេ​មើល​ឃើញ​ជា​ទូទៅ​នូវ​អ្វី​ដែល​ស្រ្តី​កំពុង​ប្រឈម​ មាន​ដូច​ជា​ពេលវេលា និង​ការរំពឹង​ទុក​ពី​តួនាទី​ក្នុង​នាម​ជា​ស្រ្តី​នៅក្នុង​គ្រួសារ​និង​សង្គម​ហើយ​នោះ គំនៀប​សង្គម ផ្នត់​គំនិត​អវិជ្ជមាន នៅតែ​ជា​កត្តា​បង្ក​ការរាំង​ស្ទះ​ដល់​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​ការអភិវឌ្ឍន៍​សង្គម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១)
    29 min

  • Hello VOA៖ ការបំពាន​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​នៅ​វៀតណាម ត្រូវ​ក្រុម​មន្ត្រី​សហ​ប្រជាជាតិ​អន្តរាគមន៍ - កញ្ញា 30, 2021
    អ្នកការពារ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម យិន ហ្គៃ ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំខ្លួន​ជាច្រើន​ម៉ោង​កាលពី​ខែមេសា ដោយសារ​ការប៉ុនប៉ង​ផ្សព្វផ្សាយ​ឯកសារ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ស្តីពី​សិទ្ធិ​ជនជាតិ​ដើម នៅក្នុង​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​គ្រប់គ្រង​ដោយ​វៀតណាម។ ការចាប់ឃាត់​ខ្លួន​នេះ ទោះជា​ត្រូវ​បាន​លែង​វិញមែន​ក្តី តែ​តម្រូវ​ឲ្យ​ក្រុម​មន្ត្រី​អ.ស.ប. បន្ត​ចោទសួរ​អាជ្ញាធរ​វៀតណាម​ពី​ការរំលោភ​បំពាន​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម។ លោក ទៀ ថេន ទីប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម បាន​ចូលរូម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ នៅ​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពីទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ដែល​រៀបចំ​ដោយ​លោក សុខ ខេមរា នៃ​វីអូអេ៕
    30 min

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ការ​ចូលរួម​​របស់​ស្រ្តី​វ័យ​ក្មេង​ក្នុង​សកម្មភាព​សង្គម ​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះការ​អភិវឌ្ឍ - កញ្ញា 21, 2021
    ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា នៅ​តែ​ប្រឈម​បញ្ហា​ជាច្រើន ទាំង​ការ​បៀតបៀន ការ​មិនបាន​សិក្សា​ពេញលេញ​ ឧបសគ្គ​ក្នុង​ភាព​ជាអ្នក​ដឹកនាំ និង​ការ​ចូលរួម​ក្នុង​សកម្មភាព​ក្នុងសង្គម​ជាដើម។ បញ្ហា​ប្រឈម​ទាំង​នោះ​ក៏​កំពុង​ត្រូវ​បាន​ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន​ព្យាយាម​ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ។ កញ្ញា ហឿន យូអៀង សមាជិក​ស្នូល​បណ្តាញ​ស្ត្រី​អ្នក​ដឹកនាំ​វ័យ​ក្មេង ថ្លែងក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ​ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា​ជា​ធនធាន​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សង្គម ហើយថា កង្វះ​ការ​ចូលរួមរបស់​ស្រ្តី​វ័យ​ក្មេង​ក្នុង​សកម្មភាព​សង្គម ​ធ្វើ​ឲ្យ​មានការ​រាំង​ស្ទះការ​អភិវឌ្ឍ។​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២០ កញ្ញា ២០២១)
    24 min

  • Hello VOA សុខភាព៖ វ៉ាក់សាំង​ដូស​ជំរុញ ឬ Booster ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ការឆ្លង​ជំងឺ​កូវីដ១៩ - កញ្ញា 16, 2021
    អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា តាមរយៈ​ការសិក្សា​នានា​បង្ហាញ​ថា ការធ្លាក់​ចុះ​អង្គបក្ខដិបក្ខ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ឆ្លង​ជំងឺ​កូវីដ១៩​ប្រភេទ​បំប្លែងថ្មី។ ដូច្នេះ​ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម ឬដូស​ជំរុញ អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​វីរុស​បំប្លែង​ថ្មី​នេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១)
    23 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…