Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA ៖ ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​​​ថៃ​អំឡុង​ពេល​​​ថៃ​មិន​ទាន់​​ប្រកាស​​ឲ្យ​ចូល​វិញ​​ - វិច្ឆិកា 26, 2021
    កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ បន្ទាប់ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩បាន​ធូរ​ស្រាលបន្តិច។ នៅ​មុន​ការ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រាប់ពាន់នាក់ ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ ដោយសារ​ប្រទេស​ថៃក៏រង​វិបត្តិជំងឺ​កូវីដ​១៩​ផង​ដែរ។​ ​ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​រដ្ឋាភិបាល​ថៃ​ក៏ប្រកាសបើក​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​ដែរ​នោះ​ គេ​ឃើញ​ពលករ​ខ្មែរ​ជា​ច្រើន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ។ លោក លឹង សុផុន មន្រ្តី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​លើកឡើង​ថា ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​ថៃ​មិន​ទាន់​ប្រកាស​ទទួល​យក​ពលករ​ឲ្យចូល​ធ្វើ​ការ​វិញ​នោះ​ទេ។​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ វិច្ឆិកា ២០២១)
    27 min
  • Hello VOA៖ អ្នកជំនាញ​ថា ការដោះលែង​បន្ថែម​ទៀត​នឹង​មាន តែ​គ្មាន​ផ្លូវ​បក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញទេ - វិច្ឆិកា 22, 2021
    អ្នកជំនាញ​និង​ជា​អ្នក​តាន​ដាន​ដំណើរការ​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា លោក​រំពឹង​ថា សកម្មជន​នយោបាយ​ច្រើន​ថែម​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ នឹង​ត្រូវ​បាន​ដោះលែង​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២។ ប៉ុន្តែ​លោក​ថា គ្មាន​លទ្ធភាព​ណា​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មូល​ដ្ឋាននោះ​ឡើយ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក​ថ្លែង​ទៀត​ថា៖ «‍រាជ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្តើម​ដោះ​លែង​នូវ​សកម្មជនជា​ពិសេស​គឺ​សកម្មជន​ខាង​ធនធាន​ធម្មជាតិហើយ​បន្តិច​ទៀត​នឹង​ឈាន​ទៅ​ដល់​ការ​ដោះ​លែង​សកម្មជន​ខាង​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​សកម្មជន​គណបក្ស​នយោបាយ។ រឿង​ទាំង​អស់​នេះ ត្រូវ​ធ្វើ​ឡើង​មុន​ការ​រៀប​ចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ពេល​តែ​ប៉ុន្មាន​៧​-៨​ខែ​ខាង​មុខ​នេះ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១)
    25 min

  • Hello VOA សុខភាព៖ វ៉ាក់សាំង​ដូស​ជំរុញ និង​ការ​ចាក់​វ៉ាក់សាំង​លាយគ្នា - វិច្ឆិកា 19, 2021
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​នានា​បង្ហាញ​ថា​ ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​មិន​ផ្តល់​ផលប៉ះពាល់​អ្វី​ទេ​ ហើយ​វា​នៅ​តែ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ចំពោះ​សុខភាព៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ២០២១)៕
    21 min

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​បរិច្ចាគ​​​ទៅ​អ្នក​ខ្វះ​ខាត​​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ជា​​​​ការ​លើកស្ទួយ​វប្បធម៌​នៃ​ការ​​ចែក​រំលែក - វិច្ឆិកា 16, 2021
    ចាប់​តាំង​ពី​ជំងឺកូវីដ​១៩ ឆ្លង​រាលដាល​នៅ​កម្ពុជា​ពីដើម​ឆ្នាំ​២០២០​មក គេ​ឃើញ​ប្រទេស​នេះ​រង​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏​រង​ផល​ប៉ះពាល់​ជីវភាព​ផងដែរ។ ខណៈ​ដែលប្រជាពលរដ្ឋ​ក្រី​ក្រ​ជាច្រើនប្រឈម​នឹង​បញ្ហា ព្រមទាំង​ខ្វះខាត​ស្បៀង​ យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង Local4Local ដើម្បី​ប្រមូល​ការ​បរិច្ចាគពីប្រជាពលរដ្ឋ​ ផ្តល់​ជា​អាហារ និង​សម្ភារៈ​ផ្សេងៗ​ដល់​អ្នក​ដែល​ត្រូវការ​ក្នុង​រាជធានី​ភ្នំពេញ។ លោក តាំង ហួងហាវ ស្ថាបនិកគម្រោង Local4Local ថ្លែងក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ​ការ​បរិច្ចាគ​របស់​ប្រជាពលរដ្ឋ​ទៅ​អ្នក​ខ្វះ​ខាតអំឡុង​ពេល​សង្គមប្រឈមផល​លំបាក បង្ហាញ​ពី​ការ​លើកស្ទួយ​វប្បធម៌នៃ​ការចែក​រំលែក៕​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ វិច្ឆិកា ២០២១)
    28 min

  • Hello VOA៖ សង្គមស៊ីវិល ស្នើ​រដ្ឋាភិបាល​ឲ្យ​ធ្វើការ​ស្ទង់មតិ​ពលរដ្ឋ​លើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ចុងក្រោយ - វិច្ឆិកា 11, 2021
    អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជាគួរតែ​ធ្វើការ​ស្ទង់មតិ​ថ្នាក់​ជាតិ​មួយ ដើម្បី​ស្រង់​មតិ​យោបល់​ពលរដ្ឋ​ថា តើ​ពួកគេ​គាំទ្រ​ការធ្វើ​វិសោធនកម្ម ឬ​ការកែប្រែ​រដ្ឋធម្មនុញ្ញកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូល​ទាំង​៤​របស់​ជាតិ​ដែរ​ឬ​ទេ។ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១១ ខែវិច្ឆិកា ឆ្នាំ​២០២១៖ «‍ខ្ញុំ​គិត​ថា​យើង​អាច​ប្រើ​គោលការណ៍​ហ្នឹង ដើម្បី​ជំរុញ​ឲ្យ​មាន​ការធ្វើ​ការស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ ដើម្បី​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចង់​ឲ្យ​មាន​ការកែប្រែ​ត្រង់​ចំណុច​ហ្នឹង​ដែរ​ឬ​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១)

  • Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​ទោស​ព្រហ្មទណ្ឌ​លើ​កិច្ចការ​សារព័ត៌មាន​ - វិច្ឆិកា 09, 2021
    អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ​រដ្ឋាភិបាល​មិន​គួរ​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ទៅ​លើ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ ដោយ​លើក​ឡើង​ថា​ការ​ធ្វើ​បែប​នេះ អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ។ ​លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​លោក​បន្ថែម​ថា៖ ​«‍បុគ្គល​គ្រប់​រូប​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ក៏​ប៉ុន្តែ​ចំពោះ​កិច្ចការ​របស់​អ្នក​សារព័ត៌មាន​គឺ​មិន​គួរ​ទទួល​ខុសត្រូវ​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ​ទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១)
    27 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…