Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​សមាជ​ជាតិ - ធ្នូ 13, 2021
    អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នៅ​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​គួរតែ​រៀបចំសមាជ​ជាតិ ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ អាច​សម្តែង​មតិ​របស់​ពួកគេ​បាន។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ​ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា៖ «‍ខ្ញុំ​គិត​ថា​ [រដ្ឋាភិបាល]​ គួរ​តែ​រៀបចំ​ឲ្យ​មាន​សមាជ​ជាតិ​ដោយសារ​តែ​យើង​ដឹង​ហើយ​ថា​ខ្លឹម​សារ​សមាជ​ជាតិ​នេះ គឺ​បាន​តាក់តែង​និង​ចងក្រង​ឡើងហើយ​ចារ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​រួច​ទៅ​ហើយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១)
    29 min
  • Hello VOA៖ មេដឹកនាំ​សង្គម​ស៊ីវិល ទទូច​បញ្ចូល​ក្រុមហ៊ុន​ស្អាតស្អំ​ក្នុង​ក្លឹប MOU ប្រឆាំង​អំពើ​ពុករលួយ - ធ្នូ 10, 2021
    អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា កម្ពុជាគួរបញ្ចូល​ក្រុមហ៊ុន​ច្រើន​ថែម​ទៀត​ទៅ​ក្នុង​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គេ​ហៅ​ថា MOU Club ដឹកនាំ​ដោយ​អង្គភាព​រដ្ឋាភិបាល។ ការណ៍​ធ្វើ​បែប​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចៀស​ផុត​ពី​ការ​ត្រូវ​បង្ខំ​ចិត្ត​សូក​ប៉ាន់​មន្ត្រី ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ដំណើរ​ការ​ទៅ​មុខ​ដោយ​ស្អាតស្អំ​បាន។ នេះ គឺ​ជា​ការ​លើក​ឡើង​របស់លោក​ ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ព្រហស្បតិ៍​ ទី៩ ខែធ្នូ ឆ្នាំ២០២១។ «‍MOU Clubជា​ក្លឹប​នៃ​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​អាជីវកម្ម​ហ្នឹង​ នៅ​ក្នុង​ការ​ទប់​ស្កាត់​ឬ​រារាំង​មិន​មាន​ការ​ស៊ី​សំណូក​សូក​ប៉ាន់»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៩ ខែធ្នូ ឆ្នាំ២០២១)
    26 min

  • Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ឱកាស និង​ការស្គាល់​ពី​ខ្លួនឯង​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាពជា​អ្នកដឹកនាំ - ធ្នូ 06, 2021
    អ្នកស្រី នៅ សុវត្ថា ប្រធាន​ប្រចាំ​ប្រទេស​នៃ​អង្គការ CARE កម្ពុជា បាន​ថ្លែង​ថា សូម​កុំ​និយាយ​ថា​ទេ​ចំពោះ​ឱកាស ព្រោះ​វា​ជា​អ្នកបង្រៀន​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​យើង​មិន​ដែល​ធ្លាប់​ឆ្លង​កាត់​ពី​មុន​មក។ ទន្ទឹម​នឹង​នោះ​ដែរ ភាពស្មោះត្រង់ និង​ការ​ស្គាល់​ពី​ខ្លួន​ឯង​ថា យើង​ស្ថិត​នៅ​ចំណុច​ណា គឺ​ជា​គន្លឹះ​ក្នុង​ការហ្វឹកហាត់​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១)

  • Hello VOA៖ ចិន​រំពឹង​អ្វីខ្លះ​ពេល​កម្ពុជា ធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ២០២២? - ធ្នូ 02, 2021
    ជាមួយ​នឹង​វត្តមានផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​របស់​ចិន​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ជាពិសេស​ការជួយ​កម្ពុជា​ឥត​សំចៃ​កម្លាំង​អំឡុង​ពេល​ភ្នំពេញ រង​សម្ពាធ​ផ្នែក​ប្រជាធិបតេយ្យ​ពី​លោក​ខាងលិច និង​រងគ្រោះ​ពីវិបត្តិ​កូវីដ១៩ នាំ​ឱ្យ​កើត​ជា​សំណួរ​ថា ចិន​នឹង​រំពឹង​អ្វី​ត្រឡប់​វិញ ឬ​ទេ ពេល​កម្ពុជា​ឡើងធ្វើ​ជា​ប្រធាន​អាស៊ាន​ពី​ខែមករា ឆ្នាំ២០២២ ខាងមុខ​នេះ​ទៅ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព បាន​ចូលរួម​មក​បកស្រាយ​ប្រធាន​ខាង​លើ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​និយាយ​អំពី​អាស៊ាន ជាមួយ​លោក អូន ឆេងប៉រ នៃ​វីអូអេ ដែល​ត្រូវ​បានចាក់​ផ្សាយ​កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕
    33 min

  • Hello VOA៖ អ្នកតាមដាន​ថា វិបត្តិ​នយោបាយ​ជា​ហេតុផល​មួយ​នាំឲ្យ​ចំនួន​អ្នកចុះឈ្មោះ​បោះឆ្នោត​មាន​ប្រមាណ ២៥% ប៉ុណ្ណោះ - វិច្ឆិកា 29, 2021
    លោក កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែកអង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១​នេះ មាន​ប្រមាណ​២៥%​ប៉ុណ្ណោះ​នៃ​ការប៉ាន់​ប្រមាណ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែល​មានប្រជាជន​ត្រូវចុះ​ឈ្មោះ​ប្រមាណ​១,៦​លាន​នាក់។ លោក​បញ្ជាក់​ថា វិបត្តិ​នយោបាយ​ ក៏ជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​លោក​នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្ហាញ​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ។ យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១​នេះ ចាប់ផ្តើម​តាំងពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា​នេះ៕ (ស៊ុន ណារិន, Hello VOA, រាជធានីភ្នំពេញ, ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១)
    24 min

  • Hello VOA ៖ ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​​​ថៃ​អំឡុង​ពេល​​​ថៃ​មិន​ទាន់​​ប្រកាស​​ឲ្យ​ចូល​វិញ​​ - វិច្ឆិកា 26, 2021
    កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ បន្ទាប់ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩បាន​ធូរ​ស្រាលបន្តិច។ នៅ​មុន​ការ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រាប់ពាន់នាក់ ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ ដោយសារ​ប្រទេស​ថៃក៏រង​វិបត្តិជំងឺ​កូវីដ​១៩​ផង​ដែរ។​ ​ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​រដ្ឋាភិបាល​ថៃ​ក៏ប្រកាសបើក​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​ដែរ​នោះ​ គេ​ឃើញ​ពលករ​ខ្មែរ​ជា​ច្រើន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ។ លោក លឹង សុផុន មន្រ្តី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​លើកឡើង​ថា ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​ថៃ​មិន​ទាន់​ប្រកាស​ទទួល​យក​ពលករ​ឲ្យចូល​ធ្វើ​ការ​វិញ​នោះ​ទេ។​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ វិច្ឆិកា ២០២១)
    27 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…