Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​ទោស​ព្រហ្មទណ្ឌ​លើ​កិច្ចការ​សារព័ត៌មាន​ - វិច្ឆិកា 09, 2021
    អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ​រដ្ឋាភិបាល​មិន​គួរ​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ទៅ​លើ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ ដោយ​លើក​ឡើង​ថា​ការ​ធ្វើ​បែប​នេះ អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ។ ​លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​លោក​បន្ថែម​ថា៖ ​«‍បុគ្គល​គ្រប់​រូប​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ក៏​ប៉ុន្តែ​ចំពោះ​កិច្ចការ​របស់​អ្នក​សារព័ត៌មាន​គឺ​មិន​គួរ​ទទួល​ខុសត្រូវ​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ​ទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១)
    27 min
  • Hello VOA អាស៊ាន៖ កម្ពុជា​នឹង​ដឹកនាំ​អាស៊ាន​បែប​ណា​ក្នុង​សំណុំ​រឿង​ភូមា? - វិច្ឆិកា 05, 2021
    កម្ពុជា​នឹង​ផ្ដើម​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ានសា​ជា​ថ្មី​ចាប់​ពី​ដើម​ខែ​មករា​ឆ្នាំ​២០២២​នេះតទៅ។ អ្វី​ដែល​កម្ពុជា​បាន​ទទួល​មរតក​ពី​ឆ្នាំ​ចាស់​នោះ​គឺ​វិបត្តិ​អូស​ជើង​ក្រោយ​រដ្ឋ​ប្រហារ​យោធានៅ​ភូមា ដែល​ឈាន​ទៅ​ដល់​អំពើ​ហិង្សា​ប្រដាប់​អាវុធ។ ថា​តើ​កម្ពុជា​នឹង​មាន​វិធីសាស្ត្រ ឱកាស និង​បញ្ហា​ប្រឈម​បែបណា ក្នុង​ការ​ដឹកនាំ​អាស៊ាន​អំឡុង​ពេល​រដ្ឋ​សមាជិក​មួយ​មាន​ជម្លោះ​ដូច្នោះ លោក ស៊ុន គីម ​គ្រូឧទ្ទេស​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​ចូល​មក​បកស្រាយ​ក្នុង​នាម​ជា​វាគ្មិន​កម្មវិធី​ហេឡូវីអូអេ​ប្រចាំ​ខែ​និយាយ​អំពី​អាស៊ាន ចាក់​ផ្សាយ​ថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នក​សម្របសម្រួល៕
    30 min

  • Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ការ​ប្រឈម​ជា​ទូទៅ​របស់​ស្រ្តី​នៅ​ក្នុង​ការ​ឈាន​ទៅ​កាន់​តួនាទី​ជា​អ្នកដឹកនាំ - វិច្ឆិកា 02, 2021
    លោកស្រី សឺនកេត​ សិរីលក្ខណ៍​ អ្នកសម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល​បាន​ថ្លែង​ថា ស្រ្តី​នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង​គ្រប់​ទម្រង់​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​អ្នកដឹកនាំ។ ការណ៍​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទឹក​ចិត្ត​ស្រ្តី​ទាំង​ឡាយ ដែល​ពោរពេញ​ដោយ​សមត្ថភាព​និង​ចង់​ក្លាយ​ជា​ថ្នាក់​ដឹកនាំ។ អ្នកស្រី​បាន​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្រ្តី​ពោរពេញ​ទៅ​ដោយ​សក្តានុពល ហើយ​ស្រ្តី​ត្រូវ​តែ​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​និង​អំពើ​ហិង្សា​នានា​ដែល​កើត​ទៅ​លើ​ខ្លួន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹក​នាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១)

  • Hello VOA សុខភាព៖ ការ​វិវត្ត​ថ្មីៗ​អំពី​ការ​ស្រាវជ្រាវ​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ - តុលា 22, 2021
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក​សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​យើង​សង្ឃឹម​ថា នឹង​មាន​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ពិភពលោក​រួច​ចាក​ផុត​ពី​រោគ​រាតត្បាត​មួយ​នេះ។ លោក​បាន​ថ្លែង​បន្ត​ថា អ្នកជំនាញ​ត្រូវ​ការ​ពេល​ច្រើន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ថ្នាំ​ព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់។ ដូច្នេះ​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​នៅ​អំឡុង​ពេល​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​និង​អនុវត្ត​វិធានការ​ការពារ មាន​ដូច​ជា​ការ​ពាក់​ម៉ាស់​ជាដើម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, ​Hello VOA សុខភាព​,  វ៉ាស៊ីនតោន​, ២១  តុលា​ ២០២១​)
    25 min

  • Hello VOA៖ មុនខួប៣០ឆ្នាំនៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​កម្ពុជា​ងាក​មក​រក​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​វិញ - តុលា 14, 2021
    អ្នក​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​គួរ«កាត់​ក្បាល​តម្រូវ​មួក»​ដោយ​ការ​លុប​ចោល​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​នោះ​ទេ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៤​ខែ​តុលា​ឆ្នាំ​២០២១៖«‍កាត់​ក្បាល​តម្រូវ​មួក​ហ្នឹង​មិន​មែន​ជា​អនុសាសន៍​ល្អ​ទេ។ យើង​គួរ​តែ​ដើរ​មក​រក​ការ​ដឹកនាំ​រដ្ឋ​មួយ​ដែល​ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ហើយ​ដែល​ជាការ​តាំង​ចិត្ត​ដាច់​ណាត់​មួយ​ ក្រោយកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៤​ ខែ​តុលា ឆ្នាំ​២០២១)

  • Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​កថាខណ្ឌ​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្សោយ​ឥទ្ធិពល​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន - តុលា 12, 2021
    អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា លើកឡើង​ថា​ថ្វី​ត្បិត​តែសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​កាន់​តែ​ល្អ​ជាង​មុន​ក៏​ដោយ ក៏​មាត្រា​ខ្លះ​នៃសេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើ​ឲ្យ​ច្បាប់​នេះ​ ​មាន​ឥទ្ធិពល​ខ្សោយ​ជាង​ច្បាប់​ផ្សេងៗ​ទៀត។​ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទទី​១១​ខែ​តុលា​ឆ្នាំ​២០២១ ដោយ​លោក​ថ្លែង​ថា៖ ​«‍ដោយ​សារ​តែ​ចំណុច​ទី​៧​មួយ​នៃ​ច្បាប់​ស្តី​ពី​សិទ្ធិទទួល​ព័ត៌មាន​នេះ វា​ធ្វើ​ឲ្យ​ច្បាប់ផ្សេងៗ​ទៀត​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ច្បាប់​ស្តីពី​សិទ្ធិទទួល​ព័ត៌មាន​នេះ»៕
    26 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…