Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សុខភាព៖ វ៉ាក់សាំង​ដូស​ជំរុញ ឬ Booster ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ការឆ្លង​ជំងឺ​កូវីដ១៩ - កញ្ញា 16, 2021
    អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា តាមរយៈ​ការសិក្សា​នានា​បង្ហាញ​ថា ការធ្លាក់​ចុះ​អង្គបក្ខដិបក្ខ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ឆ្លង​ជំងឺ​កូវីដ១៩​ប្រភេទ​បំប្លែងថ្មី។ ដូច្នេះ​ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម ឬដូស​ជំរុញ អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​វីរុស​បំប្លែង​ថ្មី​នេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១)
    23 min
  • Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន - កញ្ញា 13, 2021
    អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ជាជាង​ការបង្កើត​គណៈកម្មការ​ដើម្បី​គ្រប់គ្រង​សារព័ត៌មាន រដ្ឋាភិបាល គួរតែ​លើក​ទឹកចិត្ត​និង​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ធានា​ឯករាជ្យ​ភាព​សារព័ត៌មាន។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។ លោក ណុប វី ថ្លែងថា «‍ក្នុង​ពេល​បច្ចុប្បន្ន យើង​ដឹង​ហើយ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ណាមួយ​ ជានិច្ចជាកាល​ យើង​តែង​ឃើញ​ការ​ព្យាយាម​ក្នុង​ការ​ដាក់​ឥទ្ធិពល ឬ​ក៏​ការ​ដែល​រឹតត្បិត​ទៅ​ដល់​សេរីភាព​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ឬក៏​អ្នក​សារព័ត៌មាន​ឯករាជ្យ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១៣ ខែកញ្ញា ឆ្នាំ២០២១)

  • Hello VOA៖ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​លើ​ការចោទ​ប្រកាន់​អំពើ​ស៊ីសំណូក​របស់​ប៉ូលិស - កញ្ញា 09, 2021
    អ្នកតស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​អយ្យការ​តុលាការ​ជាដើម គួរតែ​បើក​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ករណី​ចោទប្រកាន់​អំពី​អំពើ​ស៊ីសំណូក​របស់​ប៉ូលិស​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរកសុចរិតភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ជាតិ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែកញ្ញា​ឆ្នាំ២០២១៖ «‍កាលណា​មាន​តម្រុយ​ហើយ​មាន​ការ​ប៉ះពាល់​ប្រយោជន៍​សាធារណៈ​បែប​ហ្នឹង គឺ​អាជ្ញាធរ​ដែល​អនុវត្ត​ច្បាប់​ហ្នឹង​ហើយ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស៊ើបអង្កេត​បន្ត ហើយ​បើ​អាច​ធ្វើ​ការ​ឆ្លើយ​តប​ជា​សាធារណៈ ដើម្បី​ធានា​លើ​ការ​ជឿជាក់​លើ​ស្ថាប័ន​របស់​ខ្លួន»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៩ ខែកញ្ញា ឆ្នាំ២០២១)
    25 min

  • Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការដើរ​បញ្ច្រាស​សម័យ ការ​តស៊ូ​របស់​ស្រ្តី​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​យុវវ័យ​និង​ជួយ​បរិស្ថាន - កញ្ញា 06, 2021
    កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិក​សហគ្រាស Green Lady Cambodia បាន​ថ្លែង​ថា យុវវ័យ​មាន​ការយល់​ដឹង​ច្រើន​អំពី​បញ្ហា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​មាន​ការចាប់​អារម្មណ៍​ច្រើន​ចំពោះ​ផលិតផល​ដេរ​ដោយ​ក្រណាត់ ដែល​ជួយ​ដល់​សុខភាព​ និង​បរិស្ថាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា,  Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ,  វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១)
    21 min

  • Hello VOA៖ អ្នកជំនាញ​ហៅ​ការដកខ្លួន​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​ជា​បណ្ដាសា​ផង ជា​ពរជ័យ​ផង​សម្រាប់​ចិន - កញ្ញា 02, 2021
    តើ​ការដក​ខ្លួន​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន អាច​ចាត់​ជា​«បរាជ័យ»​ដែរ​ឬទេ? តើ​ការដើរ​ចេញ​នេះ មាន​អត្ថន័យ​និង​ឥទ្ធិពល​យ៉ាងណា​ដល់​យុទ្ធសាស្ត្រ​អាមេរិ​ក​នៅ​អាស៊ី? តើ​អវត្តមាន​ភ្លាមៗ​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​ជា​ពរជ័យ ឬ​ជា​ទ្វេគ្រោះ​សម្រាប់​ប្រទេស​ចិន? បណ្ឌិត ផាត់ កុសល សាស្ត្រាចារ្យ​រង​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ក្រុង​ញូវយ៉ក CUNY បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំខែ​ស្តីអំពី​អាស៊ាន ដើម្បី​បកស្រាយ​សំណួរ​ស្មុគ្រស្មាញ​ទាំងនេះ នៅពី​រាត្រី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២១ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នក​សម្រប​សម្រួល​ឱ្យ​វីអូអេ៕
    44 min

  • អ្នក​ឃ្លាំមើល​ថា៖ ការចូល​កាន់កាប់​អាហ្វហ្គានីស្ថាន​ដោយ​ពួក​តាលីបង់​ ដូច​ខ្មែរក្រហម​ផង​និង​ខុសគ្នា​ផង - សីហា 31, 2021
    នៅពេល​ពួក​តាលីបង់​បាន​ចូល​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​សឹងតែ​មិនគួរឲ្យ​ជឿ​នៅ​ប៉ុន្មានសប្តាហ៍ថ្មីៗ​នេះ មានការ​ប្រៀបធៀប​រឿងនេះ​ទៅនឹង​ក្រុម​ខ្មែរ​ក្រហម​ដែល​បាន​ចូលកាន់​កាប់​ប្រទេស​កម្ពុជា​កាលពី​ខែមេសាឆ្នាំ​១៩៧៥។ រឿងនេះ​បានធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងទាំង​ពលរដ្ឋខ្មែរ​និង​ពិភពលោក។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​ម្នាក់​ដែល​ជា​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​គឺលោក​ គុជ ច័ន្ទលី ​មកពី​រដ្ឋ​ម៉ារីលែន ​សហរដ្ឋ​អាមេរិក​ បាន​ពន្យល់​បន្ថែម​ពីគោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះប្រទេស​អាហ្វហ្គានីស្ថាន ​និង​ ការដែល​លោក​ស្ថិត​នៅក្នុង​ស្ថានការណ៍​ផ្ទាល់​នៃរបប​ខ្មែរក្រហម​ដោយ​រងគ្រោះ​និង​ថែមទាំង​បាត់បង់​សមាជិក​គ្រួសារ​ ក្នុងពេល​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ពេល​នោះដែរ។ លោក​ សុខ ខេមរា ​នៃ VOA ​ជូនកិច្ច​សន្ទនា​ជាមួយ​លោក ​គុជ ច័ន្ទលី​ ជាវាគ្មិន​នៃកម្មវិធី ​ហេឡូវីអូអេ។
    31 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…