Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ ការព្រមាន​របស់​អាមេរិក​លើ​ក្រុមហ៊ុន​របស់ខ្លួន​រឿង​ពុករលួយ ក្រោយ​មន្ត្រី​យោធា​ខ្មែរ​ខ្លះ​រងទណ្ឌកម្ម គឺជា​ច្បាប់ - មករា 13, 2022
    សហរដ្ឋអាមេរិក កាលពី​ខែវិច្ឆិកា បាន​ចេញ​សេចក្តី​ព្រមាន​ដល់​ក្រុមហ៊ុន​របស់ខ្លួន ដែល​ធ្វើជំនួញ វិនិយោគ​នៅ​កម្ពុជា ក្រោយពី​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​ចំនួន​ពីររូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នកវិភាគ​និង​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ថា ការចេញ​សេចក្តី​ព្រមាន​នេះ គឺជា​ច្បាប់ និង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។ ការណ៍​នេះ ត្រូវគេ​ដឹងថា​កើតឡើង ក្រោយពី​មាន​ការតវ៉ា​ពី​សហរដ្ឋ​អាមេរិក ដែល​អគារ​ជំនួយ​របស់ខ្លួន​ត្រូវ​វាយ​បំផ្លាញ​ចោល ក្នុង​មូលដ្ឋាន​យោធា​ជើង​ទឹករាម ដែល​សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ថា កម្ពុជា បាន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​កងទ័ព​ជើង​ទឹកចិន ក៏ប៉ុន្តែ កម្ពុជា បាន​បដិសេធ។ នៅក្នុង​កម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ លោក សុខ ខេមរា នៃ VOA បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អំពី​ស្ថានការណ៍​នេះ៕
    35 min
  • Hello VOA៖ ធនាគារ ANZ ផ្តល់ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ដែល​រំលោភ​ដីធ្លី​កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ - មករា 10, 2022
    ធនាគារ ANZ (អេអែនហ្ស៉ិត) បាន​បញ្ចប់ការ​ផ្តល់ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ដែល​រំលោភ​ដីធ្លី​កសិករ​នៅខេត្ត​កំពង់ស្ពឺជាង​១ពាន់​គ្រួសារ​រួចហើយ។ ការចេញ​មុខទទួល​ខុសត្រូវ​របស់​ធនាគារ​នៃ​ប្រទេស​អូស្ត្រាលី​មួយនេះ បាន​ទុក​គំរូល្អ​សម្រាប់​ការវិនិយោគ បន្ថែម​លើការ​ផ្លាស់ប្តូរ​គោល​នយោបាយ​របស់​ធនាគារ ​ដែល​ភ្ជាប់​លក្ខខណ្ឌ​នៃការ​គោរពសិទ្ធិមនុស្ស​ នៅពេល​វិនិយោគ​និង​ការអភិវឌ្ឍ​ទៅថ្ងៃ​អនាគត។ នៅក្នុង​កម្មវិធី ​ហេឡូ វីអូអេ ​ថ្ងៃចន្ទ ទី១០ ​ខែមករា​ ឆ្នាំ២០២២ ​ស្តីពីការ​អភិវឌ្ឍ ​លោក​ សុខ ខេមរា ​នៃ ​VOA​ បានជួប​ធ្វើ​បទសម្ភាសន៍​តាមទូរសព្ទ ​ជាមួយ​លោក អៀង វុទ្ធី ​ប្រធាន​អង្គការ​សមធម៌កម្ពុជា (EC) ​ដែល​បាន​តស៊ូមតិ​ជាមួយ​ដៃគូ​ជាច្រើន​ទៀត​ក្នុង​រឿង​ស្វែងរក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដីធ្លី​ដែល​ធនាគារ​នេះ​ បាន​ផ្តល់​កម្ចី​ដល់​ក្រុមហ៊ុន​ស្កអំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​មួយរូប​ផងនោះ៕
    36 min

  • Hello VOA៖ គេ​រំពឹង​អ្វី​បាន​ខ្លះ​ពី​អនាគត​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត? - មករា 06, 2022
    តប​តាម​ការឧទ្ទេស​នាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណៈមជ្ឈឹម​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច បាន​ទទួល​យក​លោក​ឧត្ដម​សេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន តែ​ម្ដង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្ត​វេន​របស់​បក្ស ស្នង​តំណែង​ពី​លោក ហ៊ុន សែន ជា​ឪពុក។ តើ​គេ​អាច​រំពឹង​អ្វី​បាន​ខ្លះ​ពី​អាណត្តិ​ដឹកនាំ​នា​ពេល​អនាគត​របស់​លោក ហ៊ុន ម៉ាណែត? បណ្ឌិត សេង សារី អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Chulalongkorn ប្រទេសថៃ បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២២ ដើម្បី​ផ្ដល់​ជា​ការវិភាគ​លើ​ប្រធានបទ​ខាងលើ ដោយ​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្របសម្រួល៕
    32 min

  • Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សេចក្តី​ប្រាថ្នា​ក្លាយជា​សហគ្រិន ជំរុញ​ស្ត្រី​ឲ្យ​ជួយ​សហគមន៍ - មករា 03, 2022
    កញ្ញា ញឹម សូរីដា សហស្ថាបនិក​ក្រុមហ៊ុន​បុរាណឃែរ​បាន​ថ្លែង​ថា ទោះបី​ជាកញ្ញា បានចាកចេញពី​ស្រុកកំណើត​ដោយ​សារ​ការងារ​ក៏ដោយ ក៏​កញ្ញា​នៅ​តែ​ចញ្ចឹម​ចិត្ត​ថា នឹង​ត្រឡប់​មក​ស្រុកកំណើត​វិញ ដើម្បី​បង្កើត​អ្វី​មួយ​ជួយ​ដល់​សហគមន៍ ដូចជា​ការបង្កើត​ការងារ​ក្នុង​សហគមន៍ ដែល​អាច​ជួយ​កាត់​បន្ថយ​ការចំណាក​ស្រុក​របស់​ប្រជាជន​បាន។ ការក្លាយ​ជា​សហគ្រិន​របស់​កញ្ញា សូរីដា ក៏​បាន​ជួយ​សម្រេច​គោលបំណង​របស់​កញ្ញា ក្នុង​ការចូលរួម​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ការលើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក​ដែល​ផលិត​ពី​ធម្មជាតិ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២)
    29 min

  • Hello VOA៖ «បន្ទាត់​ភាព​ក្រីក្រ និង​អត្រា​ភាពក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា» - ធ្នូ 30, 2021
    កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សា​ជា​ថ្មី ដែល​នាំ​ឲ្យ​អត្រាភាពក្រី​បាន​កើន​ឡើង​ដល់​ប្រមាណ ១៨% ដែល​ពី​មុន​រដ្ឋាភិបាល​អះអាង​ថា​មានក្រោម ១០%។
    32 min
  • Hello VOA៖ «បន្ទាត់​ភាព​ក្រីក្រ និង​អត្រា​ភាពក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា» - ធ្នូ 30, 2021
    កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សា​ជា​ថ្មី ដែល​នាំ​ឲ្យ​អត្រាភាពក្រី​បាន​កើន​ឡើង​ដល់​ប្រមាណ ១៨% ដែល​ពី​មុន​រដ្ឋាភិបាល​អះអាង​ថា​មានក្រោម ១០%។ ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា​មាន​ចំនួន ១០.៩៥១រៀល ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ។ នៅ​តំបន់​ទី​ប្រជុំជន​ផ្សេងទៀត មាន​ចំនួន ៩.៥៧១(៩៦០០)រៀល និង ៨.៩០៨រៀល​នៅ​តំបន់​ជនបទ។ កាល​ពី​មុន បន្ទាត់​ភាព​ក្រីក្រ ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ចំនួន​ប្រមាណ ៧.៦០០រៀល សម្រាប់​ពលរដ្ឋ​ម្នាក់​ក្នុង​មួយ​ថ្ងៃ។
    នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​បណ្ណ​សមធម៌ ឬ​ហៅ​ថា​បណ្ណ​ក្រីក្រ ប៉ុន្តែ​ពួកគេ​ជា​អ្នក​ក្រីក្រ​ដែល​មាន​លក្ខណៈ​ពហុវិមាត្រ (multi-dimensional poverty)។ អ្នកស្រី​បញ្ជាក់ថា៖ «អ្នក​ខ្លះ​អត់​មាន​បណ្ណក្រីក្រ មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជនក្រីក្រ​ទេ ប៉ុន្តែ​គាត់​នៅ​ក្នុង​អ្នក​ដែល​ជាជនក្រីក្រ​ដែល​មាន​លក្ខណៈ​ពហុវិមាត្រ។ ហើយ​អញ្ចឹង​ហើយ យើង​មើល​ឃើញ​ថា​ជា​រយៈពេល​វែង​ហ្នឹង ជា​ផែនការ​អភិវឌ្ឍន៍​រយៈពេល​វែង រដ្ឋាភិបាល​គួរពិចារណា​ទៅ​លើ​កត្តា​ដទៃ​ទៀត ក្រៅ​ពី​ប្រាក់​ចំណូល​របស់​ប្រជាជន​យើង​ផងដែរ»។ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី៣០ ខែធ្នូ ឆ្នាំ២០២១)
    32 min
  • Hello VOA៖ អ្នកជំនាញ​ថា​ចិន​ប្រហែល​ជា​អាច​ធ្វើ​កាដូ​ដល់​កម្ពុជា​រឿង​COC ដើម្បី​លើក​មុខ​មាត់​កម្ពុជា​ជា​ប្រធាន​អាស៊ាន - ធ្នូ 30, 2021
    អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក្នុង​ឆ្នាំ​២០២២។​ ​លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ ​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធីHello VOA​កាល​ពី​ថ្ងៃ​ចន្ទទី​២៧​ ខែ​ធ្នូ ឆ្នាំ​២០២១។ «‍បើ​សិន​ជា​ប្រទេស​ឯ​ទៀតៗ​មិន​អាច​ធ្វើ​បាន ប្រទេស​កម្ពុជា​ប្រហែល​ជា​អាច​ធ្វើ​បាន​នៅ​ក្នុង​រឿង​នេះ​ដោយសារ​តែ​សម្ព័ន្ធភាព​មិត្ត​យូរ​អង្វែង​ដែល​ចិន​តែង​ប្រើ​ភាសា​ថា​មិត្ត​ដែក​ថែប​នោះ។ ប្រហែល​ជា​ចិន អាច​ធ្វើ​ជា​កាដូ អាច​ធ្វើ​ជា​ស្អី​មួយ ដែល​អាច​លើក​មុខ​លើក​មាត់​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១)
    30 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…