Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ភេទ រូបរាង និង​ពណ៌សម្បុរ​មិន​មែន​ជាកត្តា​កំណត់​ភាពជា​អ្នកដឹកនាំ - កុម្ភៈ 07, 2022
    កញ្ញា មួង កញ្ញា នាយក​កម្មវិធី​នៃ​អង្គការ​សេរីភាព​កម្ពុជា​អូស្ត្រាលី បាន​ថ្លែង​ថា ស្រ្តី​ត្រូវ​ប្រែ​ក្លាយ​ការរើសអើង និង​ការរំពឹង​ទុក​ពី​ផ្នត់​សង្គម​ទៅ​លើ​តួនាទី​របស់​ស្រ្តី ទៅ​ជា​កម្លាំង​ជំរុញ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ។ ភាព​ជា​អ្នក​ដឹក​នាំ​មិន​អាស្រ័យ​លើ​ភេទ រូបរាង​ពណ៌​សម្បុរ​ខាង​ក្រៅ ឬ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នោះ​ទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២)
    37 min
  • Hello VOA៖ កំណើន​នៃ​ការជួញដូរ​មនុស្ស បង្ហាញ​ពី​កម្សោយ​របស់​អាជ្ញាធរ - មករា 27, 2022
    ស្រ្តីកម្ពុជា នៅតែ​ប្រឈមនឹង​ការជួញដូរ​ទៅ​ប្រទេសចិន​ទាំងខុស​ច្បាប់ បើទោះបីជា​អាជ្ញាធរ មានវិធានការ​ផ្សេងៗ​ក្នុងការរឹត​បន្តឹង​ក្តី។ កាលពី​ចុង​ខែមិថុនា ឆ្នាំ​២០២១ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​របាយ​ការណ៍​ស្តីពី​ការជួញដូរ​មនុស្ស ដោយ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា ស្ថិត​នៅក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំងការជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ២០១៧។ ចំណែក​មន្រ្តី​ជំនាញ​ផ្នែកប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​នៃក្រសួង​មហាផ្ទៃ​បញ្ជាក់ថា ករណី​ជួញដូរ​មនុស្ស​ក្នុង​រយៈពេល​៦ខែ​ដើមឆ្នាំ​២០២១ កើនឡើង​៣ដង បើ​ធៀបនឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២០។ លោកស្រី ម៉ៅ ម៉ាប់ ប្រធាន​ផ្នែក​ស្ត្រី​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការកើនឡើង​នៃ​ការជួញដូរ​មនុស្ស បង្ហាញ​ពី​កម្សោយ​នៃ​ការ​អនុវត្តការងារ​របស់​អាជ្ញាធរ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៧ មករា ២០២២)
    24 min

  • Hello VOA៖ អ្នកជំនាញ​ថា វិវាទ​នៅ​ណាហ្គាវើលដ៍ បង្ហាញ​ពី​ការ​ដល់​ពេល​សើរើ​ច្បាប់​ការងារ - មករា 24, 2022
    វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​នាំឱ្យ​មាន​កូដកម្ម​អូស​បន្លាយ​ជាង​មួយ​ខែ​កន្លង​មក​ហើយ រហូត​នាំ​ឱ្យ​វិវាទ​នេះ ប្រែក្លាយ​ជា​ចំណុច​រំពុះ​ផ្នែក​នយោបាយ ដែល​មាន​ការចាប់ចង​សមាសភាព​សហជីព​ដឹកនាំ​ការតស៊ូ​មតិ​នេះ​ទៀត​ផង។ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​ក្រោម​មូលបទ​«អភិបាលកិច្ច​ល្អ»​សម្រាប់​ខែមករា ឆ្នាំ​២០២២ នេះ អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច លោក ឱក សេរីសោភក្តិ៍ បាន​លើក​ឡើង​ថា វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍ បាន​គោចរ​មក​ដល់​ចំណុច​ជាប់​គាំង ហើយ​វិវាទ​នេះ បាន​ផ្ដល់​មេរៀន​ទាក់ទង​នឹង​អន្តរកម្ម​រវាង​និយោជិក​ និយោជក និង​និយតករ​វិស័យ​ការងារ​ទូទាំង​ប្រទេស។ លោក ឱក សេរីសោភក្តិ៍ ថា បើសិនជា​មាន​អ្វី​ដែល​វិវាទ​នេះ អាច​ស​បញ្ជាក់​បាន​នោះ គឺវា​ដល់​ពេល​ក្នុង​ការសើរើ​ច្បាប់​ការងារ​ឡើង​វិញ​ហើយ៕ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ទី២៤ ខែមករា ឆ្នាំ២០២២)
    30 min

  • Hello VOA សុខភាព៖ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ សម្រាប់​កុមារ​និង​ក្មេង​វ័យជំទង់ - មករា 20, 2022
    នៅក្នុង​កម្មវិធី Hello VOA សុខភាព នៅ​ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា​នេះ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ដល់​កុមារ និង​ក្មេងវ័យ​ជំទង់ ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ១៩ និង​ជួយកាត់​បន្ថយ​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា វ៉ាក់សាំង​កូវីដ១៩ សម្រាប់​កុមារ​ និង​ក្មេងវ័យ​ជំទង់​ប្រភេទ Pfizer មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ចំពោះ​កុមារ​ និង​ក្មេងវ័យជំទង់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២)
    27 min

  • Hello VOA សំឡេងជំនាន់ថ្មី៖ សារសំឡេងផ្សាយពី​បទពិសោធន៍​យុវជន​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា ជួយ​ទប់ស្កាត់​ការជួញដូរ​ទាសករ​សម័យថ្មី - មករា 17, 2022
    នៅ​កម្ពុជា កុមារ​កំព្រា​មួយ​ចំនួន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រឈមនឹង​ការប្រើ​កម្លាំងពលកម្ម និង​ការរំលោភ​បំពាន​ផ្សេងៗ​ពី​សំណាក់​ប្រធាន​មណ្ឌល ឬ​អង្គការ​ដែល​ពួកគេស្នាក់​នៅ។ ថ្មីៗ​នេះ យុវជន​មួយ​ក្រុម​នៃ​ក្លឹប​មួយ​ហៅ​ថា ក្មេង​អង្គការ​កម្ពុជា បាន​នាំគ្នា​បង្កើត​កម្មវិធី​ជា​ប្រព័ន្ធ​សារសំឡេង ឬ​ហៅ​ថា Podcast ក្នុង​ការប្រាប់​ពី​រឿងរ៉ាវ​របស់​យុវជន​ដែល​មាន​បទពិសោធន៍​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា​ក្នុង​ប្រទេស​កម្ពុជា។ កញ្ញា ច័ន្ទ ស៊ីណេត ​អ្នក​សម្រប​សម្រួលក្នុ​ង​ក្លឹប​ក្មេង​អង្គការ​កម្ពុជា ​និង​ជា​អ្នក​គាំទ្រ​សិទ្ធិ​យុវជន និង​កុមារ​ដែល​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ប្រព័ន្ធ​សារសំឡេង​នឹង​ជួយទប់​ស្កាត់​ការ​ជួញ​ដូរ​ទាសករ​សម័យ​ថ្មី​តាមមណ្ឌល​កុមារ​កំព្រា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៧ មករា ២០២២)

  • Hello VOA៖ ការព្រមាន​របស់​អាមេរិក​លើ​ក្រុមហ៊ុន​របស់ខ្លួន​រឿង​ពុករលួយ ក្រោយ​មន្ត្រី​យោធា​ខ្មែរ​ខ្លះ​រងទណ្ឌកម្ម គឺជា​ច្បាប់ - មករា 13, 2022
    សហរដ្ឋអាមេរិក កាលពី​ខែវិច្ឆិកា បាន​ចេញ​សេចក្តី​ព្រមាន​ដល់​ក្រុមហ៊ុន​របស់ខ្លួន ដែល​ធ្វើជំនួញ វិនិយោគ​នៅ​កម្ពុជា ក្រោយពី​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​ចំនួន​ពីររូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នកវិភាគ​និង​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ថា ការចេញ​សេចក្តី​ព្រមាន​នេះ គឺជា​ច្បាប់ និង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។ ការណ៍​នេះ ត្រូវគេ​ដឹងថា​កើតឡើង ក្រោយពី​មាន​ការតវ៉ា​ពី​សហរដ្ឋ​អាមេរិក ដែល​អគារ​ជំនួយ​របស់ខ្លួន​ត្រូវ​វាយ​បំផ្លាញ​ចោល ក្នុង​មូលដ្ឋាន​យោធា​ជើង​ទឹករាម ដែល​សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ថា កម្ពុជា បាន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​កងទ័ព​ជើង​ទឹកចិន ក៏ប៉ុន្តែ កម្ពុជា បាន​បដិសេធ។ នៅក្នុង​កម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ លោក សុខ ខេមរា នៃ VOA បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អំពី​ស្ថានការណ៍​នេះ៕
    35 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…