Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ខ្សែ​ជីវិត​ពី​ស្រ្តី​លក់​ស្រាបៀរ​ក្លាយជាមេដឹកនាំ​សហជីព - មេសា 04, 2022
    អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម បាន​ថ្លែង​ថា អ្នកស្រី​មាន​មោទនភាព​ដែល​បាន​សម្រេច​នូវ​អ្វី​ដែល​ជា​ក្តី​ស្រម៉ៃ​របស់​អ្នកស្រី បើទោះបីជា​អ្នកស្រី​មិន​បាន​ក្លាយ​ជា​មេធាវី​ដូច​អ្វី​ដែល​អ្នកស្រី​ធ្លាប់​ប៉ង​ប្រាថ្នា​កាល​ពី​នៅ​ក្មេង​ក៏​ដោយ ប៉ុន្តែ​អ្នកស្រី​បាន​ប្រើ​តួនាទី​របស់​អ្នកស្រី​ជា​តំណាង​កម្មករ​និយោជិត ផ្តល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ពន្យល់​ពួកគេ​អំពី​សារៈសំខាន់​របស់​សហជីព និង​ការ​ប្រើប្រាស់​សិទ្ធិ និង​ទាមទារ​នូវ​អ្វី​ដែល​ជា​អត្ថប្រយោជន៍ ដែល​កម្មករ​និយោជិត​គួរ​ទទួល​បាន​ដើម្បី​អាច​រស់​បាន​នៅ​ក្នុង​ភាពថ្លៃថ្នូរ។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​បាន​យក​ការ​ប្រមាថ​មាក់ងាយ​លើ​អ្នកស្រី ធ្វើ​ជា​ថ្នាំ​ប៉ូវ​ដើម្បី​ឲ្យ​អ្នកស្រី​មាន​ថាមពល​កាន់​តែ​ខ្លាំង​តស៊ូ​ជម្នះ​នឹង​ឧបសគ្គ​នានា​ដើម្បី​សម្រេច​តាម​គោលដៅ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិង​ភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២)
    26 min
  • Hello VOA៖ តុលាការ​អន្តរជាតិ​ចាត់​វិធានការ​លើ​លោក ​Putin ​រឿង​ឧក្រិដ្ឋកម្ម​សង្ក្រាម​លើបទ​ចោទ​ឈ្លានពាន​អ៊ុយក្រែន - មេសា 01, 2022
    ទោះរុស្ស៉ី ​មាន​អំណាច​ «វេតូ»​ និង ​អំណាច​«នុយក្លេអ៊ែរ»​ ដែល​ពិភពលោក​ខ្លាចមែន​ តែ​តុលាការ​អង្គការ​សហប្រជាតិ​និង​តុលាការ​អន្តរជាតិ​ផ្សេងៗ​ទៀត​កំពុង​ចាត់​វិធានការ​លើ​មេដឹកនាំ​រុស្ស៉ី ​ពីបទ​ចោទ​ប្រកាន់​សង្ស័យ​ថា​សកម្មភាព​រស្ស៉ី​នេះ​នាំ​ទៅ​ដល់​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ក្នុង​ពេល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ចាប់តាំង​ពីថ្ងៃទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២២​មក។ នេះ​បើ​តាម​ការ​អះអាង​របស់​កញ្ញា ​សេង ធារី ​អ្នក​តស៊ូមតិ​ផ្នែក​សិទ្ធិមនុស្ស ​និង ​ច្បាប់​ នៅ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរូម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ ហេឡូ វីអូអេ (Hello VOA) ​នៅថ្ងៃ​ព្រហស្បតិ៍ ​ទី៣១​ ខែមីនា​ ឆ្នាំ២០២២​ ពី​រាជធានី​ភ្នំពេញ​ដែល​រៀបចំ​ដោយ​លោក​ សុខ ខេមរា ​នៃ​ វីអូអេ៕​ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២)
    34 min
  • Hello VOA៖ អ្នកជំនាញថា វត្តមាន​បក្ស​ភ្លើង​ទៀន​សំខាន់​ក្នុង​ការបោះឆ្នោត​ដែល​«មិន​អាច​ភ្លាំងភ្លាត់» - មីនា 28, 2022
    ក្រោយពី​បក្ស​ភ្លើង​ទៀន បាន​ដំណើរការ​សកម្ម​ឡើង​វិញ ​បន្ទាប់​ពី​សមាជ​ខែ​វិច្ឆិកា​ ឆ្នាំ២០២១ បក្ស​នេះ បាន​ក្លាយជា​បក្ស​ឈរ​នៅ​លំដាប់​ទីពីរ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផ្នែក​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​បាន​ច្រើន​ជាង​គេ​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃទី​៥ ខែមិថុនា​ខាងមុខ។​ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​អភិបាល​កិច្ច បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ២០២២ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្របសម្រួល​ថា វត្តមាន​របស់​បក្ស​ភ្លើង​ទៀន​សំខាន់​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​ដែល​កម្ពុជា​«មិន​អាច​ភ្លាំងភ្លាត់»​បាន​ទេ ក្នុង​ការរៀបចំ​ក្នុង​បរិបទ​នយោបាយ​សន្ដិសុខ​អន្តរជាតិ​ដ៏​ច្របូក​ច្របល់​ដែល​មាន​ចំណង​ទាក់​ទង​ចាក់​ស្រែះ​ជាមួយ​នយោបាយ​ក្នុង​ស្រុក៕
    35 min
  • Hello VOA៖ ពលករ​កម្ពុជា​ធ្វើការ​នៅ​ម៉ាឡេស៊ី ប្រឈម​បញ្ហា​ខ្លាំង​ជាងគេ​បើ​ធៀប​នឹង​ប្រទេស​ដទៃ - មីនា 24, 2022
    ពលករ​កម្ពុជា​ដែលចំណាក​ស្រុកទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ភាគ​ច្រើន គឺ ជាស្រ្តី និង​ជាអ្នកធ្វើការ​ងារ​តាម​ផ្ទះ។ ជារឿយៗ​គេតែង​ឮ​ថា ពលករ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ទាំងនោះ​តែង​ប្រឈមនឹង​បញ្ហា​ផ្សេងៗ ដោយ​ពលករខ្លះទទួល​រង​នូ​វការ​ធ្វើបាប​រហូត​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជាដើម។ ក្នុង​ពេល​បច្ចុប្បន្ន ពិភព​លោក​កំពុង​រង​នូវការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​ពលករ​ចំណាក​ស្រុក​កម្ពុជាកាន់​តែប្រឈម​នឹង​បញ្ហា​បន្ថែមទៀត។ កញ្ញា ទ្រី សុភា មន្រ្តី​ផ្នែក​ទេសន្តរប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រឈម​នឹង​បញ្ហាខ្លាំង​ជាង​គេ​បើ​ធៀប​នឹងពលករ​កម្ពុជា​ដែល​ធ្វើការ​ក្នុង​ប្រទេស​ដទៃទៀត៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ មីនា ២០២២)
    30 min
  • Hello VOA៖ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជឿថា​គ្មានការរំលាយ​គណបក្ស​​​របស់​អ្នកស្រី​ក្រោយ​ជាប់​ឆ្នោត ​ដូច​លើក​មុនទៀត - មីនា 21, 2022
    គណបក្ស​នយោបាយ​ចំនួន​១៧ ចូលរួមប្រកួតប្រជែង​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នេះ​បើតាម​លទ្ធផលបណ្តោះអាសន្ននៃ​ការចុះ​ឈ្មោះបេក្ខជនរបស់​គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្ស​ភ្លើងទៀន​ ដែល​មាន​សមាជិកភាគច្រើន​មកពីអតីតគណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួនចំនួន​ ២៣ ៦៧៩ នាក់​។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បេក្ខជន​ចៅសង្កាត់​នៃ​គណបក្សភ្លើងទៀនសម្រាប់​សង្កាត់​អូរចារ ​ខេត្តបាត់ដំបង ជឿថា​គ្មានការរំលាយ​គណបក្ស​របស់​អ្នកស្រី​ក្រោយ​ជាប់​ឆ្នោត ​ដូច​លើក​មុនទៀតទេ៕
    30 min
  • Hello VOA សុខភាព៖ បញ្ហា​សុខភាព​ស្រ្តី ​ផ្តោត​លើ​ជំងឺ​មហារីក​មាត់ស្បូន ភាគទី១ - មីនា 18, 2022
    លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធាន​គ្លីនិក​រ៉ាក់​បាន​ថ្លែង​ថា ជំងឺ​មហារីក​មាត់​ស្បូន​ជាប់​ចំណាត់​ថ្នាក់​ទី៤​ក្នុង​ចំណោម​ជំងឺ​មហារីក​ដែល​កើត​លើ​ស្រ្តី​នៅ​ទូទាំង​ពិភពលោក ហើយ​សឹង​តែ​គ្រប់​ករណី​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ទំនាក់ទំនង​ទៅ​នឹង​មេរោគ HPV ដែល​ឆ្លង​តាម​ការ​រួមភេទ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ធ្វើ​ការ​កត់សម្គាល់​ថា​នៅ​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឆ្លង​មេរោគ​នេះ អ្នកជំងឺ​មិនមាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​មេរោគ​វិវត្ត​ទៅ​ដល់​ដំណាក់កាល​មួយ​ប្រែប្រួល​ឬ​ក្លាយ​ជា​ជំងឺ​ត្រៀម​មហារីក នោះ​ទើប​វា​បង្ហាញ​រោគសញ្ញា។ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព,  វ៉ាស៊ីនតោន,  ថ្ងៃទី១៧  ខែមីនា ឆ្នាំ២០២២)៕
    22 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ សៀវភៅ​ «នៅពីក្រោយ​វាំង​នន​ខ្មៅ» ចង់​ឲ្យសកម្ម​​​​​​​ជម្នះភាព​​​ភ័យ​ខ្លាច​ក្នុង​​ការ​បំពេញ​ការងារ - មីនា 16, 2022
    លោក សាន់ ម៉ាឡា គឺ​ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះ​កុង​ចាប់​ខ្លួន និង​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ ជាមួយ​សកម្មជន​ពីរ​រូប​ទៀត ខណ:​ពួកគេ​ និងពលរដ្ឋ​ក្នុង​សហគមន៍ឃុំអ​ណ្តូង​ទឹក​ទប់ស្កាត់​ការបូម​ខ្សាច់ដែលពួកគេហៅ​ថា​ជាការ​បូម​ខ្សាច់​ខុស​ច្បាប់។​ ពួកគេត្រូវបាន​ដោះលែងឱ្យ​នៅ​ក្រៅឃុំ បន្ទាប់​ពីត្រូវ​បានឃុំ​ខ្លួនរយៈពេល១០ខែ និង១៥ថ្ងៃ។ ថ្មីៗ​នេះ​ លោក សាន់ ម៉ាឡា បាន​ចេញ​ផ្សាយ​សៀវភៅ​ «នៅពីក្រោយ​វាំង​នន​ខ្មៅ» ដោយ​បង្ហាញ​អំពី​បទពិសោធន៍ក្នុង​អំឡុង​ពេលរង​ការ​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ។ លោក សាន់ ម៉ាឡា ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា សៀវភៅ​ «នៅពីក្រោយ​វាំង​នន​ខ្មៅ» ចង់​ជំរុញ​ឲ្យ​យុវជនផ្សេង​ទៀត​កុំ​ភ័យ​ខ្លាច​ក្នុង​ការ​បំពេញ​ការងារ​ជា​សកម្មជន​បរិស្ថាន៕
    ​
    (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៤ មីនា ២០២២)
    27 min
  • Hello VOA៖ រដ្ឋាភិបាល គួរ​ស្តារ​ស្ថានភាព​នយោបាយ​ដើម្បី​ធានា​ការបោះឆ្នោត​មួយ​ទទួល​យកបាន - មីនា 10, 2022
    ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោត​នេះ នឹង​ជ្រើសរើស​ក្រុមប្រឹក្សា​សរុប​ទាំងអស់​ជាង​១១.០០០ នាក់ នៅ​ក្នុង​ឃុំសង្កាត់​សរុប​ចំនួន​១.៦៥២។ លោក កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែកអង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល ដែល​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត​ថ្លែង​ថា លោក​ចង់​ឃើញ​ការស្តារ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ការបោះឆ្នោត​មួយ​ទទួល​យកបាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី១០ ខែមីនា ឆ្នាំ២០២២)
    30 min
  • Hello VOA ស្រ្តីនិង​ភាពជា​អ្នកដឹកនាំ៖ ការពង្រឹង​សមត្ថភាព​ដល់​ស្រ្តី តាមរយៈ​ការបង្កើត​ជា​ខ្សែ​រឿង - មីនា 07, 2022
    កញ្ញា ពៅ ស៊ីនួន សហ​ស្ថាបនិក​ចលនា​ទម្លុះ បាន​ថ្លែង​ថា តាម​រយៈ​ខ្សែ​រឿង​រៀបរាប់​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​គម្លាត​ក្នុង​សមភាព​យេនឌ័រ ចលនា​ទម្លុះ​នៃ​ស្រ្តី​វ័យក្មេង​កម្ពុជា សង្ឃឹម​ថា នឹង​អាច​ជម្នះ​លើ​បទដ្ឋាន​សង្គម​នានា ដើម្បី​ពង្រឹង​ភាពអង់អាច​ដល់​ស្រ្តី​និង​ក្មេងស្រី។ កញ្ញា​បាន​បន្ថែម​ថា វិសមភាព​យេនឌ័រ​ជា​បញ្ហា​ធំ និង​ស្មុគស្មាញ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​រស់នៅ​ក្នុង​សង្គម​អាច​ធ្វើ​បាន ដោយ​ហ៊ាន​ក្រោក​ឈរ​ទាំងអស់គ្នា ដើម្បី​ទម្លុះ​រនាំង​វិសមភាព​ទាំង​នេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២)
    27 min
  • Hello VOA៖ អ្នកឃ្លាំមើល​ថា ជប៉ុន​ផ្ដើម​ស្ទាបស្ទង់​ធ្វើការ​ជាមួយ​អ្នកនយោបាយ​បន្តវេន​កម្ពុជា - កុម្ភៈ 28, 2022
    ជប៉ុន​ជា​ប្រទេស​ទី​មួយ​ដែល​អញ្ជើញ​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ចាប់តាំងពី​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​តាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​អនាគត​របស់​បក្ស​កាន់​អំណាច​ត្រៀម​ស្នង​ដំណែង​ឪពុក។ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​អភិបាល​កិច្ច​ល្អ​ ជាមួយ​លោក អូន ឆេងប៉រ នៃ​វីអូអេ លោក ឱក សេរីសោភកិ៍្ត អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច បាន​លើក​ឡើង​ថា ទីក្រុង​តូក្យូ​កំពុង​ស្ទាប​ស្ទង់​ធ្វើការ​ជា​បណ្ដើរៗ​ហើយ​ជាមួយ​អនាគត​អ្នក​ដឹកនាំ​កម្ពុជា​ ខណៈ​ខ្លួន​មាន​ប្រយោជន៍​ដែល​ត្រូវ​រក្សា និង​បន្ត​ពូន​ជ្រុំ​នៅ​កម្ពុជា៕
    33 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…