Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ រដ្ឋាភិបាល​កម្ពុជា​គួរ​ណែនាំ​កុំ​​​​​ឱ្យ​ពលរដ្ឋ​ទៅ​ធ្វើ​ជា​ពលករ​នេសាទ​​​នៅ​ក្រៅ​ប្រទេស - មិថុនា 23, 2022
    ពលករ​កម្ពុជាយ៉ាង​ហោច​ណាស់​ពីរ​លាន​នាក់ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅប្រទេស​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ពី​កម្ពុជា​ច្រើន​ជាងគេ។ ​ពលករ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ចាញ់​បោក​មេខ្យល់ ហើយ​ក្លាយ​ជា​ទាសករ​លើ​ទូក​នេសាទរាប់​ឆ្នាំ​ ដោយ​មិន​ស្គាល់​ដីគោក​ក៏​មាន។​ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គ​ការ​សង់ត្រាល់​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ផ្សព្វផ្សាយ និង​ណែនាំ​កុំ​ឱ្យ​ពលរដ្ឋ​ខ្លួន​ទៅ​ធ្វើ​ជា​ពលករ​នេសាទនៅ​ក្រៅ​ប្រទេស។​ (កាន់ វិច្ឆិកា, Hello VOA ចំណាកស្រុក, ភ្នំពេញ, ២៣ មិថុនា ២០២២)
    29 min
  • Hello VOA សុខភាព៖ ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​រ៉ាំរ៉ៃ - មិថុនា 17, 2022
    អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ជំងឺ​កូវីដ​រ៉ាំរ៉ៃ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​គុណភាព​នៃ​ការរស់នៅ​របស់​អ្នកជំងឺ មិនត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​អាច​បង្ក​ឲ្យ​មាន​ពិការភាព​បាន​ផងដែរ។ អ្នកជំងឺ​កូវីដ១៩ គួរប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​មេរោគ បើទោះបី​ជា​មិនមាន​រោគ​សញ្ញា​អ្វី​ធ្ងន់ធ្ងរ​នៅ​ពេល​ឆ្លង​ជំងឺ​កូវីដ១៩​ក៏ដោយ។ លោក​បាន​បញ្ជាក់​ថា ចំនួន​មេរោគ​ដែល​នៅក្នុង​ខ្លួន​អ្នកជំងឺ​អាច​បង្ក​ទៅ​ជា​កូវីដ​រ៉ាំរ៉ៃ​នៅ​ថ្ងៃក្រោយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២)
    25 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ យុវជន​មិន​បាន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​អាណត្តិ​នេះ​ច្រើន​ដូច​មុន​ដោយសារ​សម្ពាធ​នយោបាយ - មិថុនា 13, 2022
    កាលពីថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ​២០២២ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៥ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧​ចូលរួម។ លោក ម៉ា ចិត្រា សកម្មជន​សង្គម និង​ជា​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យុវជន និង​ពលរដ្ឋ​មិន​សូវ​បាន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​អាណត្តិ​នេះ​ច្រើន​ដូច​អាណត្តិ​មុន​ដោយសារ​សម្ពាធ​នយោបាយ និង​បទពិសោធន៍​នៃ​ការរំលាយ​គណបក្ស​ប្រឆាំង៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៣ មិថុនា ២០២២)
    28 min
  • Hello VOA៖ វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ធ្វើឲ្យ​ប៉ះពាល់​សិទ្ធិ​នៃ​ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត - មិថុនា 09, 2022
    អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​អំឡុង​ពេល​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ២០២២។ អង្គការ​លីកាដូ​ទទួល​ការ​រាយ​ការណ៍​ពី​រាជធានី-ខេត្ត ចំនួន​១៦​ផ្សេង​គ្នា អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន អង្គុយ​ចាំ​នៅ​ក្នុង ឬ​ក្រៅ​ទីតាំង​បោះ​ឆ្នោត ឬជួយ​សម្រប​សម្រួល​ឱ្យ​ពល​រដ្ឋ​បាន​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត ក្នុង​នោះ​មាន​មេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏​ដូចជា​អាជ្ញាធរ​ផ្សេង​ទៀត។ លោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​ម​នុស្ស​នៃ​អង្គការ​លីកាដូ បញ្ជាក់​ថា៖ «ព្រោះ​គាត់​ជា​អាជ្ញាធរ​មូលដ្ឋាន អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​ស្គាល់​ទាំងអស់។ អ៊ីចឹង​វា​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត ពីព្រោះ​មាន​ការស្ទាក់ស្ទើរ ឬ​ក៏​មាន​ការ​ភិតភ័យ និង​បារម្ភ​អំពី​សុវត្ថិភាព ខ្លាច​ថា អាជ្ញាធរ​ទាំង​អស់​ហ្នឹង​ដឹង​ថា គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ណា»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ​២០២២)
    29 min
  • Hello VOA ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ៖ ការ​លើក​កម្ពស់​យេនឌ័រ​និង​បរិស្ថាន​តាម​រយៈ​សិល្បៈ - មិថុនា 07, 2022
    អ្នកស្រី សួស ស៊ីណាត ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​ និង​ទំនាក់ទំនង​សហគមន៍​នៃ​ សហគ្រាស​សង្គមហ្វារ​បាន​ថ្លែង​ថា អ្នកស្រី​មាន​ក្តី​រំភើប​រីករាយ​ដែល​បាន​រួមចំណែក​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​លើកស្ទួយ​សិល្បៈ​ខ្មែរ​តាមរយៈ​ការជួយរៀបចំ​ការសម្តែង​នានា​របស់​សិល្បករ​និង​សិល្បការិនី​របស់​អង្គការ​ហ្វារ និង​ការ​ចូលរួម​ចំណែក​បង្កើន​ការ​យល់ដឹង​អំពី​បញ្ហា​បរិស្ថាន ដូចជា​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទីក​ជាដើម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០២២)
    17 min
  • Hello VOA៖ តើ​គេ​អាច​រំពឹង​អ្វី​បាន​ខ្លះ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ៥ ​មិថុនា ​២០២២? - មិថុនា 03, 2022
    កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់លើក​ទី៥​ នៅ​ថ្ងៃទី០៥​ ខែ​មិថុនា ឆ្នាំ​២០២២​ចុង​សប្ដាហ៍​នេះ។ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ ក្រោម​មូលបទ​«វេទិកា​អាស៊ាន» ដែល​ត្រូវ​បានចាក់​ផ្សាយ​តាម​រលក​ធាតុ​អាកាសកាល​ពីថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២២ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ បាន​លើក​ឡើង​ថា​ ទោះបី​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នេះ​ ស្ថិត​ជា​ចំណោទក្តី យ៉ាង​ហោច​ណាស់​ព្រឹត្តិការណ៍​នេះ​ផ្ដល់​ការ​បន្ត​ភាព​រស់រាន​ជា​ទៀងទាត់​នៃ​ប្រជាធិបតេយ្យ​តាម​សន្លឹក​ឆ្នោត​និង​សង្ឃឹម​នៃ​ការ​វិល​ត្រឡប់​នៃតំណាង​សំឡេង​ជំទាស់​ក្នុង​ការិយាល័យ​សាធារណៈ៕
    32 min
  • Hello VOA៖ ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ជប៉ុន​ក្រោម​រូបភាព​សិក្ខាកាម​ប្រឈមនឹង​ការរំលោភ​សិទ្ធិ​មនុស្ស - ឧសភា 26, 2022
    កាលពី​ឆ្នាំ​២០១៩ ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​៩.០០០​នាក់ ក្រោម​កម្មវិធី​ធ្វើ​កម្មសិក្សា ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម​១.៥០០ដុល្លា​អាមេរិក។ ប៉ុន្តែ​របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ចេញ​កាលពី​ឆ្នាំ​២០១៦ រកឃើញ​ថា ជាង​៧០​ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​ជួល​កម្មសិក្សា​ការី​មក​ពី​ប្រទេស​នានា បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស។ អ្នកស្រី ម៉ៃ តាកេម៉ូរ៉ា បុគ្គលិក​សហជីព General Support Union-NPO/POSSE ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តីពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ក្រោម​រូបភាព​ជា​សិក្ខាកាម កំពុង​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​ម​នុស្ស៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៦ ឧសភា ២០២២)
    27 min
  • Hello VOA សុខភាព៖ ថ្នាំ PAXLOVID (ផាកស្លូវីដ) និង​បច្ចុប្បន្នភាព​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ - ឧសភា 19, 2022
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ រដ្ឋបាល​គ្រប់គ្រង​ចំណី​អាហារ​និង​ថ្នាំ​ពេទ្យ​សហរដ្ឋ​អាមេរិក FDA បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មួយ​ចំនួន​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​ការប្រើប្រាស់​ថ្នាំ​នីមួយៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រូវ​ដឹង​ពី​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ ដោយ​សារ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​ផ្តល់​ផល​រំខាន​ដល់​អ្នកជំងឺ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២)
    25 min
  • Hello VOA ពិសេស៖ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា «ការកសាង​សង្គម​ប្រជាធិបតេយ្យ​មិន​ងាយ​ស្រួល​ទេ» - ឧសភា 17, 2022
    ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាន់តែ​ខិត​ជិត​មក​ដល់ គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី៥ ខែមិថុនា ឆ្នាំ​២០២២។ នេះ​ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សរុប​ជាង​១ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់​ប្រមាណ​១៦៥០​នាក់។ នៅ​ក្នុង​បទ​សម្ភាស​ន៍​មួយ​នៃ​កម្មវិធី​ Hello VOA លោក សាម អ៊ីន អគ្គលេខា​ធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ថ្លែង​ថា៖ «ការ​កសាង​សង្គម​ប្រជាធិបតេយ្យ វា​មិន​ងាយ​ស្រួល​ទេ។ វា​តែង​ជួប​ប្រទះ​នូវ​ការ​លំបាក ហើយ​វា​ទាម​ទារ​ឲ្យ​យើង​ប្រឹង​ប្រែង​តស៊ូ​អត់​ធ្មត់ ហើយ​កុំ​បោះ​បង់​ក្តី​សង្ឃឹម»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២)
    29 min
  • Hello VOA៖ លោក សុន ឆ័យ ថា បើ​បេក្ខជន​គណបក្ស​លោក​ជាប់​ឆ្នោត​នឹង​«ធ្វើជាគំរូ»​ដល់​គណបក្ស​កាន់​អំណាច - ឧសភា 16, 2022
    នៅ​សល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត​ទេ ថ្ងៃ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ នឹង​ឈាន​មក​ដល់ គឺ​នៅ​ថ្ងៃ​សៅរ៍​នេះ។ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​បេក្ខជន​មក​ពី​គណបក្ស​ភ្លើងទៀន​ត្រឹម​តែ ១​៦២៣ ឃុំសង្កាត់ បើ​ទោះ​គណបក្ស​នេះ​បាន​ចុះឈ្មោះ​បេក្ខជន​ខ្លួន​នៅ​ក្នុង​ឃុំ​សង្កាត់​ចំនួន​ ១៦៤៩ ក៏ដោយ។ នេះ​មាន​ន័យ​ថា មុន​ថ្ងៃ​បោះ​ឆ្នោត​ឈាន​មក​ដល់ គណបក្ស​ភ្លើងទៀន​បាត់បង់​ឃុំសង្កាត់​ចំនួន ២៦។ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន បាន​និយាយ​ថា​ចំនួន​នេះ​«មិនធំធេង»​ទេ ក៏ប៉ុន្តែ វា​ជា​រឿង​«អយុត្តិធម៌»​ ចំពោះ​គណបក្ស​លោក។ លោក​ក៏​បន្ត​ថា ប្រសិនបើ​បេក្ខជន​មេឃុំ​ចៅ​សង្កាត់​របស់​គណបក្ស​លោក​ជាប់​ឆ្នោត ពួកគេ​នឹង​«ធ្វើជាគំរូ»ដល់​គណបក្ស​កាន់​អំណាច៕ (អ្នកនាង​ ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២)
    30 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…