Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ លោក​ សុន​ ឆ័យ ​ថាជំទប់ឃុំ​​គណបក្ស​ភ្លើង​ទៀន​ជិត​៤០ភាគរយ​មិនទាន់​មាន​បន្ទប់​ធ្វើការ​ត្រឹម​ត្រូវ​នៅ​ឡើយ - សីហា 16, 2022
    សមាជិក​គណបក្សភ្លើង​ទៀន​ដែលបានឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ចំនួន​ ២១៩៨ ក្រោយ​ពីការ​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិទី៥នេះ​ ភាគច្រើន​បានទទួល​តំណែងត្រឹមជា​ជំទប់ទី២​ និង​ជា​សមាជិក​។​ នេះ​បើតាម​លោក​ សុន​ ឆ័យ​ អនុប្រធានគណបក្ស​ភ្លើង​ទៀន ផ្តល់​បទ​សម្ភាស​ដល់វីអូអេ​។ លោក​បញ្ជាក់​ថា ប្រមាណជាង​មួយខែ​ ដែល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​មកពី​គណបក្សភ្លើងទៀន ​ចូលកាន់​តំណែង​រៀងៗ​ខ្លួន​ ពួកគេ​បាន​រាយការណ៍ថា​ នៅ​ជួប​ការ​លំបាកមួយ​ចំនួន ដូចជា​ភាព​យឺតយ៉ាវ​នៃ​ការ​រៀប​ចំឲ្យ​មាន​បន្ទប់​ធ្វើ​ការ​ងារ​ និង​ការផ្តល់​ឯកសណ្ឋាន​ជាដើម​ ដែល​អាច​នាំឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ភារកិច្ច​ និងបង្ហាញវប្បធម៌​រើសអើង​នៅតាម​ថ្នាក់មូលដ្ឋាន។ លោក​បន្តទៀតថា​ មកដល់​ពេល​នេះ​គណបក្សភ្លើងទៀន​ នៅ​មិនទាន់​គិតគូរ​នៅឡើយ​ ​ថាតើគណបក្សខ្លួននឹង​ជ្រើស​រើសបុគ្គលណាមួយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​ប្រកួតប្រជែង​ការបោះឆ្នោតថ្នាក់ជាតិ​ខាងមុខ។​ លោកថា អ្វីដែលជាអទិភាព​គឺការ​ការរៀបរចនា​សម្ព័ន្ធ​នៅថ្នាក់ក្រោម​អោយ​រឹងមាំ ​និងការដា​ក់​ចេញគោល​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​នៅឆ្នាំ​ក្រោយ​៕
    29 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ វេទិកា The Thinker Cambodia​​​​ លើកកម្ពស់​ការ​យល់​ដឹង​​​វិស័យ​នយោបាយ​​ការបរទេស​​​ដល់​យុវជន - សីហា 09, 2022
    The Thinker Cambodia គឺជាវេទិកាអត្ថាធិប្បាយនិងវិភាគទៅលើកិច្ចការបរទេស ផ្តោត​សំខាន់​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ វេទិកា​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​យុវជន សិស្សនិស្សិត អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងសាធារណជនទូទៅ​អាច​បញ្ចេញគំនិត និងទស្សនៈទៅលើបញ្ហាព្រួយបារម្ភរបស់ពួកគេ​ ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់​ពួកគាត់​អាច​ត្រូវ​បាន​ឮ​ជា​សាធារណៈ និង​ត្រូវ​បាន​ពិចារណា​ដាក់​បញ្ចូល​ទៅក្នុង​ដំណើរការ​រៀបចំ​គោល​នយោបាយ។ លោក វណ្ណ ប៊ុនណា ប្រធានវេទិកា​ The Thinker Cambodia ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា វេទិកា​ The Thinker Cambodia បង្កើន​ចំណេះដឹង និង​ផ្តល់ឱកាសឱ្យ​យុវជន​បញ្ចេញ​សំឡេង និង​កង្វល់ ជាពិសេស​ពាក់ព័ន្ធនឹង​ផ្នែក​នយោបាយការបរទេស៕
    (អ្នកស្រី​ កាន់ វិច្ឆិកា, ភ្នំពេញ, ៨ សីហា ២០២២)
    27 min
  • Hello VOA៖ កម្សួល​ក្ដៅ​នៃ​បញ្ហា​តៃវ៉ាន់​-ភូមា-រុស្ស៊ី​ គ្រប​ដណ្ដប់​ជំនួប​អាស៊ាន​នៅ​ជ្រោយ​ចង្វា - សីហា 05, 2022
    ប្រមុខ​ការ​ទូត​អាស៊ាន​និង​ដៃគូ​សរុប​៣៧​ប្រទេស​បាន​ជួប​ប្រជុំ​គ្នា​នៅ​ជ្រោយ​ចង្វា​ រាជ​ធានី​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ។ ការ​ប្រមូល​ផ្ដុំ​កម្រិត​ខ្ពស់​នេះ​កើត​មាន​ចំ​ពេល​មាន​ភាព​តាន​តឹង​ក្រៃលែង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ភូមា និង​ជុំវិញ​សំណុំ​រឿង​រុស្ស៊ី​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន។ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ បាន​ចូល​មក​វិភាគ​អំពី​បរិបទ​ និង​លទ្ធផល​ជាក់​ស្ដែង​នៃ​សំណុំរឿង​រសើបៗ​ខាង​លើ​អំឡុង​កិច្ច​ប្រជុំ​ដ៏​សំខាន់​ដឹកនាំ​ដោយ​អាស៊ាន ក្នុង​កម្ម​វិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ​ក្រោម​មូល​បទ​«អាស៊ាន» ជាមួយ​លោក អូន ឆេងប៉រ ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​រាត្រី​ថ្ងៃ​ទី០៥ ខែសីហា ឆ្នាំ២០២២៕
    28 min
  • Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យថាមពល - សីហា 02, 2022
    កញ្ញា ពេជ្រ រតនា អ្នកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុន 500 Global បានថ្លែងថា ធនធានមនុស្សនៅ​ក្នុងវិស័យថាមពលស្អាតនៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ជាពិសេសគឺស្រ្តី បើទោះ​បីជាវិស័យនេះមានសារៈសំខាន់ក៏ដោយ។ យោងតាមបទពិសោធន៍របស់កញ្ញា រតនា មុខវិជ្ជា​នេះ​មិនសូវត្រូវបានគេចាប់អារម្មណ៍ទេ ហើយ​អ្នក​ដែល​បញ្ចប់ការសិក្សាមុខវិជ្ជានេះពិបាករក​ការងារ​ធ្វើ។ កញ្ញាបានបញ្ជាក់ថាវិស័យថាមពលស្អាតនេះមានសារៈសំខាន់ និងមាន​សក្ដានុពល​យ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិង​ភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២)
    24 min
  • Hello VOA៖ ពលរដ្ឋ​គួរ​ចាត់ទុក​ការធ្វើ​ចំណាកស្រុក​គឺ​ជា​ជម្រើស​ជាជាង​ភាពចាំបាច់ - កក្កដា 28, 2022
    ពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​ពីរលាននាក់ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ការ​សិក្សា​មួយចំនួន​បាន​រក​ឃើញ​ថា​ ​ជាច្រើន​ឆ្នាំមក​នេះ​ពលរដ្ឋ​កម្ពុជា​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស គឺ​ដោយសារ​កង្វះ​ទី​ផ្សារការងារ​ក្នុង​ស្រុក និងប្រាក់​ឈ្នួល​ទាប។​ អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី មន្រ្តី​គម្រោង​ថ្នាក់​ជាតិ​នៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅកាត់​ថា IOM ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការ​ធ្វើ​ចំណាក​ស្រុក​គួរតែ​ជា​ជម្រើស ក្នុង​ករណី​ដែល​ពលរដ្ឋ​មិនមាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​កំណើត ជាជាង​គិត​ថា ជាភាព​ចាំ​បាច់​ដែល​ត្រូវ​តែធ្វើ​ចំណាក​ស្រុក៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ កក្កដា, ២០២២)
    29 min
  • ក្រុមប្រឹក្សា​ឃុំសង្កាត់ទើបកាន់ដំណែងថ្មី​គួរ​ «ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម» - កក្កដា 18, 2022
    ក្រោយលទ្ធផលបោះឆ្នោត​ឃុំសង្កាត់ គណបក្ស​នយោបាយទាំង៩ បាន​ព្រមទទួល​យកកៅអី​ក្រុមប្រឹក្សា​ឃុំសង្កាត់រៀងៗ​ខ្លួន។ នៅ​ក្នុងចំណោម​កៅអី​ក្រុមប្រឹក្សាសរុប ១១.៦២២​ មាន​គណបក្ស​ធំៗ​ពីរ គឺគណបក្សប្រជាជន​កម្ពុជា និង​គណបក្សភ្លើង​ទៀន​។ ​គណបក្ស​ប្រជា​ជន​ទទួលបាន​តំណែងមេឃុំ​ស្ទើរតែ​ទាំងអស់​ ដែល​មាន​ចំនួន​ ១៦៤៨ ឃុំសង្កាត់​ ឯ​គណបក្ស​ភ្លើងទៀនទទួលបានតែ៤ឃុំ​ទេ​ គឺ ឃុំ​ចំណារ​លើ​ ឃុំដូង និង​ឃុំក្រយា នៅក្នុងខេត្តកំពង់ធំ និងឃុំ​ផ្តៅជុំ ​នៅខេត្តកំពង់​ចាម​។ ​ក្នុង​បទ​សម្ភាសនៃ​កម្មវិធី​ហេឡូវីអូអេនេះ លោក​ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ធិបតេយ្យ​កម្ពុជា​ ​បាន​លើកឡើង​ថា​ បើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ទើបនឹង​ឡើង​តំណែងថ្មី​ៗនេះ ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និង​ធ្វើការងារ​ជាក្រុម​ នោះពួកគេ​នឹងជាធនធានដ៏ប្រសើរ​សម្រាប់​ជួយដល់​ប្រជាពលរដ្ឋ៕
    (​ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី​១៨ ខែកក្កដា​ ឆ្នាំ២០២២​)
    27 min
  • Hello VOA៖ អ្នក​ជំនាញថា កង្វះ​ឆន្ទៈ​នយោបាយនិង​ផ្នត់​គំនិត​អវិជ្ជមាន​លើ​ភាព​ជា​អ្នក​ដឹកនាំ​ជា​ស្រ្តី​នៅ​តែ​ជា​ឧបសគ្គ - កក្កដា 15, 2022
    កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២ ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៥ ខែ​មិថុនា អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៥ ​ដែល​ធ្វើ​ការ​លើ​ការ​បោះ​ឆ្នោត និង​វិស័យ​យេនឌ័រ ក្នុ​ងនោះ​មាន​ខុម​ហ្វ្រែល​ផង​ដែរ បាន​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​បង្កើន​ចំនួន​ស្ត្រី​ ដែល​អាច​ឈរ​ជា​បេក្ខជន​លេខ​រៀង​ខាង​លើ ​ដើម្បី​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ដែល​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ជាង​ ១១.០០០​នាក់​នៅ​ទូទាំង​ប្រទេស រៀង​រាល់​ ៥ ​ឆ្នាំ​ម្តង។ អង្គការ​បាន​លើក​ឡើង​ថា ​សន្ទុះ​នៃ​ការ​កើន​ឡើង​មាន​តិច​តួច​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។ អ្នក​ស្រី សឺន​កេត សិរីលក្ខណ៍ ​អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេន​ឌ័រ​នៃ​អង្គការ​ខុម​ហ្វ្រែល បាន​ថ្លែង​ថា​ក ង្វះ​ការ​ប្តេ​ជ្ញា​ខ្ពស់ និង​ឆន្ទៈ​នយោបាយ ជា​បញ្ហា​ប្រឈម​សម្រាប់​ការ​ចូលរួម​របស់​ស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​ថ្នាក់​ក្រោម​ជាតិ។ អ្នកស្រី​បន្ថែម​ថា​៖ «ដោយសារ​តែ​គាត់​យក​អា​បទដ្ឋាន​វប្បធម៌ ផ្នត់​គំនិត​សង្គម​អវិជ្ជមាន​មក​លើ​ស្រ្តី​ទៅ​លើ​ភាព​អវិជ្ជមាន​ទៅ​លើ​ភាព​ដឹកនាំ​របស់​ស្រ្តី​ហ្នឹង​ហើយ ដែល​ធ្វើឲ្យ​មាន​គំនិត​រើស​អើង​ចំពោះស្រ្តី»៕ (លោក ស៊ុន ណារិន, ភ្នំពេញ, ១៤ កក្កដា ២០២២)
    26 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ កម្មវិធីបណ្តាញ​សង្គម​ «រាជសារ»​ ជួយ​ឱ្យ​សិស្ស-និស្សិត​បង្កើន​ចំណេះផ្នែក​អប់រំ - កក្កដា 12, 2022
    ថ្មីៗ​នេះ​យុវជន​មួយ​ក្រុម​ទើប​តែបង្កើតកម្មវិធីបណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះថា «រាជសារ»​ សម្រាប់​ឱ្យ​សិស្ស និស្សិត​នៅ​កម្ពុជាភ្ជាប់ទំនាក់​ទំនង​គ្នា និង​ចែក​រំលែក​ចំណេះ​ដឹង។​ យុវជន អ៊ីម ម៉េងជឺ និង​យុវតី លឹម ស៊ូបួយ ​ដែល​ជា​ស្ថាបនិក​កម្មវិធីបណ្តាញ​សង្គម​រាជសារ​ ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កម្មវិធីបណ្តាញ​សង្គម​ «រាជសារ»​ ជួយ​ឱ្យ​សិស្ស-និស្សិត​បង្កើន​ចំណេះ​ដឹង​ទូទៅ និង​ចំណេះដឹង​ផ្នែក​អប់រំ៕
    (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ កក្កដា ២០២២)
    26 min
  • Hello VOA៖ នយោបាយទឹក​នៅ​តំបន់​មេគង្គ​និងជម្រើស​កម្ពុជា​ទៅថ្ងៃអនាគត - កក្កដា 07, 2022
    កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​ ភូមិ​សាស្ត្រ​ និង​កម្លាំង​នយោបាយ​ ដេញ​ពី​ក្រោយ​បណ្ដា​ប្រទេស​នានា​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ អាច​នឹង​រង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​«នយោបាយ​ទឹក»​ដើម្បី​ធានា​សន្ដិសុខ​ទឹក​ក្នុង​ប្រទេស​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ហ៊ន់ ច័ន្ទវត្តី និស្សិត​ថ្នាក់​អនុបណ្ឌិត ជំនាញ វិទ្យាសាស្ត្រ​ការពារ​ជាតិ ការអភិវឌ្ឍ និង​ការទូត នៅ​សាកល​វិទ្យា​ល័យ Durham ចក្រ​ភព​អង់​គ្លេស​ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ ក្រោម​មូលបទ​«អាស៊ាន» ដែល​ត្រូវ​បានចាក់​ផ្សាយ​តាម​រលក​ធាតុ​អាកាសកាល​ពីរាត្រី​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​លើក​ជា​សំណើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ គិត​គូរ​ចាត់​ចែង​ទាំង​យុទ្ធ​សាស្ត្រ​ការ​ទូត​ ធានា​ការ​បង្កើន​តម្លាភាព​ទិន្ន​ន័យ​នៃ​ជលធា​ទន្លេ ទៅ​ថ្ងៃ​មុខ​ និង​រៀបចំ​គិត​គូរ​គោលនយោបាយ​រយៈពេល​វែង​សម្រាប់​ចាត់​ចែង​ធន​ធាន​ទឹក​របស់​ប្រទេស៕
    22 min
  • Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ សំឡេង​ក្មេងស្រី​ជនជាតិ​ភាគតិច - កក្កដា 04, 2022
    កញ្ញា សេន លេ ប្រធាន​គម្រោង​ស្តីពី​យេនឌ័រ និង​ក្រុមជនជាតិ​ភាគតិច និង​ជា​ស្រ្តី​វ័យក្មេង​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច បាន​ថ្លែង​ថា ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ថា ក្មេងស្រី​ជនជាតិ​ភាគតិច​ប្រឈមនឹង​ឧបសគ្គ​ជាច្រើន មិន​ត្រឹម​តែ​នៅក្នុ​ង​សង្គម​ខ្មែរ​ទូទៅ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​នៅក្នុង​សហគមន៍​របស់​ពួកគេ​ផងដែរ។ បទដ្ឋាន​សង្គម និង​ផ្នត់គំនិត​អវិជ្ជមាន​ទៅលើ​ក្មេងស្រី បាន​កម្រិត​ឱកាស​មិន​ឱ្យ​ក្មេងស្រី​សម្រេច​នូវ​ក្តីស្រមៃ​របស់​ពួកគេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២)
    22 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…