Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ការ​យកចិត្ត​ទុក​ដាក់​លើ​សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ​អាច​ប៉ះពាល់​ដល់​ធនធាន​មនុស្ស - ឧសភា 09, 2022
    កញ្ញា ឈុន បូរមី បាន​ជាប់​ជ័យ​លាភី​ក្នុង​កម្មវិធី​ជើងឯក​អាហារូបត្ថម្ភមួយ​កាលពី​ឆ្នាំ​២០១៨ ដែល​កម្មវិធី​នោះ​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ​ជាមួយនឹង​ការតស៊ូ​មតិ។ កាលពី​ឆ្នាំមុន កញ្ញា​ត្រូវបាន​ជ្រើសតាំង​ជា​តំណាង​យុវជន​ប្រចាំ​តំបន់​អាស៊ី ក្នុង​ក្រុម​គណៈ​កម្មាធិការ​ដឹកនាំ​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​អាហារូបត្ថម្ភ​សកល។ កញ្ញា ឈុន បូរមី អ្នកដឹកនាំ​ក្រុម​យុវជន​ជើងឯក​អាហារូបត្ថម្ភ​នៃ​អង្គការ Helen Keller កម្ពុជា​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កង្វះ​ការ​យកចិត្ត​ទុក​ដាក់​លើ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​មនុស្ស​សម្រាប់​សង្គម៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ៩ ឧសភា ២០២២)
    24 min
  • Hello VOA៖ តើ​ពលរដ្ឋ​កម្ពុជា​គួរ​ត្រៀមខ្លួន​បែប​ណា​ដើម្បី​ក្លាយជា​ពលរដ្ឋ​ឌីជីថល? - ឧសភា 05, 2022
    កាលពី​ឆ្នាំមុន កម្ពុជា​បាន​ដាក់​ចេញ​ក្រប​ខណ្ឌ​គោលនយោបាយ​សង្គម-សេដ្ឋកិច្ច​ឌីជីថល​ដល់​ឆ្នាំ​២០៣៥។ ក្នុង​គោលដៅ​នោះ​ក៏​មាន​ការរំលេច​ផងដែរ​ក្នុង​ការត្រៀម​ពលរដ្ឋ​កម្ពុជា​ឱ្យ​ក្លាយជា​ពលរដ្ឋ​ឌីជីថល​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល។ អំពី​ថា​តើ​ពលរដ្ឋ​កម្ពុជា​គួរ​ត្រៀម​ខ្លួន​បែប​ណា​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ឌីជីថល​នោះ កញ្ញា ឌិប ណាសា អ្នក​គ្រប់​គ្រង​គម្រោង​នៅ​គ្រឹះស្ថាន​ផ្សព្វ​ផ្សាយ Globe Media Asia បាន​ចូល​មក​បក​ស្រាយ​ជា​វាគ្មិន ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​ក្រោម​មូលបទ​«អាស៊ាន»​ដែល​បាន​ចាក់​ផ្សាយ​កាលពី​រាត្រី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្របសម្រួល​កម្មវិធី​នេះ៕
    30 min
  • Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការលះបង់​ជីវិត​ដើម្បី​អភិរក្ស​វប្បធម៌​ខ្មែរ - ឧសភា 03, 2022
    អ្នកស្រី សៀង វួចម៉េង នាយិកា​ប្រតិបត្តិ​អង្គការ​មាតុភូមិ​ដួងព្រលឹង​ខ្មែរ​បាន​ថ្លែង​ថា ការលះបង់​របស់​អ្នកស្រី​ដើម្បី​លើកស្ទួយ និង​អភិរក្ស​វប្បធម្ម​ខ្មែរ​នេះ ផ្តើម​ចេញ​ពី​ក្តីស្រឡាញ់ និង​ការយល់​ពី​តម្លៃ​នៃ​វប្បធម៌​អរិយធម៌​ខ្មែរ។ អ្នកស្រី​បាន​ចំណាយ​ពេលវេលា​ស្ទើរតែ​ទាំង​អស់​របស់​អ្នកស្រី ខិតខំ​ផ្សព្វផ្សាយ និង​កៀរគរ​ស្វែងរក​ការឧបត្ថម្ភ​គាំទ្រ រហូត​ដល់​មាន​ការទទួល​ស្គាល់​អង្គការ​របស់​អ្នកស្រី​ដូច​សព្វ​ថ្ងៃនេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២)
    24 min
  • Hello VOA៖ រដ្ឋាភិបាល​គួរ​សម្រួល​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ពី​ចម្ងាយ​ដើម្បី​ធានា​ពី​សិទ្ធិ​ពលរដ្ឋ - មេសា 29, 2022
    កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ ខណៈ​ដែល​ពលករ​ខ្មែរ​ជាង​ពីរ​លាន​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ថ្មីៗ​នេះ​ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយ​ចំនួន បានស្នើ​ឲ្យមានការ​រៀប​ចំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេសអាចបោះ​ឆ្នោត​ពី​ចម្ងាយ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ដោយថា មិន​មាន​ក្រប​ខណ្ឌ​ច្បាប់​ត្រឹមត្រូវ។ លោក ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា រដ្ឋាភិបាល​គួរ​សម្រួល​ឲ្យ​ពលករ​ដែល​ធ្វើការ​ និង​ស្នាក់នៅ​ក្រៅ​ប្រទេសអាចបោះឆ្នោត​បានពី​ចម្ងាយ​ដើម្បី​ធានាពីសិទ្ធិ​របស់​ពលរដ្ឋ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ មេសា ២០២២)
    30 min
  • Hello VOA៖ អ្នក​ជំនាញ​ថា ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​បក្ស​នយោបាយ​គួរ​ផ្ដោត​លើ​ការដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន ជាជាង​ការប្រកួត​ប្រជែង​នយោបាយ - មេសា 25, 2022
    ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ។ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្របសម្រួល​ក្រោម​មូលបទ​អភិបាល​កិច្ច​ល្អ​ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២២ លោក ឱក សេរីសោភក្ដិ៍ វាគ្មិន​ជំនាញ​ប្រចាំ​កម្មវិធី បាន​ឱ្យ​យោបល់​ថា បក្ស​នយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​មូលដ្ឋាន​គួរ​ផ្ដោត​លើ​ការរិះរក​វិធី​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន ជាជាង​ប្រមូល​ផ្ដុំ​ថាមពល​លើ​ការប្រកួត​ប្រជែង​នយោបាយ​តែ​មួយ​មុខ៕
    32 min
  • Hello VOA សុខភាព៖ បញ្ហា​សុខភាព​ស្រ្តី​ដោយ​ផ្តោត​លើ​ជំងឺ​មហារីក​មាត់​ស្បូន ភាគទី២ - មេសា 21, 2022
    លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធាន​គ្លីនិក​រ៉ាក់​បាន​ថ្លែង​ថា មាន​កត្តា​ជំរុញ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ស្រ្តី​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន ក្នុង​នោះ​មាន​ដូច​ជា ការមាន​ដៃគូ​រួមភេទ​ច្រើន ឆាប់​មាន​សកម្មភាព​រួមភេទ ធ្លាប់​មាន​ជំងឺ​កាមរោគ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​មាត់​ស្បូន និង​អ្នក​ជក់​បារី ឬ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ។ ដោយ​ឡែក​ចំពោះ​ការ​ព្យាបាល​វិញ លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា គេ​អាច​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​សះស្បើយ​បាន ប្រសិន​បើ​រក​ឃើញ​ថា អ្នកជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ស្រាល​នៅ​ឡើយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២)
    20 min
  • Hello VOA៖ លោក​ គល់​ បញ្ញា​ សម្តែង​ការបារម្ភ​ចំពោះ​ការ​បោះឆ្នោត​ឃុំសង្កាត់​នាពេល​ខាងមុខ - មេសា 19, 2022
    នៅ​សល់ជាងមួយ​ខែកន្លះ​ទៀតទេ ការបោះ​ឆ្នោតឃុំសង្កាត់​នឹងមកដល់​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៥ ខែ​មិថុនា​ខាងមុខ។​ ក្រោយ​ពី​បញ្ចប់​ការ​ចុះ​ឈ្មោះ​គណបក្ស​ យើង​ឃើញ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង។ បេក្ខជន​សរុប​មាន​ចំនួនជាង​ ៨៤.០០០​នាក់ ត្រូវបាន​ចុះ​ឈ្មោះក្នុង​បញ្ជី​បេក្ខភាព ​ដែល​ក្នុង​នោះ​ ​៦១%​ នៃ​ពួកគេ​ មកពី​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​កាន់អំណាច​សព្វថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​ សម រង្ស៊ី ដែល​ប្តូរឈ្មោះ​មក​ជា​គណបក្ស​ភ្លើងទៀន។ លោក គល់​ បញ្ញា​ ជាទីប្រឹក្សា​នៃអង្គការ​ខុមហ្វ្រែល​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោត​ឃុំសង្កាត់​នេះ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​បរិយាកាស​មុន​បោះ​ឆ្នោត​មាន​ភាព​សេរី​ និង​ត្រឹមត្រូវ​យ៉ាងហោច​ណាស់​ឲ្យបាន​ត្រឹម​ស្តង់ដា​អតិបរិមា​ដែល​សង្គម​ស៊ីវិល​បានស្នើ៕ (អ្នកនាង ខាន់ សុគុំមនោ, ​Hello VOA, ភ្នំពេញ, ១៨ មេសា ២០២២)
    30 min
  • Hello VOA៖ គណបក្ស​កម្ពុជា​និយម​ចង់​ឃើញ​មាន​ការបើក​លម្ហ​ប្រជាធិប​តេយ្យ​ឡើងវិញ មុន​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ - មេសា 14, 2022
    កាលពី​ឆ្នាំ​មុន គណបក្ស​កម្ពុជា​និយម​ត្រូវ​បាន​បង្កើត​ឡើង ដោយ​មាន​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប គឺ​លោក យ៉ែម បុញ្ញឫទ្ធិ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស។ គណបក្ស​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់​ ហើយ​ស្រប​ពេល​ដែល​ស្ថាន​ការណ៍​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​ភាពតានតឹង និង​មិន​មាន​ដំណោះស្រាយ​នៅ​ឡើយ។ នៅ​ក្នុង​កម្មវិធី Hello VOA នៅថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែមេសា ដែល​មាន​លោក ស៊ុន ណារិន ជា​អ្នកសម្របសម្រួល​កម្មវិធី លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង​ថា៖ «ក្រោយ ២០១៧ នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ខ្លាំង និង​ឆ្ងាយ​មែន​ទែន»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ មេសា ២០២២)
    31 min
  • Hello VOA សំឡេងជំនាន់ថ្មី៖ ស្ថាបត្យករ​វ័យ​ក្មេង​ចង់​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើ​ស្ថាបត្យកម្ម​កាន់តែ​ខ្លាំង - មេសា 11, 2022
    ស្ថាបត្យកម្ម​ខ្មែរ​មាន​ភាពល្បីល្បាញ​តាំងពី​សម័យ​បុរាណ​រហូត​ដល់​ទសវត្ស៍​ទី៧០។ ប៉ុន្តែ​ចាប់ពី​ការឆ្លង​កាត់​សង្គ្រាម ជាពិសេស​របប​កម្ពុជា​ប្រជាធិបតេយ្យ​មក គេ​ឃើញ​ថា ស្ថាបត្យកម្ម​ខ្មែរ​មាន​ការផ្លាស់ប្តូរ ពោល​គឺ​មិន​មាន​ភាពល្បីល្បាញ​ដូច​ពីមុន​នោះ​ទេ។ លោក ថី វីរៈ ប្រធាន​ផ្នែក​រចនា​ប្លង់​នៃ​ក្រុមហ៊ុន Osmosis Architects ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​ឲ្យ​កាន់តែ​ខ្លាំង​លើ​មុខ​ជំនាញស្ថាបត្យកម្ម ដើម្បី​បង្កើន​ធនធាន​ជំរុញ​ឲ្យ​ស្ថាបត្យកម្ម​កម្ពុជា​មាន​ភាពល្បីល្បាញ​ដូច​មុន៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ មេសា ២០២២)
    27 min
  • Hello VOA៖ ជំនួយ​អភិវឌ្ឍន៍​ចិន​នៅ​កម្ពុជា​ក្នុង​ជំនាន់​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម BRI - មេសា 07, 2022
    ចិន​ជា​ប្រភព​វិនិយោគ​ពី​បរទេស​ធំ​ជាងគេ​ឈរ​នៅ​លំដាប់​ទី១​នៅ​កម្ពុជា។ ក្នុង​ជំនាន់​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម BRI ដែល​ស្ថិត​ក្រោម​រដ្ឋ​សម័យ​ដឹកនាំ​របស់​លោក Xi Jinping ប្រធានាធិបតី​ចិន លំហូរ​ទុន​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​អ្នកស្រាវជ្រាវ​នានា​លើក​ឡើង​ថា បាន​នាំ​ទាំង​ឱកាស​និង​ហានិភ័យ​ដល់​ប្រទេស​ម្ចាស់​ស្រុក​ដូច​ជា​កម្ពុជា​ជាដើម។ ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃទី៧ ខែ​មេសា​ ឆ្នាំ​២០២២ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្របសម្រួល លោក ចិន ហ៊ាង អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វេទិកា​អនាគត បាន​ពិភាក្សា​អំពី​វិធី​ដែល​កម្ពុជា​អាច​ទាញ​យក​ប្រយោជន៍​ជា​អតិបរមា និង​បន្ថយ​ហានិភ័យ​ឱ្យ​នៅ​ត្រឹម​កម្រិត​អប្បបរមា ក្នុងការ​ទទួល​ជំនួយ​អភិវឌ្ឍន៍​ពី​ប្រទេស​ចិន​ក្នុង​ជំនាន់​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម BRI នេះ។ កំណត់​សម្គាល់៖ លោក អូន ឆេងប៉រ ដែល​ជា​អ្នកសម្របសម្រួល​កម្មវិធី Hello VOA នេះ ក៏​មាន​តួនាទី​ដោយ​ឡែក​នៅ​វិទ្យាស្ថាន​វេទិកា​អនាគត​ផង​ដែរ ដែល​លោក​ជា​អ្នកស្រាវ​ជ្រាវ (Research Fellow)។ ក៏ប៉ុន្តែ ការកំណត់​ប្រធាន​បទ​និង​ផលិតកម្ម​នេះ​កម្មវិធី Hello VOA នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ឯករាជ្យ​និង​ស្វយ័ត មិន​មាន​ការចូលរួម​ដោយ​ផ្ទាល់ ឬ​ដោយ​ផ្នែក​ពី​វេទិកា​អនាគត​ឡើយ៕
    28 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…