Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ ការបង្កើត​ការងារ​ក្នុង​ស្រុក ធ្វើ​ឲ្យ​សេដ្ឋកិច្ច ប្រសើរ​ជាង​ពលករ​ចំណាក​ស្រុក​ផ្ញើ​លុយ​មក​គ្រួសារ - កុម្ភៈ 24, 2022
    ពលករ​កម្ពុជា​ដែល​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើការ​នៅក្រៅប្រទេស មាន​ចំនួន​១,២៨ លាននាក់ បានផ្ញើប្រាក់​សរុប​មក​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ប្រមាណ​ជា ២.៨០០ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៩ បើតាម​របាយការណ៍​របស់​ក្រសួង​ការងារ។ តួលេខ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ការរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការ​បង្កើត​ការងារ​ក្នុង​ស្រុក​ដើម្បី​ទប់ស្កាត់​ការចំណាក​ស្រុក នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ប្រសើរ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ កុម្ភៈ ២០២២)
    28 min
  • Hello VOA សំឡេងជំនាន់ថ្មី៖ ការបាត់បង់​ចំណាប់​អារម្មណ៍​ចូលរួម​នយោបាយ​របស់​យុវជន ធ្វើឲ្យ​សង្គម​ខ្វះ​ប្រជាធិបតេយ្យ - កុម្ភៈ 21, 2022
    យុវជន គឺជា​ធនធាន​ដ៏ចាំបាច់​ក្នុង​ការកំណត់​អនាគត​របស់​ប្រទេស​ជាតិ​មួយ ហើយ​យុវជន​មាន​ឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត ដែល​ជា​មធ្យោបាយ​ក្នុង​ការរៀបចំ​រដ្ឋាភិបាល និង​គោលនយោបាយ។ នៅ​កម្ពុជា យុវជន​មាន​ប្រមាណជា​៦០​ភាគរយ​នៃ​ប្រជាជន​សរុប ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ ២០១៧ ធ្វើឲ្យ​យុវជន​មួយ​ចំនួន​លែង​ចង់​ខ្វាយ​ខ្វល់​នឹង​នយោបាយ ហើយ​ថា ការបាត់បង់​ចំណាប់​អារម្មណ៍​ចូលរួម​នយោបាយ​របស់​យុវជន​ធ្វើឲ្យ​សង្គម​ខ្វះ​ប្រជាធិបតេយ្យ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២១ កុម្ភៈ ២០២២)
    30 min
  • Hello VOA សុខភាព៖ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ និង​ការមាន​ផ្ទៃពោះ - កុម្ភៈ 17, 2022
    អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋអាមេរិក បាន​ថ្លែង​ថា ស្រ្តី​មាន​ផ្ទៃពោះ គួរ​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដើម្បី​ការពារ​ខ្លួនឯង​និង​ទារក​ក្នុង​ផ្ទៃ​ពី​ការឆ្លង​ជំងឺ​កូវីដ១៩។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា យោង​តាម​ទិន្នន័យ​របស់​ក្រុម​អ្នកជំនាញ​បង្ហាញ​ថា វ៉ាក់សាំង​កូវីដ១៩ មាន​សុវត្ថិភាព​និង​ប្រសិទ្ធិភាព​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ បើទោះបីជា​ស្រ្តី​មាន​ផ្ទៃពោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ពេល​គេ​ធ្វើ​ពិសោធន៍​វ៉ាក់សាំង​ក៏ដោយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២)
    20 min
  • Hello VOA៖ បញ្ហា​វិវាទ​ដីធ្លី​ចេញពី​ការវិនិយោគ​ដំណាំ​ស្ករ​អំពៅ​នៅ​ខេត្តកោះកុង និង​ដំណោះស្រាយ - កុម្ភៈ 14, 2022
    ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​ដីធ្លី​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង​ជិត២០០​គ្រួសារ ចង់បាន​ដំណោះស្រាយ​ដែល​ក្រុមហ៊ុន​ បាន​សន្យា។ លោក សុខ ខេមរា នៃ​វីអូអេ បាន​សម្ភាស​តាម​ទូរសព្ទ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយ​លោក យិន ចៀវ តំណាង​ម្នាក់​របស់​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ឃុំ ជី​«ខ»​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ លោក បាន​អះអាង​ថា ពលរដ្ឋ​បាន​បង្ខំចិត្ត​ទទួល​ដីខ្លះ​ដែល​បាន​សន្យា​មែន ក្រោយពី​អស់​ជំនឿ​ក្នុងការ​តស៊ូមតិ តែ​ការសន្យា​របស់​ក្រុមហ៊ុន​ដែល​ថា ផ្តល់​ថវិកា​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​បំពេញ​នៅ​ឡើយ​ទេ៕
    29 min

  • Hello VOA៖ កម្ពុជា​ហៅ​រដ្ឋការ Biden ថា ជា​«រដ្ឋការ​អូបាម៉ា​ទី២» - កុម្ភៈ 11, 2022
    អស់រយៈកាល​មួយ​ឆ្នាំ​ហើយ​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​ដឹកនាំ​អង្គនីតិ​ប្រតិបត្តិ​របស់​សហរដ្ឋ​អាមេរិក។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន ជាមួយ​លោក អូន ឆេងប៉រ នៃ​វីអូអេ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ថា ទំនាក់​ទំនង​កម្ពុជា-អាមេរិក ជំនាន់​លោក Biden នេះ ស្រដៀង​ទៅនឹង​ជំនាន់​លោក​ប្រធានា​ធិបតី​អូបាម៉ា។ លោក​ថា ទីក្រុង​ភ្នំពេញ​ចង់​បាន​ការយល់យោគ​និង​ការសន្ទនា​ពិគ្រោះ​យោបល់​ជា​ប្រចាំ​ជាមួយ​អាមេរិក៕
    32 min

  • Hello VOA៖ អ្នកជំនាញ​ថា ក្រុមហ៊ុន​វិនិយោគ​របស់​លោក​ខាងលិច គ្មាន​ខ្ទង់​ចំណាយ​ក្រោម​តុ​ទេ - កុម្ភៈ 10, 2022
    ប្រទេសកម្ពុជា​និង​តំបន់ អាច​ចាប់ផ្តើម​ធ្វើការ​រួមគ្នា​ពង្រឹង​នីតិរដ្ឋ សុចរិតភាព ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍ សេចក្តី​ថ្លៃថ្នូរ​ប្រទេស និង​តំបន់ ជាពិសេស​នៅពេល​កម្ពុជា​ដែល​មាន​ឆន្ទៈ​ផ្នែកប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ហើយនឹង​មានការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅ​ឆ្នាំ​នេះ។ លោក ​សុខ ខេមរា នៃ VOA បាន​សម្ភាសន៍​លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​តាម​ទូរសព្ទ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ លោក​បាន​ថ្លែង​ថា ដើម្បី​ទាក់ទាញ​វិនិយោគទុន​ធំៗ​ ពី​លោកខាង​លិច គេ​គួរ​យល់​ដឹង​ថា ក្រុមហ៊ុន​វិនិយោគ​របស់​លោក​ខាងលិច ឬ​បស្ចឹម​ប្រទេស គ្មាន​ខ្ទង់​ចំណាយ​ក្រោមតុ ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ៕

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ភេទ រូបរាង និង​ពណ៌សម្បុរ​មិន​មែន​ជាកត្តា​កំណត់​ភាពជា​អ្នកដឹកនាំ - កុម្ភៈ 07, 2022
    កញ្ញា មួង កញ្ញា នាយក​កម្មវិធី​នៃ​អង្គការ​សេរីភាព​កម្ពុជា​អូស្ត្រាលី បាន​ថ្លែង​ថា ស្រ្តី​ត្រូវ​ប្រែ​ក្លាយ​ការរើសអើង និង​ការរំពឹង​ទុក​ពី​ផ្នត់​សង្គម​ទៅ​លើ​តួនាទី​របស់​ស្រ្តី ទៅ​ជា​កម្លាំង​ជំរុញ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ។ ភាព​ជា​អ្នក​ដឹក​នាំ​មិន​អាស្រ័យ​លើ​ភេទ រូបរាង​ពណ៌​សម្បុរ​ខាង​ក្រៅ ឬ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នោះ​ទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២)
    37 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…