Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង «តោះអាន» ជួយ​​បង្កើនទម្លាប់ការ​​អាន​​របស់​កុមារ - តុលា 10, 2022
    គម្រោង«តោះអាន» ឬ Let’s Read របស់អង្គការមូលនិធិអាស៊ី ​គឺ​ជា​កម្មវិធី​បច្ចេកវិទ្យា​មួយ​ ឬហៅ​ថា App ដែលមាន​សៀវភៅអាន​ភ្ជាប់​ជាមួយ​រូបភាពជាច្រើន​សម្រាប់​កុមារ​ មាន​ទាំង​ជា​ភាសាខ្មែរ និង​ភាសា​បរទេសមួយចំនួន​ទៀត។​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយអ្នកស្រី​ កាន់ វិច្ឆិកា​ នៃ​វីអូអេ លោក សរ វីរៈ​តារា មន្ត្រី​កម្មវិធី​នៃ​អង្គការ​មូលនិធិអាស៊ី ​បាន​ឲ្យ​ថា គម្រោង​«តោះអាន» ឬ​ Let’s Read មាន​សៀវភៅ និង​កម្ម​វិធី​មិនគិត​ថ្លៃ ​ដែល​ជួយ​ជំរុញ​ឱ្យ​កុមារ​បង្កើន​ទម្លាប់​ក្នុងការ​អាន​កាន់តែ​ច្រើន។ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​នេះ​ទាំងស្រុង​ដូចតទៅ៕
    26 min
  • Hello VOA៖ ទស្សន​វិជ្ជា​គ្រប់​គ្រង​រដ្ឋ​របស់​ទិសាបាមោក្ខ​ឥណ្ឌា កៅឌីល្យៈ - តុលា 07, 2022
    ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​មូលបទ «អាស៊ាន» ដែល​ចាក់​ផ្សាយ​កាល​ ពី​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​ចូល​មក​អន្តរាគមន៍ បកស្រាយ​អំពី​ទស្សនវិជ្ជា​គ្រប់គ្រង​រដ្ឋ សេដ្ឋកិច្ច ចារកម្ម និង​យោធា របស់​ទិសាបាមោក្ខ​ឥណ្ឌា​សម័យ​បុរាណ កៅឌីល្យៈ និង​ការ​ជាប់​ពាក់​ព័ន្ធ​នៃ​ទ្រឹស្ដី​របស់​លោក ទៅ​នឹង​ស្ថាន​ការណ៍​ភូមិសាស្ត្រ​នយោបាយ​សកល​នា​ពេល​បច្ចុប្បន្ន៕ ( អូន ឆេងប៉រ, Hello VOA, បែរឡាំង, ៦ តុលា ២០២២)
    30 min
  • Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ​ស្ត្រី​បន្ត​តស៊ូ​មតិ​ដើម្បី​ឲ្យ​សង្គម​ឲ្យ​​តម្លៃ​​​លើ​​កិច្ចការ​របស់​ស្ត្រី​ក្នុង​ការ​មើលថែ​កូន​និង​​បំពេញ​ការងារ​ក្នុង​សង្គម - តុលា 04, 2022
    អ្នកស្រី លឹម ​ប៊ួយហៀក បាន​ចាប់​ផ្តើម​សិក្សាថ្នាក់​បណ្ឌិត​ជំនាញចិត្តវិទ្យា​ព្យាបាល​ ដោយ​ផ្តោត​លើ​កុមារ​តូចៗ និង​មនុស្ស​វ័យជំទង់ នៅ​សាកល​វិទ្យា​ល័យ​ Vietnam National University នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ អ្នកស្រីចូលចិត្ត​ចែក​រំលែកចំណេះដឹង​អំពី​សុខភាព​ផ្លូវចិត្ត​កុមារ​ តាម​រយៈ​ការ​បង្កើត​មាតិកាវីដេអូតាម​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ ក្រោម​គម្រោងមួយ​ដែល​មាន​ឈ្មោះ​ថា​ «ដឹងគុណ-ចិត្តសាស្ត្រ​ និង​ការ​ចិញ្ចឹម​បីបាច់​កូន»។ ​អ្នកស្រី​លើក​ឡើង​ថា ថ្វី​ត្បិត​អ្នក​ជំនាញ​ចិត្ត​វិទ្យាមាន​ការ​កើន​ឡើងនៅកម្ពុជា​ក្តី​ ក៏កា​រយក​ចិត្ត​ទុក​ដាក់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​និង​មនុស្ស​វ័យ​ជំទង់នៅ​មាន​កម្រិតនៅ​ឡើយ​ ដោយ​អ្នក​ជំនាញ​ភាគ​ច្រើន​ផ្តោតលើ​មនុស្សពេញ​វ័យ។​ អ្នកស្រី​ លឹម ​ប៊ួយហៀក ថា ​អ្នកស្រី​នឹង​យក​ជំនាញដែល​ខ្លួន​ស្រលាញ់​នេះ ​ជួយ​ដល់​កុមារ​តូចៗ​ និង​មនុស្ស​វ័យ​ជំទង់​តាម​រយៈ​ការ​អប់រំ​ និងផ្តល់ការប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​គ្រួសារ។ អ្នកស្រី​ក៏បាន​គូសបញ្ជាក់ថា ​ស្ត្រី​ក៏​ត្រូវតែ​តស៊ូមតិ​ដើម្បី​ឲ្យ​សង្គម​ឲ្យតម្លៃនិងគាំទ្រ​ខ្លួន​ឲ្យ​មាន​ពេល​មើលថែ​កូន ស្របពេល​ខ្លួន​បំពេញ​ការងាររកចំណូល៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ៣ តុលា ២០២២)
    29 min
  • Hello VOA៖ ​​​​​វិស័យ​កសិកម្ម​នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ប្រសិន​បើ​កសិករ​នៅ​តែ​បន្ត​ធ្វើ​ចំណាកស្រុក​ - កញ្ញា 23, 2022
    កសិករ​កម្ពុជា​ដែល​ពេញ​កម្លាំង ជារឿយៗ​ តែង​ធ្វើ​ចំណាក​ស្រុក​ពី​ស្រុក​កំណើតរបស់​ពួកគេ​ទៅកាន់​រាជធានី ឬ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ដោយ​បោះបង់​មុខរបរ​កសិកម្មរបស់​ពួកគេ។ លោក ថេង សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC) ​ថ្លែង​ក្នុង​កម្មវិធី Hello VOA វិស័យ​កសិកម្ម និង​ការផ្គត់ផ្គង់​ស្បៀង​របស់​កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ ប្រសិន​បើ​កសិករ​ដែល​ពេញ​កម្លាំង​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ ហើយបោះបង់ការ​ធ្វើ​កសិកម្ម។​ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២២ កញ្ញា​ ២០២២)
    26 min
  • លោក យឹម ស៊ីណន៖ «បើ​មិន​មាន​សេរី​ភាព​លោក​ កឹម ​សុខា វាស្មើនឹង​ប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​» - កញ្ញា 19, 2022
    សេរី​ភាព​របស់​លោក កឹម សុខា គឺជា​អាទិភាពដំបូងដែល​ជម្រុញ​ឱ្យ​ក្រុមដែលមាន​និន្នាការ​គាំទ្រលោក កឹម សុខា​ អាចមកចូលរួមបោះឆ្នោត​នៅ​អាណត្តិក្រោយ។​ នេះជាការលើក​ឡើងរបស់​ លោក​ យឹម ស៊ីណន អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិប្រចាំ​ប្រទេសកូរ៉េខាង​ត្បូង​ នៅ​ក្នុងបទសម្ភាស​ហេឡូវីអូអេ។ លោកបន្តទៀតថា បើគ្មាន​សេរីភាព​សម្រាប់​លោក​កឹម សុខា នោះ​គឺស្មើ​នឹងប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​ និងមិនអនុលោមតាមស្តង់ដាដែលសហគម​ន៍អន្តរជាតិត្រូវការ​នោះ​ទេ៕
    (​ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី​១៩ ខែ​កញ្ញា ឆ្នាំ២០២២​)
    22 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ ក្រុម​យុវជន​ E-Robot ជួយ​តម្រង់​ទិស​សិស្ស​ឱ្យ​​​យល់​ពី​បច្ចេកវិទ្យា - កញ្ញា 13, 2022
    យុវជន​មួយ​ក្រុម​បាន​រួមគ្នា​បង្កើត​គម្រោង​មួយ​ឈ្មោះថា E-Robot ដើម្បី​ផ្ដល់​ការ​បណ្ដុះ​បណ្ដាលការ​សរសេរ​កូដ និង​មនុស្ស​យន្ត​ទៅ​កាន់​សិស្ស​នៅ​ជន​បទ និង​លើក​ទឹក​ចិត្ត​សិស្ស​ស្រី ក្នុង​ការ​រៀន​បច្ចេកវិទ្យា​ដោយ​ឥតគិតថ្លៃ។​ កញ្ញា ផែន ផល្លីដែត ប្រធាន​ក្រុម​ទទួល​ខុស​ត្រូវ​ផ្នែក​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ក្នុង​សង្គម​របស់​យុវជន​ E-Robot ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ E-Robot ជួយ​តម្រង់​ទិសសិស្ស​ឱ្យ​ស្គាល់​ពី​ខ្លួន​ឯង​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា។
    (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ១២ កញ្ញា ២០២២)
    29 min
  • Hello VOA៖ គ.ជ.ប​ត្រូវ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បី​ធានា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និងយុត្តិធម៌ - កញ្ញា 09, 2022
    ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ មុន​នឹង​ការ​បោះ​ឆ្នោត​មក​ដល់ គណបក្ស​ចំនួន​៤ រួម​មាន​គណបក្ស​ភ្លើង​ទៀន ឆន្ទៈ​ខ្មែរ ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា បាន​រួម​គ្នា​ដាក់​សំណើ​ចំនួន​១៦​ចំណុច​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្មើ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត។ លោក​ គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ជំរុញ​ឱ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ ធានា​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និងយុត្តិធម៌។ លោក​បញ្ជាក់​ថា៖ «ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​ត្រូវ​តែ​មាន​គំនិត​របស់​ខ្លួន ក្នុង​ការ​ស្នើ​ទៅ​រដ្ឋាភិបាល​ ឬ​ក៏​ភាគី​ពាក់​ព័ន្ធ​ណាមួយ​ឲ្យ​មានការ​កែ​លម្អ​ចំណុច​ដែល​ខ្លួន​គិត​ថា​មិន​ត្រឹម​ត្រូវ​ហ្នឹង។ មិន​អាច​ចេះ​តែ​អនុវត្ត​ទាំង​ទទឹង​ទើស»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កញ្ញា ២០២២)
    29 min
  • Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ ការងារ​ដឹកនាំ​សហជីព​បាន​ធ្វើ​ឱ្យ​អ្នកស្រី​ ​យ៉ាង សុភ័ណ្ឌ ក្លាយ​ជា​មនុស្ស​ដែល​​កាន់តែ​រឹងមាំ - កញ្ញា 06, 2022
    អ្នកស្រី យ៉ាង សុភ័ណ្ឌ មិន​ដែល​រំពឹង​ថា​ខ្លួន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​សហជីព​មួយ​រូប​នោះ​ទេ។ ក៏ប៉ុន្តែ អ្នកស្រីបាន​ជម្នះឧបសគ្គ​ ខិតខំ​ប្រឹងប្រែង ដោយ​ឆ្លៀត​រៀនសូត្រ​បណ្តើរ​ធ្វើការ​បណ្តើរ ដើម្បី​បង្កើន​ចំណេះ​ដឹង​ខ្លួន​ឱ្យ​ទាន់​តាម​សម័យ​កាល​ និង​ដើម្បី​ឱ្យ​ខ្លួន​អាច​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​គេ​ទុកចិត្ត។ អ្នកស្រី​បាន​ឱ្យ​ដឹង​ថា​ ការ​ជម្នះ​ភាព​ភ័យខ្លាច​របស់​ខ្លួន​ និង​ការ​ខិតខំ​រៀនសូត្រ បាន​ធ្វើ​ឱ្យ​អ្នកស្រីស្គាល់​រស់​ជីវិត​ច្រើន។ ទោះ​ជាយ៉ាងណា​ ក្រោយ​ប្រឡូក​ការងារ​សហជីព​ជាង​២​ទសវត្សរ៍​មកនេះ​ ក៏​ធ្លាប់​ធ្វើ​ឱ្យ​អ្នកស្រី​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង ហើយ​ក៏ចង់​សម្រាក។ ក៏​ប៉ុន្តែដោយ​សារ​ នៅ​មាន​ទឹកចិត្ត​ស្រឡាញ់​អ្វី​ដែល​ខ្លួន​ធ្វើ​ និង​បាន​ឃើញ​ឥទ្ធិពល​នៃ​ការងារ​នេះ​ទៅ​លើ​ក្រុម​កម្មករ​ដែល​រង​ការ​រំលោភ​បំពាន​ អ្នកស្រី​ថា​ខ្លួន​មិន​ទាន់​អាច​ដើរ​ចេញ​ពី​តួនាទី​នេះ​បាន​នៅ​ឡើយ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី០៥ ខែកញ្ញា ឆ្នាំ២០២២)
    28 min
  • Hello VOA៖ ចំហាយ​នៃ​កម្ដៅ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មក​លើ​តំបន់​អាស៊ី​អាគ្នេយ៍ - កញ្ញា 02, 2022
    តំបន់​អាស៊ី​អាគ្នេយ៍​ពិត​ជា​ចៀស​មិន​រួច​ពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សន្ដិសុខ​ធ្ងន់ធ្ងរ​នោះ​ទេ បើ​សិន​ជា​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មែន​នោះ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊ុន គីម គ្រូ​ឧទ្ទេស​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ប្រចាំ​ខែ​ក្រោម​មូល​បទ​«អាស៊ាន​» ជាមួយ​លោក អូន ឆេងប៉រ ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​រាត្រី​ថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ២០២២៕
    27 min
  • Hello VOA៖ ​​​​​ការ​សម្រួល​ឱ្យ​ពលករ​​ធ្វើ​ឯកសារ​ស្របច្បាប់​អាច​​កាត់​បន្ថយ​ការ​ចាប់​ខ្លួន​​ដោយ​ប្រទេស​គោលដៅ - សីហា 26, 2022
    ពលករ​កម្ពុជា​យ៉ាង​ហោច​ណាស់​ជាង​មួយ​លាន​នាក់​ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការនៅ​ប្រទេស​ថៃ។ ពលករ​ខ្មែរ​យ៉ាង​ច្រើន​នៅ​មិន​ទាន់​ទទួល​បាន​ការ​ការពារ​សមស្រប​ និង​ការ​គោរពសិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។ ហើយ​ជា​រឿយៗ គេ​តែង​ឮ​អំពី​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។​ កញ្ញា ទ្រី សុភា មន្រ្តី​ផ្នែក​ទេសន្តរប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់ត្រាល់​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា អាជ្ញាធរ​គួរ​សម្រួល​ឱ្យ​ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេសទទួល​បាន​ឯកសារ​ស្រប​ច្បាប់ ដើម្បី​កាត់បន្ថយ​ការ​ចាប់​ខ្លួនដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​ចំណាក​ស្រុកធ្វើ​ការ​ដោយ​គ្មាន​ឯកសារ។​ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA ពលករ​ចំណាក​ស្រុក, ភ្នំពេញ, ២៥ សីហា​ ២០២២)
    30 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…