Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ អ្នក​ជំនាញ​អំពាវនាវ​កុំ​ឲ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ទុច្ចរិត​ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ - មករា 16, 2023
    កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោតថ្នាក់ជាតិ នា​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក ស៊ឹង សែន​ករុណា អនុ​ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា​ លោក​មិន​ចង់​ឃើញ​ស្ថានភាព​នយោបាយ​ធ្លាក់​ធ្ងន់​ធ្ងរ វិល​ត្រឡប់​ជាន់​ដាន​ដដែល។ លោក​ក៏​អំពាវនាវ​កុំ​ឲ្យ​អ្នក​នយោបាយប្រើ​ប្រាស់​ «មធ្យោបាយ​ទុច្ចរិត» ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ ១៦ មករា ២០២៣)
    28 min
  • Hello VOA៖ ការ​តវ៉ា​ក្រោយ​បោះឆ្នោត​នៅ​តែ​កើត​មាន បើ​មិន​មាន​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​តាម​សំណើ​ពី​ភាគី​ពាក់ព័ន្ធ - មករា 12, 2023
    កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នៅ​ថ្ងៃអាទិត្យ ទី​ ២៣ ខែ​កក្កដា ប្រមាណ​កន្លះឆ្នាំ​ខាង​មុខ​នេះ។ នៅ​ខែមករា​នេះ​ លោក កន សាវាង្ស​ ជា​អ្នក​សម្រប​សម្រួល​ផ្នែក​កម្មវិធីអង្កេត​និងតស៊ូ​មតិនៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែងថា​ បើសិន​ជា​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) នៅ​តែ​បដិសេធ​ចំណុច​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ស្នើ​ នោះវា​មិន​ខុសពី​ឆ្នាំ​ ២០២២ ទេ ដែល​បញ្ហា​ផ្សេងៗ​និង​អាច​កើតឡើង​ដដែលៗ សម្រាប់​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែកក្កដា​នេះ។ លោក​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Hello VOA បន្ថែម​ថា បើសិន​ គ.ជ.ប ​មិន​ព្យាយាម​ធ្វើការ​ដោះ​ស្រាយ​នូវ​សំណើ​របស់​ភាគី​ពាក់ព័ន្ធ​ទេ នោះ​ការ​តវ៉ាក្រោយ​បោះ​ឆ្នោតនឹងនៅ​តែ​កើតមាន​ឡើង ហើយ​ទាំង​ប្រជាពលរដ្ឋ និង​ភាគី​ប្រកួត​ប្រជែង​មិនអស់​ចិត្ត ​និង​មិន​ស្ងប់​ចិត្ត៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៦ មករា ២០២៣)
    29 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ទីធ្លា​សាធារណៈ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន - មករា 09, 2023
    រាជធានី​ភ្នំពេញ​ជា​ទីប្រជុំជន​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​វប្បធម៌ ពាណិជ្ជកម្ម និង​នយោបាយ។ ប៉ុន្តែ​រាជធានី​ដែល​ស្ថិត​នៅ​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា ហើយ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​នេះ បែរ​ជា​មិន​សូវ​សម្បូរ​ទីកន្លែង​សាធារណៈ​សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​ទៅវិញ។ លោក សែស អរុណសក្តា អ្នកស្រាវជ្រាវ​ម្នាក់​ប្រចាំ​អង្គការ​វេទិកាអនាគត​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កង្វះ​ទីធ្លា​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ៩ មករា ២០២៣)
    25 min
  • Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ដំណើរ​ស្វែងរក​ទេពកោសល្យ​ផ្ទាល់​ខ្លួន ដោយ​មិន​ផ្តោត​តែ​លើ​ពិការភាព - មករា 02, 2023
    អ្នកស្រី​ អាន​ ស៊ីណែត ជាកីឡាការិ​នី និងជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​ជិះ​រទេះ​ជនពិការកម្ពុជា។ អ្នកស្រី​បាន​ថ្លែង​ផ្តាំទៅ​ដល់​អ្នក​មាន​ពិការ​ភាព​ផ្សេងទៀត ឲ្យ​តាំងចិត្ត​មុតមាំ​ និង​ឲ្យ​ច្បាស់លាស់​លើអ្វី​ដែល​ខ្លួនធ្វើ ហើយ​ខំប្រឹងធ្វើឲ្យ​អស់​លទ្ធភាព​ក្នុងការជម្នះ​អស់​រាល់​ឧបសគ្គ។ អ្នកស្រី​ ស៊ីណែត ដែល​ពីមុន​មក​ធ្លាប់​ជា​អ្នកកាត់ដេរ ​ បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​កីឡាការិនី​ឆ្នើម​ក្នុងក្រុម​ជម្រើសជាតិ​លេង​បាល់​បោះ​ជិះរទេះ​ជនពិការ​កម្ពុជា។ ​អ្នកស្រី​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Hello VOA ស្ត្រី​និងភាព​ជា​អ្នក​ដឹកនាំ​ថា ការ​ផ្តល់​កម្លាំងចិត្ត ការ​ផ្តល់​យោបល់​ល្អៗ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ មិន​ថា​រវាង​អ្នកមាន​ពិការភាព ឬ​អ្នកគ្មាន​ពិការភាព​ មានសារៈសំខាន់​ខ្លាំងដើម្បី​គាំទ្រ​ដល់​ជនពិការ​ក្នុង​ការ​ស្វែងរក​និង​កសាង​ទេពកោសល្យ​របស់​ខ្លួន៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ០២ មករា ២០២៣)
    23 min
  • Hello VOA៖ ប្រមើមើល​នយោបាយ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ - ធ្នូ 29, 2022
    តើ​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​លេច​វត្តមាន​ច្រើន​ជាងមុន​មែន​ទេ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ ខាង​មុខ? តើ​លោក​ ហ៊ុន ម៉ាណែត​ អាច​នឹង​កាន់​តួនាទី​អ្វី​ក្រោយ​ការ​បោះ​ឆ្នោត? ចុះ​សម្រាប់​បក្ស​ភ្លើង​ទៀន​វិញ​ នឹង​មាន​ជំហាន​នយោបាយ​បែប​ណា​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត? នៅ​ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​ប្រធានបទ «អាស៊ាន» លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​ បាន​ចូល​មក​អន្តរាគមន៍ វិភាគ​និង​ពន្យល់​ពី​សំណួរ​ចម្បងៗ​ខាង​លើ៕ (អូន ឆេងប៉រ, Hello VOA, ប៊ែរឡាំង, ២៩ ធ្នូ ២០២២)
    25 min
  • Hello VOA៖ ពលករ​ចំណាកស្រុក​ត្រូវការ​កិច្ចគាំពារ​សង្គម​អំឡុងពេល​ធ្វើការ​និង​ត្រឡប់​មកវិញ - ធ្នូ 22, 2022
    ពលករ​កម្ពុជា​យ៉ាងហោចណាស់ ២ លាននាក់ កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស ក្នុងនោះ​ជាង​មួយ​លាន​នាក់​នៅ​ប្រទេស​ថៃ។ កាលពី​ខែកញ្ញា ឆ្នាំ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ឱ្យ​ផ្តល់​សេវា​ព្យាបាល​ឥតគិតថ្លៃ​ដល់​ពលករ​ចំណាកស្រុក តាម​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន ដែល​ចាត់ទុក​ការអនុវត្ត​សិទ្ធិ​ការងារ ការគំាពារ​សង្គម ជា​ការអនុវត្ត​សិទ្ធិ​មនុស្ស។ លោក លឹង សុផុន មន្ត្រី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ក្នុង​កម្មវិធី Hello VOA ថា កម្មវិធី​កិច្ចគាំពារ​សង្គម​អាច​ជួយ​ឱ្យ​ពលករ​ដែល​កំពុង​ធ្វើ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស ទទួល​បាន​អត្ថប្រយោជន៍​ទាំងពេល​កំពុង​ធ្វើការ និង​ក្រោយ​ត្រឡប់​មក​ប្រទេស​ដើម​វិញ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២២ ធ្នូ ២០២២)
    26 min
  • Hello VOA៖ អ្នក​ស្រាវជ្រាវ​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ​នឹង​មិនមាន​ការ​ផ្លាស់ប្តូរ​អ្វី​ជា​ដុំកំភួន​ទេ​ - ធ្នូ 19, 2022
    លោក​ មាស នី អ្នក​ស្រាវជ្រាវការ​អភិវឌ្ឍ​សង្គម​ បាន​មើល​ឃើញ​ថា​ ការ​បោះ​ឆ្នោត​នៅក្នុង​ឆ្នាំ​ ២០២៣ ​នឹង​មិនមានអ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ច្រើន​ទេ​ពី​អាណត្តិ​មុនៗ ដោយ​លោក​អះអាង​ថា​មិនទាន់​ឃើញមាន​គណបក្ស​ណា​មួយ​ ដែលអាច​នឹង​ចូល​ប្រកួតប្រជែង​ដោយ​មាន​ឥទ្ធិពល​ប្រហាក់​ប្រហែល​គ្នា​នឹង​គណបក្ស​កាន់អំណាច​បាន​នៅ​ឡើយ។​ លោក​ថា​ លុះ​ណា​តែ​មាន​ភាព​ចៃដន្យ​ណា​មួយ ដែល​អ្នក​នយោបាយខាង​គណបក្ស​ក្រៅពី​គណបក្ស​កាន់​អំណាច អាច​រៀប​ចំ​ខ្លួន​រួបរួមគ្នា​បាន​រហ័ស​ ដូចអ្វី​ដែលគណបក្ស​សង្គ្រោះជាតិបាន​ធ្វើ​ឡើង​កាលពី​មុន​ការបោះ​ឆ្នោត​ឆ្នាំ​ ២០១៣៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ១៩ វិច្ឆិកា ២០២២)
    27 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ បទពិសោធន៍​និង​ជំនាញ​ទន់​​ជួយ​ឱ្យ​យុវជន​​​ងាយ​ទទួល​បាន​​ជោគ​ជ័យ​ក្នុងការងារ - ធ្នូ 13, 2022
    ការ​ជ្រើស​រើស​មុខវិជ្ជា​ ​ជំនាញ​ និង​ការ​ស្វែង​រក​ឱកាសការងារ នៅ​តែ​ជា​បញ្ហាប្រឈមរបស់​សិស្ស​និង​និស្សិត​នៅ​កម្ពុជា ​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​កំពុង​សិក្សា និង​ទើប​បញ្ចប់​ការ​សិក្សា។ ថ្មីៗនេះ គម្រោងមួយមាន​ឈ្មោះ​ថា មាគ៌ា ដែលត្រូវបាន​បង្កើត​ឡើង​ដោយ​យុវជន បាន​និង​កំពុង​គាំទ្រ​ដល់​សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ និង​ទទួល​បាន​ឱកាស​ដើម្បី​អភិវឌ្ឍន៍​ជំនាញ និង​បង្កើត​បទពិសោធន៍។ លោក ឈឹម នព្វន្ត អ្នកដឹកនាំ​គម្រោង​មាគ៌ា ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា បទពិសោធន៍ និង​ជំនាញ​ទន់ជួយ​ឱ្យ​យុវជន​ងាយ​ទទួល​បានជោគ​ជ័យ​ក្នុង​ការងារ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១២ ធ្នូ ២០២២)
    23 min
  • Hello VOA៖ ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ» - ធ្នូ 09, 2022
    កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប្រុក វ៉ាន្នី ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ថ្លែង​ថា​ អ្នកស្រី​បារម្ភ​អំពី​ជម្លោះ​នយោបាយ​កើត​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ ធ្នូ ២០២២)
    30 min
  • Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​សហគ្រិនភាព​របស់​ស្ត្រី​កម្ពុជា​ក្នុង​វេទិកា​ជាតិ​និង​អន្តរជាតិ - ធ្នូ 05, 2022
    អ្នកនាង លឹម លីដា ជា​សហស្ថាបនិក និង​ជា​ទីប្រឹក្សា​បច្ចេកទេស​នៃ​ស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់​វីអូអេ​ថា ក្រៅពី​ការផ្តល់​ទុន​វិនិយោគ​ទៅ​លើ​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី ការផ្តល់​ចំណេះដឹង និង​ជំនាញ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ជំនាញ​បច្ចេកវិទ្យា (បែបឌីជីថល) និង​ជំនាញ​ដទៃទៀត​ដល់​ពួកគេ គឺជា​គន្លឹះ​ក្នុង​ការគាំទ្រ​ដល់​សហគ្រិន​ស្ត្រី នៅក្នុង​ការពង្រីក​អាជីវកម្ម​ពួកគេ។ អ្នកនាង​មាន​ក្តីស្រមៃ​ថា នា​ពេល​អនាគត នឹង​មាន​ស្ត្រី​កម្ពុជា​ដែល​ជា​ម្ចាស់​អាជីវកម្ម​ជាច្រើន ចូលរួម​ផ្តល់​គំនិត​យោបល់​ក្នុង​គោលនយោបាយ​ជាតិ​សម្រាប់​វិស័យ​សហគ្រិនភាព ហើយ​ពួកគេ​មាន​ភាពក្លាហាន​បង្ហាញ​បទពិសោធន៍​ខ្លួន​ក្នុង​វេទិកា​ជាតិ និង​អន្តរជាតិ​ស្តីពី​សហគ្រិន៕ (អ្នកនាង​ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ៥ ខែធ្នូ ឆ្នាំ២០២២)
    28 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…