Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ សហជីព​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ ពេល​រោង​ចក្រ​បិទ​ទ្វារ - ឧសភា 12, 2023
    កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ​រោងចក្រនៅ​កម្ពុជា​ជាង​ ៧០​ បាន​ព្យួរ​ការងារ​កម្មករ​ជាង​ ៣​ ម៉ឺន​នាក់ ដោយ​លោក​ថា​សភាពការណ៍​សេដ្ឋកិច្ច​ពិភព​លោក​មិន​ល្អ។ នៅ​ក្នុង​កម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការពារ​ផល​ប្រយោជន៍​សម្រាប់​កម្មករ ប្រសិន​បើ​រោង​ចក្រ​បិទ​ទ្វារ ហើយ​កម្មករ​បាត់​បង់​ការងារ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)
    28 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ អ្នកសារព័ត៌មាន​វ័យ​ក្មេង​ចង់​ឃើញ​ស្ថានភាព​សារព័ត៌មាន​ប្រសើរ​ជាង​ពេល​​​​​​បច្ចុប្បន្ន - ឧសភា 08, 2023
    សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ ​នេះ ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា​មាន​ស្ថានភាពអាក្រក់​ខ្លាំង​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បិទវិទ្យុសំឡេង​ប្រជាធិបតេយ្យ​ ដែល​ជា​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ចុងក្រោយ​គេ។ ខណៈ​អ្នកសារព័ត៌មាន​ទូទាំង​ពិភព​លោក​នាំ​គ្នា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​លើកទី​ ៣០ ​នៅ​ខែ​ឧសភា​នេះ នៅ​កម្ពុជា ការ​រឹតត្បិត​លើ​អ្នក​សារព័ត៌មាន​នៅ​តែបន្ត​កើត​មាន។​ កញ្ញា ហ៊ន ថូវ៉ាន អ្នកសារព័ត៌មាន​សេរី​ ​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កញ្ញា​ចង់​ឃើញ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពជា​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ០៨ ឧសភា ២០២៣)
    29 min
  • Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការងារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ជួយ​ផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​លើ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម - ឧសភា 01, 2023
    អ្នកស្រី អ៊ុង ច័ន្ទថុល បាន​ក្លាយជា​នាយិកា​ប្រតិបត្តិ​អង្គការ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​ស្ត្រី​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ តួនាទី និង​សារៈសំខាន់​នៃ​ការចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​កម្ពុជា ចាប់តាំងឆ្នាំ ១៩៩៥ មក។ បើទោះបី​ជា​អ្នកស្រី​មិន​មាន​ជំនាញ​ខាង​វិស័យ​សារព័ត៌មាន អ្នកស្រី​បាន​បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ស្ត្រី​មួយ​រូប​ក្នុង​វិស័យ​ដែល​គ្របដណ្តប់​ដោយ​បុរស​នេះ ដោយ​សង្ឃឹម​ថា អ្នក​ស្រី​អាច​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​លើ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម។ ស្របពេល​ជាមួយ​គ្នា​នោះ អ្នកស្រី​ក៏​បាន​សង្កេត​ឃើញ​ថា សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​នៅ​រង​ការរឹត​បន្តឹង ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ចំណែកឯ​សុវត្ថិភាព​សម្រាប់​អ្នកសារព័ត៌មាន ក៏​មាន​ការប្រឈម​នឹង​ហានិភ័យ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​មាន​ចំនួន​តិច ពោល​គឺ​មាន​ចំនួន​ជិត ៥០០ នាក់ ស្មើ​នឹង​ប្រមាណ៩ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​សារ​ព័ត៌មាន​សរុប​ប្រមាណ​ជា ៥.០០០ នាក់​នៅ​កម្ពុជា។ អ្នកស្រី អ៊ុង ច័ន្ទថុល បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន ប្រឈមនឹង​បញ្ហា​ជាច្រើន រួមមាន​ការបៀតបៀន​ផ្លូវភេទ ពាក្យសម្តី​អសុរស និង​អសុវត្ថិភាព៕ (អ្នកស្រី ធីតា វីន, Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, ភ្នំពេញ, ១ ឧសភា ២០២៣)
    29 min
  • Hello VOA៖ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិតមក​ដល់ ពលករ​នៅ​ក្រៅ​ប្រទេស​រង​សម្ពាធ​នយោបាយ - មេសា 28, 2023
    កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ​នេះ ខណៈពលករ​កម្ពុជាយ៉ាង​ហោច​ណាស់​ពីរលាននាក់ បាន​និង​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ពលករ​ចំណាក​ស្រុក​ភាគ​ច្រើន​មិនបាន​ចូលរួម​ការ​បោះឆ្នោត​នោះទេ ដោយ​សារ​តែ​កត្តា​ការងារ ការ​ធ្វើ​ដំណើរ និង​កង្វះ​យន្តការ​គាំទ្រ​ពលករ​ឱ្យ​ចូល​រួមការ​បោះឆ្នោត​ជាដើម។​ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គ​ការ​សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ចំណាក​ស្រុក​ថា នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នីតិកា​ទី​ ៧ ​ឈាន​មក​ដល់ ពលករ​ចំណាកស្រុករង​សម្ពាធ​នយោបាយ​ ដោយមានការបង្ខំឱ្យ​ចូល​ជាសមាជិក ​និងបម្រើ​កិច្ចការគណបក្ស​នយោបាយ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៧ មេសា ២០២៣)
    29 min
  • Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា 18, 2023
    កញ្ញា​ លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ បាន​លើកឡើង​ថា​ បើ​សិន​ការប្រើប្រាស់វិធានការ​ផ្លូវច្បាប់ ការ​ចាប់​គំរាម​កំហែង​នៅ​បន្ត​កើត​មាន​លើ​អ្នក​នយោបាយក្រុម​ប្រឆាំង ខណៈ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​មិន​ស្រាកស្រាន្ត​ទេ នោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ការ​បោះឆ្នោត​ ដែល​នឹង​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខ។​ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា ​លំហ​សេរីភាព​របស់​របស់ពលរដ្ឋ​ដែល​ហ៊ានលើក​ឡើង​នូវចំណុច​ខ្វះ​ខាត​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ និង​សារព័ត៌មាន​ឯករាជ្យ ដែល​ផ្តល់ព័ត៌មាន​សំខាន់​ដល់ពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ តើ​គាត់​គួរ​បោះឆ្នោត​ឲ្យ​អ្នក​ណា​ កំពុង​ត្រូវ​បាន​បាត់បង់។​ កញ្ញា​អង្កេត​ឃើញ​ថា ពលរដ្ឋ​មានភាព​នឿយ​ណាយ​នៅ​ក្នុង​ការ​បោះឆ្នោត តែ​ទោះ​យ៉ាង​ណា ​ពួកគេនៅ​មាន​សង្ឃឹម​ ប្រសិនមាន​វត្តមាន​គណបក្ស​ប្រឆាំង ពោល​គឺគណបក្ស​ភ្លើងទៀន​ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ៕ (ខាន់ សុគុំមនោ, Hello VOA, ១៧ មេសា ២០២៣)
    31 min
  • Hello VOA៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង - មេសា 14, 2023
    កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជក្រឹត្យ​ចំនួន​ពីរ ​ដោយ​តែង​តាំង​អតីត​មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (Grassroots Democratic Party) ​ជា​រដ្ឋលេខា​ធិការ ​និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​ ក្រោយ​ពី​ពួកគេ​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​កម្មវិធី​ Hello VOA លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​លើក​ឡើង​ថា​ ការ​ចាក​ចេញ​នេះ​មិន​ប៉ះពាល់​ដល់​គណបក្ស​ឡើយ ដោយ​សារគណបក្ស​មាន​គោលការណ៍​បែប​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ មេសា ២០២៣)
    25 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​រចនា​បែប​ច្នៃ​ប្រតិដ្ឋ​​​​ជួយ​​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​បង្កើត​ថ្មី - មេសា 10, 2023
    ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោ​យនេះ នៅកម្ពុជា​គេ​ឃើញ​មាន​ការ​អនុវត្ត​និង​យកចិត្ត​ទុក​ដាក់​ច្រើន​លើ​ការ​រចនា​បែប​ច្នៃប្រតិដ្ឋ​ រួមមាន​ការ​ច្នៃ​ប្រតិដ្ឋ​ដោយ​ប្រើ​កុំព្យូរទ័រ និង​ដោយ​ដៃដើម្បី​បង្កើត​ជាវត្ថុ ឬ​ផលិតផល​នានា​ជាដើម។​ លោក​ នួន សង់ទី ស្ថាបត្យករ និង​ជាអ្នក​រចនា​វ័យ​ក្មេង បាន​ចូលរួម​ក្នុង​គម្រោង​មួយ​ឈ្មោះ​ថា Under the Canopy ឬ​ដែល​ប្រែ​សម្រួល​ជា​ខ្មែរថា «នៅ​ក្រោមម្លប់​ដែល​ផ្តោត​លើ​ភាពច្នៃប្រតិដ្ឋ​ នគរូបនីយកម្ម និង​និរន្តរភាព»។ អ្នក​រចនា​វ័យក្មេង​រូបនេះ​ ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​រចនា​បែប​ច្នៃ​ប្រតិដ្ឋជំរុញ​ឱ្យ​សង្គមមាន​ការ​អភិវឌ្ឍ​តាមរយៈ​ការ​បង្កើត​ថ្មី។ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១០ មេសា ២០២៣)
    22 min
  • Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ប្រែក្លាយការ​បន្តុះ​បង្អាប់​និងការ​រើស​អើង​ ​ទៅជា​កម្លាំង​ពង្រឹង​ភាពជាអ្នក​ដឹក​នាំ - មេសា 03, 2023
    អ្នកស្រី​ ម៉ិល ​សុគង្គា ​ជាមេ​ឃុំ​កណ្តែក​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​
    ប្រាប់​វីអូអេ​ថា​ ពាក្យ​បន្តុះ​បង្អាប់​ និងមាក់​ងាយមក​លើសមត្ថភាពរបស់​ស្រ្តីលែង​ជា​ឧបសគ្គរា​រាំង​ដល់ស្រ្តីក្នុង​ការ​ចូល​រួមអភិវឌ្ឍន៍សង្គម​ តែធ្វើឱ្យ​ស្ត្រីកាន់​តែមាន​កម្លាំងចិត្តចូល​រួមធ្វើ​កា​រ​ជា​មួយបុរសគ្រប់​វិស័យ​។ អ្នក​ស្រីជឿ​ជាក់ថា​ ការចូល​រួម​ដឹក​នាំរបស់ស្រ្តី​គ្រប់លំដាប់ថ្នា​ក់​ តាំង​ពី​ថ្នាក់មូល​ដ្ឋានរហូតទៅដល់ថ្នាក់​ជាតិ ​គឺ​ជា​ការបង្ហាញឱ្យ​ឃើញថាស្រ្តីមិន​មែនទន់​ជ្រាយនោះទេ​ ក៏​ប៉ុន្តែទន់​ភ្លន់ ​ហើយរឹង​មាំ៕​ (​ធីតា ​វីន​, Hello ​VOA, ភ្នំពេញ​, ៣​ ​មេសា ​២០​២៣)
    24 min
  • Hello VOA៖ ស្រ្តី​ពលករ​ចំណាកស្រុក​ត្រូវ​ការ​ការ​គាំទ្រ​​ពី​សង្គម​​ក្រោយ​ត្រឡប់​​មក​ស្រុក​កំណើត​វិញ - មីនា 24, 2023
    ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេសមាន​ការ​កើនឡើង ស្របពេល​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ទាំង​នោះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ដល់​សេដ្ឋកិច្ច​កម្ពុជា។ស្ត្រី​ក៏​ជា​អ្នក​រួមចំណែក​ស្ទើរតែ​ស្មើគ្នា​នៃ​អត្ថប្រយោជន៍​ទាំង​នេះ ប៉ុន្តែ​ពួកគេ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការធ្វើ​ដំណើរ​ចំណាក​ស្រុក​ និង​នៅ​ពេល​ពួកគេ​ត្រឡប់​មក​វិញ។ អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី មន្រ្តី​គម្រោង​ថ្នាក់​ជាតិ​នៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅ​កាត់​ថា IOM ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ស្រ្តី​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ត្រូវ​ការ​ការ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​សុខុមាលភាព​សង្គម​ដើម្បី​អាច​ធ្វើ​សមាហរ័ណ​កម្ម​ចូល​ក្នុង​សង្គម​វិញ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ មីនា​ ២០២៣)
    29 min
  • លោក អ៊ិត សូធឿត៖ ស្ថានការណ៍​ ​«រឹតត្បិត​ខ្លួន​ឯង» ពី​ប្រភព​ព័ត៌មាន​ ​ជះ​ឥទ្ធិពល​ដល់​សេរី​ភាព​សារព័ត៌មាន - មីនា 21, 2023
    លោក​ អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឯករាជ្យ ​មើល​ឃើញ​ថា ​កម្តៅ​នយោបាយ​ដែល​កើតមានឡើង​ជា​ហូរហែ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧មក ដែល​បាន​ធ្វើ​អោយ​ពល​រដ្ឋ និង​ប្រភព​របស់អ្នកសារព័ត៌មាន​ ថមថយ​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន ​បញ្ចេញ​មតិដោយ​ប្រុង​ប្រយ័ត្ន ឬ​«​រឹតត្បិត​ខ្លួនឯង» ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ​ពិសេស​នៅ​ពេល​និយាយ​ទៅ​កាន់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ លោកសង្កត់​ធ្ងន់​ថា​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដូច​កម្ពុជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​ព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​អំពី​ហេតុការណ៍​នៅ​ក្នុង​សង្គម​ដោយ​ពុំ​មាន​ការ​ភ័យខ្លាច ពុំ​មាន​ការ​គំរាម​កំហែង និង​ប្រកប​ដោយ​សុវត្ថិភាព គឺ​ជា​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ។ ​នៅ​ពេល​ខ្វះ​ការ​រាយការណ៍​ព័ត៌មាន​ស៊ីជម្រៅ​អំពី​បញ្ហា​សង្គម​ និង​កិច្ច​ការងារប្រទេស​ជាតិ​ នោះ​នឹង​ពាល់​ដល់​ការ​សម្រេច​ចិត្ត និងសិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋម្ចាស់​ឆ្នោត៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី២០ ខែ​មីនា ឆ្នាំ២០២៣​)
    29 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…