Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello ​VOA ​ស្ត្រី​និង​ភាពជាអ្នកដឹកនាំ​៖ ​ពីគ្រួសារក្រលំបាកលោកស្រី រី ថានី​ បានសម្រេចក្តីស្រមៃដើម្បីគ្រួសារ​និងសហគមន៍​សិប្បកម្មតំណាងវប្បធម៌ - តុលា 03, 2023
    ជីវ​ភាព​គ្រួសារ​ក្រ​លំបាក​បាន​ជំរុញ​ឱ្យ​លោក​ស្រី ​រី ​ថានី ​ក្លាហាន​បង្កើត​ក្តី​ស្រមៃ​
    របស់​ខ្លួន​តាំង​ពី​វ័យ​កុមារ ​ដើម្បី​ជម្នះ​ភាព​ក្រី​ក្រ​លំបាក។​ ក្តី​ស្រមៃ​នេះ​ ជាមួយ​នឹង​ការ​ខិតខំ​សិក្សា​រៀនសូត្រ​និង​ភាព​ធន់​នឹង​ឧបសគ្គ​បាន​ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​ស្ថាបនិក​ និង​នាយិកា​សិប្បកម្ម​នរា​ ដែល​បាន​ជួយ​លើក​ស្ទួយ​ស្នា​ដៃ​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​លើ​ឆាក​អន្តរ​ជាតិ ​និង​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​សហគមន៍។ ​លោក​ស្រី​
    បាន​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​Hello​ VOA ​ស្រ្តី​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ ថា​ ស្ត្រី​ត្រូវ​ហ៊ាន​
    ស្រមៃ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន ដោយ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​គ្រប់​រូប​កុំ​ចុះ​ចាញ់ ​និង​កុំ​បោះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន​ ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។ លោក​ស្រី​ រី ថានី ថ្លែង​ថា៖ «ត្រូវ​កំណត់​គោល​ដៅ​ និង​មាន​ផែន​ការ​ច្បាស់​លាស់​ ហើយ​ព្យាយាម​ធ្វើ​ដោយ​ការ​តស៊ូ ​អត់​ធ្មត់​ ដើម្បី​តាម​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន»៕ (ធីតា ​វីន, Hello ​VOA, ភ្នំពេញ, ​០២ ​តុលា ​២០២៣)
    28 min
  • Hello VOA៖ អ្នក​ជំនាញ​ថា ​រដ្ឋាភិបាល​មមាញឹក​ក្នុង​ការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់​គ្រង​អ៊ីនធឺណិត - កញ្ញា 15, 2023
    កាល​ពី​ពេល​ថ្មីៗ​នេះ វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ (API) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​វិភាគ​និង​តាម​ដាន​ការ​រាំង​ខ្ទប់​គេហទំព័រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ លោក ឡាំ សុជាតិ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ បញ្ជាក់​ថា ​របាយ​ការណ៍​នេះ​ជា​ភ័ស្តុតាង​ដែល​អង្គការ​សង្គម​ស៊ីវិល​នឹង​ដាក់​ទៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ពិនិត្យ​មើល និង​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​បិទ​គេហទំព័រ​ទាំង​នោះ។ លោក​បន្ថែម​ថា ​រដ្ឋាភិបាល​កំពុង​មមាញឹក​ក្នុង​ការ​បង្កើត​ច្បាប់ ដើម្បី​គ្រប់​គ្រង​គ្រប់​ផ្នែក​នៃ​បណ្តាញ​បច្ចេកវិទ្យា និង​បណ្តាញ​សារព័ត៌មាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ កញ្ញា ២០២៣)
    26 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយល់​ដឹង​ពី​ថាមពល​ជួយ​កាត់​បន្ថយ​បញ្ហា​សេដ្ឋកិច្ច និង​បរិស្ថាន - កញ្ញា 11, 2023
    នៅ​កម្ពុជា ការ​ចែក​រំលែកចំណេះដឹង​នានា​ពាក់ព័ន្ធនឹង​ថាមពល​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ ស្របពេល​ដែល​ប្រជាជន​ស្ទើ​តែ​ទាំងអស់រស់​នៅដោយ​ពឹង​អាស្រ័យ​លើ​ថាមពល។ ថ្មីៗ​នេះ​ គេឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា អំពី​ថាមពល ឬ About Energy ដែល​ជា​គម្រោង​ផ្តោត​លើ​ការ​លើក​កម្ពស់​ការ​យល់​ដឹងអំពី​បញ្ហា​ និង​ដំណោះស្រាយ​ទាក់ទង​នឹង​ថាមពល។​ លោក ហ៊ាង វិហ្សា សហ​ស្ថាបនិក​គម្រោង ​អំពីថាមពល​ ឬ About Energy ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​ស្វែង​យល់​អំពី​ការ​ប្រើប្រាស់​ថាមពល​ជួយ​សន្សំ​សំចៃ​សេដ្ឋកិច្ច និង​ទប់ស្កាត់​បញ្ហា​បរិស្ថាន៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ កញ្ញា ២០២៣)
    24 min
  • Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ៖ ការតស៊ូដើម្បី​ចំណេះ​ដឹង​ជួយ​លោកស្រី ពាង សុខា កសាង​ជីវិត​និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ខ្វះ​ឱកាស - កញ្ញា 04, 2023
    ពី​កម្មករ​រោងចក្រ រហូត​ដល់​ក្លាយ​ជា​នាយិកា​ដឹកនាំ​ស្ថាប័ន​មួយ ដំណើរ​ជីវិត​របស់​លោកស្រី ពាង សុខា ពោរពេញ​ដោយ​ឧបសគ្គ ការ​តស៊ូ និង​ការ​តាំង​ចិត្ត​ខ្លាំង ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​លោកស្រី។ បច្ចុប្បន្ន​នេះ លោកស្រី​គឺជា​នាយិកា​ប្រតិបត្តិ​នៃ​សិប្បកម្ម​វត្តថាន់​កម្ពុជា​ និង​ជា​សហគ្រិន​ស្ត្រី​ម្នាក់ ដែល​ព្យាយាម​បង្កើត​ឱកាស​ការងារ​និង​ផ្តល់​ជំនួយ​ដល់​សិស្ស​និស្សិត​និង​ក្រុម​ពលរដ្ឋ​ដែល ត្រូវការ​ជំនួយ​និងមិន​មាន​ឱកាស​និង​សមត្ថភាព​ក្នុង​ការ​ស្វែង​រក​ការងារ​ឱ្យ​ត្រូវ​ជំនាញ។ លោកស្រី​បាន​ចែក​រំលែកនៅ​ក្នុង​កម្ម​វិធី ​Hello​ VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ​ថា​ ការ​សិក្សា​គឺជា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​ផ្នត់​គំនិត​និង​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នាក់ៗ។ លោក​ស្រី​បាន​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​បន្ត​ការ​សិក្សា​ ទោះ​បី​ជា​ជីវភាពគ្រួសារ​ក្រី​ក្រ​យ៉ាង​ណា​ក៏​ដោយ។ លោកស្រី ពាង សុខា ថ្លែង​ថា៖ «ឱ្យ​តែ​យើង​មាន​ក្តី​សង្ឃឹម​ ការ​តាំង​ចិត្ត ​តស៊ូ​មោះ​មុត​ នោះ​យើង​នឹង​អាច​សម្រេច​គោល​បំណង​របស់​យើង​ជាក់​ជា​មិន​ខាន»៕ (ធីតា ​វីន, Hello ​VOA, ​ភ្នំពេញ, ​០៤ ​កញ្ញា ​២០២៣)
    29 min
  • Hello VOA៖ វិបត្តិ​ជំងឺ​កូវីដ​និង​សង្រ្គាម​នៅ​អ៊ុយក្រែន​ធ្វើឱ្យ​ការបញ្ជា​ទិញ​ធ្លាក់​ចុះ - សីហា 31, 2023
    បើទោះបីជា​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ស្រាកស្រាន្ត​ច្រើន​ក្តី ក៏​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​របស់​ជំងឺ​នេះនៅតែ​បន្ត​ជះ​ឥទ្ធិពល​លើ​សង្វាក់​ផលិតកម្ម​នៅ​ជុំវិញ​ពិភពលោក។ បន្ថែម​លើ​នេះ​ សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​កំពុង​បង្ក​ភាព​មិន​ប្រាកដ​ប្រជា​បន្ថែម​ទៀត​លើ​ដំណើរការ​សេដ្ឋកិច្ច​សាកលលោក ដែល​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា។ នៅ​ក្នុង​កម្មវិធី Hello VOA លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ថ្លែង​ថា​ វិបត្តិ​ជំងឺ​កូវីដ​១៩ និង​សង្រ្គាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​នេះ ធ្វើឱ្យ​ការ​បញ្ជា​ទិញ​របស់​អន្តរ​ជាតិ​បាន​ធ្លាក់​ចុះ ដែល​ប៉ះពាល់​ឱកាស​ការងារ​និង​ប្រាក់​ចំណូល​របស់​កម្មករ​ក្នុង​ប្រទេស​កម្ពុជា៕
    (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី៣១ ខែសីហា ឆ្នាំ២០២៣)
    26 min
  • Hello VOA៖ វិបត្តិ​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​បន្ថែម​​​ទៀត​ - សីហា 25, 2023
    ក្នុង​ពេល​បច្ចុប្បន្ន​ ​តម្លៃ​ទំនិញ​សំខាន់ៗ​ស្ទើរ​គ្រប់​ប្រភេទ​ដូចជា​សាំង និង​អង្ករ​ជាដើម​ ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។ រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ដែល​ជា​ទីពឹង​របស់​ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ការងារ​ ក៏​ត្រូវ​បាន​បិទ និង​ព្យួរ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​រង​នូវវិបត្តិ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការណ៍​នេះ​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បន្ថែម​ទៀត ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ សីហា​ ២០២៣)
    30 min
  • Hello VOA៖ របៀប​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដូច​នៅ​កម្ពុជា​មិនធ្លាប់​មាន​ទាំង​នៅ​តំបន់​និង​សកលលោក - សីហា 21, 2023
    នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរមេ​ដឹកនាំ សម្រាប់​អាណត្តិទី ៧ នេះ គឺជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​សម្រាប់​កម្ពុជា និង​ប្រជា​ពលរដ្ឋ។ លោក​បាន​បន្ថែម​ថា ការផ្លាស់ប្តូរ​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​តាម​លក្ខណៈ​ខ្សែ​ស្រឡាយ និង​គ្រួសារ​និយម​បែប​នេះ​មិនធ្លាប់​មាន​ទេ ទាំង​នៅ​ក្នុង​តំបន់ និង​សកល​លោក។ លោក​ក៏បាន​លើក​ឡើងទៀត​ថា ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ថ្មីនេះ​គួរ​ផ្តោត​លើ​អាទិភាព​ពីរ​គឺ៖ ការ​កសាង​ទំនុក​ចិត្ត​ពី​សាធារណជន​ឡើងវិញ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២១ សីហា ២០២៣)
    27 min
  • Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្ត​គោលនយោបាយ​យុវជន​មាន​ប្រសិទ្ធភាព ​ត្រូវការឆន្ទៈ​អ្នកដឹកនាំ​ជំនាន់​ថ្មី - សីហា 14, 2023
    ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី ៧ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​ថ្មី​នឹង​បង្កើត​ឡើង​នៅចុង​ខែ​សីហា​នេះ ដោយ​ក្បាល​ម៉ាស៊ីន​ដឹកនាំប្រទេស ព្រមទាំង​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ នឹង​ត្រូវ​ផ្លាស់ប្តូរ​ច្រើន ដោយ​ដាក់​សមាសភាព​មន្ត្រី​វ័យក្មេងជំនួស​មន្ត្រី​វ័យ​ចំណាស់​ដែល​បានបំពេញ​ការងារ​ជាច្រើន​អាណត្តិ​កន្លង​ទៅ។ កញ្ញា លី ស្រី​ស្រស់ ប្រធានក្រុម​អ្នកវិភាគ​វ័យក្មេង ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការអនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​យុវជន​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះត្រាតែ​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ជាពិសេស​នៅក្នុង​ការអនុវត្ត​គោលនយោបាយ​ទាំងអស់​នោះ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៤ សីហា ២០២៣)
    30 min
  • Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ៖ ក្នុង​នាម​ជា​អ្នកដឹកនាំ​​ចាំបាច់​ត្រូវ​ចេះ​ដឹកនាំ​ខ្លួន​ឯង​ជាមុន​សិន - សីហា 07, 2023
    អ្នកនាង សាន សុជាតា ជា​នាយិកា​កម្មវិធី​នៃ​អង្គការ​មូលនិធិ​អាស៊ី​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ថា ការចេះ​រៀបចំ​គម្រោង​ដឹកនាំ​ខ្លួនឯង មាន​សារៈសំខាន់​នៅក្នុង​ការសម្រេច​បាន​គោលដៅ​ក្នុង​ជីវិត។ អ្នកនាង​ក៏​បាន​សង្កត់​ធ្ងន់​ថា ចំណេះ​ដឹង​គឺជា​អ្វី​ដែល​ត្រូវ​ពង្រីក​បន្ថែម​ឥត​ឈប់ឈរ។ ទោះបីជា​រៀន​ចប់​រហូត​ដល់​ថ្នាក់​បណ្ឌិត​ក៏ដោយ ក៏​យើង​ត្រូវ​តែ​ពង្រីក និង​អភិវឌ្ឍ​ចំណេះ​ដឹង​ជា​បន្តបន្ទាប់ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹងការវិវឌ្ឍ​របស់​សង្គម និង​ដើរ​ឱ្យ​ទាន់​ទៅ​តាម​សម័យ​កាល​ដ៏​ជឿន​លឿន។ អ្នក​នាង​បាន​បន្ថែម​ថា យុវជន​គួរ​តែ​ត្រូវ​ចេះ​រក​ឱ្យ​ឃើញ​នូវ​គោល​ដៅ​របស់​ខ្លួន​ឯង ​និង​រៀប​ចំ​ផែន​ការ​ដើម្បី​គោល​ដៅ​នោះ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៧ សីហា ២០២៣)
    28 min
  • Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​គោល​នយោបាយ​​​​ការពារ​ពលករ​ចំណាក​ស្រុក - កក្កដា 28, 2023
    កម្ពុជា​ទើប​បាន​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពី​ថ្ងៃទី ២៣​ ខែកក្កដា​នេះ។ នៅ​ចុងខែ​សីហា​ខាងមុខ​ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ទេ នោះ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង។ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ ​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរតែ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​លើគោល​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ពលករ​ចំណាក​ស្រុក ដើម្បី​ជំរុញ​ឱ្យស្ថានភាពរស់​នៅ​និង​ឱកាស​ការងារ​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង ដែល​នឹង​ជួយ​ពង្រឹង​កម្លាំង​សេដ្ឋកិច្ច​ជាតិ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៧ កក្កដា​ ២០២៣)
    28 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…