Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពី​បានមក​រស់នៅ​សហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្ត​លើកស្ទួយ​ជីវភាពរស់នៅ - ធ្នូ 08, 2023
    ការតស៊ូ​និង​ការតាំងចិត្ត​រឹងមាំ នាំឱ្យជនភៀសខ្លួន​ខ្មែរម្នាក់​បានចូលធ្វើការ​នៅក្នុង​កងការពារ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អស់ពេលជាងម្ភៃឆ្នាំ។ លោក អួន ឡឺត ដែលគ្មានលុយកាក់ និង​មិនចេះ​ភាសា​អង់គ្លេស​មួយម៉ាត់ ពេលមកដល់​សហរដ្ឋអាមេរិក​ដំបូង កាលពីឆ្នាំ១៩៨៣ បានប្រាប់វីអូអេ នៅក្នុងកម្មវិធី Hello VOA ថា​លោកបានប្រាប់​ម្តាយលោក​នៅពេលនោះថា លោកនឹង​ខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យ​គ្រួសារលោក​មានជីវភាពល្អ​ប្រសើរ​នៅលើ​ទឹកដីថ្មី៕ (លោក ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ៧ ធ្នូ ២០២៣)
    24 min
  • Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ៖ បទពិសោធន៍​ពី​អតីតកាល​បាន​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ក្លាយជា​ស្រ្តី​ម្នាក់​រឹងមាំ - ធ្នូ 04, 2023
    ការពង្រឹង​កម្លាំង​ចិត្ត​ឱ្យ​រឹងមាំ​បាន​ជួយ​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ទម្លុះ​ឧបសគ្គ​ជាច្រើន​ដែល​បាន​ជួប​ប្រទះ​លើ​វិថី​ការងារ​និង​ជីវិត។ ការប្តេជ្ញា​ចិត្ត​ដើម្បី​ឱ្យ​ខ្លួន​ក្លាយជា​ស្រ្តី​ម្នាក់​ដែល​រឹងមាំ​បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​សហគ្រិន​មួយ​រូប​ដែល​បាន​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មាន​បុគ្គលិក​ប្រមាណ​ជាង​១០០​នាក់។ នៅក្នុង​កម្មវិធី Hello VOA អ្នកស្រី ក្លារ៉ា បាន​ថ្លែង​ថា ស្ត្រី​ត្រូវតែ​ធ្វើ​ជា​ម្ចាស់​ជីវិត​លើ​ខ្លួន​ឯង ហើយ​មិន​ត្រូវ​ធ្វើ​ជា​បន្ទុក​ឱ្យ​នរណា​ម្នាក់​នោះ​ទេ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៤ ធ្នូ ២០២៣)
    30 min
  • Hello VOA៖ កម្មករ​វិស័យ​កាត់ដេរកម្ពុជា​​ជំពាក់​ធនាគារ​កាន់តែ​ច្រើន​អំឡុង​ការ​រាតត្បាតនៃ​​ជំងឺ​កូវីដ​១៩ - វិច្ឆិកា 23, 2023
    លោក​ ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ថ្លែង​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោល​នយោយ​សម្រួល​ដល់​ការ​បង់​សង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រាលបន្ទុក​នៃការ​ជំពាក់​បំណុល​នេះ។
    30 min
  • Hello VOA៖ ប្រធាន​គណបក្ស​កម្លាំងជាតិ​ថា ការបង្កើត​បក្ស​ថ្មី​គឺ​ដោយសារ​បក្ស​ចាស់​ដើរ​ដល់​ផ្លូវទាល់ - វិច្ឆិកា 20, 2023
    ប្រធាន​គណបក្ស​កម្លាំងជាតិលោក ស៊ុន ចន្ធី បាន​លើក​ឡើង​ថា លោក​ និង​សហស្ថាបនិក​ដទៃទៀត បង្កើត​គណបក្ស​ជំទាស់​ថ្មី ដោយ​សារតែគណបក្សចាស់​របស់​ពួកគេ​ គឺ​គណបក្សភ្លើង​ទៀន​ ដើរ​ដល់​ចំណុច​ទាល់​មួយ​លើ​ផ្នែក​បច្ចេកទេស​នយោបាយ​ ដែល​ជាប់គាំង និងមិន​អាចបន្តទៅ​មុខ​ទៀត​ ពីព្រោះ​គណបក្សនេះ​អាច​មិន​ចូល​រួមការបោះ​ឆ្នោត​បាន។ ​លោក​បាន​បន្ថែម​ថា គណបក្ស​ថ្មី​របស់​លោក​មិន​បាន​បង្កើតមក ​បំបែក​សំឡេង​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​លោកថា​ សមាជិក​គណបក្ស​ថ្មី​របស់​លោក​ស្ទើរ​តែ​ ១០០ភាគរយ​ គឺ​«សុទ្ធ​សឹង​តែជា​អតីត​អ្នក​តស៊ូ​នៅ​ក្នុង​គណបក្ស​ភ្លើងទៀន»។ លោក​បញ្ជាក់ថា អ្នក​ចុះ​ចូល​គណបក្ស​លោក​«មិន​មែន​ក្បត់​នឹង​គណបក្ស​ភ្លើងទៀន​ទេ»៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២០ វិច្ឆិកា ២០២៣)
    20 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុរកិច្ច​បង្កើត​ថ្មី​«បណ្តូល»​ផ្តល់​ឱកាស​ហាត់ការ​ដោយ​​ទទួល​បាន​ប្រាក់​កម្រៃ - វិច្ឆិកា 14, 2023
    ជាទូទៅ យុវជន ឬ​សិស្ស​និស្សិត​ដែល​ចង់ស្វែង​រក​បទពិសោធន៍​ការ​ងារ តែង​ស្វែង​រក​ឱកាស​សម្រាប់​ហាត់ការ​នៅ​តាម​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​ខ្លួន។ យុវជន​មួយ​ក្រុម​បាន​បង្កើត​ធុរកិច្ច​បង្កើត​ថ្មី​មួយ​ឈ្មោះ​ «បណ្តូល» ដោយ​ភ្ជាប់​ក្រុម​ហ៊ុន​ជាមួយ​នឹង​យុវជន​ដែល​ចង់​ហាត់​ការ។ កញ្ញា លី ឧត្តមនាថ ស្ថាបនិក​ធុរកិច្ច​បង្កើត​ថ្មី «បណ្តូល» លើក​ឡើងថា ធុរកិច្ច​ថ្មី​នេះ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ទទួល​បាន​ឱកាស​ហាត់​ការ ដោយទទួល​បាន​ប្រាក់​កម្រៃ ឬ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការងារ​របស់​ពួកគេ៕ (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ១៣ វិច្ឆិកា ២០២៣)
    23 min
  • Hello VOA៖ អ្នក​ជំនាញ​ថា​ ជំងឺ​មិន​ឆ្លង​បាន​ក្លាយ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​កម្ពុជា - វិច្ឆិកា 09, 2023
    អត្រា​កើត​ជំងឺ​មិន​ឆ្លង​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ជំងឺ​ទាំង​នោះ​ ដែល​មាន​ដូច​ជា​ទឹក​នោម​ផ្អែម លើសសម្ពាធ​ឈាម​និង​ខ្លាញ់​ជាដើម កំពុង​វាយ​លុយ​ក្នុង​ស្រទាប់​យុវជន​ផង​ដែរ។ ឱសថបណ្ឌិត លោក វិរៈ ខ្លូតជា ដែល​ជា​សហស្ថាបនិក និង​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឪសថ​មួយ​ដែល​គ្រប់​គ្រង​គេហទំព័រ​ (ទៅពេទ្យ)​ TOVPET.COM​ ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ហូប​ចុក និង​ហាត់​ប្រាណ ដើម្បី​បញ្ចៀស​ជំងឺ​មិន​ឆ្លង​ទាំង​នេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៩ វិច្ឆិកា ២០២៣)
    26 min
  • Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ភាពជឿជាក់ ចំណេះដឹង និងការតស៊ូ ធ្វើឱ្យ​អ្នកស្រី ប៊ុន ចាន់និមល សម្រេចគោលដៅអាជីព ទោះត្រូវផ្លាស់ទីជាច្រើនលើក - វិច្ឆិកា 06, 2023
    ជំនឿ​ចិត្ត​ដ៏​មោះមុត​បាន​ជំរុញ​ឱ្យ​អ្នកស្រី ប៊ុន ចាន់និមល ហ៊ាន​ផ្លាស់ប្តូរ​ទីលំនៅ​ជាច្រើន​កន្លែង​ដើម្បី​ស្វែងរក​ទីកន្លែង​ដែល​សាកសម​នឹង​ការអភិវឌ្ឍ​អាជីព​
    របស់​ខ្លួន​ដែល​ពេញចិត្ត។ ភាពជឿជាក់​និង​ការមិន​ចុះចាញ់​ជាមួយ​ឧបសគ្គ​ដែល​កើត​មាន បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​អគ្គនាយិកា​ក្រុមហ៊ុន សាស្រ្តាហ្វៀម (Sastra Film) ដែល​កំពុង​ជួយ​លើកស្ទួយ​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ និង​ផ្តល់​ការងារ​ដល់​សិល្បករ​ជាច្រើន​ផងដែរ។ នៅក្នុង​កម្មវិធី Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ អ្នកស្រី ប៊ុន ចាន់និមល បាន​ថ្លែង​ថា ដើម្បី​សម្រេច​នូវ​ក្តី​សម្រៃ​ និង​អាជីព​ដែល​ខ្លួន​ស្រលាញ់​ ស្រ្តី​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ និង​ហ៊ាន​ដើរ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ស្វែងរក​កន្លែង​រៀន​ជំនាញ ហើយ​ត្រូវ​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​នូវ​អ្វី​ដែល​ខ្លួន​បម្រុង​ធ្វើ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៦ វិច្ឆិកា ២០២៣)
    30 min
  • Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​បង្កើន​​ការ​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា - តុលា 27, 2023
    កាលពីពេលថ្មីៗនេះ ​ក្រសួង​ការបរទេស​អាមេរិកក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ចាត់ថ្នាក់​កម្ពុជា​ថាមាន​ការ​ជួញ​ដូរ​មនុស្ស​ខ្លាំង ហើយ​ថា​វិធានការ​ទប់​ស្កាត់​មិន​មាន​ភាព​ប្រសើរ​ដោយសារ​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល ខណៈ​ករណីជួញដូរ​មនុស្សមួយចំនួនក៏មាន​ជាប់​ពាក់ព័ន្ធ​នឹងអ្នក​មានអំណាច​មួយចំនួនផងដែរ។ បន្ថែមលើនេះ នៅ​ដើម​ខែតុលា​នេះ មាន​ការ​រកឃើញ​ថា ស្រ្តីខ្មែរ​ ៧​ នាក់​ត្រូវ​បាន​ជួញដូរ​ទៅ​តំបន់​ត្រីកោណ​មាស​នៅក្នុងប្រទេស​ឡាវ។ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គ​ការ​សង់​ត្រាល់ ថ្លែង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី គួរ​បង្ហាញ​ឆន្ទៈក្នុង​ការ​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ស្តារមុខមាត់​កម្ពុជា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៦ តុលា​ ២០២៣)
    26 min
  • Hello VOA៖ គណបក្ស​នយោបាយ​បួន​រួបរួម​គ្នា​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត - តុលា 13, 2023
    ដោយ​មើល​ឃើញ​ពី​ស្ថានភាព​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា សម្ព័ន្ធ​ភាព​នយោបាយ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​នយោ​បាយ​ចំនួន​ ៤ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ និង​ស្តារ​លំហ​ប្រជាធិប​តេយ្យ​ឡើងវិញ។ គណបក្ស​ទាំង ​៤ ​នោះ​ រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។ លោក សុក ហាច ប្រធាន​ស្តី​ទី​គណបក្ស​ភ្លើង​ទៀន បញ្ជាក់​ថា ​សម្ព័ន្ធភាព​នេះ​នឹង​ជា​ជម្រើស​មួយ ដើម្បី​ធានា​ថា​ គណបក្ស​ជំទាស់​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ក្នុង​នោះ​រួម​មាន​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នា​ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ បើ​ទោះ​គណបក្ស​ភ្លើង​ទៀន​នឹង​បន្ត​ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយសារ​បញ្ហា​ចម្រូង​ចម្រាស​នៃ​ឯកសារ​ស្នាម​ក៏​ដោយ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១២ តុលា ២០២៣)
    25 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ​ជំរុញ​ឱ្យ​​យុវជន​នៅ​ជនបទ​មាន​ការងារ​​​ធ្វើ - តុលា 06, 2023
    ខណៈ​បញ្ហា​កសិកម្ម ​កង្វះ​ទីផ្សារ​ការងារ ព្រមទាំង​បញ្ហា​សុខភាព​ផ្សេងៗ ​នៅ​តែ​ជា​បញ្ហា​សំខាន់​ក្នុង​សង្គម ហើយ​តែង​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកឡើង​ជារឿយៗ លោក សួន បញ្ញា ប្រធាន​គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ ថ្លែង​ថា គម្រោង​យុវជន​កសិកម្ម​ដាស់សតិ ​បង្កើត​ឡើង​ដើម្បីបង្កើន​ការយល់ដឹង​ផ្នែក​កសិកម្ម​សម្រាប់យុវជន​ និង​ជំរុញ​ឱ្យយុវជន​នៅ​តាម​ជនបទ​មាន​ការងារ​សមរម្យ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ០៩ តុលា ២០២៣)
    27 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…