Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង... more
FAQs about Hello VOA - វីអូអេ:How many episodes does Hello VOA - វីអូអេ have?The podcast currently has 517 episodes available.
May 09, 2024មេដឹកនាំសហជីព៖ អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ - ឧសភា ១០, ២០២៤លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឬហៅកាត់ ថាIDEA ថ្លែងថាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ ខណៈពួកគេ មិនមានសហជីពតំណាង ហើយមិនមាន សិទ្ធិគ្រប់គ្រង ក្នុងការចរចា ជាមួយអាជ្ញាធររដ្ឋ។ លោកក៏ ជំរុញ ឲ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួល អប្បបរមា សម្រាប់អ្នកធ្វើការ ក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ផងដែរ។ (លោកស៊ុន ណារិន, Hello VOA, ភ្នំពេញ ៨ ឧសភា ២០២៤)...more23minPlay
April 25, 2024Hello VOA៖ ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ធ្វើឱ្យវិធានការទប់ស្កាត់កម្តៅក្នុងរោងចក្រមានប្រសិទ្ធភាព - មេសា ២៦, ២០២៤ស្របពេលដែលកម្ពុជាកំពុងរងការកើនឡើងកម្តៅជាបន្តបន្ទាប់ចាប់តាំងពីខែមីនាមក កម្មករកម្មការិនីដែលធ្វើការតាមរោងចក្រកាត់ដេរមួយចំនួនបានត្អូញត្អែរពីផលលំបាកក្នុងការធ្វើការងារ ដោយសារសីតុណ្ហភាពក្នុងរោងចក្រក្តៅខ្លាំង។ ក្រសួងការងារកាលពីដើមខែមេសាបានចេញសេចក្តីណែនាំឱ្យតាមបណ្តារោងចក្រអនុវត្តវិធានការផ្សេងៗដើម្បីកាត់បន្ថយកម្តៅ។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ដើម្បីឱ្យវិធានការកាត់បន្ថយកម្តៅមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ក្នុងពេលចុះធ្វើអធិការកិច្ចតាមរោងចក្រនីមួយៗ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មេសា ២០២៤)...more25minPlay
April 11, 2024Hello VOA៖ ការវិនិយោគតាមទម្រង់ BOT មានផលប្រយោជន៍ច្រើន ប៉ុន្តែកម្ពុជាត្រូវពិចារណាលើចំណុចមួយចំនួន - មេសា ១២, ២០២៤ក្នុងពេលដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន ក្រុមហ៊ុនចិនបានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន ក្នុងនោះមានគម្រោងព្រែកជីកភ្ជាប់ទន្លេមេគង្គទៅសមុទ្រក្នុងខេត្តកែប តម្លៃប្រមាណ ១.៧០០លានដុល្លារអាមេរិក ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងដំណើរការ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលកំពុងសាងសង់។ គម្រោងទាំងអស់នេះជាការវិនិយោគតាមទម្រង់ BOT (Build Operate and Transfer) ឬហៅថា សាងសង់ ប្រតិបត្តិការ និងផ្ទេរ។ លោក រ៉ឹម សុខវី អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជានិងចិន ថ្លែងថា ការវិនិយោគតាមទម្រង់ BOT ផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែលោកស្នើឲ្យពិនិត្យមើលថា តើក្រុមហ៊ុនឯកជនអាចនឹងគ្រប់គ្រងហេដ្ឋរចនាសម្ព័ន្ធធំៗក្នុងប្រទេសកម្ពុជាក្នុងកម្រិតណា ប្រសិនបើរដ្ឋាភិបាលជ្រើសរើសការវិនិយោគតាមទម្រង់ BOT នេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មេសា ២០២៤)...more24minPlay
April 08, 2024Hello VOA សំឡេងជំនាន់ថ្មី៖ បច្ចេកវិទ្យារ៉ូបូតផ្តល់ការងារដល់យុវជននិងពង្រឹងសេដ្ឋកិច្ចជាតិ - មេសា ០៨, ២០២៤ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យារ៉ូបូតចាប់ផ្តើមទទួលបានការចាប់អារម្មណ៍និងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយគេឃើញមានការប្រើប្រាស់រ៉ូបូតសម្រាប់បម្រើការងារតាមផ្ទះ និងតាមគ្រឹះស្ថានឧស្សាហកម្មមួយចំនួនផងដែរ។ លោក អ៊ាន សុខណាង វិស្វករនៃក្រុមហ៊ុន AI FARM ROBOTICS លើកឡើងថា បច្ចេកវិទ្យារ៉ូបូតកំពុងបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដែលចាប់យកជំនាញបច្ចេកវិទ្យាមួយនេះ ស្របពេលដែលវាដើរតួនាទីសំខាន់នៅក្នុងការសម្រួលដល់វិស័យសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែរីកចម្រើន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មេសា ២០២៤)...more22minPlay
April 01, 2024Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកស្រី សេង រាសី ហ៊ានជន្នះគ្រប់ឧបសគ្គដើម្បីចូលរួមជំរុញឱ្យស្រ្តីកម្ពុជាមានសិទ្ធិពេញលេញ - មេសា ០១, ២០២៤ការជឿជាក់លើខ្លួនឯង មិនបោះបង់ចោលខ្លួនឯង ការមិនចុះចាញ់ បានជួយជំរុញឱ្យអ្នកស្រី សេង រាសី ទម្លុះឧបសគ្គជាច្រើនដែលអ្នកស្រីបានជួបប្រទះទាំងលើវិថីការងារនិងជីវិត។ ក្តីប្រាថ្នាលើកកម្ពស់សិទ្ធរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ដែលនៅមានកម្រិត បាននិងកំពុងជំរុញឱ្យអ្នកស្រីក្លាយជាអ្នកដឹកនាំមួយរូបដែលតស៊ូលើការងារសង្គមផ្នែកពង្រឹងសិទ្ធិនិងអំណាចរបស់ស្រ្តី ដោយមិនរារេ ទោះបីជាមានឧបសគ្គប្រឈមជាច្រើនយ៉ាងណាក៏ដោយ។ អ្នកស្រី សេង រាសី បានថ្លែងថា សូមកុំឱ្យស្រ្តីឬយុវតីកម្ពុជាយកកត្តាភេទរបស់ខ្លួនធ្វើជាឧបសគ្គ ហើយសូមយកសក្កានុពលរបស់ខ្លួនទៅកំណត់ទិសដៅនិងសុបិនរបស់ពួកគេ៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ០១ មេសា ២០២៤)...more28minPlay
March 28, 2024Hello VOA៖ ស្រ្តីពលករចំណាកស្រុកបន្តរងការរើសអើង ទោះរួមចំណែកខ្លាំងដល់សង្គមសេដ្ឋកិច្ចក្តី - មិនា ២៨, ២០២៤ក្នុងចំណោមពលករកម្ពុជាជាង ១លាន ៣សែននាក់ ដែលកំពុងធ្វើចំណាកស្រុកមានឯកសារ មានស្រ្តីប្រមាណជា ៥០ភាគរយ។ ពលករទាំងនោះបានផ្ញើប្រាក់មកស្រុកកំណើតយ៉ាងហោចណាស់ជាង ៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងកាធ្វើចំណាកស្រុកដោយមានឯកសារ ពលករប្រមាណជា ១លាននាក់ផ្សេងទៀតកំពុងធ្វើចំណាកស្រុកដោយមិនមានឯកសារ។ កញ្ញា ទ្រី សុភា មន្រ្តីផ្នែកទេសន្តប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ស្រ្តីជាពលករចំណាកស្រុកបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ប៉ុន្តែពួកគេនៅតែបន្តរងអំពើហិង្សា និងការរើសអើង៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៨ មីនា ឆ្នាំ២០២៤)...more27minPlay
March 11, 2024Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មិនា ១១, ២០២៤ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អាត នោះនឹងអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្សដែលមានសមត្ថភាព។ កញ្ញាក៏បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមលើកកម្ពស់ភាពជឿជាក់លើរូបរាងកាយរបស់គ្នាទៅវិញទៅមក៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ មីនា ២០២៤)...more24minPlay
March 07, 2024Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មិនា ០៨, ២០២៤រដ្ឋាភិបាលស៊ុយអែតបានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការ ដែលពង្រឹងផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤ នេះ។ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល និងការផ្តល់សេវាដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារស៊ីដាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយកម្ពុជាជាពិសេសលើផ្នែកអភិបាលកិច្ចល្អ ការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ បញ្ហានីតិរដ្ឋ បញ្ហាយុត្តិធម៌ លើកកម្ពស់នូវការគោរពសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកបន្ថែមថា ជំនួយស៊ុយអែតផ្តោតលើវិស័យរសើបទាំងនេះ ដែលខុសពីជំនួយរបស់ប្រទេសផ្សេងទៀត។ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៧ មីនា ២០២៤)...more24minPlay
March 04, 2024Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ បណ្តាញគាំទ្រជួយអ្នកស្រី អេង ចាន់ឌី ដោះស្រាយបញ្ហាប្រឈមនិងអភិវឌ្ឍខ្លួនបន្ថែម - មិនា ០៤, ២០២៤ការបង្កើតក្រុមការងារដែលល្អនៅជុំវិញខ្លួនឯងដើម្បីធ្វើជាបណ្តាញគាំទ្រ បានជួយឱ្យអ្នកស្រី អេង ចាន់ឌី បន្តដំណើរទៅមុខ និងជម្នះឧបសគ្គជាច្រើនក្នុងការតស៊ូស្វែងរកសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា។ ការចង់ឃើញសមភាពយេនឌ័រមាននៅក្នុងប្រទេសកម្ពុជា គឺជាការកំណត់ភាពជោគជ័យរបស់អ្នកស្រី អេង ចាន់ឌី។ នៅក្នុងកម្មវិធី Hello VOA អ្នកស្រី ចាន់ឌី បានថ្លែងថា ការស្វែងរកជំនួយគឺជាភាពឆ្លាតវៃសម្រាប់ភាពជាអ្នកដឹកនាំរបស់ស្រ្តី៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ០៤ មីនា ២០២៤)...more26minPlay
February 22, 2024Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ ២៣, ២០២៤ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន តែងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានទាំងអ្នកធ្វើចំណាកស្រុកមានឯកសារ និងគ្មានឯកសារ។ ជារឿយៗគេតែងឮពលករដែលធ្វើចំណាកស្រុកដោយគ្មានឯកសារតែងរងការឆបោកពីមេខ្យល់ និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ លោក ស៊ាប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រឹក្សាយោបល់ពីការចំណាកស្រុកដល់ប្រជាពលរដ្ឋ និងពលករ ជួយកាត់បន្ថយការធ្វើចំណាកស្រុកដែលគ្មានសុវត្ថិភាព៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២២ កុម្ភៈ ២០២៤)...more23minPlay
FAQs about Hello VOA - វីអូអេ:How many episodes does Hello VOA - វីអូអេ have?The podcast currently has 517 episodes available.