Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង... more
FAQs about Hello VOA - វីអូអេ:How many episodes does Hello VOA - វីអូអេ have?The podcast currently has 517 episodes available.
February 12, 2024Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ ១២, ២០២៤ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងឌីជីថលតាំងពីកុមារភាពមក និងបានចាប់យកជំនាញពាក់ព័ន្ធនឹងឌីជីថលនេះ បន្ទាប់ពីចប់ការសិក្សាថ្នាក់វិទ្យាល័យ។ កញ្ញានិយាយថា កញ្ញាចង់ឃើញយុវតីកម្ពុជាចាប់យកជំនាញផ្នែកឌីជីថលកាន់តែច្រើនដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាកាន់តែមានភាពរីកចម្រើន៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ១២ កុម្ភៈ ២០២៤)...more25minPlay
February 08, 2024Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ ០៨, ២០២៤ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមដងផ្លូវ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដែលកំពុងបង្កផលប៉ះពាល់ក្នុងសង្គមកម្ពុជា។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង» ហើយអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយ។ លោកបន្ថែមថាដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា វាទាមទារការប្តេជ្ញាចិត្តខ្លាំងពីអ្នកនយោបាយ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កុម្ភៈ ២០២៤)...more26minPlay
February 06, 2024Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការថែរក្សាសុខភាពផ្លូវចិត្តល្អជួយឱ្យការដឹកនាំរបស់ស្រ្តីកាន់តែប្រសើរ - កុម្ភៈ ០៧, ២០២៤អ្នកស្រី យឹម សុធារី គឺជាអ្នកជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំងពីកុមារភាពមក អ្នកស្រីតែងមានក្តីសុបិនធ្វើជាអ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះមានឧបសគ្គច្រើនដោយសារជីវភាពគ្រួសារ។ ក្រោយមក ដោយសារការខិតខំប្រឹងប្រែង អ្នកស្រីបានសម្រេចក្តីសុបិនរបស់ខ្លួនដោយធ្វើជាអ្នកប្រឹក្សាផ្លូវចិត្ត ហើយជាពិសេសបានបង្កើតមជ្ឈមណ្ឌលស្នេហា ដែលជាកន្លែងផ្តល់ប្រឹក្សានិងព្យាបាលបញ្ហាផ្លូវចិត្ត។ អ្នកស្រីលើកឡើងថា នៅពេលដែលស្រ្តីថែរក្សាផ្លូវចិត្តបានល្អ នោះនឹងជួយឱ្យការដឹកនាំរបស់ស្រ្តីកាន់តែប្រសើរ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៥ កុម្ភៈ ២០២៤)...more30minPlay
January 25, 2024Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជាក់លាក់ - មករា ២៥, ២០២៤ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាប្រភេទនៃការជួញដូរមួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ប៉ុន្តែមិនសូវមានអ្នកយកចិត្តទុកដាក់ បើធៀបនឹងការជួញដូរមនុស្សក្នុងទម្រង់ផ្សេងៗទៀត។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកក្នុងការកំណត់ និងបង្ក្រាប ដោយសារបទល្មើសនៃការជួញដូរមួយនេះមិនមានច្បាប់ចែងជាក់លាក់៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មករា ២០២៣)...more23minPlay
January 11, 2024Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា ១២, ២០២៤កាលពីកន្លងទៅអង្គការលីកាដូបានសិក្សាមួយចំនួនទាក់ទងនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំមុន អង្គការក៏បានចេញរបាយការណ៍មួយ និយាយអំពី «ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ»។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រសិនបើមិនមានវិធានការ និងមិនមានការជួយណាមួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏រដ្ឋាភិបាលទេ បំណុលមីក្រូហិរញ្ញវត្ថុ«អាចមានហានិភ័យខ្ពស់»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មករា ២០២៤)...more28minPlay
January 08, 2024Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា ០៨, ២០២៤ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន និងជួយឱ្យការរៀបចំបណ្ណាល័យសហគមន៍បានប្រសើរជាងមុន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មករា ២០២៤)...more28minPlay
December 28, 2023Hello VOA៖ ពលករខ្មែរបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពទោះរងការចាប់ខ្លួនជាញឹកញាប់ - ធ្នូ ២៨, ២០២៣បើតាមទិន្នន័យក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ពលករខ្មែរទាំងមាន និងមិនមានឯកសារយ៉ាងហោចណាស់ជាង ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ។ ជារឿយៗ គេតែងឭអំពីការចាប់ខ្លួនពលករដែលកំពុងធ្វើការ និងពលរដ្ឋខ្មែរដែលព្យាយាមឆ្លងដែនដោយមិនផ្លូវការ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗ។ កាលពីដើមខែចុងខែតុលានេះ អាជ្ញាធរថៃបានឃុំខ្លួនពលករខ្មែរជាង ២០០នាក់ ដោយសារពួកគេគ្មានឯកសារ ហើយក្នុងអំឡុងពេលក្បែរៗគ្នានោះ ក៏មានការផ្សាយថាមានពលរដ្ឋខ្មែរចំនួន ៣៣នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ខណៈដែលពួកគេកំពុងប្រថុយឆ្លងកាត់ព្រំដែនដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។ លោក ឌីថេ ហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លើកឡើងថា ប្រជាពលរដ្ឋខ្មែរនៅតែបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដោយសារបញ្ហាជីវភាព បើទោះបីជាមានការចាប់ខ្លួនជាញឹកញាប់៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៨ ធ្នូ ២០២៣)...more29minPlay
December 18, 2023Hello VOA៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ - ធ្នូ ១៨, ២០២៣លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA លោក ពិសី និយាយថា លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយជំរុញការអនុវត្តច្បាប់ទៅលើអំពើពុករលួយទាំងខ្នាតធំ និងខ្នាតតូច និងពិនិត្យមើលឡើងវិញលើគោលការណ៍គតិយុត្តិមួយចំនួន ដូចជាការប្រកាសទ្រព្យសម្បតិ្តជាដើម ដើម្បីធ្វើកំណែទម្រង់ និងរៀបចំគតិយុត្តិដាច់ដោយឡែកលើការការពារសាក្សី អ្នករាយការណ៍ និងជនរងគ្រោះ។ លោកបន្ថែមថា រដ្ឋាភិបាលថ្មីបានបង្ហាញឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តែលោកលើកទឹកចិត្តឲ្យការអនុវត្ត ការតាំងចិត្ត និងឆន្ទៈនយោបាយនោះមានភាពមោះមុត និងប្រកបដោយប្រសិទ្ធិភាព៕ (ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ១៨ ធ្នូ ២០២៣)...more30minPlay
December 14, 2023Hello VOA៖ សកម្មជនបរិស្ថានប្តេជ្ញាបន្តសកម្មភាពការពារធនធានធម្មជាតិនៅកម្ពុជា - ធ្នូ ១៥, ២០២៣កាលពីពេលថ្មីៗនេះ ក្រុមយុវជនចលនាមាតាធម្មជាតិបានទទួលពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។ លោក លី ចាន់ដារ៉ាវុធ សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ អះអាងថា វាដល់ពេលហើយដែលប្រជាជនខ្មែរត្រូវចាប់ផ្តើមការពារធនធានធម្មជាតិរបស់ខ្លួន ការពារភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងប្រទេស៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ ធ្នូ ២០២៣)...more27minPlay
December 11, 2023Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ ១១, ២០២៣ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងផ្សេងទៀត។ លោក សារីម ម៉ារឌី អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ ជួយពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជន និងពង្រឹងភាពខ្លាំងរបស់យុជនក្នុងតំបន់អាស៊ាន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ ធ្នូ ២០២៣)...more23minPlay
FAQs about Hello VOA - វីអូអេ:How many episodes does Hello VOA - វីអូអេ have?The podcast currently has 517 episodes available.