Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ អ្នកជំនាញ​រំពឹង​ថា ការបោះឆ្នោត​នេះ​«ពិបាក​ទទួល​យក​បាន»​ទាំង​ជាតិ​ និង​អន្តរជាតិ - កក្កដា 18, 2023
    លោក សេង សារី អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​នេះ ជា​ការបោះឆ្នោត​ដែល​«ពិបាក​ទទួល​យក​បាន​មែនទែន​ទាំង​ជាតិ​និង​អន្តរជាតិ»។ លោក​ថ្លែង​បន្ថែម​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ជា​ការបោះឆ្នោត​មួយ​ដ៏​ចម្លែក​ដែល​គ្មាន​គូប្រកួត​ប្រជែង​ដ៏​សាកសម​ជាមួយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។ លោក​ប្រដូច​ការ​បោះឆ្នោត​នេះ​ទៅ​នឹង​សង្វៀន​កីឡា​ថា៖ «កីឡាករ​គីឡូ​ធ្ងន់ កំពុង​ប៉ះ​ជាមួយ​កីឡាករគ្មាន​គីឡូ​អីសោះ»។ លោក​សង្កេត​ឃើញ​ថា គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​កំពុង​នាំ​កម្ពុជា​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​បែប​ឯកបក្ស​តាម​ទម្រង់​សង្គម​និយម​ទំនើប៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៧ កក្កដា ២០២៣)
    22 min
  • Hello VOA៖ អ្នក​តស៊ូ​មតិ​អំពាវនាវ​ឲ្យ​អ្នក​ជំនួញ​ចូលរួម​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ធនធាន​ធម្មជាតិ - កក្កដា 14, 2023
    លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ថ្លែង​ថា ​សម្បត្តិ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​រកស៊ី​របស់​អ្នក​មាន​លុយ និង​អំណាច ដែល​ចង់​បាន​ជា​ប្រយោជន៍​របស់​ខ្លួន។ នៅក្នុង​កម្មវិធី Hello VOA ​លោក​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ជំនួញ​ចូលរួម​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ធន​ធាន​ធម្មជាតិ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​អាស្រ័យ​ផល​បាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ កក្កដា ២០២៣)
    25 min
  • Hello VOA សំឡេងជំនាន់ថ្មី៖ យុវជន​គួរ​យល់​ដឹង​អំពី​ច្បាប់​ស្តីពី​សិទ្ធិ​ដើម្បី​ទប់ស្កាត់​ការរឹតត្បិត​ក្នុង​រដូវ​បោះឆ្នោត - កក្កដា 10, 2023
    ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ ដោយ​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង ក្រុម​អ្នក​ឃ្លាំមើល​សង្គម​តែង​លើក​ឡើង​ថា ប្រជាពលរដ្ឋ ជាពិសេស​យុវជន​រង​ការរឹតត្បិត​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការទទួល​បាន​ព័ត៌មាន។ កញ្ញា ភឹង សោភា សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យុវជន​គួរ​ព្យាយាម​សិក្សា និង​ស្វែងយល់​អំពី​ច្បាប់​ពាក់ព័ន្ធ​នឹង​រដ្ឋធម្មនុញ្ញ និង​សិទ្ធិ​នានា ដើម្បី​ជៀសវាង និង​ទប់ស្កាត់​ការរឹតត្បិត​សិទ្ធិ នៅមុន អំឡុង និង​ក្រោយ​ការបោះឆ្នោត៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១០ កក្កដា ២០២៣)
    29 min
  • Hello VOA៖ ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​​កាន់​តែច្រើន ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​​មិន​រឹង​មាំ - មិថុនា 23, 2023
    ពលករចំណាកស្រុក​ពី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេសដោយ​ស្រប​ច្បាប់ ​យ៉ាង​ហោច​ណាស់​មាន​ចំនួន ១​លាន ៣សែន​នាក់ ដែល​ភាគ​ច្រើន​ជា​ពលករ​គ្មាន​ជំនាញ។ ពួកគេ​ទាំង​នោះ​បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​នៅ​កម្ពុជា ប្រមាណជា​ ៣ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ លោក​ ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការ​បង្កើន​ការងារ​ក្នុង​ស្រុកជា​ជម្រើស​ដ៏​ល្អ​ក្នុងការ​លើក​ស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​អនាគត​ ខណៈ​ការ​បន្ត​បញ្ជូន​ពលករ​គ្មាន​ជំនាញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅប្រទេស នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មិន​រឹង​មាំ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២២ មិថុនា​ ២០២៣)
    25 min
  • Hello VOA៖ អវត្តមាន​​គណបក្ស​​ភ្លើងទៀន​បង្ហាញ​អំពី​ភាព​កំសោយ​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា - មិថុនា 19, 2023
    លោក​ សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ​មាន​ប្រសាសន៍​ថា សភាព​ការណ៍​នៅ​កម្ពុជា នា​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ នេះ ​ដែលគណបក្សលោក​ចូល​រួម​ប្រកួតប្រជែង​តាមលទ្ធិ​ប្រជា​ធិបតេយ្យ​ គឺ​មាន​ភាព​លំបាក​លំបិន​ជាង​ពេល​ណាៗ​ទាំង​អស់។ លោក​យល់​ថា​ អវត្តមាន​គណបក្ស​ភ្លើងទៀន នៅក្នុង​ការបោះ​ឆ្នោតជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នៅខែ​កក្កដា​ខាង​មុខនេះ ជា​ការ​បង្ហាញ​អំពី​ភាព​កំសោយ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា អ្វី​ដែល​អាច​នឹង​ប្រែ​ប្រួល​បាន គឺ​អាស្រ័យទៅ​លើ​គណបក្ស​ភ្លើងទៀន​ខ្លួនឯង​ធ្វើការ​សម្រប​សម្រួល​ទៅ​តាម​ស្ថានការណ៍ និង​ធ្វើយ៉ាងណា​ឲ្យមាន​ការ​យោគយល់​កាន់​តែ​ច្រើន​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដើម្បី​ឱ្យ​គណបក្ស​ជំទាស់​នេះ​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​ជា​តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ៕ (ខាន់ សុគុំមនោ, Hello VOA, ១៩ មិថុនា ២០២៣)
    29 min
  • Hello VOA៖ សកម្មជន​ថា «ខ្ញុំ​មិន​ដែល​បារម្ភ​ទេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ជាប់​គុក​ទេ» - មិថុនា 09, 2023
    លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អះអាង​ថា ​រូប​លោក​ផ្ទាល់​ក្នុង​នាម​ជា​សកម្មជន ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា ដើម្បី​ធានា​ថា​អ្វី​ដែល​ពួកគេ​តវ៉ា​ទាមទារ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់។ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA សកម្មជន​រូបនេះ​បាន​លើកឡើង​បន្ថែម​ថា ​ខណៈ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​និង​តវ៉ា​ជា​សាធារណៈ​នៅ​កម្ពុជា​កំពុង​បន្ត​កើត​មាន​ឡើង​ ជាពិសេស​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៧ ឈាន​មក​ដល់ លោក កើត​ សារ៉ាយ ​មិន​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​សាជា​ថ្មី​ឡើយ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ លោក​ចង់​ជាប់​ពន្ធនាគារ​នោះ​ទេ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ មិថុនា ២០២៣)
    26 min
  • Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ​ការ​សហការ​ជា​វិជ្ជមានរ​វាង​ស្រ្តី​និង​បុរស​ធ្វើ​ឱ្យ​ការងារ​កាន់​តែ​ទទួល​​លទ្ធផល​ល្អ​ប្រសើរ - មិថុនា 06, 2023
    អ្នក​ស្រី​ ម៉ម​ ដាត្ថាលីណែត​ ជា​ស្ថាបនិក ​Cam​ Book ​Club​ និង​ជា​អនុ​ប្រធាន​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​ថា ​ការ​គិត​របស់​បុរស​ ខុស​គ្នា​ពី​ការ​គិត​របស់​ស្រ្តី។ ដូច្នេះ​នៅ​គ្រប់​ស្ថាប័ន ការ​ចូលរួម​សហការ​ជា​វិជ្ជមាន​របស់​ស្រ្តី​ជាមួយ​នឹង​បុរស​ មិនថា​លើ​កិច្ចការ​អ្វី​ក៏ដោយ​ ពិតជា​អាចនាំ​នូវ​លទ្ធ​ផល​ការងារ​ដែល​ទទួល​បាន​មាន​តុល្យភាព និង​គុណភាព​ប្រសើរ។ អ្នក​ស្រី​បាន​បន្ថែម​ថា​ ចំណេះដឹង ​បទ​ពិសោធន៍​ ទំនាក់​ទំនង​ ការ​តាំង​ចិត្ត​ខ្ពស់​ កុំ​ខ្លាច​នឿយ​ហ៊ត់ ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​ជា​កត្តា​សំខាន់​ដែល​ស្រ្តី​គួរ​តែ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​ក្នុង​ស្ថាប័ន​និង​តួនាទី​របស់​ខ្លួន៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ៥ មិថុនា ២០២៣)
    24 min
  • Hello VOA៖ អ្នកតស៊ូមតិ​ស្នើ​ដំឡើង​ពន្ធ​ស្រាបៀ ​និង​ពន្លឿន​ច្បាប់​គ្រឿង​ស្រវឹង - ឧសភា 29, 2023
    អង្គការ​សង្គមស៊ីវិល​មួយ​ដែល​តាមដាន​លើ​វិស័យ​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​គោល​បំណង​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ស្រាបៀ និង​គ្រឿង​ស្រវឹង​ផ្សេងៗ ហើយ​ពន្លឿន​ដំណើរការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​គ្រឿ​ងស្រវឹង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ពន្យារ​ពេល​ជា​យូរ​មក​ហើយ។ ការ​ដំឡើងពន្ធ​លើ​ស្រាបៀ និង​គ្រឿង​ស្រវឹង​នេះ ត្រូវបាន​មើល​ឃើញ​ថា នឹង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​ពី​ការ​សេព​គ្រឿ​ង​ស្រវឹង។ លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព ថ្លែង​ថា៖ «ការ​ដំឡើង​ពន្ធ​នេះ វា​ជា​គោល​នយោបាយ​ឈ្នះៗ​ដែរ រដ្ឋ​ក៏​បាន​ចំណូល​ពន្ធ​ច្រើន ហើយ​បញ្ហា​សុខភាព​ក៏​ត្រូវ​បាន​លើក​កម្ពស់ ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដោយ​សារ​គ្រឿង​ស្រវឹង​ក៏​ត្រូវ​បាន​កាត់​បន្ថយ»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី២៩ ខែឧសភា ឆ្នាំ២០២៣)
    25 min
  • Hello VOA៖ កុមារ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ការ​អភិវឌ្ឍ​សង្គម​កាន់តែ​ប៉ះពាល់ - ឧសភា 25, 2023
    ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​ក្លាយ​ចលករ​ដ៏សំខាន់សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ក៏​ប៉ុន្តែ​អ្នកធ្វើ​ចំណាក​ស្រុក​ជាច្រើននាក់យល់​ដឹង​តិចតួច​នៅ​ឡើយអំពី​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ និង​សង្គម​លើ​ពលករ​ចំណាក​ស្រុក និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ជាពិសេស​កូនៗរបស់​ពួកគេ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ចំណាកស្រុក អ្នកស្រី ឌុំ ច័ន្ទធីតា មន្ត្រី​កម្មវិធី​ថ្នាក់​ជាតិ​ទទួល​បន្ទុក​សុខភាពនៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅ​កាត់ថា IOM ​ថ្លែង​ថា ការអភិវឌ្ឍ​សង្គម​នឹង​រង​ផល​ប៉ះពាល់ ប្រសិន​បើ​កុមារ​កាន់តែច្រើន​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយដែល​ធ្វើ​ចំណាកស្រុក៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ ឧសភា ២០២៣)
    30 min
  • Hello VOA៖ អ្នកនយោបាយ​គណបក្ស​ភ្លើង​ទៀន​សង្ឃឹម​ឈ្នះ​អាសនៈ​សភា​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង - ឧសភា 15, 2023
    គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន ដែល​នឹង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក ភូ សុវណ្ណថា ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​ភ្លើង​ទៀន ក៏​បាន​សម្រេច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ការ​បោះឆ្នោត លោក​ ភូ សុវណ្ណថា ជំរុញឱ្យ​អាជ្ញាធរ​អនុញ្ញាត​គណបក្ស​ភ្លើង​ទៀនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត ដោយ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​គណបក្ស​ដទៃ​ទៀត៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)
    26 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…