Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយកចិត្ត​ទុកដាក់​គ្រប់គ្រង​អាហារ​សល់​ជួយ​ទប់ស្កាត់​បញ្ហា​បរិស្ថាន - មីនា 13, 2023
    ជារឿយៗ គេតែង​ឃើញ​នៅ​តាម​ភោជនីយដ្ឋាន និង​កន្លែង​លក់​ទំនិញ​មួយ​ចំនួន​តែង​នៅ​សល់​អាហារ​ដែល​លក់​មិនអស់ រីឯ​កន្លែង​ខ្លះទៀត​ឃើញ​មាន​ការលក់​អាហារ​សល់បញ្ចុះ​តម្លៃ ហើយ​អាហារ​ខ្លះ​ត្រូវ​បាន​បោះចោល​ក៏មាន។ ថ្មីៗ​នេះ គេ​ឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា Feel the Deal ដែល​ជា​គម្រោង​ផ្តោត​លើ​ការដោះស្រាយ​បញ្ហា​សំណល់​អាហារ។ កញ្ញា ទឹង ផានាថ សហ​ស្ថាបនិក​គម្រោង Feel the Deal ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការយកចិត្ត​ទុកដាក់​ក្នុងការ​គ្រប់គ្រង​អាហារ​សល់ អាច​ជួយ​ទប់ស្កាត់​បញ្ហា​បរិស្ថាន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៣ មីនា ២០២៣)
    23 min
  • Hello VOA៖យន្តការពង្រឹងក្រមសីលធម៌សារព័ត៌មានក្នុងប្រទេសកម្ពុជា - មីនា 10, 2023
    ការ​ពង្រឹង​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​កំពុង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​ថា​ ការ​អនុវត្ត​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​ត្រូវ​បាន​ទុក​ចិត្ត​ពី​សាធារណ​ជន។ លោក ណុប វី នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា បាន​លើក​ឡើង​ថា ​អ្នក​គោរព​ក្រមសីលធម៌​សារព័ត៌មាន​បាន​ដិត​ដល់ នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ដែល​លោក​អាច​ប៉ាន់​ប្រមាណ​ស្ថិត​ក្នុង​រង្វង់​១០% ​នៃ​អ្នក​សារព័ត៌មាន​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។នៅ​ក្នុង​បទសម្ភាសន៍​ជាមួយលោក ស៊ុន ណារិន នៃវីអូអេ លោក​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ក្រុម​ប្រឹក្សា​សារព័ត៌មាន​មួយ ដែល​ដើរ​តួនាទី​ឯករាជ្យក្នុង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ក្រម​សីលធម៌​សារព័ត៌មាន។ (​ស៊ុន ណារិន​, Hello VOA, ភ្នំពេញ​, ​៩ មីនា ២០២៣)
    29 min
  • Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការ​ជម្នះ​តំណម​ដែលថា​ស្ត្រីធ្វើមិនបាន - មីនា 06, 2023
    ​អ្នកស្រី កែវ ភ័ក្រ្ត​ ​ជាអ្នកដឹកនាំ​ក្រុម​ស្គរនារី​កម្ពុជា​ ដែលមានឈ្មោះ​ថាក្រុម​ «មេធា»​។ អ្នកស្រីបានរៀបរាប់ថា ​ការបង្កើត​ក្រុម​ស្គរនេះ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ដែល​ថា ​ស្ត្រីធ្វើ​អ្វី​មិនបាន​ និង​បញ្ចប់តំណមដែលថា ​ស្ត្រីមិនសមនឹង​លេងស្គរ។​ ជាអ្នកដឹក​នាំ​មួយរូបនៅក្នុងវិស័យ​សិល្បៈ​ទម្រង់សហសម័យ​ អ្នកស្រី កែវ ភ័ក្រ្ត​ មានប្រសាសន៍​ថា ភាព​ជាដឹកនាំ​បាន​បង្រៀន​អ្នកស្រីនូវ​វិធី​សាស្ត្រ​លើកទឹក​ចិត្តសមាជិក​ក្រុម ជាពិសេស​ស្ត្រីៗដែល​ជា​សមាជិក​នៃ​ក្រុម​ស្គរនារី​មេធានេះ ដែលអ្នកស្រី​ថា​ ភាគច្រើន​ជា​ស្ត្រី​មេម៉ាយ​ និងមានគ្រួសារ ​ ​ហើយ​ជួនកាល «បំបៅដោះ​កូនបណ្តើរ​ ផាត់មុខបណ្តើរ» ប៉ុន្តែសម្តែងដោយដាក់ចិត្ត និងបេះដូង៕ (​ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ​០៦ មីនា ២០២៣)
    23 min
  • Hello VOA៖ កម្ពុជា​នៅ​ខ្វះ​យន្តការ​សម្របសម្រួល​ពលករ​ចំណាក​ស្រុក​ឱ្យ​មក​បោះឆ្នោត - កុម្ភៈ 24, 2023
    កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ឬ​ហៅ​ថា​ការបោះឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ពលករ​ខ្មែរ​ជាង​១​លាន​នាក់​កំពុង​ធ្វើការ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស​ដោយ​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​មក​ចូលរួម​ការបោះឆ្នោត ស្របពេល​ដែល​មិនមាន​យន្តការ​ណាមួយ​ដែល​អាច​ឱ្យ​ពួកគេ​បោះឆ្នោត​ពី​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ និង​ធ្វើការ​នៅឡើយ។ លោក ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តីពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​ចំណាក​ស្រុក​នៅតែ​មាន​ឧសគ្គ​ក្នុង​ការចូលរួម​បោះឆ្នោត៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ កុម្ភៈ​ ២០២៣)
    25 min
  • Hello VOA៖ បរិយាកាស​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​ទាន់​អំណោយផល​ដល់​ការ​ប្រជែង​ដោយ​ស្មើ​ភាព​​​ - កុម្ភៈ 21, 2023
    ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ ខេត្ត​កំពង់ធំ​ លោក ស៊ុន ចន្ធី ​លើក​ឡើងថា​ នៅ​តាម​មូលដ្ឋាន​ ការ​យារយី ការទិញ​ទឹកចិត្តសកម្មជន​ ជាពិសេស​ការ​បង្ខំ​សកម្មជន​នៅ​មូលដ្ឋាន​ឱ្យ​ចាកចេញ​ពី​គណបក្ស​ខ្លួន និង​ការ​ដាក់​សម្ពាធ​ឱ្យ​សកម្មជន​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ទម្លាក់​ស្លាក​គណបក្ស​ជាដើម​ នៅតែ​កើត​មាន​ឡើង​ដដែល​និង​ជា​បន្តបន្ទាប់​ មុន​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣ ឈាន​មក​ដល់។ លោក​ថ្លែង​បន្ត​ថា សមត្ថកិច្ច​នគរបាល​មូលដ្ឋាន តែង​មាន​វត្តមាន​ ថតរូប​ និង​បង្ក​ការ​រំខាន​នៅ​ទីតាំង​សកម្មភាព​ជួបប្រជុំ​របស់​គណបក្ស​ភ្លើងទៀន​ បើ​ទោះ​បី​ជា​គណបក្ស​នេះ​ បាន​ជូន​ដំណឹង​មុន​ហើយ​ក៏​ដោយ។ លោក ស៊ុន ចន្ធី បាន​សង្កត់​ធ្ងន់​ថា បរិយាកាស​បែបនេះនឹង​មិន​អាច​ឱ្យ​គណបក្ស​តូចៗ​ដូច​ជា​គណបក្ស​ភ្លើងទៀន ​ទទួល​បាន​ភាព​ស្មើភាព​គ្នា​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​បាន​ទេ៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី២០ ខែ​កុម្ភៈ​ ឆ្នាំ២០២៣)
    23 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង Code For Girls ជំរុញ​ឱ្យ​សិស្ស​ស្រីរៀន​សរសេរកូដ​កុំព្យូទ័រ​ការ - កុម្ភៈ 14, 2023
    សរសេរ​កូដ​ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា STEM ដែល​សំដៅ​លើ​មុខជំនាញ​ផ្នែក ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ ការ​សរសេរ​កូដកុំព្យូទ័រ​នេះ​ គឺជាមេរៀន​ថ្មី​នៅ​កម្ពុជា ជាពិសេស​សម្រាប់​ក្មេងស្រី។ បច្ចុប្បន្ន​នៅ​កម្ពុជា គេ​ឃើញមាន​យុវជន​មួយ​ក្រុម​បាន​រួមគ្នា​បង្កើត​ក្លឹប​សរសេរ​កូដ​មួយឈ្មោះថា Code for Girls ដើម្បី​បង្រៀន​ដល់​យុវតី​ឱ្យ​ចេះ​សរសេរ​កូដ ​និង​បង្កើត​កម្មវិធី​នានាក្នុងវិស័យ​ព័ត៌មានវិទ្យា​ដោយ​ឥតគិតថ្លៃ។ កញ្ញា រិទ្ធិ សុវណ្ណដាលីន ស្ថាបនិក​គម្រោង Code For Girls ​ថ្លែង​នៅ​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា គម្រោង Code For Girls ជំរុញ​ឱ្យ​សិស្ស​ស្រី​ចូលរួម​ក្នុង​ការ​សរសេរ​កូដ​កុំព្យូទ័រកាន់​តែច្រើន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៣ កុម្ភៈ ២០២៣)
    24 min
  • Hello VOA៖ អ្នកការពារ​សិទ្ធិ​កម្មករ​ថា នៅ​ពេល​ច្បាប់​ការពារ​ប្រយោជន៍​វិស័យ​ឯកជន នោះ​កម្មករ​នឹង​ក្លាយ​ជា​ទាសករ​សម័យ​ទំនើប - កុម្ភៈ 09, 2023
    កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​ប្រើប្រាស់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ឃុំខ្លួន​សកម្មជន​សហជីព រឹតត្បិត​ការចុះ​បញ្ជី​សហជីព និង​បិទ​សិទ្ធិ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ចំណី​អាហារ និង​សេវាកម្ម បាន​ថ្លែង​ថា នៅ​ពេល​ដែល​ច្បាប់​ការពារ​ប្រយោជន៍​របស់​វិស័យ​ឯកជន នោះ​កម្មករ​និយោជិត​នឹង​ក្លាយជា​ទាសករ​សម័យ​ទំនើប៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៩ កុម្ភៈ ២០២៣)
    25 min
  • Hello VOA៖ បណ្ឌិត អ៊ឹម សុខសម្ផស្ស ​ថា​ការ​តាំងចិត្ត​និង​មហិច្ឆតា​អាច​ធ្វើឱ្យ​ក្តីស្រមៃ​ក្លាយ​ជា​ការ​ពិត - កុម្ភៈ 06, 2023
    បណ្ឌិត អ៊ឹម​ សុខសម្ផស្ស​ ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត​លើ​គោល​នយោបាយសាធារណៈ។​ អ្នកស្រី​មានប្រសាសន៍​ថា ដោយសារ​តែ​អ្នកស្រី​តែងតែ​ងឿង​ឆ្ងល់​ច្រើនកាលពី​នៅ​វ័យ​ក្មេង ទើប​ធ្វើ​ឱ្យ​អ្នកស្រី​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការងារ​ជា​អ្នកស្រាវ​ជ្រាវ រហូតបានបញ្ចប់ការសិក្សា​អប់រំ​កម្រិត​ខ្ពស់។ អ្នកស្រីបាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ នៅ​សាកលវិទ្យាល័យ​ហាវ៉ៃ នៃ​សហរដ្ឋ​អាមេរិក។ អ្នកស្រី​បាន​ថ្លែង​ថា ​ការ​តាំងចិត្ត​ដោយ​ខ្លួនឯង​ ការ​មាន​មហិច្ឆតា បូករួម​នឹងការ​ជំរុញ​លើកទឹក​ចិត្ត​ពី​គ្រួសារ បាន​ធ្វើ​ឱ្យ​អ្នកស្រី​ជម្នះ​ឧបសគ្គ​ រហូត​បានសម្រេច​ក្តី​ស្រមៃ។ សូម​អស់​លោក​អ្នកនាងស្តាប់​បទសម្ភាសន៍​នេះ​ទាំងស្រុង​ដូចតទៅ៕
    24 min
  • Hello VOA៖ ទំនាក់ទំនង​អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ - កុម្ភៈ 03, 2023
    ទោះជា​ប្រទេស​ចិន​បាន​ជាប់គាំង​សេដ្ឋកិច្ច​៣ឆ្នាំ​ជាមួយ​នឹង​វិធានការ ​«សូន្យកូវីដ»​ តែ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិន ​កាន់តែ​មាន​ភាព​រឹងមាំ ដែល​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ជា​មហាអំណាច​បន្ត​ប្រឹងប្រែង​រិត​ចំណង​ទាក់ទង​ថែម​ទៀត​ជាមួយ​តំបន់​អាស៊ាន​ ជាពិសេស​ពេល​ចិន​បើក​ប្រទេស​ឡើងវិញ​នេះ។ អ្នកជំនាញ​កិច្ចការ​តំបន់ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​បាន​ថ្លែង​ថា ​ដោយឈរ​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ​ ក្នុង​តំបន់​ដែលមាន​សក្តានុពល​នេះ ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​បន្ត​ពង្រឹង​ អព្យាក្រឹតភាព ​មជ្ឈភាព និង​ សាមគ្តីភាព ​តំបន់ ទោះជា​មាន​ការ​ប្រែប្រួល​នយោបាយ​ខ្លះ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ក៏​ពិត​មែន។ នៅ​ក្នុង​កម្មវិធី ​ហេឡូវីអូអេ ​ប្រចាំខែ​កុម្ភ:​ ឆ្នាំ​២០២៣ ​ស្តីពី​អាស៊ាន ​ លោក​ សុខ ខេមរា ​នៃ វីអូអេ ​បាន​អញ្ជើញ​លោក​ ឈាង វណ្ណារិទ្ធ​ដើម្បី​ពន្យល់​អំពី​កិច្ចការ​តំបន់​មួយ​ចំនួន​ ទាក់ទង​ទៅនឹង​ «ទំនាក់​ទំនង អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ»៕
    25 min
  • Hello VOA៖ ការ​បង្កើន​ការងារ​ជនបទ​ជួយ​ឱ្យ​ពលករ​ធ្វើ​​​​ចំណាក​ស្រុក​​​មាន​ជម្រើស​ក្នុង​ស្រុក - មករា 27, 2023
    ចាប់ពី​ពេល​ដែល​កម្ពុជា​រង​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩ តាំងពី​ដើម​ឆ្នាំ​ ២០២០ ​មក គេ​ឃើញ​ថា កម្មករ​និង​ពលករ​កម្ពុជាក៏​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ផងដែរ។ ពួកគេ​មួយ​ចំនួន​បាន​បាត់បង់​ការងារ ខ្លះ​ត្រូវបាន​កាត់​បន្ថយ​ប្រាក់​ចំណូល។ រីឯ ពលករ​ចំណាក​ស្រុក​នៅ​ក្រៅប្រទេស​ជា​ច្រើន ក៏​ត្រូវ​ធ្វើ​ដំណើរ​វិល​ត្រឡប់មក​ស្រុក​កំណើត​នៅ​កម្ពុជា​វិញ​ផងដែរ បន្ទាប់​ពី​បាត់បង់​ការងារ។​ កញ្ញា ទ្រី សុភា មន្ត្រី​ផ្នែក​ទេសន្ត​ប្រវេសន៍​នៃ​មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់​ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា គម្រោង​បង្កើន​ការងារ​ជនបទ​ដើម្បីស្តារ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩ ជំរុញ​ឱ្យ​ពលករ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​មាន​ជម្រើស។ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៦ មករា ២០២៣)
    29 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…