Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA អភិបាលកិច្ចល្អ៖ នយោបាយ​អន្តរ​ជាតិ​ប្រែ​ប្រួល​ក្រោយ​ជំនួប​អាស៊ាន​នៅ​ភ្នំពេញ - វិច្ឆិកា 28, 2022
    ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​មូលបទ «អភិបាលកិច្ចល្អ» ដែល​ចាក់ផ្សាយ​កាលពីរាត្រីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ អ្នក​ឯកទេស​អភិបាលកិច្ច បាន​បកស្រាយ​អំពី​ចរន្ត​ប្រែ​ប្រួល​នយោបាយ​អន្តរ​ជាតិ​ ក្រោយ​ការ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​វិចិ្ឆកា ​ឆ្នាំ​ ២០២២​ កន្លង​ទៅ​នេះ៕ (អូន ឆេងប៉រ, Hello VOA, ប៊ែរឡាំង, ២៨ វិច្ឆិកា ២០២២)
    29 min
  • Hello VOA៖ ​​​​​​ពលករ​ចំណាក​ស្រុកខ្មែរភាគ​ច្រើន​​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដោយសារ​​បរិយាកាស​រស់នៅ និង​សម្ពាធ​ការងារ - វិច្ឆិកា 25, 2022
    ពលករ​កម្ពុជា​យ៉ាងហោចណាស់​ជាង​មួយ​លាន​នាក់​ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស។ ពលករ​ចំណាក​ស្រុក​ខ្មែរ​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​សំណង់​អ្នក​បម្រើ​តាម​ផ្ទះ​សេវាកម្ម​ឧស្សាហ​កម្ម​ផលិតកម្ម​ និង​ចិញ្ចឹម​សត្វ។​ ពួក​គេ​ភាគ​ច្រើន​ទទួល​បាន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់ ​ហើយ​ជាប់​បំណុល​ធនាគារ។​ លោក​ ប៉ាល់ ចំរើន អ្នកស្រាវជ្រាវ​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ភាគ​ច្រើន​នៃ​ពលករ​ចំណាក​ស្រុកខ្មែរ​មាន​ជំងឺ​ផ្លូវ​ចិត្ត ដោយសារបរិយាកាស​រស់នៅ និង​សម្ពាធ​ការងារ។​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ វិច្ឆិកា ២០២២)
    26 min
  • Hello VOA៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផ្តោត​លើ​ខេត្តធំៗ​៥​ ជា​អាទិភាព​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ - វិច្ឆិកា 21, 2022
    ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក​ ញឹក ប៊ុនឆៃ​ បានឲ្យ​ដឹងថា​ គណបក្ស​របស់​លោក​កំពុង​តែ​មមាញឹក​រៀបចំ និង​ពង្រឹង​រចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ ក្រោយ​មាន​ការ​ចុះចូល​ពី​សមាជិក​គណបក្ស​ផ្សេងៗ និង​ការ​រួបរួម​ជាមួយ​នឹង​គណបក្ស​កម្ពុជា​និយម​របស់​លោក យ៉ែម​ បុញ្ញឫទ្ធិ។ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ផ្តោត​អាទិភាព​លើ​ខេត្ត​ធំៗ​តែ ៥ ប៉ុណ្ណោះ​ ដើម្បី​ប្រឹងប្រែង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យទទួល​បាន​អាសនៈ​ពី​ការ​បោះឆ្នោតថ្នាក់​ជាតិ​នា​ឆ្នាំ ២០២៣ ខាង​ពេលមុខ​នេះ៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ, ២១ វិច្ឆិកា ឆ្នាំ២០២២)
    29 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ សិល្បៈ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​ - វិច្ឆិកា 14, 2022
    បញ្ហា​ផ្លូវ​ចិត្តនៅ​តែ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ ជាពិសេស​យុវជនយក​មក​ជជែក និង​ស្វែង​យល់​បន្ថែម បន្ទាប់​ពី​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​អ្នកជំនាញ​អះអាង ថា​ កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ហើយ​ឈាន​ដល់​ការធ្វើ​អត្តឃាតជាដើម។ ថ្មីៗ​នេះ អ្នក​ជំនាញ​មួយចំនួន​បាន​ប្រើប្រាស់​សិល្បៈ​ធ្វើ​ជា​វិធី​មួយ​ក្នុង​ការ​ព្យាបាល​ផ្លូវចិត្ត។ កញ្ញា រី មុនីសុវណ្ណយ៉ា ស្ថាបនិក​និងជាប្រធានគ​ម្រោង​សិល្បៈនិង​សុខភាព​ផ្លូវចិត្ត ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា សិល្បៈ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​សម្រាប់​អ្នក​មានវិបត្តិ​ផ្លូវ​ចិត្ត​កម្រិត​ស្រាល៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១៤ វិច្ឆិកា ២០២២)
    22 min
  • Hello VOA៖ ស្ថាបនិក​គណបក្ស​កម្ពុជា​និយម​ជំរុញ​កុំ​ឱ្យ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ដល់​អ្នកបោះឆ្នោត - វិច្ឆិកា 10, 2022
    កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ នៅថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិក និង​ជា​អតីត​ប្រធាន​គណបក្ស​កម្ពុជា​និយម បាន​ថ្លែង​ថា នៅ​មាន​ភាពមិន​ប្រក្រតី​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​កែលម្អ ដើម្បី​ធានា​ថា ការបោះឆ្នោត​មួយ​អាច​ទទួល​យក​បាន។ លោក​ថ្លែង​បន្ថែម​ថា គំនាប​ផ្លូវចិត្ត​លើ​អ្នក​បោះឆ្នោត​នៅតែ​ជា​បញ្ហា ដូចជា​ករណី​បើ​ពលរដ្ឋ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច មាន​ការលើក​ឡើង​ថា ពួកគេ​នឹង​ត្រូវបាន​ដក​បណ្ណក្រីក្រ វត្តមាន​មេភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជិត​ការិយាល័យ​បោះឆ្នោត និង​ការលើក​ឡើង​ថា បោះ​ឱ្យ​អ្នក​ណា ក៏​គេ​ដឹង និង​ការគំរាម​ថា សង្គ្រាម​អាច​មាន​ជាដើម បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ការបោះឆ្នោត៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១០ វិច្ឆិកា ២០២២)
    27 min
  • Hello VOA ស្ត្រីនិង​ភាពជា​អ្នកដឹកនាំ៖ ពី​អ្នក​និយម​អាន​សៀវភៅ​រហូត​ក្លាយជា​អ្នកនិពន្ធ​និង​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព - វិច្ឆិកា 07, 2022
    អ្នកស្រី ហួត សុជាតា មាន​បទពិសោធន៍​ជាង​មួយ​ទសវត្សរ៍​ពី​ផ្នែក​គ្រប់គ្រង​បោះពុម្ព​ផ្សាយ​សៀវភៅ​នៅ​អង្គការ​ស៊ីប៉ា និង​ធ្លាប់​សហការ​ជាមួយ​នឹង​មិត្តភក្តិ​របស់​ខ្លួន​បង្កើត​គ្រឹះស្ថាន​បោះ​ពុម្ព​ «កម្ពុមេរា»។ ថ្មីៗ​នេះ អ្នកស្រី​បាន​បង្កើត​គ្រឹះស្ថាន​បោះពុម្ព​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា «អវតា» ក្នុង​គោលបំណង​ពាំនាំ​នូវ​ប្រលោម​លោក​ប្រភេទ​ផ្សេងៗ​ទៀត​ឱ្យ​សម្បូរបែប ក្រៅតែ​អំពី​ប្រលោម​លោក​បែប​ស្នេហា និង​សៀវភៅ​រឿង​បែប​ជីវប្រវត្តិ។ ហើយ​គ្រឹះស្ថាន​របស់​អ្នក​ស្រី​បាន​រៀបរៀង​បោះពុម្ព​សៀវភៅ​ប្រលោម​លោក​បែប​ស៊ើប​អង្កេត​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស​រឿង Sherlock Holmes ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ជា​ភាសា​ខ្មែរ ក្រោម​ចំណង​ជើង​ថា «ឃាតករ​មុខក្រហម»។ សៀវភៅ​នេះ​ត្រូវបាន​ប្រែសម្រួល​ដោយ​អ្នកស្រី ហួត សុជាតា ផ្ទាល់។ អ្នកស្រី​បាន​លើក​ឡើង​ថា​ ការ​បង្កើន​គុណភាព​សៀវភៅ​តាម​រយៈការ​រចនា​គម្រប​សៀវភៅ ការ​តុបតែង​ទំព័រ​ខាង​ក្នុង​នៃ​ផ្ទៃ​សៀវភៅ និង​ការជ្រើសរើស​សន្លឹក​សៀវភៅ​ជាដើម អាច​ធ្វើ​ឱ្យ​អ្នកអាន​មាន​បទពិសោធន៍​រីករាយ​ក្នុង​ការអាន និង​សម្រួល​ដល់​ភ្នែក​របស់​ពួកគេ។ ហើយ​នេះ​គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ ដើម្បី​ទាក់ទាញ​ការអាន​សៀវភៅថែម​មួយ​កម្រិត​ទៀត៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ, ភ្នំពេញ, ៧ វិច្ឆិកា ២០២២)
    27 min
  • Hello VOA៖ ជំនួប​អាស៊ាន​នៅ​ភ្នំពេញ​រួតរឹត​ដោយ​វិបត្តិ​សកល​និង​តំបន់​ជុំ​ទិស - វិច្ឆិកា 04, 2022
    សាកល​លោក​និង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ហ៊ុម​ព័ទ្ធ​ដោយ​វិបត្តិធំៗ​នានា​ តួ​យ៉ាង​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន អស្ថិរភាព​ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ភូមា និង​ការ​ប្រជែង​ឥទ្ធិពល​ក្នុង​តំបន់​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​ប្រធានបទ​ «អាស៊ាន» នា​រាត្រីថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ពុយ គា ប្រធាន​ឆ្លើយ​ឆ្លង​ព័ត៌មាន​ ឱ្យ​ទីភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ លើក​ឡើង​ថា វិបត្តិ​ទាំង​នេះ​នឹង​គ្រប​ដណ្ដប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ដ៏​ច្រើនផ្សេង​ទៀត​ នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ នេះ៕
    30 min
  • Hello VOA៖ ពលករ​គួរ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ដែល​ពួកគេ​ធ្វើការ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ - តុលា 27, 2022
    គិត​មក​ត្រឹម​ដើម​ឆ្នាំ ២០២២ ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់​មាន​ចំនួន​ប្រហែល​ជា​១,៣​លាន​នាក់។ ខណៈ​ពេល​ដែល​ការធ្វើ​ចំណាកស្រុក​នៅតែ​បន្ត​កើត​មាន អ្នកជំនាញ​មើលឃើញ​ថា ពលករ​ចំណាក​ស្រុក​កម្ពុជា​អាច​រង​ឥទ្ធិពល​នៃ​ការផ្លាស់ប្ដូរ​វប្បធម៌ ទំនៀមទម្លាប់ ភាសា និង​ប្រពៃណី។ កញ្ញា ថោង សារីបុត្ត អ្នកស្រាវជ្រាវ​វ័យក្មេង​ប្រចាំ​វេទិកា​អនាគត​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តីពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​គួរតែ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ដែល​ពួកគេ​កំពុង​ធ្វើការ ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​របស់​ពលករ​នៅ​ប្រទេស​ទាំងនោះ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៧ តុលា ២០២២)
    25 min
  • Hello VOA៖ បក្ស​កាន់​អំណាច​នឹង​បង្ហាញ​មុខ​អ្នក​ដឹកនាំ​ថ្មីៗ ខណៈ​បក្ស​ប្រឆាំង​បន្ត​រង​សម្ពាធ មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់ - តុលា 18, 2022
    មិនដល់​មួយ​ឆ្នាំទេ​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​ នឹង​ឈាន​មក​ដល់។ លោក សេង សារី​ អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ​ ភាព​អយុត្តិធម៌​និង​វិសមភាព​នៅ​ក្នុង​ការ​ប្រកួត​ប្រជែងនយោបាយ ​កំពុង​កើតឡើង​ខ្លាំង​ ចំពោះ​អ្នក​នយោបាយថ្មី​របស់​ក្រុម​គណបក្ស​ប្រឆាំង។ បញ្ហា​នេះ​កំពុង​បង្ក​ជា​ហេតុ​ធ្វើ​ឲ្យពួកគេ​មិនមាន​ឱកាស​នៅក្នុង​ការ​រៀបចំ​ខ្លួនឲ្យ​បាន​ល្អ​ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង ស្រប​ពេល​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​កើត​មានឡើង។ លោក សេង សារី​ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Hello VOA ថា ស្ថានភាព​នយោបាយ​មិន​ប្រែប្រួល​អ្វី​ច្រើន​ទេ ខណៈ​គណបក្ស​កាន់​អំណាច​នៅ​តែ​ក្តាប់​ណែន​ក្នុង​ដៃ​នូវ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ការ​ប្រកួតប្រជែងនយោបាយ ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០២៣ ​គណបក្ស​កាន់​អំណាច​នឹង​បន្ត​បង្ហាញ​មុខ​អ្នក​ដឹកនាំ​ជំនាន់​ថ្មី​កាន់តែ​ច្រើន​របស់​ខ្លួន ដែល​មាន​វ័យ​ក្រោម​ ៥០ឆ្នាំ ​ដោយ​ផ្តល់ឱកាស​និងតួនាទី​នៅ​ក្នុងការ​ដឹកនាំ​ជាតិ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៧ តុលា ២០២២)
    26 min
  • Hello VOA៖ គណបក្ស​ភ្លើង​ទៀន​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត មុន​ការបោះឆ្នោត​ឆ្នាំ ២០២៣ - តុលា 13, 2022
    កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ថា ប្រព័ន្ធ​បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ហើយ​លោក​កំពុង​ជំរុញ​ឱ្យ​មាន​ការ​កែប្រែ ដើម្បី​ធានា​ថា ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ អាច​ទទួល​យក​បាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ តុលា ២០២២)
    28 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…