Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សំឡេងជំនាន់ថ្មី៖ «យុទ្ធនាការ​លើកស្ទួយ​ការអប់រំ​របស់​យើង» ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​កុមារ​ក្នុង​អំឡុង​ជំងឺ​កូវីដ១៩ - មិថុនា 21, 2021
    ក្រុម​បណ្តាញ​ចំនួន​បី​ដែល​ដឹកនាំ​ដោយ​កុមារ និង​យុវជន កំពុង​ធ្វើ​យុទ្ធនាការ​មួយ​ស្តីអំពី «ការ​លើកស្ទួយ​ការអប់រំ​របស់​យើង»។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​បានរក​ឃើញ​ថា ការរីករាល​ដាល​ជំងឺកូវីដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​កុមារ រួម​មាន​ការ​អប់រំ សុខភាព និង​ជីវភាព​រស់នៅ។ លោក ថន រ៉ាភី ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​នៃ​សមាគម​ចលនាកុមារ និង​យុវជន​កម្ពុជា​ដើម្បីសិទ្ធិកុមារ ​ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា «យុទ្ធនាការ​លើកស្ទួយ​ការអប់រំ​របស់​យើង» ជំរុញឲ្យ​បញ្ហា​របស់​កុមារ​ដែល​កើត​មាន​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ដោះស្រាយ៕ (កញ្ញា កាន់ វិច្ឆិកា Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ២១ មិថុនា ២០២១)
    22 min

  • Hello VOA សុខភាព៖ ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩ និង​ការគ្រប់គ្រង​ផ្លូវចិត្ត​ក្នុង​អំឡុងពេល​រាំងខ្ទប់ - មិថុនា 17, 2021
    អ្នកស្រី សុខ ផាណែត អ្នកប្រឹក្សា​យោបល់​ផ្លូវចិត្ត​នៃ​អង្គការ​ចិត្តសង្គម​អន្តរវប្បធម៌​ហៅ​កាត់​ថា TPOបាន​ថ្លែង​នៅក្នុង​កម្មវិធី​ហេឡូវីអូអេ​សុខភាព​ថា បុគ្គល​ម្នាក់ៗ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សុខភាព​ខ្លួនឯង​ មិន​ថា​សុខភាព​ផ្លូវកាយ ឬ​សុខភាព​ផ្លូវ​ចិត្ត។ នៅ​អំឡុងពេល​ការ​រាតត្បាត​ដ៏​រ៉ាំរ៉ៃ​នេះ ​យើង​ទាំងអស់​គ្នា​ត្រូវ​រៀន​រស់​នៅ​ក្នុង​ភាពបច្ចុប្បន្ន។ ជាជាង​សួរ​សំណួរ ឬ​គិត​អំពី​បញ្ហា​នៅ​ពេល​អនាគត​ ត្រូវ​គិត​និង​សួរ​ខ្លួន​ឯង​ថា​ អាច​ធ្វើ​អ្វី​បាន​នៅ​ថ្ងៃ​នេះ និង​ត្រូវ​បន្ត​អនុវត្ត​ទម្លាប់​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដូច​ពេល​មុន​ការ​រាតត្បាត៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព,  វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១)
    32 min

  • Hello VOA៖ អ្នកដឹកនាំ​សង្គម​ស៊ីវិល​ថា កម្ពុជា​នៅតែ​ទុក​និទណ្ឌភាព​សម្រាប់​អ្នកមាន​អំណាច និង​បន្ទោស​ជន​រងគ្រោះ​ផ្លូវភេទ - មិថុនា 14, 2021
    មេដឹកនាំ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា វប្បធម៌​បន្ទោស​ជនរងគ្រោះ​និង​ការអត់អោន​ទោស​ដល់​ជន​ល្មើស​ដែល​មាន​អំណាច នៅ​តែមាន​ជា​បន្ត​នៅ​កម្ពុជា ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ពិត​ប្រាកដ។ អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែមិថុនា​ថា៖ «‍‍ករណី​ដែល​កើត​ឡើង​ចំពោះ​សកម្មជន​នយោបាយ ឬ​សិទ្ធិមនុស្ស តួយ៉ាង​ដូច​ជា​យុវជន​ខាង​បរិស្ថាន ឬ​លោក​ រ៉ុង ឈុន អីជាដើម យើង​ឃើញ​តុលាការ​មាន​ការខ្នះខ្នែង​ចោទប្រកាន់​អី​ជា​បន្តបន្ទាប់​ ប៉ុន្តែ​បើ​ករណី​ផ្សេង​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ យើង​ឃើញ​ថា​ ​ហាក់​ដូច​ជា​មាន​វិធាន​ផ្សេង​គ្នា​ដែល​យើង​គិត​ថា​ អាជ្ញាធរ​គួរ​តែ​បង្ហាញ​ឲ្យ​សាធារណជន​ឲ្យ​បាន​ឃើញ​ថា​ ប្រព័ន្ធ​យុត្តិធម៌​យើង គឺ​ជា​ប្រព័ន្ធ​ដែល​បាន​ធានា​ថា​ ពលរដ្ឋ​យើង​ទទួល​បាន​ការ​គោរព​ការពារ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ ខែមិថុនា ២០២១)
    25 min

  • Hello VOA៖ ក្រុម​យុវជន​ថា អំពើ​ពុករលួយ​នៅតែ​មាន​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ - មិថុនា 10, 2021
    មេដឹកនាំ​អង្គការ​យុវជន​ដែល​ធ្វើ​ការ​ងារ​ផ្នែកសិទ្ធិមនុស្ស​ បរិស្ថាន និង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​រដ្ឋាភិបាលត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​មហន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា។ លោក​ អ៊ុល វ៉ាន់ ប្រធាន​អង្គការ​សមាគម​បណ្តាញ​យុវជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែ​មិថុនា​ថា៖ «‍‍ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ ​មាន​ក្រសួង​បរិស្ថាន​ ឬ​ក្រសួង​កសិកម្ម​ជាដើម​ហ្នឹង យើង​ឃើញ​ថា​ ប្រសិទ្ធភាព​នៅ​តែ​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន ដោយសារ​តែ​យើង​សង្កេត​ឃើញ​ថា​ មាន​អំពើ​ពុករលួយ មាន​ការ​ឃុប​ឃិត[គប់គិត] គ្នាជា​ប្រព័ន្ធ​ ការ​សហការ​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក៏​ដូច​ជា​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​កម្ពុជា»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ មិថុនា​ ២០២១)

  • Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ការ​ប្រែ​ក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​តាមរយៈ​ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត - មិថុនា 08, 2021
    អ្នកនាង វន្ថា វិច្ឆិកា នាយិកា​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​ហាង​ដៃ​ខ្មែរ​អេកូ​បាន​ថ្លែង​ថា​ ដោយ​សារ​តែ​អ្នកនាង​មិន​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ និង​មិន​មាន​បទពិសោធន៍អំពី​ការ​ធ្វើ​អាជីវកម្ម ធ្វើ​ឲ្យ​អ្នកនាង​ប្រឈម​នឹង​ការ​លំបាក​ច្រើន​នៅ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​របស់​អ្នកនាង។ ប៉ុន្តែ​អ្នកនាង​បាន​ជម្នះ​ឧបសគ្គ​ទាំង​នោះ​តាម​រយៈ​ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត។ ដូច្នេះ​អ្នកនាង​បាន​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ការ​សិក្សា និង​ជឿ​ថា ​ការ​សិក្សា​នឹង​ជួយ​យើង​ឲ្យ​ចេះ​រៀបចំ​ផែនការ​ជាក់លាក់​និង​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​ចាប់​ផ្តើម​ការងារ​អ្វី​មួយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៧  ខែ​មិថុនា ឆ្នាំ២០២១)

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…