Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ អ្នកតស៊ូមតិថា ការចូលរួមសកម្មថែមទៀតពីអ្នកសារព័ត៌មាន អាចធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាប្រសើរឡើងវិញ - ឧសភា 10, 2021
    អ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាននៅកម្ពុជាលើកឡើងថា ទោះបីជាការផ្តោតទៅលើមហោស្រពភាពយន្តស្តីពីសេរីភាពសារព័ត៌មាននៅតែជាបញ្ហាប្រឈមនៅកម្ពុជាក៏ដោយ ក៏ការចូលរួមរបស់អ្នកសារព័ត៌មានកាន់តែសកម្មថែមទៀត នឹងជួយជំរុញឲ្យសេរីភាពសារព័ត៌មានក្នុងប្រទេសកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី ១០ ខែឧសភាឆ្នាំ២០២១ ដែល​មាន​លោក សាយ មុន្នី នៃវីអូអេ ជា​អ្នកសម្របសម្រួល​កម្មវិធី​៕
    25 min

  • Hello VOA៖ គេ​អាច​ដកស្រង់​មេរៀន​អ្វី​ខ្លះ​ពី​ការបិទខ្ទប់​កូវីដ​ដំបូង​នៅ​ភ្នំពេញ​និង​ក្រុងតាខ្មៅ? - ឧសភា 06, 2021
    ការបិទខ្ទប់​កូវីដ​លើក​ដំបូង​នៅ​ភ្នំពេញ​និង​ក្រុង​តាខ្មៅ បាន​បង្ក​នូវ​លទ្ធផល​ចម្រុះគ្នា ទាំងសម​ប្រកបផង និង​មិន​សមប្រកប​ផង ដែល​គេ​អាច​ដកស្រង់​ធ្វើជា​មេរៀន​ទាំង​សម្រាប់​ការគូសវាស​ទប់ទល់​កូវីដ​ទៅ​ថ្ងៃមុខ​ផង និង​សម្រាប់​ការដឹកនាំ​អភិបាលកិច្ច​លើ​ស្ថាប័ន​សាធារណៈ​ផង។ លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​ជជែក​ពី​បញ្ហា​នេះ ក្នុង​កម្មវិធី Hello VOA ចាក់ផ្សាយ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្រប​សម្រួល៕
    29 min

  • Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ សារព័ត៌មាន​ជា​ការងារ​មាន​មោទនភាព - ឧសភា 03, 2021
    កញ្ញា កាន់ វិច្ឆិកា អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​វីអូអេ​នៅ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា​ ការងារ​ជា​អ្នកសារព័ត៌មាន គឺ​ជា​ការងារ​មាន​មោទនភាព​មួយ ដោយ​សារ​ការងារ​នេះ ជួយ​ផ្តល់​សំឡេង​ដល់​អ្នក​គ្មាន​សំឡេង និង​ជួយ​ជំរុញ​ឲ្យ​មាន​ភាពប្រសើរ​ឡើង​នៅក្នុង​សង្គម ដោយ​ជួយ​ជំរុញឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ភាពអយុត្តិធម៌​ក្នុង​សង្គម។ ធ្វើជា​អ្នក​សារព័ត៌​មាន ត្រូវ​ហ៊ាន​លះបង់ និង​ត្រូវ​ដាក់​ចិត្ត​ថា យើង​ពិត​ជា​ស្រឡាញ់​ការងារ​មួយ​នេះ និង​មាន​គំនិត​ចង់​ជួយ​សង្គម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជាអ្នកដឹកនាំ,  វ៉ាស៊ីនតោន, ថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២១)
    20 min

  • Hello VOA៖ អ.ស.ប. និង​កម្ពុជា ទំនងជា​ត្រូវការ​ដំណោះ​ស្រាយ​នយោបាយ​លើ​សំណុំរឿង​ខ្មែរក្រហម​បន្ថែម បើ​ចង់​បន្ត​នីតិវិធី - មេសា 29, 2021
    សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ ត្រូវការ​កិច្ចចរចា​ផ្នែក​នយោបាយ​មួយ ប្រសិនបើ​គេ​ចង់​ឃើញ​ដំណើរការ​សំណុំរឿង​ដែល​នៅ​សេសសល់ ​០០៣ របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម ​លោក ​មាស មុត និង​សំណុំ​រឿង​០០៤​ របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​លោក​ យឹម ទិត។ លោក​មេធាវី ​ឡុង បញ្ញាវុធ ដែល​ជា​អតីត​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ ដែល​សម្រប​សម្រួល​ដោយ​លោក ​សុខ ខេមរា ​នៃ​វីអូអេ នៅថ្ងៃ​ព្រហស្បតិ៍​ថា សំណុំ​រឿង​ទាំងពីរ​ដែល​គេ​រង់ចាំ​មើល​ជាយូរ​មក​ហើយ​នេះ​ អាចនឹង​មាន​បញ្ហា​ខ្វែង​គំនិតគ្នា​និង​រងការ​រិះគន់​ពីដំណើរការ​សាលាក្តី​ ពី​កេរដំណែល​សាលាក្តី។ លោក​ថា បើមិន​មានការ​ដោះស្រាយ​ទេ ​ភាគី​នីមួយៗ​មានការ​បក​ស្រាយ​រៀងខ្លួន​ទៅលើ​ការ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​។ ​ភាគីអន្តរជាតិ​យល់​ថា សំណុំរឿង​០០៣ ​ជនជាប់​ចោទ គឺជា​អ្នកទទួល​ខុសត្រូវ​ខ្ពស់​បំផុត ដែលគួរ​ត្រូវនាំខ្លួន​ទៅ​កាត់ទោស​ តែ​ភាគី​កម្ពុជា​យល់ថា ​មិន​អាច​បញ្ជូនបាន​ទេ ដោយត្រូវ​តម្កល់​ទុក​នៅ​បណ្ណសារ​នៃសាលាក្តី​សម្រាប់​ជា​ឯកសារ​និង​អ្នកស្រាវជ្រាវ ​នៅ​ថ្ងៃ​ក្រោយ​ ដោយសារ​សំណុំ​រឿង​ទាំងនេះ​មិន​ស្ថិត​ក្នុងយុត្តាធិការ​តុលាការ ឬ​ជា​ជន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​និងជា​មេដឹកនាំ​កំពូលទេ៕ (លោក សុខ ខេមរា, HelloVOA, វ៉ាស៊ីនតោន, ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១)
    37 min

  • Hello VOA សំឡេងជំនាន់ថ្មី៖ យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជំរុញឲ្យ កម្ពុជាសម្រេចគោលដៅនេះបានលឿន - មេសា 20, 2021
    យុវទូតយុវជនស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាក្រុមយុវជនវ័យក្មេង ដែលជារឿយៗតែងមានរៀបចំជាកិច្ចពិភាក្សា និងសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងរបស់យុវជនកម្ពុជាលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក តាន់ ស៊ីវុត្ថា សមាជិកយុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជំនាន់ទី១ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ថា «យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជួយជំរុញឲ្យការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាសម្រេចបានលឿន»៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៩ មេសា ២០២១)
    26 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…