Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សុខភាព៖ លទ្ធផលតេស្តវិជ្ជមានកូវីដ១៩ មិនមែនជាការអស់សង្ឃឹមទេ - មីនា 20, 2021
    លោកវេជ្ជបណ្ឌិត សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California សហរដ្ឋអាមេរិក បានថ្លែងថា នៅពេលបុគ្គលម្នាក់មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ មិនមែនបានសេចក្តីថា យើងលែងមានក្តីសង្ឃឹម ឬមានជំនឿថា យើងប្រាកដជាស្លាប់នោះទេ។ ភាគច្រើនអ្នកជំងឺកូវីដ១៩ មិនមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួចប៉ុណ្ណោះ ហើយក៏មិនតម្រូវឲ្យទៅព្យាបាលនៅក្នុងមន្ទីពេទ្យដែរ លើកលែងអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃប៉ុណ្ណោះ ដែលមានហានិភ័យខ្ពស់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១)
    24 min

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ភាពយន្ត​ឯកសារ អាច​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការផ្សាយ​ទៅ​កាន់​អន្តរជាតិ - មីនា 15, 2021
    ភាពយន្ត​ឯកសារ គឺជា​រឿងរ៉ាវ​ដែល​ផលិត​ឡើង​អំពី​ទិដ្ឋភាពពិតៗ​ក្នុង​ពេល​បច្ចុប្បន្ន និង​ប្រវត្តិសាស្រ្ត​ពិតៗ ដែល​បាន​កើតឡើង​ពី​អតីតកាល។ សម្រាប់​កម្ពុជា ភាពយន្ត​ឯកសារ​ហាក់​មិន​ទាន់​ត្រូវបាន​គេ​ស្គាល់​ច្រើន និង​មិន​សូវ​មាន​អ្នក​ផលិត​ច្រើន​នៅ​ឡើយទេ។ កញ្ញា ម៉ិច ជូឡាយ អ្នកថតរូប និង​ផលិតករ​ភាពយន្ត​ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ភាពយន្ត​ឯកសារ អាច​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីកចម្រើន​បាន តាមរយៈ​ការផ្សព្វ​ផ្សាយ​មុខមាត់​កម្ពុជា​ទៅកាន់​អន្តរជាតិ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ ខែមីនា ឆ្នាំ២០២១)

  • Hello VOA៖ សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​គ្រា​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ - មីនា 11, 2021
    មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស និង​ពលករ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា រដ្ឋាភិបាលត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ពី​លើ​មក​ក្រោម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​និង​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​សាធារណជន​ទូទៅ។ លោក​ មឿន​ តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ មនុស្ស មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOAកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១​ ខែ​មីនា​ថា៖ «‍‍យើង​កុំ​គិត​ថា​ អា​នេះ​បក្ស​របស់​ខ្លួន​ យើង​កុំ​ទៅ​ធ្វើ​ករ​គេ ទុក​ប្រឡោះ​ឲ្យ​គេ​រកស៊ី​អញ្ចឹង​ទៅ។ បើ​សិន​ជា​មន្ត្រី​ទាំង​អស់​យក​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​យើង​ចាំ​ផ្តើម​លាង​សម្អាត​ខ្លួន ឈប់​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ហ្នឹង​ទៅ... នោះ​នឹង​មាន​ប្រសិទ្ធភាព»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ ខែមីនា ឆ្នាំ២០២១)
    25 min

  • Hello VOA៖ កង្វះ​សមភាព​វ៉ាក់សាំង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ សេដ្ឋកិច្ច​ប្រទេស​អ្នក​មាន​នឹង​នៅ​តែ​រង​ផលប៉ះពាល់​ដោយសារ​សកលភាវូនីយកម្ម - មីនា 08, 2021
    អ្នក​តស៊ូមតិ​គាំទ្រ​សមភាព​វ៉ាក់សាំង​កូវីដ​១៩​នៅ​ទូទាំង​ពិភព​លោក លើកឡើង​ថា បើ​ប្រទេស​ក្រីក្រ​និង​កំពុង​អភិវឌ្ឍ មិន​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ទេ នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ នឹង​មិន​អាច​ទទួល​ជោគជ័យ​បាន​ឡើយ។ អ្នកស្រី លឹម សូលីន នាយិកា​អង្គការ Oxfam ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ​ថា៖ «បើ​សិន​ជា​ប្រជាជន​នៅ​ប្រទេស​ក្រី​ក្រ​មិន​បាន​ទទួល​វ៉ាក់សាំង​ទេ ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​ប្រទេស​អ្នក​មាន នឹង​មាន​ទំហំ​ធំ​ណាស់​ ដោយ​សារ​យើង​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចមួយ​ដែល​មាន​លក្ខណៈ​ជា​សកល​ដែល​សេដ្ឋកិច្ច​ត្រូវ​ការពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៨ ខែមីនា ២០២១)
    27 min

  • Hello VOA៖ អន្តរាគមន៍​អាស៊ាន​ក្នុង​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​ភូមា - មីនា 04, 2021
    បាតុកម្ម​មហាជន​ទូទាំង​ប្រទេសភូមា បាន​កើតមាន​ជារៀងរាល់​ថ្ងៃ ចាប់តាំងពី​ក្រុមយោធា​ធ្វើ​រដ្ឋ​ប្រហារ ចូល​មក​កាន់​អំណាច​ដោយ​ប្រើ​ច្បាប់​សឹកមក។ យ៉ាងណា​ក៏ដោយ បណ្ដារដ្ឋ​រួម​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជាមួយ​ភូមាមាន​គោលជំហរ និង​ផល​ប្រយោជន៍​ផ្សេងៗ​ពីគ្នា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែងចាត់​វិធាន​ធ្វើ​អន្តរាគមន៍​ក្នុងសំឡេងតែ​មួយ​របស់​អាស៊ានជួយ​សម្រុះ​សម្រួល​បញ្ចៀស​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​ជាង​នេះ។ លោក វណ្ណ ប៊ុនណា ​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្ដិភាព បានចូលរួមជាវាគ្មិនជជែកអំពីបញ្ហា​នេះ​ ក្នុងកម្មវិធី​ Hello VOA ចាក់​ផ្សាយថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នក​សម្របសម្រួល៕
    28 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…