Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សុខភាព៖ ការសិក្សា​អំពី​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩ ដោយ​ប្លាស្មា​ពី​អ្នក​ងើប​ពី​ឈឺ - កញ្ញា 17, 2020
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា អ្នកវិទ្យាសាស្រ្ត​ផ្នែកវេជ្ជសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ទៅលើ​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩ ដោយ​ការយក​ប្លាស្មា​ពី​អ្នក​ដែល​ងើប​ពី​ឈឺ ចាក់​បញ្ចូល​ទៅឲ្យ​អ្នកជំងឺ​កូវីដ១៩​ ពេល​ចាប់​ឈឺ​ដំបូង​ ដើម្បី​ឲ្យ​អង្គបដិបក្ខ​ដែល​វា​មាន ​ជួយប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ ទោះ​ជា​យ៉ាងណាក្តី ក្រុមអ្នកជំនាញ​ត្រូវ​ធ្វើ​តេស្ត​បន្ថែម​ទៀត​ដើម្បី​អះអាង​ពី​ប្រសិទ្ធិភាព​និង​សុវត្ថិភាព​ចំពោះ​ការព្យាបាល​នេះ​ មុននឹង​ត្រូវ​បាន​អនុញ្ញាត​ដាក់​ឲ្យ​ប្រើប្រាស់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០)
    23 min
  • Hello VOA សុខភាព៖ ការសិក្សា​អំពី​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩ ដោយ​ប្លាស្មា​ពី​អ្នក​ងើប​ពី​ឈឺ - កញ្ញា ១៧, ២០២០
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា អ្នកវិទ្យាសាស្រ្ត​ផ្នែកវេជ្ជសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ទៅលើ​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩ ដោយ​ការយក​ប្លាស្មា​ពី​អ្នក​ដែល​ងើប​ពី​ឈឺ ចាក់​បញ្ចូល​ទៅឲ្យ​អ្នកជំងឺ​កូវីដ១៩​ ពេល​ចាប់​ឈឺ​ដំបូង​ ដើម្បី​ឲ្យ​អង្គបដិបក្ខ​ដែល​វា​មាន ​ជួយប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ ទោះ​ជា​យ៉ាងណាក្តី ក្រុមអ្នកជំនាញ​ត្រូវ​ធ្វើ​តេស្ត​បន្ថែម​ទៀត​ដើម្បី​អះអាង​ពី​ប្រសិទ្ធិភាព​និង​សុវត្ថិភាព​ចំពោះ​ការព្យាបាល​នេះ​ មុននឹង​ត្រូវ​បាន​អនុញ្ញាត​ដាក់​ឲ្យ​ប្រើប្រាស់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០)
    23 min
  • Hello VOA៖ អ្នក​វិភាគ​ថា ស.រ.អា​នៅ​តែ​បន្ត​ជំរុញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទោះបី​មាន​ការប្រឈម - កញ្ញា 14, 2020
    អ្នកវិភាគ​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា លើកឡើង​ថា​សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​នៅ​កម្ពុជា​ ដូច​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ធ្វើ​តាំង​ពី​ឈ្នះ​សង្គ្រាម​ត្រជាក់​មកម្ល៉េះ។ លោក អ៊ូ វីរៈ ស្ថាបនិក​អង្គការ​វេទិកា​អនាគត បាន​ថ្លែងដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០២០៖ «‍ដោយសារ​អញ្ចឹង​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្រឹងប្រែង​បន្ត​រុញ​ដូច​ជា​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រទេស​កម្ពុជា​មួយ​ដែល​រងឥទ្ធិពល​នៃ​ជម្លោះ​សង្គ្រាម​ត្រជាក់​រវាង​សហរដ្ឋ​អាមេរិក​និង​សូវៀត ​និង​ជាមួយ​នឹង​ចិន»៕
    (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៤ កញ្ញា ២០២០)
    30 min
  • Hello VOA៖ អ្នក​វិភាគ​ថា ស.រ.អា​នៅ​តែ​បន្ត​ជំរុញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទោះបី​មាន​ការប្រឈម - កញ្ញា ១៤, ២០២០
    អ្នកវិភាគ​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា លើកឡើង​ថា​សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​នៅ​កម្ពុជា​ ដូច​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ធ្វើ​តាំង​ពី​ឈ្នះ​សង្គ្រាម​ត្រជាក់​មកម្ល៉េះ។ លោក អ៊ូ វីរៈ ស្ថាបនិក​អង្គការ​វេទិកា​អនាគត បាន​ថ្លែងដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០២០៖ «‍ដោយសារ​អញ្ចឹង​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្រឹងប្រែង​បន្ត​រុញ​ដូច​ជា​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រទេស​កម្ពុជា​មួយ​ដែល​រងឥទ្ធិពល​នៃ​ជម្លោះ​សង្គ្រាម​ត្រជាក់​រវាង​សហរដ្ឋ​អាមេរិក​និង​សូវៀត ​និង​ជាមួយ​នឹង​ចិន»៕
    (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៤ កញ្ញា ២០២០)
    30 min
  • Hello VOA៖ អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ដើម្បី​ទាក់ទាញ​វិនិយោគិន​ធំៗ - កញ្ញា 10, 2020
    អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​កង្វះ​ឯករាជ្យ​ភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ ស្ទាក់ស្ទើរ​ក្នុង​ការបោះ​ទុន​វិនិយោគ​ក្នុង​ប្រទេស​ឬ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​ផ្សេង​ដើម្បី​ដោះស្រាយ​វិវាទ។ លោក​ ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១០ ​ខែ​កញ្ញា​ឆ្នាំ​២០២០​ថា៖ «‍មក​ដល់​ពេល​នេះ​ហើយ​ ​ប្រទេស​កម្ពុជា គួរ​តែ​ចាប់ផ្តើម​គិត​អំពី​ការ​ធានា​បានយុត្តិធម៌​សង្គម ដោយ​កែសម្រួល​ឲ្យ​តុលាការ​យើង​ឯករាជ្យ។ អញ្ចឹង​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ធានា​ថា​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​អាច​មាន​ការ​ជឿជាក់​បាន​ក្នុង​ការ​ផ្តល់​យុត្តិធម៌​នៅ​ពេល​ដែល​មាន​វិវាទ​ផ្សេងៗ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១០ខែ​កញ្ញា​ ឆ្នាំ​២០២០)
    29 min
  • Hello VOA៖ អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ដើម្បី​ទាក់ទាញ​វិនិយោគិន​ធំៗ - កញ្ញា ១០, ២០២០
    អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​កង្វះ​ឯករាជ្យ​ភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ ស្ទាក់ស្ទើរ​ក្នុង​ការបោះ​ទុន​វិនិយោគ​ក្នុង​ប្រទេស​ឬ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​ផ្សេង​ដើម្បី​ដោះស្រាយ​វិវាទ។ លោក​ ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១០ ​ខែ​កញ្ញា​ឆ្នាំ​២០២០​ថា៖ «‍មក​ដល់​ពេល​នេះ​ហើយ​ ​ប្រទេស​កម្ពុជា គួរ​តែ​ចាប់ផ្តើម​គិត​អំពី​ការ​ធានា​បានយុត្តិធម៌​សង្គម ដោយ​កែសម្រួល​ឲ្យ​តុលាការ​យើង​ឯករាជ្យ។ អញ្ចឹង​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ធានា​ថា​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​អាច​មាន​ការ​ជឿជាក់​បាន​ក្នុង​ការ​ផ្តល់​យុត្តិធម៌​នៅ​ពេល​ដែល​មាន​វិវាទ​ផ្សេងៗ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១០ខែ​កញ្ញា​ ឆ្នាំ​២០២០)
    29 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការតាំងចិត្តនិងការតស៊ូ​នាំ​មក​នូវ​ភាព​ជោគជ័យ - កញ្ញា 07, 2020
    កញ្ញា និន កញ្ញា ប្រធាន​គ្រប់គ្រង​សិប្បកម្ម​ផលិត​ឥដ្ឋ​ស៊ីម៉ង់ EcobuildCambodia បាន​ថ្លែងថា រាល់​ការងារ មិន​ថា​ប្រើ​បញ្ញា ឬ​កម្លាំង​គឺ​សុទ្ធ​តែ​ប្រឈម​នឹង​ឧបសគ្គ។ ការ​តាំងចិត្ត​និង​ការ​តស៊ូ​ព្យាយាម ដើម្បី​ដើរ​តាម​គោលបំណង​មួយ​ជាក់លាក់​គឺ​ជា​គន្លឹះ​នាំ​មក​នូវ​ភាព​ជោគជ័យ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ វ៉ាស៊ីនតោន ថ្ងៃទី៧ ខែ កញ្ញា​ ឆ្នាំ២០២០)
    28 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការតាំងចិត្តនិងការតស៊ូ​នាំ​មក​នូវ​ភាព​ជោគជ័យ - កញ្ញា ០៧, ២០២០
    កញ្ញា និន កញ្ញា ប្រធាន​គ្រប់គ្រង​សិប្បកម្ម​ផលិត​ឥដ្ឋ​ស៊ីម៉ង់ EcobuildCambodia បាន​ថ្លែងថា រាល់​ការងារ មិន​ថា​ប្រើ​បញ្ញា ឬ​កម្លាំង​គឺ​សុទ្ធ​តែ​ប្រឈម​នឹង​ឧបសគ្គ។ ការ​តាំងចិត្ត​និង​ការ​តស៊ូ​ព្យាយាម ដើម្បី​ដើរ​តាម​គោលបំណង​មួយ​ជាក់លាក់​គឺ​ជា​គន្លឹះ​នាំ​មក​នូវ​ភាព​ជោគជ័យ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ វ៉ាស៊ីនតោន ថ្ងៃទី៧ ខែ កញ្ញា​ ឆ្នាំ២០២០)
    28 min
  • Hello VOA៖ ដំណើរ​ដ៏វែង​ឆ្ងាយ​នៃ​ការ​តាក់តែង​​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន - កញ្ញា 03, 2020
    បន្ទាប់ពី​ចំណាយពេល​តាក់តែង​ពង្រាង​អស់​រយៈពេល​ប្រាំឆ្នាំ រដ្ឋាភិបាល​បាន​ប្រកាសថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​គេ​ទន្ទឹង​មកជាយូរ គ្រោង​នឹង​ធ្វើ​រួចរាល់​ក្នុងឆ្នាំ​២០២០​នេះ។ លោក ឡាំ សុជាតិ នាយក​វិទ្យាស្ថាន​តស៊ូមតិ​និង​គោលនយោបាយ (API) ដែល​បាន​ចូលរួម​ពេញ​មួយដំណាក់កាល​តាក់តែង​នេះ ជាមួយ​ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ បាន​លើក​ឡើង​ថា សេចក្ដីព្រាង​ចុងក្រោយ​ទទួល​បាន​ពិន្ទុ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន (ASEAN Corner) ដែល​ចាក់​ផ្សាយ​កាល​ពីថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២០ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​លើកឡើង​ថា​ចំណុច​ប្រទាញ​ប្រទង់​នៃ​«ព័ត៌មានសម្ងាត់» និង «ប្រយោជន៍សាធារណៈ» ចែង​ក្នុង​ច្បាប់​នេះ នៅតែ​ស្រួចស្រាល់ ហើយ​រដ្ឋ​គួរ​សម្រួល​នីតិវិធី​ស្នើសុំ​ព័ត៌មាន​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ ឱ្យ​មាន​ចរឹត​បើក​ទូលាយ និង​ឆាប់​រហ័ស​បន្ថែម​ទៀត៕ (លោក អូន ឆេងប៉រ, Hello VOA អាស៊ាន, ភ្នំពេញ, ៣ កញ្ញា ២០២០)
    31 min
  • Hello VOA៖ ដំណើរ​ដ៏វែង​ឆ្ងាយ​នៃ​ការ​តាក់តែង​​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន - កញ្ញា ០៣, ២០២០
    បន្ទាប់ពី​ចំណាយពេល​តាក់តែង​ពង្រាង​អស់​រយៈពេល​ប្រាំឆ្នាំ រដ្ឋាភិបាល​បាន​ប្រកាសថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​គេ​ទន្ទឹង​មកជាយូរ គ្រោង​នឹង​ធ្វើ​រួចរាល់​ក្នុងឆ្នាំ​២០២០​នេះ។ លោក ឡាំ សុជាតិ នាយក​វិទ្យាស្ថាន​តស៊ូមតិ​និង​គោលនយោបាយ (API) ដែល​បាន​ចូលរួម​ពេញ​មួយដំណាក់កាល​តាក់តែង​នេះ ជាមួយ​ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ បាន​លើក​ឡើង​ថា សេចក្ដីព្រាង​ចុងក្រោយ​ទទួល​បាន​ពិន្ទុ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន (ASEAN Corner) ដែល​ចាក់​ផ្សាយ​កាល​ពីថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២០ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​លើកឡើង​ថា​ចំណុច​ប្រទាញ​ប្រទង់​នៃ​«ព័ត៌មានសម្ងាត់» និង «ប្រយោជន៍សាធារណៈ» ចែង​ក្នុង​ច្បាប់​នេះ នៅតែ​ស្រួចស្រាល់ ហើយ​រដ្ឋ​គួរ​សម្រួល​នីតិវិធី​ស្នើសុំ​ព័ត៌មាន​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ ឱ្យ​មាន​ចរឹត​បើក​ទូលាយ និង​ឆាប់​រហ័ស​បន្ថែម​ទៀត៕ (លោក អូន ឆេងប៉រ, Hello VOA អាស៊ាន, ភ្នំពេញ, ៣ កញ្ញា ២០២០)
    31 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…