Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ ដល់​ពេល​អាស៊ីអាគ្នេយ៍​ត្រូវ​រើស​រវាង​អាមេរិក​និង​ចិន? - សីហា ០៦, ២០២០
    ភាពតានតឹង​ដែល​ចេះ​តែ​រីក​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន​ បាន​ឈាន​ទៅ​ដល់​ចំណុច​រំពុះ​មួយ ពុំ​ធ្លាប់​មាន​នោះ​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ នា​ពេល​កន្លះ​សតវត្សន៍​ចុង​ក្រោយនេះ។ ការណ៍នេះ​បាន​រុញ​អ្នក​តាមដាន​ខ្លះ​រហូត​ដល់​បរិយាយ​ថា​ជា​«សង្គ្រាមត្រជាក់ថ្មី»​ថែម​ទៀត​ផង ដែល​បង្ក​ជា​សំណួរ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ភូមិសាស្ត្រ​ជាប់​របង​ប្រទេសចិន​ នៅ​តំបន់ត្រើយ​ខាងលិច​ នៃ​មហាសាគរ​ប៉ាស៊ីហ្វិក ថា​តើ​ដល់​ពេល​ហើយ​ឬ​នៅ ដែល​ត្រូវ​ប្រកាន់​រើស​យកមួយ​រវាង​អាមេរិក​និង​ចិន។ លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិត ប្រចាំ​សាកល​វិទ្យាល័យ Griffith ប្រទេស​អូស្ត្រាលី បាន​ចូល​ខ្លួន​ជា​វាគ្មិន​បកស្រាយ​នូវ​ប្រធានបទ​នេះ ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន៕ (លោក អូន ឆេងប៉រ, Hello VOA អាស៊ាន, ភ្នំពេញ, ៦ សីហា ២០២០)
    29 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ការពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្រ្តី​ក្នុង​ភាពជា​អ្នកដឹកនាំ - សីហា 03, 2020
    អ្នកនាង ស្តើង ភារ៉ុង ប្រធាន​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្ត្រី និង​យុវជន​ក្នុង​ភាពជា​អ្នកដឹកនាំ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​ថា ការទទួល​បានព័​ត៌មាន​ ការជួយដល់​ការងារ​សង្គម និង​ការចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត គឺជា​ឱកាសសម្រាប់​ស្រ្តី​និង​យុវជន​ឆ្ពោះ​ទៅ​ភាព​ជា​អ្នក​ដឹកនាំ។ ការតស៊ូ និង​ការជំរុញទឹកចិត្ត​ខ្លួន​ឯង គឺ​ជា​កតា្ត​សំខាន់​សម្រាប់​ស្រ្តីដើម្បី​ទទួល​បាន​ជោគជ័យ។ ការគាំទ្រពីក្រុម​គ្រួសារ ក៏មាន​សារៈសំខាន់​សម្រាប់​ស្រ្តី​និ​ង​យុវជន​ផងដែរ​ ដើម្បី​អា​ចឲ្យ​ពួកគេ ហ៊ានចាប់យក​ឱកាសអភិវឌ្ឍន៍​ខ្លួនឯង​ឲ្យ​ក្លាយជា​អ្នកដឹកនាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០)
    31 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ការពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្រ្តី​ក្នុង​ភាពជា​អ្នកដឹកនាំ - សីហា ០៣, ២០២០
    អ្នកនាង ស្តើង ភារ៉ុង ប្រធាន​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្ត្រី និង​យុវជន​ក្នុង​ភាពជា​អ្នកដឹកនាំ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​ថា ការទទួល​បានព័​ត៌មាន​ ការជួយដល់​ការងារ​សង្គម និង​ការចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត គឺជា​ឱកាសសម្រាប់​ស្រ្តី​និង​យុវជន​ឆ្ពោះ​ទៅ​ភាព​ជា​អ្នក​ដឹកនាំ។ ការតស៊ូ និង​ការជំរុញទឹកចិត្ត​ខ្លួន​ឯង គឺ​ជា​កតា្ត​សំខាន់​សម្រាប់​ស្រ្តីដើម្បី​ទទួល​បាន​ជោគជ័យ។ ការគាំទ្រពីក្រុម​គ្រួសារ ក៏មាន​សារៈសំខាន់​សម្រាប់​ស្រ្តី​និ​ង​យុវជន​ផងដែរ​ ដើម្បី​អា​ចឲ្យ​ពួកគេ ហ៊ានចាប់យក​ឱកាសអភិវឌ្ឍន៍​ខ្លួនឯង​ឲ្យ​ក្លាយជា​អ្នកដឹកនាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០)
    31 min
  • Hello VOA សំឡេងជំនាន់ថ្មី៖ ការទទួលយកការរិះគន់សិល្បៈនឹងជួយឲ្យវប្បធម៌កម្ពុជាមានភាពប្រសើរឡើង - កក្កដា 20, 2020
    សិល្បៈនៅកម្ពុជាបច្ចុប្បន្ន នៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ ហើយជារឿយៗ គេតែងឃើញមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើការចម្លងបទចម្រៀង ការតែងនិពន្ធ ការតុបតែងខ្លួនរបស់សិល្បៈករ សិល្បៈការិនីជាដើម។ លោក យាន រស្មី ដែលជាគទានុរក្ស អ្នកសរសេរ និងជាអ្នកស្រាវជ្រាវសិល្បៈ ព្រមទាំងជាអ្នករិះគន់សិល្បៈមួយរូបផង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ប្រសិនបើអ្នកសិល្បៈ និងអ្នកពាក់ព័ន្ធ បើកចិត្តទទួលយកការរិះគន់ នោះសិល្បៈវប្បធម៌នៅកម្ពុជានឹងមានភាពប្រសើរឡើង។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ២០ កក្កដា ២០២០)
    28 min
  • Hello VOA សំឡេងជំនាន់ថ្មី៖ ការទទួលយកការរិះគន់សិល្បៈនឹងជួយឲ្យវប្បធម៌កម្ពុជាមានភាពប្រសើរឡើង - កក្កដា ២០, ២០២០
    សិល្បៈនៅកម្ពុជាបច្ចុប្បន្ន នៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ ហើយជារឿយៗ គេតែងឃើញមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើការចម្លងបទចម្រៀង ការតែងនិពន្ធ ការតុបតែងខ្លួនរបស់សិល្បៈករ សិល្បៈការិនីជាដើម។ លោក យាន រស្មី ដែលជាគទានុរក្ស អ្នកសរសេរ និងជាអ្នកស្រាវជ្រាវសិល្បៈ ព្រមទាំងជាអ្នករិះគន់សិល្បៈមួយរូបផង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ប្រសិនបើអ្នកសិល្បៈ និងអ្នកពាក់ព័ន្ធ បើកចិត្តទទួលយកការរិះគន់ នោះសិល្បៈវប្បធម៌នៅកម្ពុជានឹងមានភាពប្រសើរឡើង។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ២០ កក្កដា ២០២០)
    28 min
  • Hello VOA សុខភាព៖ ការវិវត្តន៍​នៃ​ការសាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​គួរ​ឲ្យ​មាន​ក្តីសង្ឃឹម - កក្កដា 16, 2020
    អ្នកជំនាញ​វេជ្ជសាស្ត្រ​មួយរូប គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ក្រុមអ្នកជំនាញ​ផ្នែកវេជ្ជសាស្រ្ត​នៅ​តាម​បណ្តាប្រទេស​ជាច្រើន កំពុង​សាកល្បង​ថ្នាំវ៉ាក់ស៊ាំង​ការពារ​វីរុសកូរ៉ូណា ហើយ​ការសាកល្បង​ភាគច្រើន​ស្ថិត​នៅក្នុង​ដំណាក់កាល​ទីបី​ដែល​ជា​ដំណាក់​ចុងក្រោយ។ ពួកគេ​សង្ឃឹម​ថា​ការសាកល្បង​វ៉ាក់ស៊ាំង នឹង​អាច​បញ្ចប់​រួចរាល់ និង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ដោយ​សុវត្ថិភាព៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព , វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០)
    30 min
  • Hello VOA សុខភាព៖ ការវិវត្តន៍​នៃ​ការសាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​គួរ​ឲ្យ​មាន​ក្តីសង្ឃឹម - កក្កដា ១៦, ២០២០
    អ្នកជំនាញ​វេជ្ជសាស្ត្រ​មួយរូប គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ក្រុមអ្នកជំនាញ​ផ្នែកវេជ្ជសាស្រ្ត​នៅ​តាម​បណ្តាប្រទេស​ជាច្រើន កំពុង​សាកល្បង​ថ្នាំវ៉ាក់ស៊ាំង​ការពារ​វីរុសកូរ៉ូណា ហើយ​ការសាកល្បង​ភាគច្រើន​ស្ថិត​នៅក្នុង​ដំណាក់កាល​ទីបី​ដែល​ជា​ដំណាក់​ចុងក្រោយ។ ពួកគេ​សង្ឃឹម​ថា​ការសាកល្បង​វ៉ាក់ស៊ាំង នឹង​អាច​បញ្ចប់​រួចរាល់ និង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ដោយ​សុវត្ថិភាព៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព , វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០)
    30 min
  • Hello VOA៖ MRC CEO ថា ថាមពល​កកើត​ឡើងវិញ អាច​ជា​ជម្រើស​ជំនួស​វារីអគ្គីសនី តែ​ប្រទេស​សមាជិក​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុង​ការសម្រច - កក្កដា 13, 2020
    អ្នក​ដឹកនាំ​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​ខាង​កិច្ចសហប្រតិបត្តិការ​ទឹក​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បាន​លើកឡើង​ថា ​ថាមពល​កកើត​ឡើង​វិញ​អាច​ជា​ជម្រើស​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ពិចារណា ដោយ​សារ​ថាមពល​កកើត​ឡើង​វិញ​មិន​សូវ​មាន​ផលប៉ះពាល់​ដូច​ទំនប់​វារី​អគ្គីសនី​នោះ​ទេ។ ប៉ុន្តែ លោក​បណ្ឌិត អាន ពេជ្រហត្ថដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០២០​ថា​ ការ​សម្រេច​ចិត្ត​ គឺ​អាស្រ័យ​លើ​ប្រទេស​សាម៉ី​ដែល​ជា​ម្ចាស់​គម្រោង៖​«‍បច្ចុប្បន្ន​នេះ វារីអគ្គីសនី​មិន​មែន​ជា​ជម្រើស​តែ​មួយ​ទេ។ ជា​អនុសាសន៍​របស់​យើង ប្រទេស​ត្រូវ​គិត​ពី​ថាម​ពល​ចម្រុះ​ដែល​នៅ​ក្នុង​ហ្នឹង យើង​មាន​Renewable Energy [ថាមពល​កកើត​ឡើង​វិញ] ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ខ្លាំង​ទេ​ទៅ​លើ​បរិស្ថាន។ យើង​តែង​តែ​ផ្តល់​ដំបូន្មាន​ ឬ​ អនុសាសន៍ ប៉ុន្តែ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​ប្រទេស​ជា​សមាជិក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០២០)
    32 min
  • Hello VOA៖ MRC CEO ថា ថាមពល​កកើត​ឡើងវិញ អាច​ជា​ជម្រើស​ជំនួស​វារីអគ្គីសនី តែ​ប្រទេស​សមាជិក​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុង​ការសម្រច - កក្កដា ១៣, ២០២០
    អ្នក​ដឹកនាំ​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​ខាង​កិច្ចសហប្រតិបត្តិការ​ទឹក​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បាន​លើកឡើង​ថា ​ថាមពល​កកើត​ឡើង​វិញ​អាច​ជា​ជម្រើស​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ពិចារណា ដោយ​សារ​ថាមពល​កកើត​ឡើង​វិញ​មិន​សូវ​មាន​ផលប៉ះពាល់​ដូច​ទំនប់​វារី​អគ្គីសនី​នោះ​ទេ។ ប៉ុន្តែ លោក​បណ្ឌិត អាន ពេជ្រហត្ថដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០២០​ថា​ ការ​សម្រេច​ចិត្ត​ គឺ​អាស្រ័យ​លើ​ប្រទេស​សាម៉ី​ដែល​ជា​ម្ចាស់​គម្រោង៖​«‍បច្ចុប្បន្ន​នេះ វារីអគ្គីសនី​មិន​មែន​ជា​ជម្រើស​តែ​មួយ​ទេ។ ជា​អនុសាសន៍​របស់​យើង ប្រទេស​ត្រូវ​គិត​ពី​ថាម​ពល​ចម្រុះ​ដែល​នៅ​ក្នុង​ហ្នឹង យើង​មាន​Renewable Energy [ថាមពល​កកើត​ឡើង​វិញ] ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ខ្លាំង​ទេ​ទៅ​លើ​បរិស្ថាន។ យើង​តែង​តែ​ផ្តល់​ដំបូន្មាន​ ឬ​ អនុសាសន៍ ប៉ុន្តែ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​ប្រទេស​ជា​សមាជិក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០២០)
    32 min
  • Hello VOA៖ អាជីវករ ត្រូវតែ​ហ៊ាន​និយាយ​ថា​«ទេ» បើ​ត្រូវ​គេ​ទារ​សំណូក - កក្កដា 09, 2020
    អ្នកដឹកនាំ​យុវជន​ខាង​ការជំរុញ​សុចរិតភាព​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា អាជីវករ ឬ សហគ្រិន ត្រូវតែ​មាន​ភាពក្លាហាន​ក្នុង​ការបដិសេធ​ការទារ​សំណូក​ពី​មន្ត្រី ឬ ក៏​ការ​ទារឲ្យ​បង់​ប្រាក់​លើស​ពី​ច្បាប់​តម្រូវ។ លោក នួន វីរៈ អ្នកសម្របសម្រួល​គម្រោង​លើក​កម្ពស់​ជំនាញ​និង​ការងារ​យុវជន​នៃ​កម្មវីធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ Hello VOA​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ កក្កដា ឆ្នាំ​២០២០​ថា៖ «‍ពេល​ដែល​មាន​ការ​ទារ​សំណូក ឬ ការ​បង្ហាញ​សញ្ញា​ណាមួយ​បញ្ជាក់​ពី​ការ​ទារ​សំណូក អ្នកធ្វើ​អាជីវកម្ម​ ត្រូវ​តែ​ហ៊ាន​និយាយ​ថា​ទេ។ និយាយ​យ៉ាងម៉េច​ធ្វើ​ឲ្យ​អ្នក​ទារ​សំណូក​ហ្នឹង អត់​ចង់​ទារ​ ឬ​ ក៏​ដាក់​ស្នើ​ម្តង​ទៀត​តាមរយៈ​យើង​ធ្វើ​មិន​ដឹង​មិន ឮ​ ទៅ​លើ​សញ្ញា​ដែល​គាត់​សុំ​សំណូក ព្រោះ​ភាគ​ច្រើន​គាត់​មិន​ហ៊ាន​និយាយ​ត្រង់​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៩​ ខែ​កក្កដា​ ឆ្នាំ​២០២០)
    29 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…