Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ ខ្មែរកម្ពុជាក្រោមភៀសខ្លួននៅថៃប្រឈមអនាគតមិនច្បាស់លាស់ - មិថុនា ១៩, ២០២០
    ពលរដ្ឋខ្មែរកម្ពុជាក្រោមជាង ២០០នាក់ ដែលបានភៀសខ្លួនមកដល់ប្រទេសថៃ កំពុងតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់មួយ ក្នុងពេលដែលជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងចំណោមនេះមានអ្នកខ្លះទទួលបានឋានៈជនភៀសខ្លួនពីអង្គការសហប្រជាជាតិ និងអ្នកខ្លះនៅមិនទាន់បាន ប៉ុន្តែលទ្ធភាពក្នុងការចាកចេញទៅប្រទេសទី៣ គឺនៅតែជាឧបសគ្គដ៏ធំ ដោយសារមានការរឹតបន្តឹងនានា ហើយអ្នកខ្លះបានរង់ចាំជាច្រើនឆ្នាំហើយ។ លោកប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានពិភាក្សាអំពីបញ្ហា​នេះ​ជាមួយលោកម៉ែន គឹមសេង សម្រាប់កម្មវិធី Hello VOA ពិសេស ក្នុងឱកាសទិវា​ជនភៀសខ្លួនពិភពលោកដែលប្រារព្ធធ្វើនៅថ្ងៃទី២០ ខែមិថុនា៕ (លោកម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន, ១៩ មិថុនា ២០២០)
    28 min
  • Hello VOA សុខភាព៖ ហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា ខណៈប្រទេសបើកសកម្មភាពឡើងវិញ - មិថុនា 18, 2020
    អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរមួយរូបនៅសហរដ្ឋអាមេរិក បានថ្លែងថា ការបើកសកម្មភាព​នានា​ឡើងវិញនៅក្នុងប្រទេស​ មិនមែនមានន័យថា ការរាតត្បាតជំងឺកូវីដ១៩ បានថយចុះនោះទេ។ ការឆ្លងរាតត្បាតគឺនៅកំពុងមានដដែល។ ដូច្នេះ ពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្ន មិនត្រូវប្រហែស ហើយត្រូវការពារខ្លួន​ឲ្យបានខ្ជាប់ខ្ជួន៕ (អ្នកស្រីស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៨ មិថុនា ២០២០)
    28 min
  • Hello VOA សុខភាព៖ ហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា ខណៈប្រទេសបើកសកម្មភាពឡើងវិញ - មិថុនា ១៨, ២០២០
    អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរមួយរូបនៅសហរដ្ឋអាមេរិក បានថ្លែងថា ការបើកសកម្មភាព​នានា​ឡើងវិញនៅក្នុងប្រទេស​ មិនមែនមានន័យថា ការរាតត្បាតជំងឺកូវីដ១៩ បានថយចុះនោះទេ។ ការឆ្លងរាតត្បាតគឺនៅកំពុងមានដដែល។ ដូច្នេះ ពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្ន មិនត្រូវប្រហែស ហើយត្រូវការពារខ្លួន​ឲ្យបានខ្ជាប់ខ្ជួន៕ (អ្នកស្រីស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៨ មិថុនា ២០២០)
    28 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​អាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ទាប​ ដែល​ត្រូវ​ការ​ការ​ជំរុញ​បន្ថែម - មិថុនា 15, 2020
    ​ការអាន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង និង​ អភិវឌ្ឍន៍ការ​គិត​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ស៊ិង សុង ស្ថាបនិក​ក្លឹប​អ្នក​អាន​គ្មាន​ព្រំដែន ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ក្នុង​ពេល​បច្ចុប្បន្ន ​ការ​អាន​នៅ​កម្ពុជា​ ​មិន​ទាន់​មាន​ភាព​ទូលំ​ទូលាយ​នៅ​ឡើយ​ដោយសារ​ការ​កើនឡើង​នូវ​បច្ចេកវិទ្យា កង្វះ​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​ក្រសួង​ពាក់ព័ន្ធ។​ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ មិថុនា ២០២០)
    26 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​អាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ទាប​ ដែល​ត្រូវ​ការ​ការ​ជំរុញ​បន្ថែម - មិថុនា ១៥, ២០២០
    ​ការអាន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង និង​ អភិវឌ្ឍន៍ការ​គិត​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ស៊ិង សុង ស្ថាបនិក​ក្លឹប​អ្នក​អាន​គ្មាន​ព្រំដែន ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ក្នុង​ពេល​បច្ចុប្បន្ន ​ការ​អាន​នៅ​កម្ពុជា​ ​មិន​ទាន់​មាន​ភាព​ទូលំ​ទូលាយ​នៅ​ឡើយ​ដោយសារ​ការ​កើនឡើង​នូវ​បច្ចេកវិទ្យា កង្វះ​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​ក្រសួង​ពាក់ព័ន្ធ។​ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ មិថុនា ២០២០)
    26 min
  • Hello VOA៖ អ្នក​ជំនាញ​ខាង​សុចរិត​ភាព​ថា​ ភាព​ស្មោះត្រង់​ចាំបាច់​ដើម្បី​បញ្ចៀស​ទំនាស់​ផលប្រយោជន៍​ក្នុង​គ្រា​កូវីដ​១៩ - មិថុនា 11, 2020
    អ្នកតស៊ូមតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ ក្នុង​អំឡុងពេល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ បុគ្គលិក​ក្រុមហ៊ុន​ អង្គការ​និង​រដ្ឋាភិបាល​ ត្រូវ​មាន​សុចរិតភាពខ្ពស់ និង​ភាព​ស្មោះត្រង់​ដើម្បី​បញ្ចៀស​ទំនាស់​ផលប្រយោជន៍។​ ​លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២០​ថា៖ «ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​ ទោះបីជា​មិន​មាន​នរណា​មើល​យើង​ក៏ដោយ។ ទោះបីជា​គ្មាន​គេ​មើល ក៏យើង​ធ្វើ​ដែរ។ យើង​គួរ​តែ​ធ្វើ​ការ​ងារ​ដោយ​ផ្តោត​ទៅ​លើ​គុណភាព​និង​ផល ដោយ​មិន​ចាំបាច់​មាន​នរណា​មក​ប្រាប់​យើង​ទេ»។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១​ មិថុនា​ ២០២០)
    28 min
  • Hello VOA៖ អ្នក​ជំនាញ​ខាង​សុចរិត​ភាព​ថា​ ភាព​ស្មោះត្រង់​ចាំបាច់​ដើម្បី​បញ្ចៀស​ទំនាស់​ផលប្រយោជន៍​ក្នុង​គ្រា​កូវីដ​១៩ - មិថុនា ១១, ២០២០
    អ្នកតស៊ូមតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ ក្នុង​អំឡុងពេល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ បុគ្គលិក​ក្រុមហ៊ុន​ អង្គការ​និង​រដ្ឋាភិបាល​ ត្រូវ​មាន​សុចរិតភាពខ្ពស់ និង​ភាព​ស្មោះត្រង់​ដើម្បី​បញ្ចៀស​ទំនាស់​ផលប្រយោជន៍។​ ​លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២០​ថា៖ «ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​ ទោះបីជា​មិន​មាន​នរណា​មើល​យើង​ក៏ដោយ។ ទោះបីជា​គ្មាន​គេ​មើល ក៏យើង​ធ្វើ​ដែរ។ យើង​គួរ​តែ​ធ្វើ​ការ​ងារ​ដោយ​ផ្តោត​ទៅ​លើ​គុណភាព​និង​ផល ដោយ​មិន​ចាំបាច់​មាន​នរណា​មក​ប្រាប់​យើង​ទេ»។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១​ មិថុនា​ ២០២០)
    28 min
  • Hello VOA៖ មេដឹកនាំ​សង្គម​ស៊ីវិល​ថា សំឡេង​ពលរដ្ឋ​រួម​គ្នា នឹង​ជំរុញ​មេដឹកនាំ​ពិភពលោក​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ឥត​គិត​ថ្លៃ - មិថុនា 08, 2020
    ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ព្យាយាម​បង្កើត​វ៉ាក់សាំង​ឬ​ថ្នាំ​បង្ការ​ជំងឺ​កូវីដ​១៩ មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា​ មាន​តែ​ពលរដ្ឋ​នាំ​គ្នា​ចូលរួម​បំពង​សំឡេង​ឲ្យ​កាន់តែ​ខ្លាំង​ទេ ទើប​អាច​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក​ចែកចាយ​វ៉ាក់សាំង​កូវីដ​១៩​ ដោយ​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ​ទូទៅ​ក្នុង​សកលលោក​បាន។ លោកស្រី  លឹម សូលីន នាយិកា​អង្គការ​ Oxfam ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ​ខែ​មិថុនា ​ឆ្នាំ​២០២០​ថា៖ «‍យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​ម្នាក់​ៗ​ ជា​បុគ្គល​ យើង​មិន​មាន​កម្លាំង​អី​ក្លាំង​ទេ តែ​បើ​យើង​ធ្វើ​ការ​ជាមួយ​គ្នា ធ្វើ​ការ​ទាំង​អស់​គ្នា​ យើង​នឹង​ជោគជ័យ បើ​ប្រជាជន​ទាំង​អស់​ចូលរួម​ទាំង​អស់​គ្នា»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៨​ ខែ​មិថុនា ឆ្នាំ​២០២០)
    28 min
  • Hello VOA៖ មេដឹកនាំ​សង្គម​ស៊ីវិល​ថា សំឡេង​ពលរដ្ឋ​រួម​គ្នា នឹង​ជំរុញ​មេដឹកនាំ​ពិភពលោក​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ឥត​គិត​ថ្លៃ - មិថុនា ០៨, ២០២០
    ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ព្យាយាម​បង្កើត​វ៉ាក់សាំង​ឬ​ថ្នាំ​បង្ការ​ជំងឺ​កូវីដ​១៩ មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា​ មាន​តែ​ពលរដ្ឋ​នាំ​គ្នា​ចូលរួម​បំពង​សំឡេង​ឲ្យ​កាន់តែ​ខ្លាំង​ទេ ទើប​អាច​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក​ចែកចាយ​វ៉ាក់សាំង​កូវីដ​១៩​ ដោយ​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ​ទូទៅ​ក្នុង​សកលលោក​បាន។ លោកស្រី  លឹម សូលីន នាយិកា​អង្គការ​ Oxfam ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ​ខែ​មិថុនា ​ឆ្នាំ​២០២០​ថា៖ «‍យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​ម្នាក់​ៗ​ ជា​បុគ្គល​ យើង​មិន​មាន​កម្លាំង​អី​ក្លាំង​ទេ តែ​បើ​យើង​ធ្វើ​ការ​ជាមួយ​គ្នា ធ្វើ​ការ​ទាំង​អស់​គ្នា​ យើង​នឹង​ជោគជ័យ បើ​ប្រជាជន​ទាំង​អស់​ចូលរួម​ទាំង​អស់​គ្នា»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៨​ ខែ​មិថុនា ឆ្នាំ​២០២០)
    28 min
  • Hello VOA៖ របៀបវារៈយុទ្ធសាស្ត្រវៀតណាមដឹកនាំអាស៊ានសម័យកូវីដ១៩ - មិថុនា 05, 2020
    ចំឆ្នាំដែលវៀតណាមត្រូវឡើងធ្វើប្រធានប្ដូរវេននៃសមាគមអាស៊ាន វិបត្តិរាតត្បាតនៃជំងឺកូវីដ១៩បានផ្ទុះឡើងនិងអូសបន្លាយ ដែលនាំឱ្យការអនុវត្តរបៀបវារៈយុទ្ធសាស្ត្រថ្នាក់តំបន់ របស់រដ្ឋកុម្មុយនីស្ដមួយនេះ ហាក់ជួបឧបសគ្គ។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ នៃ VOA ជាអ្នកសម្របសម្រួល និងដែលបានចាក់ផ្សាយ កាលពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២០នេះ កញ្ញា ពេជ្រ ចារ៉ាឌីន នាយកប្រតិបត្តិរង នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្ដិភាព (CICP) បានលើកឡើងថា សំណុំរឿងសមុទ្រចិនខាងត្បូង និងសំណុំរឿងអភិបាលកិច្ចលើអាងទន្លេមេគង្គ ជាចំណុចរសើបនៃរបៀបវារៈយុទ្ធសាស្ត្ររបស់វៀតណាម ជាប្រធានអាស៊ាន។ តែដោយរងការរំខានពីវិបត្តិជំងឺកូវីដ១៩នេះផង កញ្ញាវាគ្មិនបានលើកឡើងថា មានលទ្ធភាពដែលវៀតណាមអាចស្នើសុំបន្តធ្វើប្រធានអាស៊ានមួយឆ្នាំទៀត៕ (លោកអូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ៤ មិថុនា ២០២០)
    26 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…