Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ អាជីវករ ត្រូវតែ​ហ៊ាន​និយាយ​ថា​«ទេ» បើ​ត្រូវ​គេ​ទារ​សំណូក - កក្កដា ០៩, ២០២០
    អ្នកដឹកនាំ​យុវជន​ខាង​ការជំរុញ​សុចរិតភាព​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា អាជីវករ ឬ សហគ្រិន ត្រូវតែ​មាន​ភាពក្លាហាន​ក្នុង​ការបដិសេធ​ការទារ​សំណូក​ពី​មន្ត្រី ឬ ក៏​ការ​ទារឲ្យ​បង់​ប្រាក់​លើស​ពី​ច្បាប់​តម្រូវ។ លោក នួន វីរៈ អ្នកសម្របសម្រួល​គម្រោង​លើក​កម្ពស់​ជំនាញ​និង​ការងារ​យុវជន​នៃ​កម្មវីធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ Hello VOA​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ កក្កដា ឆ្នាំ​២០២០​ថា៖ «‍ពេល​ដែល​មាន​ការ​ទារ​សំណូក ឬ ការ​បង្ហាញ​សញ្ញា​ណាមួយ​បញ្ជាក់​ពី​ការ​ទារ​សំណូក អ្នកធ្វើ​អាជីវកម្ម​ ត្រូវ​តែ​ហ៊ាន​និយាយ​ថា​ទេ។ និយាយ​យ៉ាងម៉េច​ធ្វើ​ឲ្យ​អ្នក​ទារ​សំណូក​ហ្នឹង អត់​ចង់​ទារ​ ឬ​ ក៏​ដាក់​ស្នើ​ម្តង​ទៀត​តាមរយៈ​យើង​ធ្វើ​មិន​ដឹង​មិន ឮ​ ទៅ​លើ​សញ្ញា​ដែល​គាត់​សុំ​សំណូក ព្រោះ​ភាគ​ច្រើន​គាត់​មិន​ហ៊ាន​និយាយ​ត្រង់​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៩​ ខែ​កក្កដា​ ឆ្នាំ​២០២០)
    29 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ សារៈសំខាន់​នៃ​ការងារ​ស័្មគ្រចិត្ត​និង​ការគាំទ្រ​ពី​ក្រុម​គ្រួសារ​ដល់​ស្រ្តី - កក្កដា 06, 2020
    អ្នកស្រី វណ្ណា ហាវ៉ាដ ប្រធាន​ទំនាក់ទំនង​កិច្ចការ​រដ្ឋាភិបាល​នៃមជ្ឈមណ្ឌលសហគមន៍សុខភាព​ក្រុងឡូវែល​ និង​ជា​បេក្ខនារី​ខ្មែរ​អាមេរិកាំង​ដំបូង​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​តំណែងសមាជិកសភាថ្នាក់រដ្ឋប្រ​ចាំរដ្ឋ​ Massachusetts សហរដ្ឋ​អាមេរិកថ្លែង​ថា ការ​ចំណាយ​ពេល​ធ្វើ​ការងារស័្មគ្រចិត្តនៅក្នុង​សហគមន៍​ មាន​សារៈសំខាន់​ក្នុ​ង​ការបង្ហាញ​សមត្ថភាព​និង​ជា​ឱកាស​ជួបប្រឹក្សាពិគ្រោះយោបល់ជាមួយមនុស្ស​ផ្សេង​ទៀត​នៅក្នុង​សហគមន៍។​ ការគាំទ្រ​ពីក្រុ​មគ្រួសារ និង​មិត្តភ័ក្ត្រ​នៅជុំវិញខ្លួន​ក៏ជា​កត្តា​សំខាន់​ដើម្បី​ជួយ​ដល់​ស្រ្តី​អាច​ចេញ​ធ្វើការ​ខាង​ក្រៅ​ផងដែរ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែ កក្កដា​ ឆ្នាំ២០២០)
    30 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ សារៈសំខាន់​នៃ​ការងារ​ស័្មគ្រចិត្ត​និង​ការគាំទ្រ​ពី​ក្រុម​គ្រួសារ​ដល់​ស្រ្តី - កក្កដា ០៦, ២០២០
    អ្នកស្រី វណ្ណា ហាវ៉ាដ ប្រធាន​ទំនាក់ទំនង​កិច្ចការ​រដ្ឋាភិបាល​នៃមជ្ឈមណ្ឌលសហគមន៍សុខភាព​ក្រុងឡូវែល​ និង​ជា​បេក្ខនារី​ខ្មែរ​អាមេរិកាំង​ដំបូង​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​តំណែងសមាជិកសភាថ្នាក់រដ្ឋប្រ​ចាំរដ្ឋ​ Massachusetts សហរដ្ឋ​អាមេរិកថ្លែង​ថា ការ​ចំណាយ​ពេល​ធ្វើ​ការងារស័្មគ្រចិត្តនៅក្នុង​សហគមន៍​ មាន​សារៈសំខាន់​ក្នុ​ង​ការបង្ហាញ​សមត្ថភាព​និង​ជា​ឱកាស​ជួបប្រឹក្សាពិគ្រោះយោបល់ជាមួយមនុស្ស​ផ្សេង​ទៀត​នៅក្នុង​សហគមន៍។​ ការគាំទ្រ​ពីក្រុ​មគ្រួសារ និង​មិត្តភ័ក្ត្រ​នៅជុំវិញខ្លួន​ក៏ជា​កត្តា​សំខាន់​ដើម្បី​ជួយ​ដល់​ស្រ្តី​អាច​ចេញ​ធ្វើការ​ខាង​ក្រៅ​ផងដែរ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែ កក្កដា​ ឆ្នាំ២០២០)
    30 min
  • Hello VOA៖ នរណាគ្រប់គ្រងទឹកទន្លេមេគង្គទៅថ្ងៃអនាគត? - កក្កដា 02, 2020
    បម្រែបម្រួល​អាកាសធាតុ​ដូច​យ៉ាង​គ្រោះរាំង​ស្ងួត ការ​កសាង​ទំនប់​វារី​អគ្គីសនី​រាប់សិប​កាត់ទទឹង​ទ្រូង​ជលធា និង​ការ​ទាញ​យក​ផល​ក្នុង​បែបផែន​មិនសម​ប្រកប​ផ្សេង​ទៀត បាន​នាំ​ឱ្យ​ទន្លេ​មេគង្គ​ដែល​ចិន​ឱ្យ​ឈ្មោះថា​«ឡានឆាង»​និង​ដែល​ហូរ​កាត់​ផ្ទៃ​អាស៊ី​អគ្នេយ៍​ដីគោក ​ជួប​នូវ​ការ​គំរាម​កំហែង​ដែល​មិនអាច​វិល​ថយ​ត្រឡប់​ក្រោយ​បាន។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហែម ឧត្ដម​ អ្នកប្រឹក្សា​ឯករាជ្យ​ជំនាញ​អភិបាល​កិច្ច​ធនធាន​ទឹក។ អំឡុង​ពេល​ចូលរួម​កម្មវិធី​ Hello VOA អំពី​អាស៊ាន ដែល​មាន លោក អូន ឆេងប៉រ នៃVOA ជា​អ្នក​សម្រប​សម្រួល លោក ហែម​ ឧត្ដម បាន​ព្រមានអំពី​លទ្ធភាព​នៃ​ភាព​តានតឹង​ទៅ​ថ្ងៃ​អនាគត​រវាង​បណ្ដា​ប្រទេស​តាម​បណ្ដោយ​ដង​ទន្លេ ដណ្ដើម​ប្រទាញ​ប្រទង់​ចង់​បានធនធាន​ទឹក​និង​អំណាច​យុទ្ធសាស្ត្រ ភ្លេច​គិតថាគឺ«ធម្មជាតិ»ទេតើ ដែល​ជា​ម្ចាស់​ពិត​ប្រាកដ​នៃ​ទន្លេ​នេះ៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ២ កក្កដា ២០២០)
    30 min
  • Hello VOA៖ នរណាគ្រប់គ្រងទឹកទន្លេមេគង្គទៅថ្ងៃអនាគត? - កក្កដា ០២, ២០២០

  • Hello VOA៖ មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​យល់ស្រប​នឹង​របាយការណ៍​អាមេរិក​រឿង​ការជួញដូរ​មនុស្ស - កក្កដា 01, 2020
    មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ គឺ​លោក​ អំ សំអាត ​យល់​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​ខិតខំ​ប្រឹងប្រែង និង​មាន​វិធានការ​សំខាន់​បន្ថែម​ទៀត​ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ស្ត្រី និង​កុមារ។ លោក​ថ្លែង​ដូច្នេះ នៅ​ក្រោយ​ពេល​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​អំពីការ​ជួញដូរ​មនុស្ស​ក្នុងពិភព​លោក ​ហើយ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​សំដាប់ថ្នាក់ ​Tier2​Watch list ឬ មាន​ន័យ​ថា ជា​ប្រទេស​មាន​កិច្ចប្រឹង​ប្រែង​ទប់ស្កាត់​ហើយ​មិន​ដល់​កម្រិត​ស្តង់ដា​អប្បរមា​នៅ​ឡើយ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ មិថុនា ២០២០)
    25 min
  • Hello VOA៖ មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​យល់ស្រប​នឹង​របាយការណ៍​អាមេរិក​រឿង​ការជួញដូរ​មនុស្ស - កក្កដា ០១, ២០២០
    មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ គឺ​លោក​ អំ សំអាត ​យល់​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​ខិតខំ​ប្រឹងប្រែង និង​មាន​វិធានការ​សំខាន់​បន្ថែម​ទៀត​ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ស្ត្រី និង​កុមារ។ លោក​ថ្លែង​ដូច្នេះ នៅ​ក្រោយ​ពេល​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​អំពីការ​ជួញដូរ​មនុស្ស​ក្នុងពិភព​លោក ​ហើយ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​សំដាប់ថ្នាក់ ​Tier2​Watch list ឬ មាន​ន័យ​ថា ជា​ប្រទេស​មាន​កិច្ចប្រឹង​ប្រែង​ទប់ស្កាត់​ហើយ​មិន​ដល់​កម្រិត​ស្តង់ដា​អប្បរមា​នៅ​ឡើយ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ មិថុនា ២០២០)
    25 min
  • Hello VOA៖ បក្ស​សង្គ្រោះជាតិ​ថា ជំនួយ​ដល់​ជនក្រីក្រ​តិចតួច និង​យឺត​ពេល - មិថុនា 25, 2020
    ពលរដ្ឋ​ក្រីក្រ​កម្ពុជា​ជាង៥៦ ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុង​គ្រា​មាន​វិបត្តិ​សុខភាព​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ ថវិកា​នេះ នឹង​មាន​រហូត​ដល់​៣០ដុល្លារ​ក្នុង​មួយ​គ្រួសារ​ក្នុង​១ ខែ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​យល់​ថា ថវិកា​នេះ មាន​ចំនួន​តិចតួច និង​យឺតយ៉ាវ ព្រោះ​ពលរដ្ឋ​ជាច្រើន បាន​រងគ្រោះ​ជាច្រើន​ខែ​ដោយ​គ្មាន​ជំនួយ។ អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ថា ក្រុមគ្រួសារ​ក្រីក្រ និង​ពលករ​ចំណាកស្រុក ដែល​បាន​វិល​មកពី​ប្រទេស​ថៃ បាន​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​បាត់បង់​ការងារ​ធ្វើ៕ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ មិថុនា ២០២០)
    32 min
  • Hello VOA៖ បក្ស​សង្គ្រោះជាតិ​ថា ជំនួយ​ដល់​ជនក្រីក្រ​តិចតួច និង​យឺត​ពេល - មិថុនា ២៥, ២០២០
    ពលរដ្ឋ​ក្រីក្រ​កម្ពុជា​ជាង៥៦ ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុង​គ្រា​មាន​វិបត្តិ​សុខភាព​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ ថវិកា​នេះ នឹង​មាន​រហូត​ដល់​៣០ដុល្លារ​ក្នុង​មួយ​គ្រួសារ​ក្នុង​១ ខែ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​យល់​ថា ថវិកា​នេះ មាន​ចំនួន​តិចតួច និង​យឺតយ៉ាវ ព្រោះ​ពលរដ្ឋ​ជាច្រើន បាន​រងគ្រោះ​ជាច្រើន​ខែ​ដោយ​គ្មាន​ជំនួយ។ អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ថា ក្រុមគ្រួសារ​ក្រីក្រ និង​ពលករ​ចំណាកស្រុក ដែល​បាន​វិល​មកពី​ប្រទេស​ថៃ បាន​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​បាត់បង់​ការងារ​ធ្វើ៕ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ មិថុនា ២០២០)
    32 min
  • Hello VOA៖ ខ្មែរកម្ពុជាក្រោមភៀសខ្លួននៅថៃប្រឈមអនាគតមិនច្បាស់លាស់ - មិថុនា 19, 2020
    ពលរដ្ឋខ្មែរកម្ពុជាក្រោមជាង ២០០នាក់ ដែលបានភៀសខ្លួនមកដល់ប្រទេសថៃ កំពុងតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់មួយ ក្នុងពេលដែលជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងចំណោមនេះមានអ្នកខ្លះទទួលបានឋានៈជនភៀសខ្លួនពីអង្គការសហប្រជាជាតិ និងអ្នកខ្លះនៅមិនទាន់បាន ប៉ុន្តែលទ្ធភាពក្នុងការចាកចេញទៅប្រទេសទី៣ គឺនៅតែជាឧបសគ្គដ៏ធំ ដោយសារមានការរឹតបន្តឹងនានា ហើយអ្នកខ្លះបានរង់ចាំជាច្រើនឆ្នាំហើយ។ លោកប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានពិភាក្សាអំពីបញ្ហា​នេះ​ជាមួយលោកម៉ែន គឹមសេង សម្រាប់កម្មវិធី Hello VOA ពិសេស ក្នុងឱកាសទិវា​ជនភៀសខ្លួនពិភពលោកដែលប្រារព្ធធ្វើនៅថ្ងៃទី២០ ខែមិថុនា៕ (លោកម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន, ១៩ មិថុនា ២០២០)
    28 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…