Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ បេក្ខជន​ប្រធានាធិបតី​អាមេរិក​អួត​ពី​គោល​នយោបាយ​ដឹកនាំ​ប្រទេស​រៀងៗ​ខ្លួន - សីហា 31, 2020
    បេក្ខជន​ប្រធានាធិបតី​ទាំងពីរ គឺ​លោក​ប្រធានាធិបតី​ក្នុង​មុខ​តំណែង Donald Trump និង​លោក​អតីត​អនុប្រធានាធិបតី Joe Biden បាន​បង្ហាញ​គោលនយោបាយ​សំខាន់ៗ​របស់​អស់លោក​ទាក់ទងនឹង​គន្លឹះ​ដឹកនាំ​ប្រទេស​តាមរយៈ​ការបង្ហាញ​សារ​នយោបាយ​សំខាន់ៗ​រៀងៗខ្លួន និង​បង្អាប់​គ្នា​ទៅវិញ​ទៅមក​ក្នុងពេល​ដែល​គណបក្ស​ទាំងពីរ បាន​ធ្វើ​មហា​សន្និបាត​រៀងៗ​ខ្លួន នៅក្នុង​សប្តាហ៍​ផ្សេងគ្នា​ក្នុង​ខែ​សីហា​នេះ។ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ បាន​បង្ហាញ​ស្នាដៃ​និង​សមត្ថភាព​ដឹកនាំ​ប្រទេស​ដែល​ថា អាច​នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​ប្រទេស​រីកចម្រើន​អស្ចារ្យ​នេះ គឺ​មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ប្រមាណជា​២ខែ​ខាងមុខ គឺ​នៅ​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២០។ គោល​នយោបាយ​ទាំងនោះ មាន​ដូចជា​ ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច បញ្ហា​សង្គម សុខាភិបាល ការដោះស្រាយ​វិបត្តិ​កូវីដ១៩ និង​ នយោបាយ​ការបរទេស​ជាដើម។ លោក ប៉ូច រាសី អ្នក​យកព័ត៌មាន VOA ដែល​បាន​តាមដាន​ស្ថានការណ៍​នយោយ​នេះ ជា​វាគ្មិន​នៃ​កិច្ចពិភាក្សា​នេះ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣១ សីហា ២០២០)
    32 min
  • Hello VOA៖ បេក្ខជន​ប្រធានាធិបតី​អាមេរិក​អួត​ពី​គោល​នយោបាយ​ដឹកនាំ​ប្រទេស​រៀងៗ​ខ្លួន - សីហា ៣១, ២០២០
    បេក្ខជន​ប្រធានាធិបតី​ទាំងពីរ គឺ​លោក​ប្រធានាធិបតី​ក្នុង​មុខ​តំណែង Donald Trump និង​លោក​អតីត​អនុប្រធានាធិបតី Joe Biden បាន​បង្ហាញ​គោលនយោបាយ​សំខាន់ៗ​របស់​អស់លោក​ទាក់ទងនឹង​គន្លឹះ​ដឹកនាំ​ប្រទេស​តាមរយៈ​ការបង្ហាញ​សារ​នយោបាយ​សំខាន់ៗ​រៀងៗខ្លួន និង​បង្អាប់​គ្នា​ទៅវិញ​ទៅមក​ក្នុងពេល​ដែល​គណបក្ស​ទាំងពីរ បាន​ធ្វើ​មហា​សន្និបាត​រៀងៗ​ខ្លួន នៅក្នុង​សប្តាហ៍​ផ្សេងគ្នា​ក្នុង​ខែ​សីហា​នេះ។ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ បាន​បង្ហាញ​ស្នាដៃ​និង​សមត្ថភាព​ដឹកនាំ​ប្រទេស​ដែល​ថា អាច​នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​ប្រទេស​រីកចម្រើន​អស្ចារ្យ​នេះ គឺ​មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ប្រមាណជា​២ខែ​ខាងមុខ គឺ​នៅ​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២០។ គោល​នយោបាយ​ទាំងនោះ មាន​ដូចជា​ ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច បញ្ហា​សង្គម សុខាភិបាល ការដោះស្រាយ​វិបត្តិ​កូវីដ១៩ និង​ នយោបាយ​ការបរទេស​ជាដើម។ លោក ប៉ូច រាសី អ្នក​យកព័ត៌មាន VOA ដែល​បាន​តាមដាន​ស្ថានការណ៍​នយោយ​នេះ ជា​វាគ្មិន​នៃ​កិច្ចពិភាក្សា​នេះ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣១ សីហា ២០២០)
    32 min
  • Hello VOA សុខភាព៖ ផលវិបាកនៃការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ - សីហា 20, 2020
    អ្នក​ជំនាញ​វេជ្ជសាស្ត្រគឺ​ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​ បានថ្លែងថា ការប្រើថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ​និង​មិន​បាន​ឆ្លង​កាត់​ធ្វើ​រោគវិនិច្ឆ័យ​ពី​គ្រូពេទ្យជំនាញ​ បង្ក​ហានិភ័យ​ខ្លាំង​ដល់​សុខភាព​និង​អាយុជីវិត៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០ សីហា ២០២០)
    27 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ យុវជន​គួរ​ពង្រឹង​សមត្ថភាព​អំឡុង​ការកើត​មាន​ជំងឺ​កូវីដ​១៩ ដើម្បី​ត្រៀម​ប្រជែង​ទីផ្សារ​ការងារ​នា​ពេល​អនាគត - សីហា 17, 2020
    ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០​មក សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ជំងឺ​កូវីដ​១៩ ដោយសារ​ការអាក់​ខាន​ការ​ធ្វើ​ដំណើរ ការ​ផ្អាកសង្វាក់​ផលិត​កម្ម​ផ្សេងៗ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កម្លាំង​ពលកម្ម​សម្រាប់​យុវជន។ លោក វ៉ន សេរីវុធ អ្នក​ស្រាវ​ជ្រាវ​នៃ​អង្គការវេទិការ​អនាគត ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ប្រសិន​បើ​យុវជន​មិន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​នៃ​ការ​កើត​មាន​ជំងឺ​កូវីដ​១៩​ទេ​នោះ ពួកគេ​នឹង​ប្រឈម​បញ្ហា​ទីផ្សារការងារ​នៅ​ពេល​ដែល​ជំងឺ​នេះ​បញ្ចប់​ទៅ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៧ សីហា​ ២០២០)
    26 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ យុវជន​គួរ​ពង្រឹង​សមត្ថភាព​អំឡុង​ការកើត​មាន​ជំងឺ​កូវីដ​១៩ ដើម្បី​ត្រៀម​ប្រជែង​ទីផ្សារ​ការងារ​នា​ពេល​អនាគត - សីហា ១៧, ២០២០
    ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០​មក សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ជំងឺ​កូវីដ​១៩ ដោយសារ​ការអាក់​ខាន​ការ​ធ្វើ​ដំណើរ ការ​ផ្អាកសង្វាក់​ផលិត​កម្ម​ផ្សេងៗ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កម្លាំង​ពលកម្ម​សម្រាប់​យុវជន។ លោក វ៉ន សេរីវុធ អ្នក​ស្រាវ​ជ្រាវ​នៃ​អង្គការវេទិការ​អនាគត ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ប្រសិន​បើ​យុវជន​មិន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​នៃ​ការ​កើត​មាន​ជំងឺ​កូវីដ​១៩​ទេ​នោះ ពួកគេ​នឹង​ប្រឈម​បញ្ហា​ទីផ្សារការងារ​នៅ​ពេល​ដែល​ជំងឺ​នេះ​បញ្ចប់​ទៅ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៧ សីហា​ ២០២០)
    26 min
  • Hello VOA៖ អ្នកតស៊ូមតិថា អំពើ​ស៊ីសំណូក​សូកប៉ាន់​ក្នុងការធ្វើ​ប្លង់​ដីធ្លី ក្លាយជា​ទម្លាប់​នៅ​កម្ពុជា - សីហា 13, 2020
    អ្នកតស៊ូមតិ​ប្រឆាំង​អំពើ​ពុករលួយ​លើកឡើង​ថា អំពើ​ស៊ីសំណូក​សូកប៉ាន់​ក្នុង​ដំណើរ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ផ្ទះសម្បែង​ក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​ក្នុង​ប្រទេស​កម្ពុជា។ លោក អ៊ឹម នរិន្ទ ប្រធាន​កម្មវិធីនៃ​អង្គការ​តម្លាភាព​កម្ពុជា បានថ្លែងដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៣ ខែសីហា ឆ្នាំ២០២០៖ «‍វា អាច​ប្រើ​ពាក្យ​ថា​ជា​ទម្លាប់ ឬ ក៏​ជា​ប្រពៃណី។ ដំបូង​វា​កើត​ឡើង​ពី​អាជ្ញាធរ​ដែល​តែង​តែ​បង្ក គេ​ហៅ​ថា ភាព​ស្មុគស្មាញ​ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​ហ្នឹង​ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ធ្លី​ហ្នឹង»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៣ សីហា ២០២០)
    29 min
  • Hello VOA៖ អ្នកតស៊ូមតិថា អំពើ​ស៊ីសំណូក​សូកប៉ាន់​ក្នុងការធ្វើ​ប្លង់​ដីធ្លី ក្លាយជា​ទម្លាប់​នៅ​កម្ពុជា - សីហា ១៣, ២០២០
    អ្នកតស៊ូមតិ​ប្រឆាំង​អំពើ​ពុករលួយ​លើកឡើង​ថា អំពើ​ស៊ីសំណូក​សូកប៉ាន់​ក្នុង​ដំណើរ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ផ្ទះសម្បែង​ក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​ក្នុង​ប្រទេស​កម្ពុជា។ លោក អ៊ឹម នរិន្ទ ប្រធាន​កម្មវិធីនៃ​អង្គការ​តម្លាភាព​កម្ពុជា បានថ្លែងដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៣ ខែសីហា ឆ្នាំ២០២០៖ «‍វា អាច​ប្រើ​ពាក្យ​ថា​ជា​ទម្លាប់ ឬ ក៏​ជា​ប្រពៃណី។ ដំបូង​វា​កើត​ឡើង​ពី​អាជ្ញាធរ​ដែល​តែង​តែ​បង្ក គេ​ហៅ​ថា ភាព​ស្មុគស្មាញ​ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​ហ្នឹង​ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ធ្លី​ហ្នឹង»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៣ សីហា ២០២០)
    29 min
  • Hello VOA៖ អ្នកវិភាគថា ដើម្បី​រក្សា​ទំនាក់ទំនងល្អ​ជាមួយ​អាមេរិក កម្ពុជា​ពុំ​គួរ​ចាប់​ចិន​ដោយ​ដៃ​ទាំងពីរ​ទេ - សីហា 10, 2020
    អ្នកជំនាញ​ខាង​លទ្ធិប្រជាធិបតេយ្យក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​កម្ពុជា​ពុំ​គួរ​ផ្អៀង​ទៅ​រក​ចិនជ្រុល​ពេក​ទេ​ក្នុង​ទំនាក់​ទំនាក់​ទំនង​ការបរទេស​របស់​ខ្លួន​ជាមួយ​ប្រទេស​មហា​អំណាច។ លោក​បណ្ឌិត ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០២០​ថា​ ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ចាប់​ចិន​ផង ​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ លោក​ថា៖ «‍ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យើង​សព្វថ្ងៃ​នេះ​ រាង​កំណត់​គោល​ជំហរ​របស់​ខ្លួន​កុំ​ឲ្យ​ផ្អៀង​ទៅ​រក​មហាអំណាច​ណាមួយ​ សម្តៅ​ទៅ​រក​ក្នុង​ន័យ​ថា​កុំ​ឲ្យ​ងាក​ទៅ​រក​ចិន​ខ្លាំង​ពេក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១០​ ខែ​សីហា​ឆ្នាំ​២០២០)
    30 min
  • Hello VOA៖ អ្នកវិភាគថា ដើម្បី​រក្សា​ទំនាក់ទំនងល្អ​ជាមួយ​អាមេរិក កម្ពុជា​ពុំ​គួរ​ចាប់​ចិន​ដោយ​ដៃ​ទាំងពីរ​ទេ - សីហា ១០, ២០២០
    អ្នកជំនាញ​ខាង​លទ្ធិប្រជាធិបតេយ្យក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​កម្ពុជា​ពុំ​គួរ​ផ្អៀង​ទៅ​រក​ចិនជ្រុល​ពេក​ទេ​ក្នុង​ទំនាក់​ទំនាក់​ទំនង​ការបរទេស​របស់​ខ្លួន​ជាមួយ​ប្រទេស​មហា​អំណាច។ លោក​បណ្ឌិត ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០២០​ថា​ ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ចាប់​ចិន​ផង ​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ លោក​ថា៖ «‍ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យើង​សព្វថ្ងៃ​នេះ​ រាង​កំណត់​គោល​ជំហរ​របស់​ខ្លួន​កុំ​ឲ្យ​ផ្អៀង​ទៅ​រក​មហាអំណាច​ណាមួយ​ សម្តៅ​ទៅ​រក​ក្នុង​ន័យ​ថា​កុំ​ឲ្យ​ងាក​ទៅ​រក​ចិន​ខ្លាំង​ពេក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១០​ ខែ​សីហា​ឆ្នាំ​២០២០)
    30 min
  • Hello VOA៖ ដល់​ពេល​អាស៊ីអគ្នេយ៍​ត្រូវ​រើស​រវាង​អាមេរិក​និង​ចិន? - សីហា 06, 2020
    ភាពតានតឹង​ដែល​ចេះ​តែ​រីក​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន​ បាន​ឈាន​ទៅ​ដល់​ចំណុច​រំពុះ​មួយ ពុំ​ធ្លាប់​មាន​នោះ​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ នា​ពេល​កន្លះ​សតវត្សន៍​ចុង​ក្រោយនេះ។ ការណ៍នេះ​បាន​រុញ​អ្នក​តាមដាន​ខ្លះ​រហូត​ដល់​បរិយាយ​ថា​ជា​«សង្គ្រាមត្រជាក់ថ្មី»​ថែម​ទៀត​ផង ដែល​បង្ក​ជា​សំណួរ​សម្រាប់​តំបន់​អាស៊ី​អគ្នេយ៍ ដែល​មាន​ភូមិសាស្ត្រ​ជាប់​របង​ប្រទេសចិន​ នៅ​តំបន់ត្រើយ​ខាងលិច​ នៃ​មហាសាគរ​ប៉ាស៊ីហ្វិក ថា​តើ​ដល់​ពេល​ហើយ​ឬ​នៅ ដែល​ត្រូវ​ប្រកាន់​រើស​យកមួយ​រវាង​អាមេរិក​និង​ចិន។ លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិត ប្រចាំ​សាកល​វិទ្យាល័យ Griffith ប្រទេស​អូស្ត្រាលី បាន​ចូល​ខ្លួន​ជា​វាគ្មិន​បកស្រាយ​នូវ​ប្រធានបទ​នេះ ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន៕ (លោក អូន ឆេងប៉រ, Hello VOA អាស៊ាន, ភ្នំពេញ, ៦ សីហា ២០២០)
    29 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…