Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ របៀបវារៈយុទ្ធសាស្ត្រវៀតណាមដឹកនាំអាស៊ានសម័យកូវីដ១៩ - មិថុនា ០៥, ២០២០
    ចំឆ្នាំដែលវៀតណាមត្រូវឡើងធ្វើប្រធានប្ដូរវេននៃសមាគមអាស៊ាន វិបត្តិរាតត្បាតនៃជំងឺកូវីដ១៩បានផ្ទុះឡើងនិងអូសបន្លាយ ដែលនាំឱ្យការអនុវត្តរបៀបវារៈយុទ្ធសាស្ត្រថ្នាក់តំបន់ របស់រដ្ឋកុម្មុយនីស្ដមួយនេះ ហាក់ជួបឧបសគ្គ។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ នៃ VOA ជាអ្នកសម្របសម្រួល និងដែលបានចាក់ផ្សាយ កាលពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២០នេះ កញ្ញា ពេជ្រ ចារ៉ាឌីន នាយកប្រតិបត្តិរង នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្ដិភាព (CICP) បានលើកឡើងថា សំណុំរឿងសមុទ្រចិនខាងត្បូង និងសំណុំរឿងអភិបាលកិច្ចលើអាងទន្លេមេគង្គ ជាចំណុចរសើបនៃរបៀបវារៈយុទ្ធសាស្ត្ររបស់វៀតណាម ជាប្រធានអាស៊ាន។ តែដោយរងការរំខានពីវិបត្តិជំងឺកូវីដ១៩នេះផង កញ្ញាវាគ្មិនបានលើកឡើងថា មានលទ្ធភាពដែលវៀតណាមអាចស្នើសុំបន្តធ្វើប្រធានអាស៊ានមួយឆ្នាំទៀត៕ (លោកអូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ៤ មិថុនា ២០២០)
    26 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ស្ត្រី​ខ្មែរ​ស្តារ​ឡើងវិញ​តម្បាញសូត្រ​ដោយ​ភ្ជាប់​ទៅនឹង​វិស័យ​ទេសចរណ៍ - មិថុនា 01, 2020
    អ្នកស្រី សាន វណ្ណារី ស្ថាបនិក និង​អ្នកច្នៃម៉ូត​ផ្ទះសូត្រ​បាន​ថ្លែង​ថា សូត្រមាស​ខ្មែរ​ជាកេរ្តិ៍មរត៌កដែល​ដូនតា​របស់​យើង​បាន​បន្សល់​ទុក​ជា​យូរ​មកហើ​យ​ សូម្បី​តែ​ក្បាច់ចម្លាក់នៅលើ​ជញ្ជាំងប្រាសាទ​អង្គរវត្តដែល​បាន​ទទួល​ភ្ញៀវទេសចរណ៍​រាប់លាននាក់នៅជុំវិញ​ពិភពលោកក៏​មានសម្លៀកបំពាក់ដែលច្នៃ​ចេញ​ពី​សូត្រ​ដែរ។​ ​ដូច្នេះ​ក្នុង​នាម​ជា​កូន​ខ្មែរម្នាក់​អ្នកស្រី​ចង់​បង្កើតផលិតផល​ខ្មែរដែល​ច្នៃ​ចេញ​ពី​សូត្រ និង​ផលិត​ដោយកូន​ខ្មែរពិតៗ ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​អំពីតម្លៃ​សូត្រ​ខ្មែរ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០)។
    30 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ស្ត្រី​ខ្មែរ​ស្តារ​ឡើងវិញ​តម្បាញសូត្រ​ដោយ​ភ្ជាប់​ទៅនឹង​វិស័យ​ទេសចរណ៍ - មិថុនា ០១, ២០២០
    អ្នកស្រី សាន វណ្ណារី ស្ថាបនិក និង​អ្នកច្នៃម៉ូត​ផ្ទះសូត្រ​បាន​ថ្លែង​ថា សូត្រមាស​ខ្មែរ​ជាកេរ្តិ៍មរត៌កដែល​ដូនតា​របស់​យើង​បាន​បន្សល់​ទុក​ជា​យូរ​មកហើ​យ​ សូម្បី​តែ​ក្បាច់ចម្លាក់នៅលើ​ជញ្ជាំងប្រាសាទ​អង្គរវត្តដែល​បាន​ទទួល​ភ្ញៀវទេសចរណ៍​រាប់លាននាក់នៅជុំវិញ​ពិភពលោកក៏​មានសម្លៀកបំពាក់ដែលច្នៃ​ចេញ​ពី​សូត្រ​ដែរ។​ ​ដូច្នេះ​ក្នុង​នាម​ជា​កូន​ខ្មែរម្នាក់​អ្នកស្រី​ចង់​បង្កើតផលិតផល​ខ្មែរដែល​ច្នៃ​ចេញ​ពី​សូត្រ និង​ផលិត​ដោយកូន​ខ្មែរពិតៗ ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​អំពីតម្លៃ​សូត្រ​ខ្មែរ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០)។
    30 min
  • Hello VOA៖ បញ្ហា​ការងារ​និង​ដំណោះ​ស្រាយ​រឿង​ប្រាក់ខែ​ជា​រឿង​ប្រឈម​ក្នុង​ពេល​រាតត្បាត​នៃ​វីរុស​កូរ៉ណា - ឧសភា 29, 2020
    មន្ត្រី​សហជីព​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​ អាត់ ធន់​ បាន​អះអាង​ថា​ បុគ្គលិក​ក្រុមហ៊ុន​និង​រោង​ចក្រ​ប្រឈម​នឹង​បញ្ហា​ការងារ​និង​ដំណោះ​ស្រាយ​រឿង​ប្រាក់ខែ ​ឬ​ប្រាក់​ឧបត្ថម​ ក្នុង​ពេល​រាតត្បាត​នៃវីរុស​កូរ៉ណា។​ លោកថា​ សហភាព​ការងារ​កម្ពុជា​របស់​លោក​ កំពុង​ចូលរួម​តវ៉ា​ឲ្យ​មាន​ការ​គិតគូ​ដល់​ពលករ​និង​កម្មករ​ពីក្រុម​អ្នកបញ្ជា​ទិញ​និង​ក្រុមហ៊ុន​នានា​ បន្ថែមពី​លើ​អ្វី​ដែល​ជា​ការ​ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា ​និង​ដោះស្រាយ​បញ្ហា​កម្មករ​ ពលករ​និង​ក្រុមហ៊ុន​ឲ្យ​មាន​ភាព​យុត្តិធម៌ ​ក្នុង​ដំណាក់​កាល​ដ៌​លំបាក​ស្មុគ​ស្មាញ​នេះ។ ​លោក ​សុខ ខេមរា ​នៃ​ VOA​ ពី​រដ្ឋធានី​ វ៉ាស៊ីនតោន​បាន​អញ្ជើញ​លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ដែលជា​សហជីព​ឯករាជ្យ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ មក​ពន្យល់​ពី​ដំណើរការ​ជួយ​ដល់​កម្មករ ​ពលករ ​និង​ការ​តស៊ូមតិ​ជាមួយ​នឹង​អ្នក​បញ្ជា​ទិញ​ធំៗ​ក្នុង​ទីផ្សារ​ពិភពលោក​ជាដើម។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ ឧសភា ២០២០)
    26 min
  • Hello VOA៖ បញ្ហា​ការងារ​និង​ដំណោះ​ស្រាយ​រឿង​ប្រាក់ខែ​ជា​រឿង​ប្រឈម​ក្នុង​ពេល​រាតត្បាត​នៃ​វីរុស​កូរ៉ណា - ឧសភា ២៩, ២០២០
    មន្ត្រី​សហជីព​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​ អាត់ ធន់​ បាន​អះអាង​ថា​ បុគ្គលិក​ក្រុមហ៊ុន​និង​រោង​ចក្រ​ប្រឈម​នឹង​បញ្ហា​ការងារ​និង​ដំណោះ​ស្រាយ​រឿង​ប្រាក់ខែ ​ឬ​ប្រាក់​ឧបត្ថម​ ក្នុង​ពេល​រាតត្បាត​នៃវីរុស​កូរ៉ណា។​ លោកថា​ សហភាព​ការងារ​កម្ពុជា​របស់​លោក​ កំពុង​ចូលរួម​តវ៉ា​ឲ្យ​មាន​ការ​គិតគូ​ដល់​ពលករ​និង​កម្មករ​ពីក្រុម​អ្នកបញ្ជា​ទិញ​និង​ក្រុមហ៊ុន​នានា​ បន្ថែមពី​លើ​អ្វី​ដែល​ជា​ការ​ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា ​និង​ដោះស្រាយ​បញ្ហា​កម្មករ​ ពលករ​និង​ក្រុមហ៊ុន​ឲ្យ​មាន​ភាព​យុត្តិធម៌ ​ក្នុង​ដំណាក់​កាល​ដ៌​លំបាក​ស្មុគ​ស្មាញ​នេះ។ ​លោក ​សុខ ខេមរា ​នៃ​ VOA​ ពី​រដ្ឋធានី​ វ៉ាស៊ីនតោន​បាន​អញ្ជើញ​លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ដែលជា​សហជីព​ឯករាជ្យ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ មក​ពន្យល់​ពី​ដំណើរការ​ជួយ​ដល់​កម្មករ ​ពលករ ​និង​ការ​តស៊ូមតិ​ជាមួយ​នឹង​អ្នក​បញ្ជា​ទិញ​ធំៗ​ក្នុង​ទីផ្សារ​ពិភពលោក​ជាដើម។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ ឧសភា ២០២០)
    26 min
  • Hello VOA៖ សកម្មជនថា​ពលករខ្មែរ​នៅកូរ៉េខាងត្បូង​រងផលប៉ះពាល់តិចតួចពីជំងឺកូវីដ១៩ - ឧសភា 28, 2020
    ប្រទេសកូរ៉េខាងត្បូងបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អនិង​ត្រូវបានបណ្តានានាសរសើរ ហើយមិនសូវមានផលប៉ះពាល់ខ្លាំងលើដំណើរការផលិតកម្មនានា ដូចប្រទេសធំៗឡើយ។ នៅក្នុងកម្មវិធីហេឡូវីអូអេស្តីពីពលករចំណាកស្រុក លោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង បាន​បកស្រាយពីផលប៉ះពាល់នៃវីរុសកូរ៉ូណាលើពលករចំណាកស្រុកកម្ពុជា ​ដែលកំពុងធ្វើការនៅទីនោះ​ និងការសង្កេតលើវិធានការសុខាភិបាលដែលអាជ្ញាធរ​កូរ៉េខាងត្បូងបានដាក់ចេញក្នុងគ្រាមានវិបត្តិសុខភាពនេះ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ ឧសភា ២០២០)
    27 min
  • Hello VOA៖ សកម្មជនថា​ពលករខ្មែរ​នៅកូរ៉េខាងត្បូង​រងផលប៉ះពាល់តិចតួចពីជំងឺកូវីដ១៩ - ឧសភា ២៨, ២០២០
    ប្រទេសកូរ៉េខាងត្បូងបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អនិង​ត្រូវបានបណ្តានានាសរសើរ ហើយមិនសូវមានផលប៉ះពាល់ខ្លាំងលើដំណើរការផលិតកម្មនានា ដូចប្រទេសធំៗឡើយ។ នៅក្នុងកម្មវិធីហេឡូវីអូអេស្តីពីពលករចំណាកស្រុក លោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង បាន​បកស្រាយពីផលប៉ះពាល់នៃវីរុសកូរ៉ូណាលើពលករចំណាកស្រុកកម្ពុជា ​ដែលកំពុងធ្វើការនៅទីនោះ​ និងការសង្កេតលើវិធានការសុខាភិបាលដែលអាជ្ញាធរ​កូរ៉េខាងត្បូងបានដាក់ចេញក្នុងគ្រាមានវិបត្តិសុខភាពនេះ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ ឧសភា ២០២០)
    27 min
  • កំណែទម្រង់​ប្រព័ន្ធ​តុលាការ៖ ដំណោះស្រាយ​លើ​ការ​កកស្ទះ​សំណុំរឿង​និង​ពន្ធនាគារ​កកកុញ - ឧសភា 26, 2020
    លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ទើប​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃទី១៨ ខែឧសភា​ បាន​ប្រកាស​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ខេត្តក្រុង និងរាជធានី​ ដែល​មាន​ជិត​៤ម៉ឺន​ករណី។ សំណុំ​រឿង​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទំនាស់​ដីធ្លី​និង​បទល្មើស​ព្រហ្មទណ្ឌ​នានា។
    នៅ​ក្នុង​កម្មវិធី​ Hello VOA ​ប្រចាំខែ​ស្តីពី​អភិបាលកិច្ច​ល្អ​លោក ឱក សេរីសោភក្តិ៍ ដែល​ជា​អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​នឹង​ផ្តោត​លើ​ដំណោះស្រាយ​លើ​ការ​កកស្ទះ​សំណុំ​រឿង​និង​ពន្ធនាគារ​កកកុញ។ សូម​លោក​អ្នកស្តាប់​កម្មវិធី​នេះ​ដែល​មាន​លោក ម៉ែន គឹមសេង ជា​អ្នកសម្របសម្រួល៕
    30 min
  • Hello VOA៖ កំណែទម្រង់​ប្រព័ន្ធ​តុលាការ៖ ដំណោះស្រាយ​លើ​ការ​កកស្ទះ​សំណុំរឿង​និង​ពន្ធនាគារ​កកកុញ - ឧសភា ២៦, ២០២០
    លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ទើប​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃទី១៨ ខែឧសភា​ បាន​ប្រកាស​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ខេត្តក្រុង និងរាជធានី​ ដែល​មាន​ជិត​៤ម៉ឺន​ករណី។ សំណុំ​រឿង​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទំនាស់​ដីធ្លី​និង​បទល្មើស​ព្រហ្មទណ្ឌ​នានា។
    នៅ​ក្នុង​កម្មវិធី​ Hello VOA ​ប្រចាំខែ​ស្តីពី​អភិបាលកិច្ច​ល្អ​លោក ឱក សេរីសោភក្តិ៍ ដែល​ជា​អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​នឹង​ផ្តោត​លើ​ដំណោះស្រាយ​លើ​ការ​កកស្ទះ​សំណុំ​រឿង​និង​ពន្ធនាគារ​កកកុញ។ សូម​លោក​អ្នកស្តាប់​កម្មវិធី​នេះ​ដែល​មាន​លោក ម៉ែន គឹមសេង ជា​អ្នកសម្របសម្រួល៕
    30 min
  • Hello VOA សុខភាព៖ សារនៃក្តីសង្ឃឹមចំពោះជំងឺកូវីដ១៩ - ឧសភា 21, 2020
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុងវេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បានថ្លែងថា​ ការរាតត្បាតជំងឺកូវីដ១៩ បានបង្កឲ្យមានការភ័យខ្លាច និងការព្រួយកង្វល់យ៉ាងខ្លាំង ក្នុងចំណោមប្រជាពលរដ្ឋនៅជុំវិញពិភពលោក។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានក្តីសង្ឃឹម​ជាច្រើនដែ​លថា ពិភពលោកនឹងអាចទប់ទល់នឹងវីរុសដ៏កាចសាហាវនេះបាន។ ក្តីសង្ឃឹមទាំងនោះ​រួម​មាន៖ ករណីឆ្លងភាគច្រើនគឺជាករណីកម្រិតស្រាល ហើយអាច​ជាសះស្បើយដោយ​ខ្លួនឯង។​ ការរក្សាគម្លាតពីគ្នាដែលត្រូវបានចាប់ផ្តើមអនុវត្តភ្លាមៗ នៅពេលមានការផ្ទុះឆ្លងរាលដាលនៃវីរុសនេះ បានជួយពន្យឺតការឆ្លងរាលដាលគួរឲ្យកត់សម្គាល់។ ការព្យាបាលដោយប្រើ​ប្រាស់ថ្នាំ នៅតាមមន្ទីពេទ្យមួយចំនួនបង្ហាញលទ្ធផលវិជ្ជមាន។ ដំណើរការនៃការពិសោធន៍ផលិតវ៉ាក់សាំងរបស់​ក្រុមអ្នក​ជំនាញ មានការវិវត្តឆាប់រហ័ស ហើយឧបករណ៍ធ្វើតេស្តក៏ត្រូវបាន​បង្កើតយ៉ាងឆាប់​រហ័សផងដែរ៕​ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០​ ឧសភា ២០២០)
    30 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…