Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ភាពជោគជ័យនៅក្នុងវិស័យស្រាវជ្រាវ​វិទ្យាសាស្រ្តជីវសាស្រ្ត - ឧសភា ០៤, ២០២០
    ​លោកស្រី វេជ្ជបណ្ឌិត លិម ផារត្ន័ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៅវិទ្យាស្ថានការអភិវឌ្ឍន៍ផ្នែកថែទាំវេជ្ជសាស្រ្តអន្តរជាតិ (MCDI) បាន​ថ្លែង​ថា ​ស្ត្រីអាចធ្វើការបានក្នុង​វិស័យ​ទាំងអស់រួមទាំងផ្នែកស្រាវជ្រាវផងដែរ។ ការមានគ្រួសារ​និងមាន​អាយុ​ច្រើន​មិនមែន​ជា​ឧបសគ្គសម្រាប់ស្ត្រីក្នុងការឈានទៅសម្រេចគោលដៅទេ។ ដើម្បីទទួលបានជោគជ័យ​ស្ត្រី​ត្រូវ​មាន​ភាពម្ចាស់ការ​ ត្រូវកំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ និងមានមហិច្ឆតា។ ការចាប់​ជំនាញនៅក្នុងវិស័យស្រាវជ្រាវផ្នែក​ជីវសាស្រ្តនេះមិនជួយធ្វើឲ្យយើងក្លាយជាសេដ្ឋីទេ និងត្រូវចំណាយពេលរៀនច្រើន។ ដូច្នេះ​បើសិន​ជា​យើង​ចង់ធ្វើការក្នុងវិស័យនេះ នោះត្រូវប្រាកដចិត្តថា​យើងពិតជា​ស្រឡាញ់​វិស័យនេះនិង​ចង់​ជួយជីវិតមនុស្ស៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៤ ខែ ឧសភា​ ឆ្នាំ២០២០)។
    26 min
  • Hello VOA៖ ​ការ​ប្រឈម​របស់​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ក្នុង​ពេល​នៃ​ការ​ឆ្លងរាល​ដាល​កូវីដ១៩ - ឧសភា 01, 2020
    ជំងឺ​កូវីដ១៩​ បណ្តាល​ឲ្យ​សុខភាព​សាធារណៈ​ជា​សកល​ប្រឈម​នឹង​ភាព​ស្រួយ​ផុយ​ ​ខណៈ​ដែល​ជំងឺ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកល​ជួប​ការ​រាំង​ស្ទះ​ផង​ដែរ។​ ប្រជា​ពលរដ្ឋ​ទូទៅ​កំពុង​ប្រឈម​នឹង​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ ជាពិសេស​អ្នក​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូច​ជា​អ្នក​លក់​ដូរ​អ្នក​រត់​រ៉ឺម៉ក​កង់បី ​និង​អ្នក​រើស​អេត​ចាយ​ជាដើម។ ​ ពួក​គេ​ត្រូវ​បន្ត​រក​កម្រៃ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ​និង​បង់​ធនាគារ​ផង​ដែរ។​ ក្នុង​កម្មវិធី ​Hello  VOA ​ពិសេស​ថ្ងៃ​នេះ ​លោក ​វ៉ន ​ពៅ ​ប្រធាន​សមាគម​ឯករាជ្យ​ប្រជា​ធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ អញ្ជើញ​ចូល​រួម​ជា​វាគ្មិន​ ជជែក​ពិភាក្សា​អំពី​ប្រធាន​បទ​ «ការ​ប្រឈម​របស់​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ក្នុង​ពេល​មាន​ការ​រីករាល​ដាល​កូវីដ១៩»។ ​លោក ​វ៉ន ​ពៅ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ក្នុង​វិស័យ​ធនាគារ​ដើម្បី​ឲ្យ​ពួក​គេ​ផ្តល់​ពេល​ដល់​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ ដោយ​មិន​ចាំបាច់​បង់​ធនាគារ​រហូត​ដល់​ស្ថាន​ការណ៍​មាន​ភាព​ប្រសើរ​ឡើងវិញ៕ (ផន បុប្ផា, Hello VOA ពិសេស, រាជធានីភ្នំពេញ, ៣០ មេសា ២០២០)
    28 min
  • Hello VOA៖ ​ការ​ប្រឈម​របស់​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ក្នុង​ពេល​នៃ​ការ​ឆ្លងរាល​ដាល​កូវីដ១៩ - ឧសភា ០១, ២០២០
    ជំងឺ​កូវីដ១៩​ បណ្តាល​ឲ្យ​សុខភាព​សាធារណៈ​ជា​សកល​ប្រឈម​នឹង​ភាព​ស្រួយ​ផុយ​ ​ខណៈ​ដែល​ជំងឺ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកល​ជួប​ការ​រាំង​ស្ទះ​ផង​ដែរ។​ ប្រជា​ពលរដ្ឋ​ទូទៅ​កំពុង​ប្រឈម​នឹង​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ ជាពិសេស​អ្នក​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូច​ជា​អ្នក​លក់​ដូរ​អ្នក​រត់​រ៉ឺម៉ក​កង់បី ​និង​អ្នក​រើស​អេត​ចាយ​ជាដើម។ ​ ពួក​គេ​ត្រូវ​បន្ត​រក​កម្រៃ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ​និង​បង់​ធនាគារ​ផង​ដែរ។​ ក្នុង​កម្មវិធី ​Hello  VOA ​ពិសេស​ថ្ងៃ​នេះ ​លោក ​វ៉ន ​ពៅ ​ប្រធាន​សមាគម​ឯករាជ្យ​ប្រជា​ធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ អញ្ជើញ​ចូល​រួម​ជា​វាគ្មិន​ ជជែក​ពិភាក្សា​អំពី​ប្រធាន​បទ​ «ការ​ប្រឈម​របស់​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ក្នុង​ពេល​មាន​ការ​រីករាល​ដាល​កូវីដ១៩»។ ​លោក ​វ៉ន ​ពៅ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ក្នុង​វិស័យ​ធនាគារ​ដើម្បី​ឲ្យ​ពួក​គេ​ផ្តល់​ពេល​ដល់​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ ដោយ​មិន​ចាំបាច់​បង់​ធនាគារ​រហូត​ដល់​ស្ថាន​ការណ៍​មាន​ភាព​ប្រសើរ​ឡើងវិញ៕ (ផន បុប្ផា, Hello VOA ពិសេស, រាជធានីភ្នំពេញ, ៣០ មេសា ២០២០)
    28 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ - មេសា 20, 2020
    ​វីរុស​កូរ៉ូណាកំពុងធ្វើឲ្យ​ប៉ះពាល់​ដល់វិស័យ​ជាច្រើននៅ​កម្ពុជា។​ ក្នុងវិស័យ​កាត់​ដេរ​ដែល​មាន​កម្មករ​កំពុង​ធ្វើការ​ជាង៨០​ម៉ឺន​នាក់​ ក៏កំពុង​ប្រឈម​ខ្លាំង ដោយ​សារ​អ្នក​បញ្ជា​ទិញភាគ​ច្រើន​នៅសហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​បានផ្អាក​ការ​បញ្ជា​ទិញ​ដោយសារ​ផល​ប៉ះពាល់​ពី​វីរុស​នេះ​។​ ការ​ផ្អាក​បញ្ជា​ទិញ​នេះ ធ្វើ​ឲ្យ​រោង​ចក្រ​ជាច្រើន​នៅ​កម្ពុជា សម្រេច​ព្យួរ​ផលិតកម្ម ហើយ​កម្មករ​ជា​ច្រើន​ពាន់​នាក់​ក៏​ត្រូវ​បាន​ព្យួរ​ការងារ។​ អ្នកស្រី ដោក សុវណ្ណ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) ប្រចាំ​រោងចក្រ​យីដា ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ប្រសិន​បើ​មិនមាន​ការ​គាំទ្រ​ផ្នែក​ជីវភាព​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​។ (កញ្ញា កាន់ វិច្ឆិកា, Hello VOA សំឡេង​ជំនាន់​ថ្មី, ភ្នំពេញ, ២០ មេសា ២០២០)
    27 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ - មេសា ២០, ២០២០
    ​វីរុស​កូរ៉ូណាកំពុងធ្វើឲ្យ​ប៉ះពាល់​ដល់វិស័យ​ជាច្រើននៅ​កម្ពុជា។​ ក្នុងវិស័យ​កាត់​ដេរ​ដែល​មាន​កម្មករ​កំពុង​ធ្វើការ​ជាង៨០​ម៉ឺន​នាក់​ ក៏កំពុង​ប្រឈម​ខ្លាំង ដោយ​សារ​អ្នក​បញ្ជា​ទិញភាគ​ច្រើន​នៅសហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​បានផ្អាក​ការ​បញ្ជា​ទិញ​ដោយសារ​ផល​ប៉ះពាល់​ពី​វីរុស​នេះ​។​ ការ​ផ្អាក​បញ្ជា​ទិញ​នេះ ធ្វើ​ឲ្យ​រោង​ចក្រ​ជាច្រើន​នៅ​កម្ពុជា សម្រេច​ព្យួរ​ផលិតកម្ម ហើយ​កម្មករ​ជា​ច្រើន​ពាន់​នាក់​ក៏​ត្រូវ​បាន​ព្យួរ​ការងារ។​ អ្នកស្រី ដោក សុវណ្ណ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) ប្រចាំ​រោងចក្រ​យីដា ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ប្រសិន​បើ​មិនមាន​ការ​គាំទ្រ​ផ្នែក​ជីវភាព​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​។ (កញ្ញា កាន់ វិច្ឆិកា, Hello VOA សំឡេង​ជំនាន់​ថ្មី, ភ្នំពេញ, ២០ មេសា ២០២០)
    27 min
  • Hello VOA សុខភាព៖ ជំងឺធ្លាក់ទឹកចិត្ត(ភាគទី២) ផ្តោតលើវិធីព្យាបាលនិងការទប់ស្កាត់​ការធ្វើអត្តឃាត - មេសា 16, 2020
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរនៅសហរដ្ឋ​អាមេរិក និងលោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេស​ខាងជំ​ងឺផ្លូវចិត្តនៅកម្ពុជាបានថ្លែងថា ការព្យាបាល​ជំងឺ​ធ្លាក់ទឹកចិត្តគឺ​ត្រូវ​ផ្អែក​លើ​កត្តា​សំខាន់ៗ​បី​ ដែល​ណ្តាល​ឲ្យ​កើត​ជំងឺ​នេះ។ ទីមួយ​គឺ​កត្តាជី​វសាស្ត្រ​ដែល​តម្រូវ​ឲ្យ​ប្រើ​ឱសថ។ ចំណែក​ទីពីរ​និង​ទីបី​ គឺ​កតា្តចិត្តសាស្រ្ត​និង​សង្គម​តម្រូវ​ឲ្យ​អ្នកជំងឺ​ជួប​ជាមួយ​អ្នកប្រឹក្សា​ ឬ​អ្នកចិត្តសាស្ត្រ​ដើម្បី​ជួយ​អ្នកជំងឺ​ឲ្យ​មើលឃើញ​ពី​របួស​របស់ខ្លួ​ន និងផ្លាស់​ប្តូរ​ការគិត​ពី​អវិជ្ជមា​នមក​វិជ្ជមានវិញ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៦ មេសា ២០២០)
    28 min
  • Hello VOA សុខភាព៖ ជំងឺធ្លាក់ទឹកចិត្ត(ភាគទី២) ផ្តោតលើវិធីព្យាបាលនិងការទប់ស្កាត់​ការធ្វើអត្តឃាត - មេសា ១៦, ២០២០
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរនៅសហរដ្ឋ​អាមេរិក និងលោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេស​ខាងជំ​ងឺផ្លូវចិត្តនៅកម្ពុជាបានថ្លែងថា ការព្យាបាល​ជំងឺ​ធ្លាក់ទឹកចិត្តគឺ​ត្រូវ​ផ្អែក​លើ​កត្តា​សំខាន់ៗ​បី​ ដែល​ណ្តាល​ឲ្យ​កើត​ជំងឺ​នេះ។ ទីមួយ​គឺ​កត្តាជី​វសាស្ត្រ​ដែល​តម្រូវ​ឲ្យ​ប្រើ​ឱសថ។ ចំណែក​ទីពីរ​និង​ទីបី​ គឺ​កតា្តចិត្តសាស្រ្ត​និង​សង្គម​តម្រូវ​ឲ្យ​អ្នកជំងឺ​ជួប​ជាមួយ​អ្នកប្រឹក្សា​ ឬ​អ្នកចិត្តសាស្ត្រ​ដើម្បី​ជួយ​អ្នកជំងឺ​ឲ្យ​មើលឃើញ​ពី​របួស​របស់ខ្លួ​ន និងផ្លាស់​ប្តូរ​ការគិត​ពី​អវិជ្ជមា​នមក​វិជ្ជមានវិញ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៦ មេសា ២០២០)
    28 min
  • Hello VOA៖ សហគមន៍​ខ្មែរ-អាមេរិក​ធ្វើ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​តាម​អនឡាញ ​ពេល​កូវីដ១៩ ​ឆ្លង​រាល​ដាល - មេសា 14, 2020
    សហគមន៍​ខ្មែរ​រដ្ឋ​មិនីសូតា​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​តាមប្រព័ន្ធ​ អនឡាញ ​ផ្សាយ​ជា​សកលនៅពេល​ជំងឺ​កូវីដ១៩​ ឆ្លងរាល​ដាល​ពាស​ពេញ​ពិភពលោក។​ ពិធី​បុណ្យ​ចូលឆ្នាំ​តាម​ប្រព័ន្ធ​ អនឡាញ ​ឬ ​ហៅថា​ Virtual​ Khmer​ New Year ​លើក​ដំបូង​នេះ​ គឺ​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ផ្តល់​សេចក្តីសង្ឃឹម​ឡើងវិញ​ដល់​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ព្រួយ​បារម្ភ​អំពី​ជំងឺ​កូវីដ​១៩។ ​លោក​ សុខ ខេមរា​ នៃ VOA ​បាន​អញ្ជើញ​លោក​ សេក កុសល​ ប្រធាន​អង្គការ ​IKARE ​ដែល​គ្រប់គ្រង​សារ:មន្ទីរ​មរត​ជាតិ​ខ្មែរ ​(National​ Khmer​ Legacy ​Museum) ​ជា​វាគ្មិន​ដើម្បី​បកស្រាយ​អំពីការ​រៀបចំ​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ​តាម​ប្រព័ន្ធ ​អនឡាញ​នេះ៕ (សុខ ខេមរា, វ៉ាស៊ីនតោន, Hello VOA, ១៣ មេសា ២០២០)
    26 min
  • Hello VOA៖ សហគមន៍​ខ្មែរ-អាមេរិក​ធ្វើ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​តាម​អនឡាញ ​ពេល​កូវីដ១៩ ​ឆ្លង​រាល​ដាល - មេសា ១៤, ២០២០
    សហគមន៍​ខ្មែរ​រដ្ឋ​មិនីសូតា​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​តាមប្រព័ន្ធ​ អនឡាញ ​ផ្សាយ​ជា​សកលនៅពេល​ជំងឺ​កូវីដ១៩​ ឆ្លងរាល​ដាល​ពាស​ពេញ​ពិភពលោក។​ ពិធី​បុណ្យ​ចូលឆ្នាំ​តាម​ប្រព័ន្ធ​ អនឡាញ ​ឬ ​ហៅថា​ Virtual​ Khmer​ New Year ​លើក​ដំបូង​នេះ​ គឺ​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ផ្តល់​សេចក្តីសង្ឃឹម​ឡើងវិញ​ដល់​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ព្រួយ​បារម្ភ​អំពី​ជំងឺ​កូវីដ​១៩។ ​លោក​ សុខ ខេមរា​ នៃ VOA ​បាន​អញ្ជើញ​លោក​ សេក កុសល​ ប្រធាន​អង្គការ ​IKARE ​ដែល​គ្រប់គ្រង​សារ:មន្ទីរ​មរត​ជាតិ​ខ្មែរ ​(National​ Khmer​ Legacy ​Museum) ​ជា​វាគ្មិន​ដើម្បី​បកស្រាយ​អំពីការ​រៀបចំ​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ​តាម​ប្រព័ន្ធ ​អនឡាញ​នេះ៕ (សុខ ខេមរា, វ៉ាស៊ីនតោន, Hello VOA, ១៣ មេសា ២០២០)
    26 min
  • Hello VOA៖ ការប្រើប្រាស់ថ្នាំសាកល្បងនៅក្នុងការព្យាបាលជំងឺកូវីដ១៩ - មេសា 09, 2020
    ខណៈទាំងថ្នាំវ៉ាក់ស៊ាំងនិងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ នៅតាមមន្ទីពេទ្យមួយចំនួនបានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជា​សះស្បើ​យ​ ដោយការប្រើប្រាស់ថ្នាំ ដែលធ្លាប់ត្រូវបាន​យកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺគ្រុ​នចាញ់។ យ៉ាងណាក្តី ក្រុមអ្នកជំនាញ​ កំពុងរៀបចំធ្វើ​តេស្ត​ជាផ្លូវការទៅលើការ​ព្យាបាល​ទាំងនេះនៅឡើយ និងបានព្រមានអំពីផលប៉ះពាល់នៃការប្រើថ្នាំទាំងនេះ។ លោកតាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍ម្នាក់ដែលរស់នៅ​សហរដ្ឋអាមេរិក​ បានតាមដានលើកា​រព្យាបាលទាំងនេះ និ​ងបានផ្តល់​បទសម្ភាសន៍ ​អំពីប្រសិទ្ធភាព​នៃការប្រើប្រាស់ថ្នាំទាំងនោះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ៩ មេសា ២០២០)
    34 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…