Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ ការប្រើប្រាស់ថ្នាំសាកល្បងនៅក្នុងការព្យាបាលជំងឺកូវីដ១៩ - មេសា ០៩, ២០២០
    ខណៈទាំងថ្នាំវ៉ាក់ស៊ាំងនិងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ នៅតាមមន្ទីពេទ្យមួយចំនួនបានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជា​សះស្បើ​យ​ ដោយការប្រើប្រាស់ថ្នាំ ដែលធ្លាប់ត្រូវបាន​យកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺគ្រុ​នចាញ់។ យ៉ាងណាក្តី ក្រុមអ្នកជំនាញ​ កំពុងរៀបចំធ្វើ​តេស្ត​ជាផ្លូវការទៅលើការ​ព្យាបាល​ទាំងនេះនៅឡើយ និងបានព្រមានអំពីផលប៉ះពាល់នៃការប្រើថ្នាំទាំងនេះ។ លោកតាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍ម្នាក់ដែលរស់នៅ​សហរដ្ឋអាមេរិក​ បានតាមដានលើកា​រព្យាបាលទាំងនេះ និ​ងបានផ្តល់​បទសម្ភាសន៍ ​អំពីប្រសិទ្ធភាព​នៃការប្រើប្រាស់ថ្នាំទាំងនោះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ៩ មេសា ២០២០)
    34 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការ​ហ៊ាន​ចាប់​យក​ឱកាស​ដោយ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​និង​ការ​ព្យាយាម​ប្រឹងប្រែង​នាំ​មក​នូវ​ជោគជ័យ - មេសា 06, 2020
    អ្នកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោងនិងជា​ប្រធាន​ផ្នែក​តាម​ដាន​និង​វាយតម្លៃ​នៃកម្មវិធីកម្ពុជាហាវែសII បាន​ថ្លែង​ថាស្រ្តីត្រូវហ៊ានចាប់យកឱកាស​ប្រឹង​ប្រែង​ធ្វើការងារណាដែលខ្លួនគិតថាជាការងារពិបាក​ ព្យាយាមរៀនសូត្រនិង​ពង្រឹង​សមត្ថភាព​បន្ថែមដើម្បី​អភិវឌ្ឍន៍ខ្លួ​ន​ឈានទៅកាន់តំណែងក្នុង​ភាពជា​អ្នក​ដឹក​នាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ៦ មេសា ២០២០)
    25 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការ​ហ៊ាន​ចាប់​យក​ឱកាស​ដោយ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​និង​ការ​ព្យាយាម​ប្រឹងប្រែង​នាំ​មក​នូវ​ជោគជ័យ - មេសា ០៦, ២០២០
    អ្នកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោងនិងជា​ប្រធាន​ផ្នែក​តាម​ដាន​និង​វាយតម្លៃ​នៃកម្មវិធីកម្ពុជាហាវែសII បាន​ថ្លែង​ថាស្រ្តីត្រូវហ៊ានចាប់យកឱកាស​ប្រឹង​ប្រែង​ធ្វើការងារណាដែលខ្លួនគិតថាជាការងារពិបាក​ ព្យាយាមរៀនសូត្រនិង​ពង្រឹង​សមត្ថភាព​បន្ថែមដើម្បី​អភិវឌ្ឍន៍ខ្លួ​ន​ឈានទៅកាន់តំណែងក្នុង​ភាពជា​អ្នក​ដឹក​នាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ៦ មេសា ២០២០)
    25 min
  • Hello VOA៖ អាស៊ានអាចជួបកលយុគសេដ្ឋកិច្ចនិងនយោបាយក្រោយវិបត្តិ COVID19 - មេសា 02, 2020
    វិបត្តិសុខភាពសាធារណៈជាសកល បណ្ដាលឡើងដោយការឆ្លងរាលដាលនៃជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណាឆ្នាំ២០១៩ បាននឹងកំពុងបន្ទុចពិភពលោកឱ្យឈប់ស្ងៀមនឹង។ ទីសាធារណៈប្រែជាស្ងាត់ជ្រងំ សកម្មភាពសេដ្ឋកិច្ចនៅសល់ដង្ហើមផ្តឹកៗ ជាប្រការមួយដ៏កម្រក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងតំបន់អាស៊ានវិញ បណ្ដាប្រទេសជាច្រើនបានលើករនាំងបន្តឹងការចេញចូលតាមព្រំដែន ខ្លះដាក់ប្រទេសក្នុងភាពអាសន្ន ឬឯប្រទេសខ្លះទៀតបានទាញទ្វារបិទតែម្ដង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។ ការប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើនៅវៀតណាមនាដើមខែមេសានេះ ក៏ត្រូវបានលុបចោលផងដែរ។ ក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន លោក ស៊ុន គីម គ្រូឧទ្ទេសជំនាញកិច្ចការអន្តរជាតិ មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា អញ្ជើញចូលរួមជាវាគ្មិន ជជែកពិភាក្សាអំពីប្រធានបទ «តើវិបត្តិ COVID19 អាចបង្កការប្រេះស្រាំដល់សហគមន៍អាស៊ានដែរឬទេ?»។ លោក ស៊ុន គីម បានព្រមានថា វិបត្តិដែលបង្កឡើងដោយវិបត្តិ COVID19 នេះ នាំឱ្យមានកលយុគផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងតំបន់អាស៊ីអគ្នេយ៍៕
    27 min
  • Hello VOA៖ អាស៊ានអាចជួបកលយុគសេដ្ឋកិច្ចនិងនយោបាយក្រោយវិបត្តិ COVID19 - មេសា ០២, ២០២០

  • Hello VOA៖ ទស្សនៈ​គណបក្ស​ប្រឆាំង​ចំពោះ​ការ​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន និង​ការ​រួបរួម​ជាតិ​ខណៈ​មាន​ការ​រាតត្បាត​វីរុសកូរ៉ូណា - មិនា 31, 2020
    មេដឹកនាំ​ក្រុម​ជំទាស់​ម្នាក់​គឺលោក​ សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ​បាន​ថ្លែង​អំពី​អាទិភាព​ផ្ទុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មាន​គម្រោង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ដាក់ប្រទេស​កម្ពុជា​ ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ក្នុង​ពេល​វីរុសកូរ៉ូណា​រាតត្បាត​ខ្លាំង។ លោក​ រង្ស៊ី ថា លោក​បាន​ត្រៀមខ្លួន​ចំពោះ​ការ​រួបរួមជាតិ​ ក្នុងពេល​ប្រទេស​មាន​គ្រាអាសន្ន​ ហើយ​ត្រូវ​ការ​ធន​ធានមនុស្ស​ដើម្បីជួយ​ដោះ​ស្រាយ​គ្នា។​ លោក ​សុខ ខេមរា​ នៃ​V OA ​បាន​អញ្ជើញ​លោក​ សម រង្ស៊ី ជា​វាគ្មិន​នៃ​កម្មវិធី​ Hello VOA ​តាម​ទូរសព្ទ​ពី​ប្រទេស​បារាំង​ ដើម្បី​បញ្ជាក់​ពីជំហរ​ចុងក្រោយ​របស់លោក​អំពី​ស្ថាន​ការណ៍​កម្ពុជា​ចុង​ក្រោយ៕
    27 min
  • Hello VOA៖ ទស្សនៈ​គណបក្ស​ប្រឆាំង​ចំពោះ​ការ​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន និង​ការ​រួបរួម​ជាតិ​ខណៈ​មាន​ការ​រាតត្បាត​វីរុសកូរ៉ូណា - មិនា ៣១, ២០២០
    មេដឹកនាំ​ក្រុម​ជំទាស់​ម្នាក់​គឺលោក​ សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ​បាន​ថ្លែង​អំពី​អាទិភាព​ផ្ទុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មាន​គម្រោង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ដាក់ប្រទេស​កម្ពុជា​ ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ក្នុង​ពេល​វីរុសកូរ៉ូណា​រាតត្បាត​ខ្លាំង។ លោក​ រង្ស៊ី ថា លោក​បាន​ត្រៀមខ្លួន​ចំពោះ​ការ​រួបរួមជាតិ​ ក្នុងពេល​ប្រទេស​មាន​គ្រាអាសន្ន​ ហើយ​ត្រូវ​ការ​ធន​ធានមនុស្ស​ដើម្បីជួយ​ដោះ​ស្រាយ​គ្នា។​ លោក ​សុខ ខេមរា​ នៃ​V OA ​បាន​អញ្ជើញ​លោក​ សម រង្ស៊ី ជា​វាគ្មិន​នៃ​កម្មវិធី​ Hello VOA ​តាម​ទូរសព្ទ​ពី​ប្រទេស​បារាំង​ ដើម្បី​បញ្ជាក់​ពីជំហរ​ចុងក្រោយ​របស់លោក​អំពី​ស្ថាន​ការណ៍​កម្ពុជា​ចុង​ក្រោយ៕
    27 min
  • Hello VOA៖ វត្ត​ខ្មែរ​ជាង​១៤០​នៅ​សហរដ្ឋអាមេរិក​ចូលរួម​ទប់ស្កាត់​វីរុស​កូរ៉ូណា - មិនា 31, 2020
    ប្រធាន​ពុទ្ធិ​សមាគម​ព្រះសង្ឃ​ខ្មែរ សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅតាម​បណ្តា​រដ្ឋ​ជាច្រើន បាន​ចូលរួម​ទប់ស្កាត់​វីរុស​កូរ៉ូណា​ នៅ​ពេល​ប្រទេស​អាមេរិក​និង​ពិភពលោក​មាន​ការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩​នេះ។ ការ​ចូលរួម​ទាំងនោះ រួម​មាន​ដូចជា​ការ​សម្រេច​ផ្អាកការ​ជួបជុំ​ធ្វើ​ពិធី​បុណ្យ​នានា​នៅ​តាម​វត្ត​អារាម​ទាំង​១៤៤​នៅ​ទូទាំង​ប្រទេស​អាមេរិក ​ងាក​មក​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ដើម្បី​ធ្វើ​កិច្ចការ​ការងារ ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ការ​អប់រំ​ផ្លូវចិត្ត ផ្លូវធម៌ ផ្លូវលោក ក្នុង​ពេល​មាន​វិបត្តិ​វីរុស​កូរ៉ូណា​ជា​សកល ដាក់​គម្រោងការ​នានា​សម្រាប់​ជួយ​ដល់​សហគមន៍ និង ជូន​ដំណឹង​ដល់​សហគមន៍​ផងដែរ។ លោក សុខ ខេមរា នៃ VOA បាន​និមន្តព្រះតេជគុណ ឥទ្ធិមុនី ម៉ឹង សាង ជា​ប្រធាន​ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និង​ជា​ព្រះគ្រូចៅ​អធិការវត្ត មុនីសុតារាម រដ្ឋមិនីសូតា ជា​វាគ្មិន​ដើម្បី​ពន្យល់​អំពី​រឿង​ទាំងនេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០)
    42 min
  • Hello VOA៖ វត្ត​ខ្មែរ​ជាង​១៤០​នៅ​សហរដ្ឋអាមេរិក​ចូលរួម​ទប់ស្កាត់​វីរុស​កូរ៉ូណា - មិនា ៣១, ២០២០
    ប្រធាន​ពុទ្ធិ​សមាគម​ព្រះសង្ឃ​ខ្មែរ សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅតាម​បណ្តា​រដ្ឋ​ជាច្រើន បាន​ចូលរួម​ទប់ស្កាត់​វីរុស​កូរ៉ូណា​ នៅ​ពេល​ប្រទេស​អាមេរិក​និង​ពិភពលោក​មាន​ការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩​នេះ។ ការ​ចូលរួម​ទាំងនោះ រួម​មាន​ដូចជា​ការ​សម្រេច​ផ្អាកការ​ជួបជុំ​ធ្វើ​ពិធី​បុណ្យ​នានា​នៅ​តាម​វត្ត​អារាម​ទាំង​១៤៤​នៅ​ទូទាំង​ប្រទេស​អាមេរិក ​ងាក​មក​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ដើម្បី​ធ្វើ​កិច្ចការ​ការងារ ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ការ​អប់រំ​ផ្លូវចិត្ត ផ្លូវធម៌ ផ្លូវលោក ក្នុង​ពេល​មាន​វិបត្តិ​វីរុស​កូរ៉ូណា​ជា​សកល ដាក់​គម្រោងការ​នានា​សម្រាប់​ជួយ​ដល់​សហគមន៍ និង ជូន​ដំណឹង​ដល់​សហគមន៍​ផងដែរ។ លោក សុខ ខេមរា នៃ VOA បាន​និមន្តព្រះតេជគុណ ឥទ្ធិមុនី ម៉ឹង សាង ជា​ប្រធាន​ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និង​ជា​ព្រះគ្រូចៅ​អធិការវត្ត មុនីសុតារាម រដ្ឋមិនីសូតា ជា​វាគ្មិន​ដើម្បី​ពន្យល់​អំពី​រឿង​ទាំងនេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០)
    42 min
  • Hello VOA៖ ​បក្ស​សង្គ្រោះ​ជាតិ​រិះគន់​វិធានការ​រដ្ឋាភិបាល​លើបញ្ហា​​​ជំងឺ​កូវីដ​១៩ - មិនា 26, 2020
    ខណៈ​ពេល​ដែល​មាន​ពលករ​ចំណាក​ស្រុក​កម្ពុជា​ជាង​១៥.០០០នាក់​បានវិល​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ប្រទេសកម្ពុជា​វិញ​យ៉ាង​គំហុកក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ នៅ​គ្រា​ដែល​មានការ​ឆ្លង​ជំងឺ​កូវីដ​១៩​ជិត​១០០០​ករណី​ក្នុង​ប្រទេស​ថៃ​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិបានរិះគន់រដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង​ចំពោះ​ការ​មិន​ត្រៀម​លក្ខណៈ​បង្ការ​ទុក​ជាមុន​ទាំងលើ​ផ្នែក​សុខភាព​និង​សេដ្ឋកិច្ច​របស់​ពលករ​ទាំងនោះ។ 
    លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់វីអូអេ​ថា​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​មើលស្រាល​ស្ថានការណ៍​ក្នុងខណៈ​ពេល​ដែល​ពិភពលោក​ទាំងមូល​បាន​ព្រួយបារម្ភ​និង​ខិតខំប្រឹងប្រែង​ទប់​ស្កាត់​ជំងឺរាតត្បាតសាកល​នេះ​តាំងពីដើមឆ្នាំនេះ ហើយ​នៅ​ពេល​នេះ​វា​នឹង​បង្ក​ហានីភ័យ​នៅ​ក្នុង​ប្រទេស​ផងដែរ។ (ម៉ែន គឹមសេង វ៉ាស៊ីនតោន ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២០)
    30 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…