Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ ការងើបឡើងនៃចលនានិស្សិតប្រឆាំងរដ្ឋអំណាចនៅប្រទេសថៃ - មិនា ០៥, ២០២០
    ក្រោយពីមានការរំលាយគណបក្សអនាគតថ្មី ដែលជាបក្សជំទាស់មានប្រជាប្រិយភាពក្នុងចំណោមស្រទាប់យុវជនថៃ ក្រុមបណ្ដានិស្សិតនៅតាមសាកលវិទ្យាល័យធំៗនិងល្បីៗរបស់ថៃ បានចេញមកសម្ដែងការតវ៉ានឹងអ្វីដែលពួកគេបរិយាយថា ការរលាយរលត់នៃលទ្ធិប្រជាធិបតេយ្យ។ តែចលនាថ្មីនេះនាំឱ្យគេនឹកឃើញដល់ចលនានិស្សិតពីលើកៗមុន ក្នុងឆ្នាំ១៩៧៣ ឆ្នាំ១៩៧៦ ឆ្នាំ១៩៩១ ដែលនិស្សិតក្រោកប្រឆាំងរបបផ្ដាច់ការ តែត្រូវរងការបង្ក្រាបដោយហិង្សាពីសំណាក់យោធា។ តែចរន្តថ្មីនេះនឹងនាំនយោបាយស្រុកថៃចេញទៅគោលដៅណា? លោក សេក សុផល អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញមកចូលរួមជាវាគ្មិន ដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កន្លងមក និងដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកសម្របសម្រួល៕ (លោកអូន ឆេងប៉រ, Hello VOA, រាជធានីភ្នំពេញ, ០៥ មីនា ២០២០)
    31 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ពង្រីក​ដែនកំណត់ ​ជំរុញ​ខ្លួន​ឯង​ឲ្យ​កាន់​តែជោគជ័យ - មិនា 02, 2020
    អ្នកស្រី ជុំ ម៉ូនីកា នាយិកា​គ្រប់គ្រង​វីសា​ប្រចាំ​ប្រទេសកម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់​ប្រាក់​ បាន​ថ្លែង​ថា ​មិន​ថា​យើង​ធ្វើ​ការ​កាន់​តំណែង​អ្វីនោះ​ទេ​ យើង​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​ ត្រូវ​បង្ហាញ​ថា​យើង​មាន​សមត្ថភាព​អាច​ធ្វើ​ការងារ​បាន ​ហើយ​ប្រសិន​បើ​យើង​ធ្វើ​ខុស​ ត្រូវ​បាន​ហាន​ទទួល​កំហុស​ និង​ត្រូវ​កែលម្អ។ ក្នុងនាមជាស្រ្តី យើង​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ និង​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​មាន​ស្រ្តី​កាន់​តែ​ច្រើន​ចូលរួម​នៅក្នុង​វិស័យ​បច្ចេកវិទ្យា៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែ មីនា​ ឆ្នាំ២០២០)
    31 min
  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ពង្រីក​ដែនកំណត់ ​ជំរុញ​ខ្លួន​ឯង​ឲ្យ​កាន់​តែជោគជ័យ - មីនា 02, 2020
    អ្នកស្រី ជុំ ម៉ូនីកា នាយិកា​គ្រប់គ្រង​វីសា​ប្រចាំ​ប្រទេសកម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់​ប្រាក់​ បាន​ថ្លែង​ថា ​មិន​ថា​យើង​ធ្វើ​ការ​កាន់​តំណែង​អ្វីនោះ​ទេ​ យើង​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​ ត្រូវ​បង្ហាញ​ថា​យើង​មាន​សមត្ថភាព​អាច​ធ្វើ​ការងារ​បាន ​ហើយ​ប្រសិន​បើ​យើង​ធ្វើ​ខុស​ ត្រូវ​បាន​ហាន​ទទួល​កំហុស​ និង​ត្រូវ​កែលម្អ។ ក្នុងនាមជាស្រ្តី យើង​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ និង​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​មាន​ស្រ្តី​កាន់​តែ​ច្រើន​ចូលរួម​នៅក្នុង​វិស័យ​បច្ចេកវិទ្យា៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែ មីនា​ ឆ្នាំ២០២០)
    31 min
  • Hello VOA៖ អ្នកជំនាញ​ព្រមានពី​ទ្វេគ្រោះលើវិស័យការងារ​ក្រោយបាត់ EBA មួយផ្នែក - កុម្ភៈ 28, 2020
    សកម្មជន​សិទ្ធិការងារ​ព្រមាន​ថា​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​អាច​នឹង​ជួប​ប្រទះ​គ្រោះ​ទ្វេដង​ នៅ​ពេល​ដែលបាត់​បង់ការងារនៅតាម​រោងចក្រ​ ដោយសារតែការរាតត្បាត​នៃជំងឺកូវីដ-១៩ ​និង​ការព្យួរឋានៈអនុគ្រោះពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែងសព្វាវុធ» (EBA) របស់​សហភាពអឺរ៉ុប។ លោក ​ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​នៃ​អង្គការ​សង់ត្រាល់​ បានបញ្ជាក់​ក្នុងកម្មវិធី​ហេឡូវីអូអេ​ថា ​ការណ៍នេះ​ដោយ​សារតែ​កន្លង​មក​ ពួកគេ​មានជម្រើស​ធ្វើ​ចំណាកស្រុក​ទៅប្រទេស​ថៃ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ថៃ​ក៏ជួបប្រទះបញ្ហា​ប្រឈម​នឹង​វីរុស​កូរ៉ូណា​ សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ចផង​ដែរ។​ លោក​បន្ថែម​ថា ​គេមិនអាច​វាយតម្លៃពីប្រសិទ្ធភាព​នៃ​វិធានការ​ជួយ​សង្គ្រោះរបស់​រដ្ឋាភិបាល​កម្ពុជាបាន​នៅឡើយ​ទេ ​ដោយសារតែ​ទំហំ​នៃ​ផលប៉ះពាល់​នៅ​មិន​ទាន់​ដឹង​ច្បាស់​។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ កុម្ភៈ ២០២០)
    29 min

  • Hello VOA៖ រដ្ឋត្រៀមថវិកា​ទប់បញ្ហា​ប្រឈម ​ប៉ុន្តែ​​តម្លាភាពក្នុង​​​ការចាត់ចែងនៅតែ​​ជាកង្វល់ - កុម្ភៈ 25, 2020
    រដ្ឋាភិបាល​កម្ពុជា​ត្រៀម​បញ្ចេញកញ្ចប់ថវិកា​ចំនួន​ ១ពាន់លានដុល្លារ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលកើតឡើង​ ដោយសារ​សហភាពអឺរ៉ុប​ព្យួរឋានៈអនុគ្រោះពន្ធ ​«គ្រប់មុខទំនិញលើកលែង​សព្វាវុធ» លើផ្នែក​ខ្លះ​ និងជំងឺ​កូវីដ-១៩​ (វីរុសកូរ៉ូណា) ដែលប៉ះពាល់វិស័យ​រោងចក្រ​កាត់ដេរ​ និង​ទេសចរណ៍​កម្ពុជា។ លោកឱក សេរីសោភក្តិ៍​ អ្នកឯកទេស​ខាងផ្នែកអភិបាលកិច្ចល្អ​ មើលឃើញ​ថា​ នេះជារឿង​ល្អ ប៉ុន្តែ​លោក​ព្រួយបារម្ភ​ពី​កង្វះសុចរិត​ភាព​ក្នុង​ជួរ​មន្ត្រី​អនុវត្ត​កិច្ចការទាំងនេះ​ ដោយសារតែ​កម្រិត​នៃ​អភិបាលកិច្ច​នៅ​កម្ពុជា​មិន​ទាន់បាន​ត្រឹមត្រូវ​នៅឡើយ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៤ កុម្ភៈ ២០២០)

  • Hello VOA សុខភាព៖ ជំងឺធ្លាក់ទឹកចិត្ត(ភាគទី១)ផ្តោតលើរោគសញ្ញា កត្តាហានិភ័យ - កុម្ភៈ 21, 2020
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុងវេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និងលោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិត​ឯកទេសខាង​ជំងឺផ្លូវចិត្ត​នៅ​កម្ពុជា​បាន​ថ្លែង​ថា ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺ​ជា​ផ្នែកមួយ​នៃ​ជំងឺ​វេជ្ជសាស្រ្ត​ និង​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ប៉ុន្តែ​គេ​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន។ ជំងឺ​ធ្លាក់​ទឹកចិត្ត​ខុស​ពី​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ដែល​តែងតែ​កើតឡើង​នៅលើ​មនុស្ស​គ្រប់គ្នា​ ប៉ុន្តែ​អារម្មណ៍​ធ្លាក់ទឹកចិត្ត​នេះ​អាច​បង្ក​ឲ្យ​កើត​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​បាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០ កុម្ភៈ ២០២០)
    32 min

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ សកម្មជន​បរិស្ថាន​​បំពេញ​​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ - កុម្ភៈ 17, 2020
    ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្ម​ជន​បរិស្ថាន​នៅ​ខេត្ត​កោះកុង លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់ ចំណែក​សកម្ម​ជន​បរិស្ថាន​មួយ​ចំនួន​ទៀត​ត្រូវរង​ការ​គំរាម​កំហែង និងចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាដើម។​ កញ្ញា លីម គីមស័រ និង​លោក ថុន រដ្ឋា ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លើក​ឡើង​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កាងារ​ជា​សកម្មជន​បរិស្ថានប្រឈម​នឹង​គ្រោះថ្នាក់ច្រើន តែ​ថាជា​ក្រុម​មនុស្ស​ដែល​បំពេញចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាលក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៧​ កុម្ភៈ ២០២០)
    30 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…