Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ សកម្មជន​បរិស្ថាន​​បំពេញ​​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ - កុម្ភៈ 17, 2020
    ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្ម​ជន​បរិស្ថាន​នៅ​ខេត្ត​កោះកុង លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់ ចំណែក​សកម្ម​ជន​បរិស្ថាន​មួយ​ចំនួន​ទៀត​ត្រូវរង​ការ​គំរាម​កំហែង និងចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាដើម។​ កញ្ញា លីម គីមស័រ និង​លោក ថុន រដ្ឋា ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លើក​ឡើង​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កាងារ​ជា​សកម្មជន​បរិស្ថានប្រឈម​នឹង​គ្រោះថ្នាក់ច្រើន តែ​ថាជា​ក្រុម​មនុស្ស​ដែល​បំពេញចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាលក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៧​ កុម្ភៈ ២០២០)
    30 min
  • Hello VOA៖ អ្នក​តស៊ូ​មតិ​ថា រដ្ឋាភិបាល​ត្រូវ​តែ​មាន​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​បំបាត់​អំពើ​ពុករលួយ - កុម្ភៈ 13, 2020
    មន្ត្រី​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ​ការ​លុបបំបាត់​អំពើ​ពុករលួយ​ ទាម​ទារ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ ជាពិសេស​គឺ​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​និង​វិធានការ​ច្បាស់​លាស់។ លោក អ៊ឹម នរិន្ទ ប្រធាន​កម្មវិធីនៃ​អង្គការ​តម្លាភាព​កម្ពុជា ​មាន​ប្រសាសន៍ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០៖ «‍ការ​លុបបំបាត់​អំពើ​ពុករលួយ​មិនមែន​មានតែ​នៅ​លើ​ពាក្យ​សម្ដី​ឬក៏​មាន​តែ​នៅ​លើ​ក្រដាស​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ការ​សម្ដែង​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ដោយ​មិន​មាន​ការ​រើសអើង​ មិនមែន​មាន​ន័យ​ថា​យើង​អនុវត្ត​តែ​អន្លើ​ៗ​ ឬ​ដោយ​ចំពោះ​នោះ​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ កុម្ភៈ​ ២០២០)
    25 min

  • Hello VOA៖ លោក ទូច វិបុល​ថា សវនាការ​កាត់ទោស​ប្រធានាធិបតី ជា​គំរូ​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ - កុម្ភៈ 11, 2020
    មេដឹកនាំ​ក្រុម​ពលរដ្ឋ​ក្នុង​សហរដ្ឋ​អាមេរិក លើកឡើង​ថា​ដំណើរការ​ជំនុំជម្រះ​ទោស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​ភាព​ជា​គំរូមួយ​ដល់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដទៃ​ទៀត​រួម​ទាំង​កម្ពុជា​ផង។ លោក ទូច វិបុល ប្រធាន​ក្រុម​ពលរដ្ឋ​និយម ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ North Carolina មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA កាលពី​ថ្ងៃច័ន្ទ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០៖ «‍នេះ​គឺ​ជា​គំរូ​ថ្មី​មួយ​ដែល​រំលឹក​សារ​ឡើង​វិញ​ឱ្យ​ពិភពលោក​មើល​ឃើញ​ថា សហរដ្ឋ​អាមេរិក គឺ​ជា​បិតា​ប្រជាធិបតេយ្យ​ពិតប្រាកដ»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១០ កុម្ភៈ ២០២០)
    29 min

  • Hello VOA ពិសេស៖ ការយល់​ដឹង​ពី​មេរោគ​កូរ៉ូណាវីរុស​ថ្មី និង​វិធីការពារ - កុម្ភៈ 07, 2020
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា កូរ៉ូណាវីរុស​មាន​អាការៈ​ដូច​ទៅ​នឹង​មេរោគ​ផ្តាសាយ​ដែរ ប៉ុន្តែ​មេរោគ​នេះ​មាន​លក្ខណៈ​សាហាវ​ជាង​ដោយសារ​វា​អាច​ទៅ​បំផ្លាញ​សួត​អ្នកជំងឺ និង​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។ វិធី​ការពារ​កុំ​ឲ្យ​ឆ្លងមេរោគ​នេះ ក៏​មិន​ខុសគ្នា​ពី​ការការពារ​ពី​មេរោគ​ផ្តាសាយ​ដែរ។ ការលាងដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ កុំ​នៅ​ជិត​អ្នកជំងឺ​ដែល​មាន​ផ្ទុកមេរោគ យក​ប្រដាស​ខ្ទប់​មាត់​ពេល​ក្អក ឬ កណ្តាស់ ហើយ​ប្រសិន​បើ​មាន​អាការៈ​ក្តៅខ្លួន ឈឺក​ ហៀរសំបោរ ពិបាក​ដកដង្ហើម ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ពិសេស, វ៉ាស៊ីនតោន, ៧ កុម្ភៈ ២០២០)

  • Hello VOA៖ សេដ្ឋកិច្ច​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​ខណៈ​វីរុស​កូរ៉ូណា​ថ្មី​បន្ត​រាលដាល - កុម្ភៈ 07, 2020
    ខណៈ​ដែល​វីរុស​កូរ៉ូណា​ប្រភេទថ្មី​ ដែល​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ចិន ​ទន្ទ្រាន​វាយ​លុក​ សម្លាប់​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​ និង​នាំ​ឱ្យ​ទីក្រុង​ធំៗ​នៅ​ចិន​ នៅ​តំបន់​ក្បែរ​ខាង​ត្រូវ​រង​ភាព​ជាប់​គាំង ​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​បាន​បង្ក​ឱ្យ​មាន​ជា​បណ្ដើរៗ។ ​បណ្ដា​ប្រទេស​មួយចំ​នួន ​រាប់​ទាំង​កម្ពុជា​ផង​ ដែល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន បាន​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ ថា​តើ​គួរ​បិទ​ខ្ទប់​ចរាចរណ៍​ចេញ​ចូល​ជាមួយ​ចិន​សិន ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ ឬ​នៅ​បន្ត​ឱ្យ​នៅ​បើក​ចំហរ​ដើម្បី​កុំឱ្យ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច។​ ​លោក​ ​លឹម ម៉េង​ហួរ នាយករង​ ​មជ្ឈមណ្ឌល​មេគង្គ​ដើម្បី​ការ​សិក្សា​យុទ្ធ​សាស្ត្រ ​បានអញ្ជើញ​មក​ចូលរួម​ជា​វាគ្មិន​ ​ដើម្បី​ជជែក​អំពី​បញ្ហា​ខាងលើ​ ​ក្នុង​កម្មវិធី​ ​Hello​ ​VOA​ ​កាលពី​រាត្រី​ថ្ងៃទី០៦​ ខែកុម្ភៈ ​ឆ្នាំ២០២០៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ០៦ កុម្ភៈ ២០២០)
    27 min

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការពង្រឹងអំណាចដល់ស្រ្តីជាគន្លឹះជួយ​បញ្ចប់​ភាពក្រីក្រ - កុម្ភៈ 04, 2020
    អ្នកស្រី ងន់ វ៉ាន់ថា ស្ថាបនិកសហគ្រាសសូត្រពណ៌កម្ពុជា​ឬ Color Silk Cambodia បាន​ថ្លែង​ថា​នៅ​ពេលស្រ្តី​មាន​ភាពឯករាជ្យ​ទាំងក្នុង​ផ្នែកហិរញ្ញវត្ថុ​និង​ការសម្រេចចិត្ត​នោះ​ វា​នឹង​ជួយ​ពង្រឹង​ស្ថានភាព​គ្រួសារ​របស់​ពួកគេ​ឲ្យ​មាន​ភាពរីកចម្រើន មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល​ល្អ​ប្រសើរ មាន​ការរស់​នៅ​សមរម្យ​ មានលទ្ធភាព​បញ្ជូន​កូន​ទៅ​សាលារៀន និងមាន​លទ្ធភាព​ដឹកនាំ​ក្រុមគ្រួសារ​ប្រកប​ដោយ​សុខមាលភាព៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នក​ដឹកនាំ វ៉ាស៊ីនតោន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២០)
    29 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…