Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ ដំណើរ​ការ​កាត់​ទោស​លោក​ប្រធានាធិបតី Trump ក្នុង​ព្រឹទ្ធសភា​អាមេរិក - ធ្នូ 30, 2019
    រដ្ឋសភា​សហរដ្ឋ​អាមេរិក​ទើប​តែ​បោះឆ្នោត​សម្រេច​ប្តឹង​ដក​តំណែង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ជា​ផ្លូវ​ការ ពី​បទ​រំលោភ​អំណាច និង​បទ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋសភា។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា លោក ត្រាំ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ។​ ដំណើរ​ការ​បន្ទាប់​គឺ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នឹង​ដើរ​តួ​ជា​តុលាការ​កាត់​ក្តី លោក ត្រាំ លើ​បទ​ចោទ​ប្រកាន់​ទាំង​ពីរ ដែល​អនុម័ត​ដោយ​រដ្ឋសភា​នេះ។ ព្រឹទ្ធសភា​នឹង​សម្រេច​ថា លោក ត្រាំ នឹង​ត្រូវ​ដកចេញ​ពី​ដំណែង​ឬ​យ៉ាង​ណា។ លោក ប៉ូច រាសី អ្នក​យក​ព័ត៌មាន VOA និយាយ​ថា បើ​ទោះ​ជា​មានភាគរយ​តិច​ណាស់​ដែល​ព្រឹទ្ធសភា​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ នឹង​កាត់​ទោស​ដក​តំណែង​លោក​ត្រាំ​ ក៏​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋសភា មាន​សារៈសំខាន់​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រព័ន្ធ​តុល្យភាពអំណាច​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ៕ (ចាប ចិត្រា, Hello VOA, វ៉ាស៊ីនតោន, ៣០ ធ្នូ​ ២០១៩)
    30 min
  • Hello VOA៖ អ.ស.ប ​លើកកម្ពស់​​សិទ្ធិ​របស់​ពលករ​​នៅទិវា​ចំណាកស្រុក​ពិភពលោក​ - ធ្នូ 26, 2019
    អង្គការ​សហប្រជាជាតិ ​បាន​ផ្តោតសំខាន់នៅ​ទិវាចំណាកស្រុក​ពិភពលោក លើសិទ្ធិ​ពលករ​ចំណាកស្រុក​ទាំងអស់ឲ្យទទួលបាន​ការការពារសិទ្ធិ​មនុស្ស​គ្រប់​បែបយ៉ាង​ដូចពលរដ្ឋ​នានាដែរ‍ ដោយសារនៅពេលនេះ មាន​ពលរដ្ឋ​ចំនួន​២៧២លាននាក់នៅលើ​ពិភព​លោក​បាន​ចាកចេញ​ពីលំនៅដ្ឋាន​ទៅធ្វើ​ការនៅ​ក្រៅប្រទេស។​ អ្នកស្រី មូរ សុខហួរ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ប្រចាំខែ​ថា ​គណបក្ស​របស់អ្នកស្រី​កំពុង​រៀបចំបណ្តាញ ដើម្បីការពារផលប្រយោជន៍ពលករ​ចំណាកស្រុកនៅ​ប្រទេសថៃ ដើម្បី​ជួយពួកគេ​ឱ្យ​មាន​សំឡេងឡើង​និង​ស្តារកិត្តិយស​របស់​ពួកគេ ក្នុងពេល​ធ្វើការនៅ​ទីនោះ​ដោយ​មិនទុក​ចោល​ពួកគេ​ទេ​។ មានពលរដ្ឋ​កម្ពុជាជាង​២លាននាក់​បាន​ចាកចេញពី​ស្រុក​ទៅធ្វើការនៅ​ក្រៅប្រទេស ​ជាពិសេស​គឺប្រទេស​ថៃ កូរ៉េខាងត្បូង ​និង​ម៉ាឡេស៊ី​ជាដើម។
    31 min
  • Hello VOA៖ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​នឹង​រីក​ធំ​បើ​កម្ពុជា​ជួប​ហានិភ័យ​សេដ្ឋកិច្ច - ធ្នូ 24, 2019
    អ្នក​ជំនាញ​មើល​ឃើញ​ថា ​ហានិភ័យ​នានា​លើ​ផ្នែក​សេដ្ឋកិច្ច​និង​សុខាភិបាល​អាច​នឹង​ទាញ​ទម្លាក់ពលរដ្ឋ​ជាច្រើនឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រដោយសារ​កម្ពុជា​ខ្វះខាតប្រព័ន្ធ​ការពារសង្គម។ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រកាន់​តែ​ធំខ្លាំង។ លោក​ ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​ស្នើ​ឡើង​ថា​ ការ​បែងចែក​ភោគផលរីក​ចម្រើន​សេដ្ឋកិច្ច​ឱ្យ​មាន​តម្លាភាព​និង​ប្រកប​ដោយ​សមធម៌​នឹង​ជួយ​កាត់​បន្ថយ​គម្លាតនេះបាន។ ធនាគារ​ពិភពលោក​វាយតម្លៃ​ថាមាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤,៥លាន​នាក់​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ប្រថុយប្រថាន​ខ្ពស់​ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​នឹង​ធ្លាក់​ខ្លួន​ក្រីក្រ​បើ​ជួប​ប្រទះ​បញ្ហាប្រឈម​ក្នុង​ជីវភាពបើ​ទោះ​បី​ជា​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧ភាគរយ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ ធ្នូ​ ២០១៩)
    30 min
  • Hello VOA៖ អ្វីទៅជារុស្ស៊ីថ្មីក្រោមការដឹកនាំ២០ឆ្នាំរបស់ពូទីន? - ធ្នូ 20, 2019
    បន្ទាប់ពីចូលកាន់អំណាចដឹកនាំរដ្ឋរុស្ស៊ីនៅវិមានក្រឹមឡាំងក្នុងឆ្នាំ២០០០មក លោក Vladimir Putin បាននាំការផ្លាស់ប្ដូរជាខ្លាំងដល់ស្ថិរភាពនៃអំណាចនយោបាយក្នុងស្រុក និងចរន្តនយោបាយសាកលលោក។ ការគ្រប់គ្រងបែបកណ្ដាប់ដៃដែករបស់ លោក Putin បានគ្របដណ្ដប់យ៉ាងតឹងណែនលើប្រទេសរុស្ស៊ី ដែលពេលខ្លះមានការកៀបសង្កត់លើក្រុមអ្នកមានសម្លេងផ្ទុយ ដូចជាអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ បណ្ដាប្រទេសបស្ចិមលោក ពីមួយមួយពេលទៅមួយពេល ក៏កាន់តែលែងទុកចិត្តរុស្ស៊ីរបស់លោក Putin ដែលមានទំនាស់ផលប្រយោជន៍នឹងលោកខាងលិច ហើយព្រមពេលជាមួយគ្នា រត់ឱបគ្នាជាមួយនឹងប្រទេសចិន លើរបៀបវារៈសាកលលោកមួយចំនួន។ លោក អេង ប៉ូលីត សូឡារី អ្នកជំនាញកិច្ចការរុស្ស៊ី និងជាម្ចាស់និពន្ធសៀវភៅ ពូទីន២០ឆ្នាំក្នុងអំណាច បានចូលរួមក្នុងកម្មវិធី Hello VOA ដើម្បីជជែកពីបញ្ហានេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ និងដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកសម្របសម្រួលពីរាជធានីភ្នំពេញ៕
    31 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​យល់ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​ប្រយោជន៍​ពី​អ៊ីនធឺណិត​និង​កាត់​បន្ថយ​ហានិភ័យ - ធ្នូ 16, 2019
    ស្របពេល​ដែល​ការ​ប្រើប្រាស់​អ៊ីនធឺណិត ​និង​ឧបករណ៍​អេឡិច​ត្រូនិក​មាន​ការ​កើន​ឡើង អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន កំពុង​ត្រូវ​បាន​បញ្ជ្រៀប​ដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​នៅ​កម្ពុជា ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ប្រើបាន​ដោយ​ភាព​ត្រឹមត្រូវ។ កញ្ញា ហួត សាលីនិត មន្ត្រី​កម្មវិធី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន និង​លោក ម៉ម វិបុល អ្នក​សម្រប​សម្រួល​កម្មវិធី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លើក​ឡើង​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​យល់​ដឹង​ពី​អក្ខរកម្មប្រព័ន្ធ​ផ្សព្វផ្សាយ ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ទាញ​ប្រយោជន៍​ពី​អ៊ីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព​ និង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦ ធ្នូ ២០១៩)
    34 min
  • Hello VOA ពិសេស៖ សង្គម​ស៊ីវិល ទទូច​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​វិជ្ជមាន​ចំពោះ​ការទាមទារ​របស់ EU ដើម្បី​រក្សា EBA - ធ្នូ 11, 2019
    អ្នក​ដឹកនាំ​អង្គការសង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ ពិចារណា​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​សហភាព​អឺរ៉ុប​ទាមទារ ដូច​ជា​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ និង​សិទ្ធិ​បំពេញ​ការងារ​ដោយ​ពេញលេញ​របស់​អង្គការ​សង្គមស៊ីវិល​ជាដើម ដើម្បី​អាច​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «‍គ្រប់​មុខ​ទំនិញ​ លើកលែង​សព្វាវុធ» ​ឬ EBA។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធីHello VOA​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៩​ថា៖​ «‍ហើយ​និង​រៀបចំ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ​អី​ឡើងវិញ​ហ្នឹង គឺ​ជា​លក្ខខណ្ឌ​ដែល​ត្រូវ​ឆ្លើយតប​ទទួល​បាន​ការ​បន្ត​EBA»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ ធ្នូ ២០១៩)
    29 min
  • Hello VOA៖ ការ​ការពារ​សិទ្ធិ​មនុស្ស តម្រូវ​ឱ្យ​មាន​ភាពក្លាហាន​ក្នុង​ការទាមទារ​សិទ្ធិ - ធ្នូ 09, 2019
    អ្នកដឹកនាំ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​ចាត់​ទុក​សារៈសំខាន់​នៃ​សិទ្ធិមនុស្ស​ស្មើ​នឹង​ដង្ហើម​ចេញ​ចូល​របស់​មនុស្ស​ ក្រោយ​ពី​កម្ពុជា​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ចុងក្រោយ​នេះ។ អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩​ខែ​ធ្នូ​ឆ្នាំ​២០១៩​ថា ដើម្បី​ការ​ពារ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ គ្រប់គ្នា​ត្រូវ​តែ​ហ៊ាន៖ «‍យើង​ទាំង​អស់​គ្នា ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ទាមទារ​នូវ​ពលរដ្ឋ​ទាំង​អស់​ក្នុង​ការ​ចូលរួម​ទាំង​អស់​គ្នា ក្នុង​ការ​ហ៊ាន ក្នុង​ការ​តស៊ូ​មតិ ក្នុង​ការ​ហ៊ាន​ក្នុង​ការ​តវ៉ា​ដើម្បី​ទាមទារ​នូវ​សិទ្ធិ​របស់​ខ្លួន»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៩ ធ្នូ​ ២០១៩)
    29 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…