Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA៖ ​បក្ស​សង្គ្រោះ​ជាតិ​រិះគន់​វិធានការ​រដ្ឋាភិបាល​លើបញ្ហា​​​ជំងឺ​កូវីដ​១៩ - មិនា ២៦, ២០២០
    ខណៈ​ពេល​ដែល​មាន​ពលករ​ចំណាក​ស្រុក​កម្ពុជា​ជាង​១៥.០០០នាក់​បានវិល​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ប្រទេសកម្ពុជា​វិញ​យ៉ាង​គំហុកក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ នៅ​គ្រា​ដែល​មានការ​ឆ្លង​ជំងឺ​កូវីដ​១៩​ជិត​១០០០​ករណី​ក្នុង​ប្រទេស​ថៃ​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិបានរិះគន់រដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង​ចំពោះ​ការ​មិន​ត្រៀម​លក្ខណៈ​បង្ការ​ទុក​ជាមុន​ទាំងលើ​ផ្នែក​សុខភាព​និង​សេដ្ឋកិច្ច​របស់​ពលករ​ទាំងនោះ។ 
    លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់វីអូអេ​ថា​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​មើលស្រាល​ស្ថានការណ៍​ក្នុងខណៈ​ពេល​ដែល​ពិភពលោក​ទាំងមូល​បាន​ព្រួយបារម្ភ​និង​ខិតខំប្រឹងប្រែង​ទប់​ស្កាត់​ជំងឺរាតត្បាតសាកល​នេះ​តាំងពីដើមឆ្នាំនេះ ហើយ​នៅ​ពេល​នេះ​វា​នឹង​បង្ក​ហានីភ័យ​នៅ​ក្នុង​ប្រទេស​ផងដែរ។ (ម៉ែន គឹមសេង វ៉ាស៊ីនតោន ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២០)
    30 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការអប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ព័ត៌មាន​មិន​ពិត​មាន​ប្រសិទ្ធភាព​ជាង​ការ​ដាក់​ទោស - មិនា 17, 2020
    ស្រប​ពេល​ដែលប្រព័ន្ធ​បច្ចេកវិទ្យា និង​អ៊ីនធឺណិត​មាន​ការ​រីក​ចម្រើន​ខ្លាំង កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​យ៉ាង​ច្រើន​ផង​ដែរ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​មានជំងឺ​កូវីដ​-១៩។ លោក ស ម៉ូរី ប្រធាន​កម្មវិធី​នៃ​បណ្តាញ​យុវជន​កម្ពុជា (CYN)​ និង​ជា​សហ​ស្ថាបនិក​វេទិកា​អ៊ីនធឺណេត​បើក​ទូលាយ (Open Cyber Talk) លើក​ឡើងក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​បង្កើន​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​អំពី​ព័ត៌មាន​ក្លែង​ក្លាយ អាច​ទប់​ស្កាត់​ និង​កាត់​បន្ថយ​ការ​ចែកចាយ​មាន​ប្រសិទ្ធ​ភាព​ជាង​ការ​ប្រើ​ច្បាប់​មក​ដាក់​ទោស។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦​ មីនា ២០២០)
    31 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការអប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ព័ត៌មាន​មិន​ពិត​មាន​ប្រសិទ្ធភាព​ជាង​ការ​ដាក់​ទោស - មិនា ១៧, ២០២០
    ស្រប​ពេល​ដែលប្រព័ន្ធ​បច្ចេកវិទ្យា និង​អ៊ីនធឺណិត​មាន​ការ​រីក​ចម្រើន​ខ្លាំង កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​យ៉ាង​ច្រើន​ផង​ដែរ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​មានជំងឺ​កូវីដ​-១៩។ លោក ស ម៉ូរី ប្រធាន​កម្មវិធី​នៃ​បណ្តាញ​យុវជន​កម្ពុជា (CYN)​ និង​ជា​សហ​ស្ថាបនិក​វេទិកា​អ៊ីនធឺណេត​បើក​ទូលាយ (Open Cyber Talk) លើក​ឡើងក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​បង្កើន​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​អំពី​ព័ត៌មាន​ក្លែង​ក្លាយ អាច​ទប់​ស្កាត់​ និង​កាត់​បន្ថយ​ការ​ចែកចាយ​មាន​ប្រសិទ្ធ​ភាព​ជាង​ការ​ប្រើ​ច្បាប់​មក​ដាក់​ទោស។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦​ មីនា ២០២០)
    31 min
  • Hello VOA៖ គណបក្ស​សង្គ្រោះជាតិ​ក្រៅប្រទេស​នៅតែ​ប្រឹងប្រែង​ជំរុញ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ - មិនា 13, 2020
    អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​សហរដ្ឋ​អាមេរិក​បន្ត​ធ្វើសកម្មភាព​បញ្ចុះបញ្ចូល​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​ជំរុញសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យ​កម្ពុជា​ឱ្យ​ដំណើរការទៅមុខ​ទៀត ​បន្ទាប់​ពី​នៅ​ជាប់​គាំង​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនងការបរទេស​នៃព្រឹទ្ធសភា​ជាច្រើន​ខែមក​ហើយ។ ​លោក ហូ វ៉ាន់ ​អតីតអ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​និង​អ្នកស្រី​ ធិត គឹមហ៊ុន ប្រធានកិច្ចការស្ត្រី​គណបក្សសង្គ្រោះជាតិ​អាមេរិក​និង​ក្រៅប្រទេស បានពន្យល់បន្ថែម​ក្នុងកម្មវិធីហេឡូវីអូអេ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ (លោកម៉ែន គឹមសេង, Hello VOA, ១៣ មីនា ២០២០)​
    30 min
  • Hello VOA៖ គណបក្ស​សង្គ្រោះជាតិ​ក្រៅប្រទេស​នៅតែ​ប្រឹងប្រែង​ជំរុញ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ - មិនា ១៣, ២០២០
    អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​សហរដ្ឋ​អាមេរិក​បន្ត​ធ្វើសកម្មភាព​បញ្ចុះបញ្ចូល​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​ជំរុញសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យ​កម្ពុជា​ឱ្យ​ដំណើរការទៅមុខ​ទៀត ​បន្ទាប់​ពី​នៅ​ជាប់​គាំង​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនងការបរទេស​នៃព្រឹទ្ធសភា​ជាច្រើន​ខែមក​ហើយ។ ​លោក ហូ វ៉ាន់ ​អតីតអ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​និង​អ្នកស្រី​ ធិត គឹមហ៊ុន ប្រធានកិច្ចការស្ត្រី​គណបក្សសង្គ្រោះជាតិ​អាមេរិក​និង​ក្រៅប្រទេស បានពន្យល់បន្ថែម​ក្នុងកម្មវិធីហេឡូវីអូអេ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ (លោកម៉ែន គឹមសេង, Hello VOA, ១៣ មីនា ២០២០)​
    30 min
  • Hello VOA៖ អ្នកជំនាញថា បំណុលអធិបតេយ្យគឺជាហានិភ័យ បើសេដ្ឋកិច្ចទន់ខ្សោយ - មិនា 13, 2020
    អ្នកតស៊ូ​មតិ​ដើម្បីគណនេយ្យភាពសង្គមក្នុង​ប្រទេស​កម្ពុជា និយាយ​ថា​បំណុលជាតិរបស់កម្ពុជា ដែលជំពាក់បរទេស អាចបង្កជាហានិភ័យ ដល់អធិបតេយ្យភាព បើប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ។​ លោក សន ជ័យ នាយកប្រតិបត្តិនៃ​សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែ​មីនា ឆ្នាំ​២០២០ថា៖​ «‍បំណុលអធិបតេយ្យនេះ បានបង្ហាញនូវសញ្ញាហានិភ័យដែរ ដោយសារតែប្រទេសយើងខ្ចីគេ។ ក្នុងហេតុផលហ្នឹង បើសិនជាយើងមានស្ថានភាពសេដ្ឋកិច្ចរឹងមាំ វាមិនសូវមានបញ្ហាទេ។​ តែបើសេដ្ឋកិច្ចយើង មិនមានស្ថិរភាព​ វាធ្វើអេាយមានបញ្ហាធ្ងន់ធ្ងរ »។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ មីនា ២០២០)
    28 min
  • Hello VOA៖ អ្នកជំនាញថា បំណុលអធិបតេយ្យគឺជាហានិភ័យ បើសេដ្ឋកិច្ចទន់ខ្សោយ - មិនា ១៣, ២០២០
    អ្នកតស៊ូ​មតិ​ដើម្បីគណនេយ្យភាពសង្គមក្នុង​ប្រទេស​កម្ពុជា និយាយ​ថា​បំណុលជាតិរបស់កម្ពុជា ដែលជំពាក់បរទេស អាចបង្កជាហានិភ័យ ដល់អធិបតេយ្យភាព បើប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ។​ លោក សន ជ័យ នាយកប្រតិបត្តិនៃ​សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែ​មីនា ឆ្នាំ​២០២០ថា៖​ «‍បំណុលអធិបតេយ្យនេះ បានបង្ហាញនូវសញ្ញាហានិភ័យដែរ ដោយសារតែប្រទេសយើងខ្ចីគេ។ ក្នុងហេតុផលហ្នឹង បើសិនជាយើងមានស្ថានភាពសេដ្ឋកិច្ចរឹងមាំ វាមិនសូវមានបញ្ហាទេ។​ តែបើសេដ្ឋកិច្ចយើង មិនមានស្ថិរភាព​ វាធ្វើអេាយមានបញ្ហាធ្ងន់ធ្ងរ »។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ មីនា ២០២០)
    28 min
  • Hello VOA៖ មេដឹកនាំនិស្សិតថាគោលនយោបាយមិនយកពន្ធដីកសិកម្ម មិនសូវជួយកសិករក្រីក្រ - មិនា 10, 2020
    មេដឹកនាំក្រុមបញ្ញវន្តកម្ពុជា លើកឡើងថា គោលនយោបាយរដ្ឋាភិបាលដែលកំណត់មិនយកពន្ធលើដីកសិកម្ម មិនសូវជួយកសិករក្រីក្រប៉ុន្មានទេ។ លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានថ្លែងដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី៩ ខែមីនា ឆ្នាំ២០២០៖ «បើខ្ញុំមើលទៅលើគោលនយោបាយរបស់រដ្ឋាភិបាល ខ្ញុំឃើញថាមិនបានជួយច្រើនទេទៅលើកសិករក្រីក្រនិងមធ្យម ជាពិសេសទៅលើបញ្ហាប្រព័ន្ធធារាសាស្ត្រ បច្ចេកទេស ហើយនិងដើមទុនជាដើម »។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,៩ មីនា ២០២០)
    33 min
  • Hello VOA៖ មេដឹកនាំនិស្សិតថាគោលនយោបាយមិនយកពន្ធដីកសិកម្ម មិនសូវជួយកសិករក្រីក្រ - មិនា ១០, ២០២០
    មេដឹកនាំក្រុមបញ្ញវន្តកម្ពុជា លើកឡើងថា គោលនយោបាយរដ្ឋាភិបាលដែលកំណត់មិនយកពន្ធលើដីកសិកម្ម មិនសូវជួយកសិករក្រីក្រប៉ុន្មានទេ។ លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានថ្លែងដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី៩ ខែមីនា ឆ្នាំ២០២០៖ «បើខ្ញុំមើលទៅលើគោលនយោបាយរបស់រដ្ឋាភិបាល ខ្ញុំឃើញថាមិនបានជួយច្រើនទេទៅលើកសិករក្រីក្រនិងមធ្យម ជាពិសេសទៅលើបញ្ហាប្រព័ន្ធធារាសាស្ត្រ បច្ចេកទេស ហើយនិងដើមទុនជាដើម »។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,៩ មីនា ២០២០)
    33 min
  • Hello VOA៖ ការងើបឡើងនៃចលនានិស្សិតប្រឆាំងរដ្ឋអំណាចនៅប្រទេសថៃ - មិនា 05, 2020
    ក្រោយពីមានការរំលាយគណបក្សអនាគតថ្មី ដែលជាបក្សជំទាស់មានប្រជាប្រិយភាពក្នុងចំណោមស្រទាប់យុវជនថៃ ក្រុមបណ្ដានិស្សិតនៅតាមសាកលវិទ្យាល័យធំៗនិងល្បីៗរបស់ថៃ បានចេញមកសម្ដែងការតវ៉ានឹងអ្វីដែលពួកគេបរិយាយថា ការរលាយរលត់នៃលទ្ធិប្រជាធិបតេយ្យ។ តែចលនាថ្មីនេះនាំឱ្យគេនឹកឃើញដល់ចលនានិស្សិតពីលើកៗមុន ក្នុងឆ្នាំ១៩៧៣ ឆ្នាំ១៩៧៦ ឆ្នាំ១៩៩១ ដែលនិស្សិតក្រោកប្រឆាំងរបបផ្ដាច់ការ តែត្រូវរងការបង្ក្រាបដោយហិង្សាពីសំណាក់យោធា។ តែចរន្តថ្មីនេះនឹងនាំនយោបាយស្រុកថៃចេញទៅគោលដៅណា? លោក សេក សុផល អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញមកចូលរួមជាវាគ្មិន ដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កន្លងមក និងដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកសម្របសម្រួល៕ (លោកអូន ឆេងប៉រ, Hello VOA, រាជធានីភ្នំពេញ, ០៥ មីនា ២០២០)
    31 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…