Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA សុខភាព៖ សារនៃក្តីសង្ឃឹមចំពោះជំងឺកូវីដ១៩ - ឧសភា ២១, ២០២០
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុងវេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បានថ្លែងថា​ ការរាតត្បាតជំងឺកូវីដ១៩ បានបង្កឲ្យមានការភ័យខ្លាច និងការព្រួយកង្វល់យ៉ាងខ្លាំង ក្នុងចំណោមប្រជាពលរដ្ឋនៅជុំវិញពិភពលោក។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានក្តីសង្ឃឹម​ជាច្រើនដែ​លថា ពិភពលោកនឹងអាចទប់ទល់នឹងវីរុសដ៏កាចសាហាវនេះបាន។ ក្តីសង្ឃឹមទាំងនោះ​រួម​មាន៖ ករណីឆ្លងភាគច្រើនគឺជាករណីកម្រិតស្រាល ហើយអាច​ជាសះស្បើយដោយ​ខ្លួនឯង។​ ការរក្សាគម្លាតពីគ្នាដែលត្រូវបានចាប់ផ្តើមអនុវត្តភ្លាមៗ នៅពេលមានការផ្ទុះឆ្លងរាលដាលនៃវីរុសនេះ បានជួយពន្យឺតការឆ្លងរាលដាលគួរឲ្យកត់សម្គាល់។ ការព្យាបាលដោយប្រើ​ប្រាស់ថ្នាំ នៅតាមមន្ទីពេទ្យមួយចំនួនបង្ហាញលទ្ធផលវិជ្ជមាន។ ដំណើរការនៃការពិសោធន៍ផលិតវ៉ាក់សាំងរបស់​ក្រុមអ្នក​ជំនាញ មានការវិវត្តឆាប់រហ័ស ហើយឧបករណ៍ធ្វើតេស្តក៏ត្រូវបាន​បង្កើតយ៉ាងឆាប់​រហ័សផងដែរ៕​ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០​ ឧសភា ២០២០)
    30 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការងារ​ស្ម័គ្រ​ចិត្ត​អាច​ជួយ​ឲ្យ​យុវជន​ងាយ​​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ - ឧសភា 18, 2020
    ការងារ​ស្ម័គ្រចិត្ត ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​បុគ្គល ឬ​ក្រុម​ផ្តល់​សេវាកម្ម ឬ​ធ្វើ​ការងារ​ដោយ​មិនមាន​ចំណេញ​ខាង​ហិរញ្ញវត្ថុ​ណា​មួយ​នោះ​ទេ។ ការងារ​ស្ម័គ្រ​ចិត្ត​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាការអភិវឌ្ឍ​ជំនាញ​របស់​យុវជន ហើយ​មាន​អត្ថប្រយោជន៍​ជា​វិជ្ជមាន​សម្រាប់​អ្នក​ស្ម័គ្រចិត្ត និងសម្រាប់​មនុស្ស ឬ​សហគមន៍​ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​។ លោក ម៉ាន ហាន់​ណាហ្វី នាយក​គម្រោង​សេវា​ប្រជាពលរដ្ឋ​អន្តរជាតិ​នៃ​អង្គការ​វីអេសអូ​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យុវជន​ដែល​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត តែង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​ច្រើន​ជាង​អ្នក​ដែល​មិនធ្លាប់​ឆ្លង​កាត់​ការងារ​ស្ម័គ្រ​ចិត្ត។​ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៨ ឧសភា ២០២០)
    27 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការងារ​ស្ម័គ្រ​ចិត្ត​អាច​ជួយ​ឲ្យ​យុវជន​ងាយ​​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ - ឧសភា ១៨, ២០២០
    ការងារ​ស្ម័គ្រចិត្ត ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​បុគ្គល ឬ​ក្រុម​ផ្តល់​សេវាកម្ម ឬ​ធ្វើ​ការងារ​ដោយ​មិនមាន​ចំណេញ​ខាង​ហិរញ្ញវត្ថុ​ណា​មួយ​នោះ​ទេ។ ការងារ​ស្ម័គ្រ​ចិត្ត​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាការអភិវឌ្ឍ​ជំនាញ​របស់​យុវជន ហើយ​មាន​អត្ថប្រយោជន៍​ជា​វិជ្ជមាន​សម្រាប់​អ្នក​ស្ម័គ្រចិត្ត និងសម្រាប់​មនុស្ស ឬ​សហគមន៍​ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​។ លោក ម៉ាន ហាន់​ណាហ្វី នាយក​គម្រោង​សេវា​ប្រជាពលរដ្ឋ​អន្តរជាតិ​នៃ​អង្គការ​វីអេសអូ​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យុវជន​ដែល​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត តែង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​ច្រើន​ជាង​អ្នក​ដែល​មិនធ្លាប់​ឆ្លង​កាត់​ការងារ​ស្ម័គ្រ​ចិត្ត។​ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៨ ឧសភា ២០២០)
    27 min
  • Hello VOA៖ អ្នក​ជំនាញ​ខាង​តម្លាភាព​​ស្នើ​ឲ្យ​មាន​ការ​ចាត់ចែង​ថវិកា​ឲ្យ​មធ្យ័ត​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩ - ឧសភា 14, 2020
    អ្នក​គាំទ្រ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ ខណៈ​ដែល​រដ្ឋាភិបាល​ព្យាយាម​កៀគរ​ថវិកា​ សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ពលរដ្ឋ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ថា តើ​យន្តការ​ដែល​មាន​ស្រាប់ ​អាច​ទប់​ស្កាត់កុំ​ឲ្យ​បាត់​បង់​ថវិកា​បាន​យ៉ាង​ដូចម្តេច។​ លោក​ ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៤ ខែ​ឧសភា ​ឆ្នាំ​២០២០​ ថា៖ «‍សំណួរ​ដែល​ពលរដ្ឋ​សួរ​ជា​ទូទៅគឺ​ថា​តើ​យើង​អាច​ទុក​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល​ឬ​ទៅ​លើ​យន្ត​ការ​ដែល​មាន​ស្រាប់​ដឹកនាំ​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ហ្នឹង​ដែរ​ឬ​ទេ?​»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ​១៤​ ឧសភា​ ២០២០)
    28 min
  • Hello VOA៖ អ្នក​ជំនាញ​ខាង​តម្លាភាព​​ស្នើ​ឲ្យ​មាន​ការ​ចាត់ចែង​ថវិកា​ឲ្យ​មធ្យ័ត​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩ - ឧសភា ១៤, ២០២០
    អ្នក​គាំទ្រ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ ខណៈ​ដែល​រដ្ឋាភិបាល​ព្យាយាម​កៀគរ​ថវិកា​ សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ពលរដ្ឋ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ថា តើ​យន្តការ​ដែល​មាន​ស្រាប់ ​អាច​ទប់​ស្កាត់កុំ​ឲ្យ​បាត់​បង់​ថវិកា​បាន​យ៉ាង​ដូចម្តេច។​ លោក​ ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៤ ខែ​ឧសភា ​ឆ្នាំ​២០២០​ ថា៖ «‍សំណួរ​ដែល​ពលរដ្ឋ​សួរ​ជា​ទូទៅគឺ​ថា​តើ​យើង​អាច​ទុក​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល​ឬ​ទៅ​លើ​យន្ត​ការ​ដែល​មាន​ស្រាប់​ដឹកនាំ​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ហ្នឹង​ដែរ​ឬ​ទេ?​»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ​១៤​ ឧសភា​ ២០២០)
    28 min
  • Hello VOA៖ អ្នក​អប់រំ​ថា ការ​ផ្ញើ​ឯកសារ​មេរៀន​ជា​ក្រដាស​ដល់​ផ្ទះ​កូន​សិស្ស អាច​ជា​ជម្រើស​ល្អ​ជាង​គេ​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩ - ឧសភា 12, 2020
    អ្នកជំនាញ​ខាង​ការ​អប់រំ​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ខណៈ​ដែល​គុណភាព​អប់រំ​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​ពិចារណា​អំពី​ការ​ធានា​ថា​ឯកសារ​និង​លំហាត់​មេរៀន​សម្រាប់​សិស្ស​និស្សិត​រៀន បាន​ទៅ​ដល់​ដៃ​របស់​ពួកគេ។ លោក​បណ្ឌិត ប៉ា ច័ន្ទរឿន នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធីHello VOA​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ខែ​ឧសភា​ឆ្នាំ​២០២០​ថា៖​ «‍ប្រសិន​បើ​ស្ថានភាព​ជំងឺ​កូវីដ​នេះ​វា​អូសបន្លាយ​យូរ​ទៅ​ទៀត ប្រហែល​ជា​ការ​ផ្ញើ​ឯកសារ​ទៅ​ឲ្យ​សិស្ស​នៅ​ផ្ទះ​ហ្នឹង​ជា​ជម្រើស​ដែល​ប្រសើរ​ជាង​គេ»។
    (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០២០)
    28 min
  • Hello VOA៖ អ្នក​អប់រំ​ថា ការ​ផ្ញើ​ឯកសារ​មេរៀន​ជា​ក្រដាស​ដល់​ផ្ទះ​កូន​សិស្ស អាច​ជា​ជម្រើស​ល្អ​ជាង​គេ​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩ - ឧសភា ១២, ២០២០
    អ្នកជំនាញ​ខាង​ការ​អប់រំ​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ខណៈ​ដែល​គុណភាព​អប់រំ​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​ពិចារណា​អំពី​ការ​ធានា​ថា​ឯកសារ​និង​លំហាត់​មេរៀន​សម្រាប់​សិស្ស​និស្សិត​រៀន បាន​ទៅ​ដល់​ដៃ​របស់​ពួកគេ។ លោក​បណ្ឌិត ប៉ា ច័ន្ទរឿន នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធីHello VOA​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ខែ​ឧសភា​ឆ្នាំ​២០២០​ថា៖​ «‍ប្រសិន​បើ​ស្ថានភាព​ជំងឺ​កូវីដ​នេះ​វា​អូសបន្លាយ​យូរ​ទៅ​ទៀត ប្រហែល​ជា​ការ​ផ្ញើ​ឯកសារ​ទៅ​ឲ្យ​សិស្ស​នៅ​ផ្ទះ​ហ្នឹង​ជា​ជម្រើស​ដែល​ប្រសើរ​ជាង​គេ»។
    (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០២០)
    28 min
  • Hello VOA៖​​ ចិនសម្រុកយកប្រៀបនៅសមុទ្រចិនខាងត្បូង​ ខណៈកូវីដ១៩បន្តរាលដាល - ឧសភា 07, 2020
    ជំងឺកូវីដ១៩ ​បាន​ក្លាយ​ជា​រោគ​រាត​ត្បាត​ជាសាកល។ ប្រទេសចិន​ដែល​មាន​ការ​ផ្ទុះ​ឆ្លងមុន​គេ បាន​ស្គាល់​នូវ​ស្ថានភាព​ធូរស្រាល​មកវិញ ហើយ​បាន​ត្រឡប់​មក​វេទិកា​ប្រឡង​ប្រណាំង​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​សកល​សា​ជាថ្មី ខណៈ​ដៃគូ​ប្រកួត​នានា​កំពុង​ជាប់ដៃ​បេះ​ចេញ​នូវ​មេរោគ​ឆ្លង ដែល​ទន្ទ្រាន​បណ្ដា​ជន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។​ ជាក់ស្ដែង​នៅ​តំបន់​សមុទ្រ​ចិនខាងត្បូង​ដែល​ចិនមាន​ជម្លោះ​ជាមួយ​បណ្ដា​ប្រទេសដទៃ ដូចជាវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ីជាដើម ភាពតានតឹងថ្មីបានអង្រួនស្ថានការណ៍តំបន់គ្រាអាសន្នរោគនេះ ខណៈដែលចិនកាលពីខែមេសា​កន្លង​ទៅ​បានបញ្ចេញ​សកម្មភាព​ទាំង​យោធា ទាំងរដ្ឋបាល ទាំងស៊ីវិល យ៉ាងសកម្ម ដើម្បី​បន្ត​ធ្វើ​សញ្ជ័យកម្ម ​ធានា​យក​ឱ្យ​បាន​នូវ​ការ​ទាមទារ​របស់​ខ្លួន នៅ​តំបន់​ទឹក​មាន​ជម្លោះ។ បណ្ឌិត រ៉ូ វណ្ណៈ អ្នកវិទ្យាសាស្ត្រ​នយោយ​ដែល​បានសិក្សា​ពីកិច្ចការ​នយោបាយ​អន្តរជាតិ បាន​ចូលរួម​ជា​វាគ្មិនដើម្បីជជែកអំពីបញ្ហាខាងលើ​ ​ក្នុង​កម្មវិធី​ ​Hello​ ​VOA​ ​កាល​ពីរាត្រីថ្ងៃទី០៦​ ខែកុម្ភៈ ​ឆ្នាំ២០២០​ ​កន្លង​មក​ ​និងដែល​មាន​លោក​ ​អូន​ ​ឆេង​ប៉រ​ ​នៃVOA​ ​ជាអ្នក​សម្របសម្រួល​។ អ្នកស្រាវជ្រាវ​រូបនេះ​បាន​ឱ្យ​ដឹង ក្នុង​ឱកាស​ដែលដៃគូ​ប្រជែងនានា ដែល​រាប់ទាំង​សហរដ្ឋ​អាមេរិក កំពុង​ជាប់​ដៃប្រយុទ្ធនឹង​មេរោគ​ឆ្លង ទីក្រុងប៉េកាំង​បាន​មើលឃើញ​ឱកាសល្អ ក្នុង​ការយក​ប្រៀប​ក្នុង​ជម្លោះ​ដែលមាន​សារៈសំខាន់​ដល់​សន្តិសុខ​ជាតិ​ជាប្រវតិ្តសាស្ត្រ​របស់​ខ្លួន​មួយ​នេះ តែ​បណ្ដា​រដ្ឋ​គូ​ភាគី​នានា មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​តបត តែ​ថា​អាមេរិក​នឹង​មិនឱប​ដៃ​ឈរ​មើល​នោះ​ទេ៕
    27 min
  • Hello VOA៖​​ ចិនសម្រុកយកប្រៀបនៅសមុទ្រចិនខាងត្បូង​ ខណៈកូវីដ១៩បន្តរាលដាល - ឧសភា ០៧, ២០២០

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ភាពជោគជ័យនៅក្នុងវិស័យស្រាវជ្រាវ​វិទ្យាសាស្រ្តជីវសាស្រ្ត - ឧសភា 04, 2020
    ​លោកស្រី វេជ្ជបណ្ឌិត លិម ផារត្ន័ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៅវិទ្យាស្ថានការអភិវឌ្ឍន៍ផ្នែកថែទាំវេជ្ជសាស្រ្តអន្តរជាតិ (MCDI) បាន​ថ្លែង​ថា ​ស្ត្រីអាចធ្វើការបានក្នុង​វិស័យ​ទាំងអស់រួមទាំងផ្នែកស្រាវជ្រាវផងដែរ។ ការមានគ្រួសារ​និងមាន​អាយុ​ច្រើន​មិនមែន​ជា​ឧបសគ្គសម្រាប់ស្ត្រីក្នុងការឈានទៅសម្រេចគោលដៅទេ។ ដើម្បីទទួលបានជោគជ័យ​ស្ត្រី​ត្រូវ​មាន​ភាពម្ចាស់ការ​ ត្រូវកំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ និងមានមហិច្ឆតា។ ការចាប់​ជំនាញនៅក្នុងវិស័យស្រាវជ្រាវផ្នែក​ជីវសាស្រ្តនេះមិនជួយធ្វើឲ្យយើងក្លាយជាសេដ្ឋីទេ និងត្រូវចំណាយពេលរៀនច្រើន។ ដូច្នេះ​បើសិន​ជា​យើង​ចង់ធ្វើការក្នុងវិស័យនេះ នោះត្រូវប្រាកដចិត្តថា​យើងពិតជា​ស្រឡាញ់​វិស័យនេះនិង​ចង់​ជួយជីវិតមនុស្ស៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៤ ខែ ឧសភា​ ឆ្នាំ២០២០)។
    26 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…